នៅខែ​សីហា​ឆ្នាំ​២០០៩ លោក​ប្ល៊ែរ(Blair) និង​អ្នក​​ស្រីរ៉ូណា ម៉ាទីន(Ronna Martin)បាន​បាត់​បង់​កូន​ប្រុស​អាយុ​៩​ឆ្នាំ ឈ្មោះ​ម៉ាទី(Martti)ដោយ​សារ​តែ​គោ​ជាន់​ស្លាប់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​មាន​ឱកាស​ជួប​គ្រួសារ​មួយ​នេះ នៅ​តំប​ន់​ខេន​ណៃ ក្នុង​​រដ្ឋ​អាឡា​ស្កា ហើយ​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ។

ខ្ញុំ​ដឹង​ថា សោក​នាដ​កម្ម​នេះ​មាន​សភាព​​ធ្ងន់​ធ្ងរ​ក​ម្រិត​ណា​សម្រាប់​ក្រុម​គ្រួសា​នេះ។ ខ្ញុំ​ដឹង​ថា ពួក​គេ​កំពុង​តែ​ស្វែង​រក​ជំនួយ​មក​ពីព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​ជួយ​សម្រាល​ទុក្ខ​របស់​ពួក​គេ។ នៅ​ខណៈ​ពេល​នោះ ម្តាយ​របស់​ម៉ាទី​បាន​ធ្វើ​ការ​សង្កេត​មើល ដ៏​មាន​តម្លៃ​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​កំពុ​ង​ឆ្លង​កាត់​ជ្រលង​ជីវិត​។ ពេល​អ្នក​ស្រី​ រ៉ូណា​កំពុង​ធ្លាក់​ទឹក​ចិត្ត គាត់​បាន​អាន​ព្រះ​គម្ពីរ ២​កូរិនថូស ១:៩ ដែល​ចែង​ថា “មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ​ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះដែ​ល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​បាន​រស់​ឡើង​នោះ​វិញ”។ នាង​មាន​អារម្មណ៍​ថា ​ព្រះ​យេស៊ូវ​ហាក់​ដូច​ជា​ កំពុង​មាន​បន្ទូល​មក​នាង​ថា “រ៉ូណា​អើយ! បិតា​ដឹង​ថា​ដំណើរ​ជីវិ​ត​របស់​កូន​លំបាក់​ណាស់​ទៅហើយ ហើយ​កូ​ន​ក៏​រសាយ​ចិត្ត​ផង។ ចូរ​កុំ​ឲ្យ​ខ្មាស​អៀន ចំពោះ​ការ​ខ្សោះ​ល្វើយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​កូន​ដឹង​ថា នេះ​ជា​ឱកាស​មួយស​ម្រាប់​ឲ្យ​បិតា មើល​ថែ​ជីវិត​របស់​កូន​”។

នៅពេ​ល​ណា​ដំណើរ​ជីវិ​តរបស់​យើង​ជួប​ឧបសគ្គ ពិបាក​ឆ្ពោះ​ទៅ​មុខ​ទៀត បទ​គម្ពីរ ២កូរិនថូស ១:៩ បាន​រំឭក​យើង​ថា យើង​មិន​ធ្វើដំ​ណើរ​តែ​ម្នា​ក់​ឯង​ទេ។​ យើង​មា​ន​ព្រះ​មួយ​អង្គ​ចាំ​ជួយ​យើង​ជា​និច្ច ទ្រង់​មាន​ប្ញទា្ធ​នុភាព​រស់​ពី​សុគត​ឡើង​វិញ ហើយ​ទ្រង់​បង្ហាញ​ប្ញទ្ធា​នុ​ភាព​របស់​ទ្រង់​ម្តង​ទៀត ពេល​ទ្រង់​ប្រោស​អ្នក​ជឿដ៏​ជាទីស្រឡាញ់​គ្រប់​ជំនា​ន់​ ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច។ អ្នក​ស្រី​រ៉ូណា​មាន​ប្រសាសន៍​ថា “កម្លាំង​និ​ង​ក្តី​សង្ឃឹម​របស់​ខ្ញុំ គឺ​បាន​ទទួល​មក​ពីព្រះ​គ្រីស្ទ​តែមួ​យ​គត់”។ នេះ​គឺ​ជា​ការ​ពិត​ដែល​យើង​ត្រូវ​តែ​ដឹង ពេល​ណាយើ​ង​ធ្វើ​ដំណើរ​តាម​ផែន​ការណ៍ ដែល​ព្រះ​អម្ចាស់​ប្រទាន​មក​យើង។_Dave Brannon