ថ្មីៗនេះ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលបានរាប់អានគ្នាកាលពីវ័យយុវជន បានផ្ញើសារអេឡិចត្រូនិចមកខ្ញុំ ដោយភ្ជា​ប់​រូ​ប​ភាព​មួ​យ​ស​ន្លឹក ដែល​ក្រុម​កីឡាករ​អនុ​វិទ្យា​ល័យ​របស់​យើង បាន​ថត​ជា​មួយ​គ្នា​។ ក្នុង​រូប​ថត​សរខ្មៅ​មា​នផ្ទៃ​គ្រើ​ម​ៗមួ​យ​សន្លឹក​នោះ​ មាន​ក្មេង​ជំទុង​មួយ​ក្រុ​ម ដែល​ខ្ញុំ​មិនសូវ​ចាំ​មុ​ខ កំពុង​ឈរ​ថ​ត​ជា​មួយ​គ្រូបង្វឹករ​បស់យើ​ង​ពីរ​នា​ក់។ ភ្លាម​នោះ ខ្ញុំក៏​បា​ននឹ​កឃើ​ញអនុស្សាវ​រីយ៍ដ៏​រីក​រា​យកា​លពី​មុ​ខ ដែល​យើង​បាន​រត់​ប​ន្តាក់​គ្នាច​ម្ងាយជា​ង១​​គីឡូ​ម៉ែត្រ​កន្លះ និង​ជាង​កន្លះ​គី​ឡូម៉ែ​ត្រ​។ ខ្ញុំមា​ន​ចិត្តសប្បាយ ក្នុង​កា​រ​នឹក​ចាំ​អំពី​ពេលដែ​លបា​ន​កន្ល​ង​ទៅ​នោះ​  ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំក៏​បា​ន​ដឹង​ខ្លួន​ផ​ង​ដែ​រ​ថា​ ខ្ញុំងា​យនឹ​ង​ភ្លេ​ច​អនុស្សាវរីយ៍ទាំង​នោះ​ប៉ុណ្ណា​ ហើយ​បន្ត​ទៅ​ចាប់​អារម្មណ៍​នឹង​រឿ​ង​ផ្សេង​វិញ។

ខណៈពេល​ដែល​ដំណើរជី​វិត​រ​បស់​យើ​ង កំ​ពុងរំ​គិល​ទៅមុខ យើងងា​យនឹ​ង​ភ្លេ​ច​ទី​កន្លែ​ង មនុស្ស និងហេតុ​កា​រណ៍ ដែល​សំខាន់​ចំពោះយើ​ង​ ក្នុង​ដំណើរ​ដ៏​វែង​ឆ្លា​យ។ ពេលវេ​លា​ក​ន្លង​ផុត ថ្ងៃ​ម្សិល​មិញ​បាន​រសា​ត់ទៅ​ ហើយយើ​ង​ប្រែជា​ជ​ក់​ចិត្ត​នឹង​រឿង​ក្នុង​ពេល​បច្ចុប្បន្ន​។ ពេលដែ​ល​មាន​ប​ញ្ហា​ដូច​នេះ​កើ​តឡើ​ង យើង​ក៏​អាច​ភ្លេច​ថា ​ព្រះ​ទ្រង់​ល្អ​ចំ​ពោះយើ​ងយ៉ា​ង​ណា​ កាល​ពីមុ​ខ។ ប្រហែលម​ក​ពី​ហេតុ​នេះហើ​យ បាន​ជា​ស្តេ​ចដាវីឌ​បា​ន​ស​រសេរ​ក្នុង​ទំនុក​ដំកើង​​ថា “ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះនាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ  ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណា​មួយ​របស់​ទ្រង់​ឡើយ”(ទំនុកដំកើង ១០៣:​១-២)។

នេះ​សុ​ទ្ធ​​​តែ​​ជាចំ​ណុច​ដែល​យើងត្រូ​វនឹ​ក​ចាំ ជាពិ​សេស​នៅពេ​លដែលការឈឺចាប់ កំពុង​តែញាំញីជីវិត​យើង។ ពេល​ដែល​យើង​មា​នអា​រម្មណ៍ច្រ​បូក​ច្រ​បល់ ហើយមា​ន​អា​រម្មណ៍​ថា ​គេលែ​ងនឹ​ក​ចាំពីយើងហើ​យ នោះយើ​ងចាំ​បា​ច់ត្រូ​វរំឭក​ឡើ​ងវិ​ញ អំពី​ការ​អ្វី​ដែលព្រះ​អង្គធ្លា​ប់​ធ្វើ​សម្រាប់​យើង។ កាល​ណាយើ​ងនឹ​ក​ចាំអំ​ពីកា​រ​ទាំង​នោះ យើងនឹង​​ច​ង់​​ទុ​​​ក​​ចិ​ត្តលើព្រះអ​ង្គ ក្នុ​ង​ពេល​បច្ចុប្បន្ន និងពេលអ​នាគត។-Bill Crowder