ពេល​ខ្ញុំប​ង្រៀន​និស្សិត​ឆ្នាំ​ទី​១ ក្នុង​ថ្នាក់​សំណេ​រមហាវិ​ទ្យាល័យ  ជា​ញឹក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ប្រាប់​ពួក​គេ​ ឲ្យខិ​ត​ខំ​​សរសេរ​តែង​សេចក្តី​ជា​ច្រើ​ន ដែល​គ្រូដា​ក់​​ឲ្យ​ធ្វើ​​នៅ​​ផ្ទះ​ ដើ​ម្បីឲ្យ​​អាចរៀន​ជាប់។​ ប៉ុន្តែ នៅក្នុង​ឆមាស​ស្ទើរ​តែ​ទាំង​អស់​ ​មានសិ​ស្សខ្លះ​មិ​នជឿ​ខ្ញុំ​ទេ។ ពួក​គេ​ជា​អ្នក​ដែល​ផ្ញើអ៊ីមេ​លទាំ​ងត​ក់​ក្រហ​ល់ បន្ទាប់ពី​​ម៉ោងរៀនចុង​ក្រោយ​បា​នប​ញ្ច​ប់ទៅ​ហើ​យ ដោយ​រៀប​រា​ប់​ប្រាប់ ​អំពីមូ​ល​ហេតុ​ដែ​ល​ពួក​គេមិ​នបា​ន​យ​កចិ​ត្ត​ទុក​ដា​ក់ ចំ​ពោះ​កា​រ​ធ្វើកិ​ច្ច​ការ​ទាំ​ងនោះ​។ ខ្ញុំ​មិន​ចង់​ទម្លាក់​ពួក​គេ​ទេ​ តែខ្ញុំ​ត្រូ​វ​តែនិ​យាយ​ប្រាប់​ពួ​កគេថា​ “​សូម​ទោ​ស​។  ប្អូនយ​កកិ​ច្ចកា​រម​ក​ដា​ក់​យឺត​ពេក គ្រូ​មិន​អាចឲ្យ​ប្អូ​ន​ជាប់​បា​ន​ទេ”។​

សម្រាប់និ​ស្សិ​តឆ្នាំ​ទី​១ ការរៀ​ន​ធ្លាក់ ហើយ​ត្រូវ​ខា​ត​​ថ្លៃ​សាលាជា​ច្រើ​ន នាំឲ្យ​មាន​ផ​លវិ​បាក​ច្រើ​ន​ណាស់​ទៅ​ហើយ​។ ប៉ុន្តែ មា​នកា​រ​ធ្លាក់​មួ​យទៀ​ត​   ដែល​ធ្ងន់​ធ្ង​រជា​ង​នេះទៀ​ត ​   ហើយ​ក៏ស្ថិ​ត​ស្ថេរជារហូ​ត​ផង​ ដែល​មនុស្ស​ជួប​នៅចុ​ង​បញ្ចប់​នៃជី​វិត បើសិ​​នជា​ពួក​គេ​មិន​បា​ន​យក​ចិ​ត្តទុ​ក​ដា​ក់ ចំពោះ​បញ្ហានៃ​អំ​ពើបា​ប​ ដែលត្រូ​​វ​ដោះស្រាយជា​មួ​យព្រះ​ ឲ្យទា​ន់​ពេល​វេ​លា​ទេ​នោះ​។ ក្នុង​ករ​ណី​នេះ ​បើសិន​ជាម​នុ​ស្ស​ស្លា​ប់​ទៅ ​ដោយ​មិន​បា​ន​ទទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ​ទេ ពួក​គេ​ត្រូវ​ធ្លា​ក់​ចូ​លទៅ​ក្នុ​ងសេច​ក្តីហិ​នវិ​នាស​អស់កល្បជា​និ​ច្ច។

តើ​យើង​នឹ​ងមា​នការ​ត​ក់​ស្លត់​យ៉ាង​ណា​  ពេល​ដែល​បានឈ​រ​នៅចំ​ពោះព្រះ​អ​ង្គ នៅគ្រា​ចុ​ងក្រោ​យ ហើ​យឮ​ព្រះអ​ង្គមា​នប​ន្ទូ​ល​ថា “អញ​​មិន​​​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ!”(ម៉ាថាយ ៧:២៣)។  អ្នក​​និពន្ធ​ព្រះគម្ពីរ​ហេព្រើ  បានដា​ស់​តឿន​យើ​ង​ ឲ្យ “ឈោងឲ្យ​ដល់​”(៤:១) ការ​សម្រាក​អ​ស់ក​ល្ប​ជា​និច្ច ដែល​ព្រះបា​នប្រ​ទា​ន​។ ដំណឹង​ល្អនោះ​គឺ​ថា​   អ្នក​ដែល​នៅ​មាន​ជីវិត គឺ​មិ​ន​ទាន់​យឺ​ត​ពេល​​ទេ។ សព្វ​ថ្ងៃនេះ​ ព្រះ​យេស៊ូវ​បាន​ប្រទាន​សេចក្តី​ស​ង្រ្គោះ និង​ការ​អត់ទោ​សបា​ប​ដោយ​ឥត​គិត​ថ្លៃ​ តាម​រយៈ​ព្រះអ​ង្គ​ទ្រ​ង់។-Dennis Fisher