នៅ ថ្ងៃ​អាទិត្យ​ទី១​៨ ខែ​កក្កដា ឆ្នាំ២០១០ មហា​វិថី​ដ៏មមា​ញឹក​មួយ​នៅ​អឺរ៉ុប បាន​ក្លាយ​ជា “តុ​ដ៏​វែង​ជាង​គេ​លើ​ពិភព​លោក​”(អ្នក​ខ្លះបា​ន​ហៅ​មហា​វិថី​នេះ​យ៉ាង​ដូច​នេះឯ​ង)។ ពួក​មន្រ្តី​បាន​បិទ​កំណាត់​ផ្លូ​វប្រ​វែ​ង៦​០គីឡូ​ម៉ែត្រ របស់​ផ្លូវA40 អូតូ​បាញ(Auto​bahn) នៅ​តំ​បន់​រូ(Ruhr) ប្រទេស​អាល្លឺ​ម៉ង់ ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​អាច​ដើរ ជិះ​កង់ ឬ​អង្គុយ​នៅ​នឹង​តុ​ណាមួ​យ ក្នុង​ចំណោម​តុទាំង​២​ម៉ឺន ដែល​គេ​បាន​តម្រៀប​រួច​ជា​ស្រេច នៅ​តាម​ផ្លូ​វ​នោះ។ ជា​សរុប​ មាន​ ម​នុស្ស​​ប្រហែល​២លា​ននាក់ មក​ចូល​រួម​យ៉ាង​សប្បាយរីក​រាយ ​ក្នុង​ពិធី​​​មួយ ដែល​នាយក​នៃ​ពិធី​នេះ បាន​សង្ឃឹម​ថា នឹង​បាន​តភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​ចូល​រួម ដែល​មក​ពី​វប្ប​ធម៌ ​មកពីជំនាន់​មនុស្ស និងមកពី​​ប្រជា​ជាតិ​ជា​ច្រើន។

ព្រឹត្តការណ៍​នេះបាន​ធ្វើ​ឲ្យ​ខ្ញុំគិ​តដ​ល់​តុដែ​លមានប្រវែង​វែង​ជាងនេះ​ទៅ​ទៀត ដែល​នឹង​ត្រូវ​បា​នរៀ​ប​ចំ​ទុក សម្រាប់​ឲ្យ​អ្នក​ជឿ​ព្រះ​ជួប​ជុំគ្នា​បរិភោគ​អាហារ ក្នុង​ពិ​ធីលៀ​ង​ព្រះ​ អម្ចាស់។ ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​លៀង​ព្រះអ​ម្ចាស់ យើង​នឹក​ចាំអំ​ពី​ការ​សុគតរ​បស់​ព្រះ​យេ​​ស៊ូវ ដែល​បាន​​ជួ​​យស​ង្រ្គោះយើ​ង ទន្ទឹម​​នឹង​​នោះ យើង​ក៏ទ​ន្ទឹង​រង់​ចាំ​ការ​យាង​មក​វិញ​របស់​ទ្រង់ ដែល​​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​របស់​ទ្រង់។

មុន​ពេល​គេយ​ក​ព្រះ​យេស៊ូវ​ទៅ​ឆ្កាង ទ្រង់​បាន​បរិភោគ​អាហារ​បុណ្យរំ​លង​ជា​មួយ​ពួក​សិស្ស ដោយ​បន្ទូល​ថា​ “ចាប់​ពីពេល​នេះ​ត​ទៅ​មុខ ខ្ញុំមិ​នផឹក​ពី​ផល​ផ្លែ​​ទំពាំង​បាយ​ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃណា​ដែ​លខ្ញុំ​នឹ​ងផឹក​ជា​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា ក្នុង​នគរ​ព្រះ​វ​របិតា​នៃ​ខ្ញុំ”(ម៉ាថាយ ២៦:២៩)។

ព្រះ​អម្ចាស់​នឹងរៀប​តុ​នោះ ដើម្បី​បង្រួប​បង្រួម​មនុស្ស​គ្រប់​រូប ដែល​ព្រះ​គ្រីស្ទ​បាន​ប្រោស​លោះ ដោយ​ព្រះ​លោហិត​ទ្រង់ ដែល​អ្នក​ទាំង​នោះម​ក​ពី “គ្រប់ទាំងពូ​ជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍” (វិវរណៈ ៥:៩)។ ថ្ងៃ​មួយ​នៅ​កន្លែង​ជួប​ជុំគ្នា ដ៏​មាន​អំណរ អស់​អ្នក​ដែ​លជា​កម្ម​សិទ្ធិរបស់​ព្រះ​យេស៊ូ​វ​នឹង​អង្គុយ​រួម​ជា​មួយ​ទ្រង់ នៅនឹង​តុដែ​ល​វែង​ជាង​តុ​នៅ​ផ្លូ​វអូតូ​បាញ​ទៅទៀ​ត។ យើង​រំពឹង ដោយ​អំណរ ថា​នឹង​បាន​អង្គុយ​នៅ​នឹង​តុនោះ​ជុំ​គ្នា!_David McCasland