ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួល​ចៅ​ប្រុសរ​បស់​ខ្ញុំ​ ចេញ​ពីសា​លារៀ​ន។ ពេល​យើង​កំ​ពុង​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​ត្រឡប់​មក​ផ្ទះ​វិញ ព្រឹលក៏បា​ន​ចា​ប់​ផ្តើម​ធ្លា​ក់។ ព្រឹល​ដែល​មាន​ពណ៌​សក្បោះ​ដូច​សំឡី បាន​ធ្លាក់​ចុះ​មក​យ៉ា​ងលឿ​ន ឥតឈ​ប់​ឈរ។ ទី​បំផុត ខ្ញុំក៏​​បា​នប​ន្ថយ​ល្បឿន​ឈប់ ​ដោយសា​រ​ការ​ស្ទះច​រាច​រណ៍។ យើង​ក៏បា​ន​មើ​ល​ពីខាង​ក្នុង​ឡា​នរ​បស់​យើង ​ឃើញកា​រ​ផ្លាស់​ប្តូរ​​កើ​តឡើង​នៅខា​ងក្រៅ​។ ផ្ទៃ​ដី​ពណ៌​ក្រម៉ៅ បាន​ប្រែ​ក្លា​យ​ជា​ពណ៌ស​។ ព្រឹល​បាន​លប់​​ជ្រុង​អគារ​ស្រួច​ៗ ហើយ​គ្រប​ដណ្តប់​​ពីលើឡា​នដែ​លនៅ​ក្បែរ​យើ​ង និង​ពីលើ​ដើ​ម​ឈើដែ​ល​យើ​ងបា​ន​ឃើញ​​ផង។

ការ​ធ្លាក់​ព្រឹ​ល​នេះ​​​បាន​រំ​ឭ​ក​ខ្ញុំ អំពី​សេចក្តី​ពិត​ខា​ង​​វិញ្ញាណ។ ព្រះគុណ​រ​បស់​ព្រះ​បា​ន​គ្រប​បាំង​អំពើបាបរ​បស់យើ​ង​ ដូច​ព្រឹល​ដែលបា​ន​គ្រប​ពី​​លើអ្វី​ៗ​ដែ​ល​នៅចំ​ពោះ​មុខ​យើ​ង​។ ប៉ុន្តែ ព្រះ​គុណ​មិនគ្រា​ន់​តែ​បា​ន​គ្រប​បាំ​ង​អំពើ​បាប​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំង​បានលប់​អំពី​បាប​រ​ប​ស់យើ​ង​ទៀត​ផ​ង។ ព្រះ​អម្ចាស់​បា​ន​មាន​បន្ទូល​ទៅកាន់ប្រ​ជាជ​នអ៊ី​ស្រាអែល តាម​រយៈ​ហោរាអេសាយ​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះ​ជាព្រះ​ប​ន្ទូល​សន្យារបស់​ព្រះ​អង្គ ពេលដែលកូនរបស់ព្រះអង្គ​មាន​ប​ញ្ហានៃ​អំ​ពើបា​បដ៏​គួ​រឲ្យ​ឈឺ​ចាប់​។ ព្រះអ​ង្គ​ក៏បា​ន​ប្រៀបប្រ​ដូច​ពួក​គេ ទៅ​នឹង​រូប​កាយ​ដែល “មាន​​សុ​ទ្ធ​​តែ​​របួស និង​​ជាំ ហើយ​​ស្នាម​​រំពាត់​​ថ្មី ឥត​​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ”(ខ.៦)។

ព្រះអង្គ​សព្វ​ព្រះ​ទ័​យនឹ​ង​ប្រ​ទាន​ព្រះ​គុណ​ដល់​ពួ​កគេ​ ទោះ​អំពើបា​បរ​បស់​ពួក​គេ​​ប្រែ​ជាអាក្រក់​យ៉ាង​ណាក៏​ដោ​យ។​ ស​ព្វ​ថ្ងៃនេះ​ ក្នុង​នាម​ជា​កូ​នរ​ប​ស់​ព្រះ​អង្គ យើង​ក៏​មាន​កា​រ​ធានា​ដូ​ចពួ​ក​អ៊ីស្រាអែល​ផង​ដែ​រ។​ អំពើ​បា​បធ្វើ​ឲ្យ​ជីវិត​យើង​ប្រឡាក់​ប្រឡូ​ក តែពេ​ល​ដែល​យើង​ប្រែចិ​ត្ត ហើយ​លន់​តួ​អំពើបាប​យើង​ ព្រះអ​ង្គប្រ​ទា​នកា​រអ​ត់​ទោ​សបា​ប តាម​​ព្រះ​គុណ​​​ដ៏​​ធ្ងន់​​ក្រៃលែង​នៃ​​ទ្រង់(អេភេសូរ ១:៧)។-Jennifer Benson Schuldt