ក​ណ្ឌ​គម្ពីរ​ហូសេ ជា​កណ្ឌ​គម្ពី​រ​សញ្ញាចា​ស់ និង​ជា​រឿង​មួយ ដែល​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ ត្រ​ង់ ដែល​ព្រះ​អម្ចាស់​មាន​ចំពោះរាស្រ្ត​​ដែល​មិន​ស្មោះ​ត្រង់។​ ​ក្នុង​សាច់​រឿង​ដែល​ហាក់​ដូច​​ជា​ចម្លែក​នេះ ព្រះ​អម្ចា​ស់បា​ន ប​ង្គាប់​លោក​ហូសេ​ឲ្យ​រៀប​ការ​ជា​មួយ​ស្រ្តីម្នា​ក់ ដែល​ក្រោយ​មក​នាង​បាន​ផិត​ក្បត់​​​​​​ ជាហេតុបណ្តាល​ឲ្យ​គាត់​មាន​ទុក្ខ​សោក(ហូសេ ១:២-៣)។ បន្ទាប់​ពី​នាង​បាន​រត់​ចោលលោក​ហូសេ ដើម្បីទៅ​រួ​ម​រស់​ជាប្រុ​ស​ផ្សេង​ទៀត ព្រះ​អម្ចា​ស់​ក៏​បាន​​បង្គាប់​លោក​ហូសេ ឲ្យទៅ​យក​នាង​មក​វិញ ដែល​នេះ​ជា​និមិត្ត​រូប​ដំណាង​ឲ្យ “សេចក្តី​ស្រ​ឡាញ់​​ដែល​​ព្រះ​​​អម្ចាស់​​មាន ចំពោះ​​រាស្រ្ត​​អ៊ីស្រា​អែល ដែ​​ល​​បា​​នងា​ក​​ទៅ​ថ្វាយ​បង្គំ​ព្រះ​​ដទៃ​​ទៀត”(៣:១)។

ក្រោយ​មក​ទៀត ព្រះ​អម្ចាស់​បាន​បង្គាប់​លោក​ហូសេឲ្យ​ប្រកាស់​ប្រាប់​ប្រជា​ជន​អ៊ីស្រាអែ​ល​ថា ដោយ​សារ​តែ​ពួក​គេ​បះ​បោរ​ទាស់​នឹ​​ងទ្រង់ នោះ​ពួក​គេ​នឹង​ត្រូវ​នាំ​ទៅ​ជាឈ្លើ​យ​របស់​ពួក​បរទេស។ ហើយ​គាត់​បាន​ប្រាប់​ពួក​គេ​ទៀត​ថា “ហេតុ​នោះនឹ​ង​មាន​ការ​ជ្រួលជ្រើម​កើត​ឡើង​ក្នុង​ជន​ជាតិ​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ​”(១០:១៤)។

ទោះ​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​ស្ថិត​ក្នុង​ការ​ជំនុំ​ជម្រះ​ក៏​ដោយ ក៏​ព្រះ​គុណ​ទ្រង់​នៅតែ​មា​នជា​និ​ច្ច​សម្រាប់​ពួក​គេ។ គាត់​ក៏​បាន​និយា​យលើ​ក​ទឹក​ចិត្ត​ពួក​គេ​​ថា “ចូរ​សាប​ព្រោះសំ​រាប់​ខ្លួនដោយ​សុចរិត ហើយ​ច្រូត​កាត់​ដោយ​សេចក្តី​សប្បុរស ចូរ​កំសុល​ដី​របស់​ឯង​ឡើង ដ្បិត​ដល់​ពេល​យើង​គួរ​ស្វែង​រក​ព្រះ​យេហូវ៉ា ទាល់​តែ​ទ្រង់​យាង​មក​បង្អុរ ឲ្យ​ភ្លៀង​ជាសេចក្តី​សុច​រិត​មក​លើឯ​ង​រាល់​គ្នា”(១០:១២)។

ទោះ​ជា​យើង​រាល់​គ្នាបា​ន​ “ភ្ជួរ​ជា​អំពើ​អាក្រក់” ហើយ “ច្រូត​កាត់​ជា​សេចក្តី​ទុច្ចរិត” ក៏​ដោយ(១០:១៣) ក៏​ព្រះទ្រ​ង់​នៅ​តែ​មិន​ដែល​ឈប់​ស្រឡាញ់​យើង​ឡើយ។ ទោះ​ថ្ងៃ​នេះ យើ​ង​កំពុ​ងជួ​ប​ស្ថាន​ភាព​បែប​ណាក៏​ដោ​យ ក៏​យើង​នៅ​តែ​អាច​វិល​ត្រឡប់​មក​រ​ក​ព្រះ​អម្ចាស់​វិញ ហើយ​សុំ​ការ​អត់​ទោស​បាប​ពីទ្រ​ង់ ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្តើ​មសា​រ​ជា​ថ្មីបា​ន។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មិន​ចេះ​ផុត​ឡើយ!_David McCasland