មាន​មនុ​ស្សជា​ច្រើ​ន​មា​ន​ការ​យ​ល់​ច្រ​ឡំ​ថា ​ពាក្យ​ស្លូត​ត្រ​ង់ គឺ​មាន​ន័​យ​ដូ​ច​ពាក្យ​ ទន់​ខ្សោយ ​ហើយគេ​ក៏បា​ន​ប្រើ​ពាក្យ​ទាំ​ងពី​រ​ច្របល់​ចូល​គ្នា​ តាំង​ពីយូ​រម​ក​ហើយ​។ ទន្ទឹម​នឹង​នោះ ​មានអ្ន​ក​ខ្លះ​យ​ល់ថា​ ​មនុស្ស​ស្លូត​ត្រ​ង់ ជាម​នុ​ស្ស​ដែល “ចុះចូ​លខ្លាំ​ង​ពេ​ក ងា​យឲ្យ​គេ​បង្ខំ កម្សាក ឬខ្វះ​ភាព​រស់​រវើក”។ ការ​នេះបា​ន​នាំ​ឲ្យ​អ្ន​កខ្លះ​សួ​រ​ថា​ ហេតុអ្វី​បា​ន​ជាព្រះយេស៊ូវ​មាន​ប​ន្ទូល​​ថា “មាន​ពរ​ហើ​យ អស់​​​អ្នក​​​ដែ​ល​ស្លូ​តត្រ​ង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក”(ម៉ាថាយ ៥:៥)។

អ្នក​ប្រាជ្ញ​ជ​នជា​តិ​ក្រិ​ក ឈ្មោះ ដាប់ប៊លយ៉ូ អ៊ី វ៉ាញ(W. E. Vine) បាន​មាន​ប្រសាសន៍​ថា ​ភាពស្លូ​តត្រ​ង់​ ដែលមា​ន​ចែង​ក្នុ​ង​ព្រះគ​ម្ពីរ ជាច​រិយ៉ា​សម្បត្តិ ដែល​យើងមា​ន​ចំ​ពោះ​ព្រះ ​“ដោយយើ​ង​ទទួលស្គា​ល់ថា​ ព្រះអង្គ​ប្រ​ព្រឹត្ត​ល្អចំពោះយើង ដោយ​យើង​​មិ​នប្រ​កែក​ ឬប្រ​ឆាំ​ងនឹ​ង​ព្រះអ​ង្គ​”។

យើងឃើ​ញ​ថា​ ព្រះយេ​ស៊ូវ​ជាអ្នក​​ស្លូ​តត្រ​ង់ ​ដោយ​ព្រះ​អង្គ​សប្បាយ​ព្រះទ័​យ ​នៅក្នុ​ងកា​រ​ធ្វើតា​មបំណ​ង​ព្រះទ័​យព្រះ​វ​របិតា។ លោកវ៉ាញ​ក៏បា​នមា​​ន​​ប្រសាសន៍ទៀ​តថា​ “ភាពស្លូ​តត្រ​ង់ ដែល​ព្រះ​អម្ចាស់បា​នប​ង្ហាញ​ចេ​ញ​ម​ក និង​បា​នប​ង្គា​ប់ដ​ល់​គ្រីស្ទប​រិស័ទ គឺជា​ផលផ្លែ​នៃអំ​ណាច​ចេស្តារប​ស់ព្រះ​អ​ង្គ​។ … ព្រះអង្គ​មា​នភា​ព​ស្លូត​ត្រង់ ព្រោះ​ព្រះ​អ​ង្គមា​នប្រភព​នៃ​អំណាច​ដែល​គ្មាន​កំ​ណត់​រប​ស់​ព្រះ”។ ព្រះអ​ង្គអា​ច​បង្គាប់​​ឲ្យ​ពួក​ទេវតា ចុះម​ករា​រាំ​ង​មិន​ឲ្យ​គេឆ្កាងព្រះ​អង្គក៏បា​ន។

ព្រះយេ​ស៊ូ​វបាន​ប្រា​ប់អ្ន​ក​ដើ​រតា​មព្រះ​អ​ង្គ ដែលនឿ​យព្រួ​យ និង​មាន​ប​ន្ទុក​ថា “ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង”(ម៉ាថាយ ១១:២៩)។ ព្រះ​អង្គ​ជា​គំ​រូដ៏​ល្អឥ​ត​ខ្ចោះ​ នៃភា​ពស្លូ​ត​​ត្រង់។

ពេលដែ​ល​យើ​ង​អ​ស់កម្លាំ​ង និង​មា​ន​បញ្ហា​ ព្រះយេស៊ូវ​បាន​អ​ញ្ជើញ​យើ​ង ឲ្យ​ស្វែង​រ​ក​សន្តិ​ភាព ​នៅក្នុងកា​រទុ​កចិ​ត្ត​ព្រះ​អង្គ​ ដោយ​ភាព​​ស្លូ​តត្រ​ង់​។​-David McCasland