សូ​ម​យើង​ពិចារណា អំពី​ការ​ចាប់​គូរ​ពិភាក្សា​រវាង​មនុស្ស​ពី​រ​នាក់ដែលមា​នក​ម្រឹត​បញ្ញា​ផ្សេង​គ្នា តាម​របៀ​ប​ដ៏​អាក្រ​ក់​បំផុត​មួយ​។ ឧបម៉ាថា យើង​ឲ្យលោ​កអា​ល់បឺត អាញ​ស្តាញ(Albert Einstein)ដែល​ជា​អ្នក​ប្រាជ្ញ ទៅ​អង្គុយ​ក្នុង​បន្ទប់ ជា​មួយ​ជាកូ​ន​សិស្ស​ថ្នាក់​ទី​មួយ​ ដើម្បី​ជជែក​វែក​ញែក​ពីទ្រឹ​ស្តីនៃ​ទំ​នាក់​ទំនង​រូប​ធាតុ តើនឹ​ងមា​ន​រឿង​អ្វីកើ​ត​ឡើង? ​ចុះ​បើ​យើងឲ្យ​លោក​លោកច​ច វ៉ាស៊ីនតុន ខាវ័រ(George Washington Carver) ជជែក​វែក​ញែក​គ្នាជា​មួ​យសិ​ស្ស​អនុ​វិទ្យាល័យ អំពី​ជីវ​គីមី​វិស្វកម្ម​វិញ​ តើយ៉ា​ង​ម៉េច​ដែរ។

ការ​ចាប់​គូ​ម​នុស្ស​ពីរ​នាក់​ ឲ្យជជែក​ដេញ​ដោល តាម​របៀប​ខាង​លើនេះ គឺជា​ទង្វើដ៏​ល្ង​ង់ខ្លៅ​។ ព្រោះ​ថា​ អ្នក​ម្នាក់​ជា​កំពូល​អ្នក​ប្រាជ្ញ រី​ឯ​ម្នាក់​ទៀត​មាន​ការ​យល់​ដឹង​តិច​ពេក ឬ​មិន​យល់​ទាល់​តែសោះ​អំពីប្រ​ធាន​បទ​នៃកា​រពិ​ភាក្សា។

យ៉ាង​ណា​មិញ បើសិ​ន​ជាយើ​ងចង់​ឲ្យ​ព្រះ​អម្ចាស់​ទៅ​​ ជជែ​កដេញដោ​យ​ជាមួ​យម​នុស្សណា​ម្នា​ក់ ដែល​មិន​យល់ស្រប​ចំពោះ​ផែន​ការណ៍ ដែល​ទ្រង់​មាន​សម្រាប់​មនុ​ស្សជាតិ នោះ​មា​ន​ន័យថា​ យើង​កំពុ​ង​តែចង់​ចាប់គូរ​ពិភាក្សា​ខុស​ហើយ! ប៉ុន្តែ ជា​ញឹក​ញាប់​ យើង​ឮ​គេ​ព្យា​យាម​បក​ស្រាយ អំពី​ប្រាជ្ញា​ដ៏​គ្មាន​គូរ​ប្រៀប​របស់​ព្រះ ​ដោយ​លើក​ឡើង​ថា ផ្លូវ​របស់​ពួក​គេ ល្អ​ជាង​ផ្លូវ​របស់​ព្រះ​ទៅ​វិញ។

ខ្ញុំ​ធ្លាប់​ទទួលសំ​បុត្រ​ពីអ្ន​កទោ​សម្នា​ក់ ដែល​គាត់​​បាន​សរសេរ​​ប្រាប់​ខ្ញុំ​​ថា​ “ខ្ញុំដើ​រ​ដល់​ចំណុច​មួយ ក្នុង​ផ្លូវ​ជីវិត ដែល​នៅ​ទី​បំផុត ខ្ញុំបា​ន​ទទួល​ស្គាល់​ការ​ពិត​ថា ព្រះពិ​តជា​មា​ន​មែ​ន ហើយ​ទ្រង់​ជាព្រះ​អទិក​រដែ​លប​ង្កើត​អ្វី​ៗទាំង​អស់​។ ខ្ញុំ​នឿយ​ណាយ​នឹង​ការ​ខំប្រ​ព្រឹត្ត តាម​ផ្លូវ​រប​ស់​ខ្ញុំ។ ពេល​ខ្ញុំចា​ប់ផ្តើ​ម​បន្ទា​បខ្លួ​ន ហើយ​ទទួល​ព្រះប​ន្ទូល​ទ្រង់ ខ្ញុំ​ក៏បា​នរ​ក​ឃើញច​ម្លើយ​នៃជី​វិត”។

តើ​យើង​ល្ងង់​ដល់​កម្រិ​តណា ពេល​យើង​ប​ដិសេធ​ផែន​ការ​ណ៍​សង្រ្គោះ​របស់​ព្រះ ដោយ​សារ​យើង​យល់​ថា យើង​ចេះ​ជាង​ទ្រង់​នោះ! មាន​តែ​ការ​ទទួ​លជឿ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​បាន​ការ​ អត់​ទោស​បា​បប៉ុ​ណ្ណោះ ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ការ​ផ្សះផ្សា​នឹ​ងព្រះ​(យ៉ូហាន ១៤:៦ រ៉ូម ៣:២៣ ៦:២៣)។ តើ​អ្នក​នៅតែ​ខំ​​ប្រព្រឹត្ត​តាម​ផ្លូវ​រប​ស់អ្ន​ក ដោយ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ជា​ងគេ​ឬ​?​(សុភាសិត ១៦:២៥)។ ចូរ​ស្រប​នឹង​ព្រះ ហើយ​ដើរ​តាម​ផ្លូវ​ទ្រង់​ចុះ។ _Dave Branon