ពេល​ចក្ខុ​ពេទ្យ​ប្រាប់​ខ្ញុំថា​​ “សូម​នៅ​ឲ្យ​ស្ងៀម” ខ្ញុំ​ក៏​នៅ​ស្ងៀម។ ខ្ញុំ​មិនប្រ​កែក ហើយ​ក៏​មិន​ប្រឆាំង​នឹង​គាត់​ដែរ។ ពេល​គាត់ដើរចេ​ញ​ពី​គ្រែ​ព្យាបាល ខ្ញុំ​ក៏មិ​នរវល់​ធ្វើ​នេះ​ធ្វើ​នោះ​ដែរ។ ហេតុ​អ្វី​ខ្ញុំ​ស្តាប់​គាត់? ពីព្រោះ​គាត់​ជា​គ្រូ​ពេទ្យ​វះកា​ត់​ភ្នែក​ដ៏​ល្បីល្បា​ញ ដែល​កំពុង​ព្យា​យាម​ព្យា​បាល​ភ្នែក​ខ្ញុំ ហើយ​គាត់​ត្រូវ​ការ​ការ​សហការ​រប​ស់​ខ្ញុំ។ ដូច​នេះ បើ​ខ្ញុំមិនស្តាប់តាម​ការណែនាំ​របស់​គាត់​ទេ នោះ​ខ្ញុំ​ជា​មនុស្ស​ល្ងី​ល្ងើ​ហើយ។

ដូច្នេះ ចុះ​ហេតុ​អ្វី​បា​ន​ជា​​​ខ្ញុំ​មិន​មានការ​សហការ​ដូច​នេះ ពេល​ខ្ញុំ​ត្រូវ​សម្រាក​នៅ​ស្ងៀម​ខាង​វិញ្ញាណ? ព្រះ​​រាប់​ការ​សម្រាក ជា​កិច្ចការ​ដ៏​សំខាន់ បាន​ជា​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​​នៅ​ក្នុង​ចង្វាក់​នៃ​ជីវិត។ បើ​គ្មាន​ការ​សម្រាក​ទេ យើង​មិន​អាចមើល​ឃើញ​ច្បាស់​ឡើយ​ ពោល​គឺ​យើង​នឹង​ចាប់​ផ្តើម​រាប់​ខ្លួន​ឯង​ជា​សំខាន់ ហួស​ពី​ការ​ពិត។

បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ប្រឈម​មុខ​យ៉ាង​តាន​តឹង ដាក់​ស្តេច​អ័ហាប់ និង​នាង​យេសេ បិល​រួច​មក លោក​ក៏​ធ្លាក់​ខ្លួន​អស់​កម្លាំង​ល្វើយ។ ព្រះ​អម្ចាស់​ក៏​បាន​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​ទៅ​មើល​ថែរ​គាត់។ ក្នុងអំ​ឡុង​ពេល​គាត់​មាន​ភាព​នឹង​ស្ងៀម “ព្រះ​អម្ចាស់​ក៏​បានមាន​ព្រះប​ន្ទូល​មក​កាន់​គាត់”(១ពង្សាវតារក្សត្យ ១៩:៩)។ លោក​អេលីយ៉ា​បាន​ស្មាន​ថា ខ្លួន​កំពុង​ធ្វើកា​រ​បម្រើ​ព្រះ​តែ​ម្នាក់​ឯង​ទេ។ គាត់​មាន​ភាព​ឧស្សាហ៍​ក្នុង​ការងារ​បម្រើ​ព្រះយ៉ាង​ខ្លាំង បាន​ជា​គាត់​មិន​បាន​ដឹង​ថា មានសាសន៍​អ៊ីស្រាអែល៧​០០០​នាក់​ទៀត ដែល​ពុំបា​ន​គោរ​ព​ថ្វាយ​បង្គំ​ព្រះ​បាល(ខ.១៨)។

ក្នុង​ចំណោម​យើង ប្រហែល​ជា​មាន​អ្នក​ខ្លះកំ​ពុង​តែ​ខ្លាច​មា​ន​រឿង​អ្វីមួយ​កើ​ត​ឡើង បើ​​សិន​ជាយើង​សម្រាក​នៅស្ងៀ​ម ហើយ​មិន​ធ្វើកិច្ចការ​អ្វី​នោះ។ ប៉ុន្តែ ពេល​យើង​បដិសេធ​មិន​ព្រម​សម្រាក មាន​រឿង​អាក្រក់​ជាង​នោះ​ទៀត ដែល​នឹង​កើត​ឡើង​ចំពោះ​យើង។ បើ​គ្មាន​ការសម្រា​ក​ទេ យើង​មិន​អាច​មានសុ​ខ​ភាព​ល្អ ​ខាង​វិញ្ញាណ ឬខា​ង​រូប​កាយ​បាន​ឡើយ។ ព្រះ​ទ្រង់​ប្រោស​យើង​ឲ្យ​ជា កាល​ណាយើ​ង​សម្រាក។

ខ្ញុំ​ចាំ​បាច់​ត្រូវ​សម្រាក​នៅ​ឲ្យ​ស្ងៀម ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​អាច​ព្យាបាល​ភ្នែក​ខ្ញុំ​ឲ្យ​ជា យ៉ាង​ណា​ មិញ ​យើង​ម្នាក់​ៗ​ក៏​ត្រូវ​ការការ​សម្រាក​នៅ​ស្ងៀម​ខាង​វិញ្ញាណ​ផង​ដែរ ដើម្បី​ឲ្យ​ព្រះជួ​យធ្វើ​ឲ្យភ្នែ​ក​ខាង​វិញ្ញាណ​យើង​មើលឃើ​ញ​ច្បាស់។_Julie Ackerman Link