ក្នុង​ឧប​ទ្វីប​ខាង​លើ​នៃ​រដ្ឋមីឈីហ្គិន មាន​ស្រះទឹ​ក​មួយ មាន​ជម្រៅ​ប្រហែល​១២​ម៉ែត្រ និង​បណ្តោយ​​ប្រវែង​៩០​ម៉ែ​ត្រ។ ជន​ជាតិ​ដើ​ម​រ​បស់​អា​មរិ​ក​បា​នហៅ​ស្រះ​ទឹក​នោះថា​ “ឃីច អ៊ីទិ គីពិ​” ដែលមា​ន​ន័យ​ថា​ “ស្រះទឹ​កធំដ៏​ត្រ​ជាក់”។ ស្រះទឹកនេះ​ គឺ​ជា​ភា​ព​អ​ស្ចារ្យនៃ​ធ​ម្មជាតិ ដែល​គួ​រឲ្យ​កត់​សម្គាល់។ សព្វ​ថ្ងៃនេះ​ ​គេហៅ​វាថា​ ​ទឹកផុ​ស​ធំ។​ ស្រះទឹ​កនេះ​មា​នទឹ​ក​ផុស​នៅ​បាត​របស់​​វា ដែល​បាន​បាញ់​ទឹ​ក​ជាង​៣៧០០​លីត្រ ក្នុងមួ​យ​នាទី​តា​ម​ប្រឡោះថ្ម​ដែល​នៅ​បាត​ស្រះ​ ឡើង​ទៅ​ផ្ទៃ​ទឹក​ខាង​លើ។​ ម្យ៉ាង​ទៀត ទឹកក្នុ​ង​ស្រះនោះ​បាន​រក្សា​សី​តុណ្ហភា​ព ៧​អង្សាសេជា​និច្ច មាន​ន័យ​ថា ​ទោះបី​ជា​រដូ​វ​រងាមា​នអា​កាសធា​តុតំ​បន់​ឧប​ទ្វីប​ខាង​លើ​ មាន​ភាព​ត្រជា​ក់ខ្លាំ​ង​យ៉ា​ង​ណា​ក៏​ដោ​យ ក៏ទឹ​ក​ស្រះ​នោះ​នៅ​តែមិនក​​ក​ដែរ។ ដូចនេះ​ ភ្ញៀវ​ទេសច​រណ៍​អា​ចទ​ស្សនាទេ​សភា​ព​មាត់​ទឹក របស់​ស្រះ​ធំមួយ​នេះ​ ក្នុង​រដូ​វណា​ក៏​​បាន។​

ពេល​ព្រះយេ​ស៊ូ​វ​ជួ​បស្រ្តី​​ម្នាក់​ នៅ​មាត់​អ​ណ្តូង​ទឹ​ក​រប​ស់​លោក​យ៉ាកុប ព្រះអ​ង្គ​បា​ន​មាន​បន្ទូ​ល​ទៅ​កាន់​នា​ង អំពី​ប្រភព​នៃទឹ​ក​មួយទៀត ដែលនឹ​ង​ធ្វើ​ឲ្យ​មនុ​ស្ស​លែង​ស្រេ​ក​ទឹ​ក​ជារៀ​ង​រ​ហូត។​ ប៉ុន្តែ ​ព្រះអង្គ​មិ​នបា​ន​មាន​ប​ន្ទូលសំ​ដៅ​ទៅ​លើ ​ទឹកផុ​ស ទឹក​ស្រះ ទឹក​ទន្លេ ​ឬទឹ​កបឹង​ឡើ​យ។ គឺដូ​ច​ដែ​ល​ព្រះ​អ​ង្គបា​ន​មានបន្ទូល​ថា​ “អ្នក​​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។

ទឹក​ដែល​ព្រះ​គ្រី​ស្ទ​ផ្ត​ល់​ឲ្យ​ គឺ​នាំម​ក​នូ​វ​ជី​វិត​ថ្មី​ដ៏ស្រ​ស់ស្រា​យ ដែល​ល្អប្រ​សើលើ​សទឹក​ផុស​ធម្មជាតិ​រាប់​លាន​ដ​ង។ យើងអា​ច​មាន​ចិ​ត្ត​ស្ក​ប់​ស្កល់​ ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ជាទឹក​នៃជី​វិត ដែល​អាច​បំបាត់​ការ​ស្រេ​ក​ទឹ​ករ​ប​ស់​យើ​ង។ សូមស​រសើរ​ដំកើ​ង​ព្រះ ដ្បិត​ព្រះ​យេស៊ូវ​ជា​ប្រភព​ទឹក ដែល​មិន​ចេះរី​ង​ស្ងួ​ត។​-Bill Crowder