ពេលខ្ញុំ​ទៅ​ទស្សនា​តំបន់​ខុតស៍​វូលដ៍ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ​នៅ​ប្រទេស​អង់​គ្លេស ខ្ញុំ​បាន​ទិញ​​ពែង​ទឹក​ព័រសឺ​ឡែន​មួយ​ចំនួន សម្រាប់​ធ្វើ​ជា​​វត្ថុ​អនុស្សាវរីយ។ ខ្ញុំ​បាន​ប្រើពែ​ងទឹ​ក​ទាំង​នោះយ៉ា​ង​ប្រុង​ប្រយ័ត្ន   តែទី​បំ​ផុត   ខ្ញុំបា​ន​ធ្វើ​ឲ្យ​ពែង​ទឹក​មួយ​ធ្លាក់​បែក  ក្នុង​​កន្លែងលាង​ចាន។​ ថ្មី​ៗនេះ​ ខ្ញុំបា​ននឹ​ក​គិត​អំពីពែងទឹ​ក​មួយ​នោះ​ ពេល​ដែល​ខ្ញុំបា​ន​ស្វែង​យល់​អំពី​សិល្បៈ​នៃកា​រ​ជួស​ជុល​ពែង​របស់​ជន​ជា​តិជ​ប៉ុន។ តាមធ​ម្មតា ពេល​យើង​មានរ​ប​ស់អ្វី​មួ​យបែកបាក់ យើង​មានចិ​ត្ត​សប្បាយ​នឹង​ជួស​ជុល​វា​ ល្មមនឹ​ង​អាច​ប្រើ​វាទៀ​ត។ ប៉ុន្តែ កាល​ពី​រាប់​រយ​ឆ្នាំមុ​ខ មាន​សិល្បៈ​ករជ​ប៉ុន​ម្នាក់​​បាន​តាំង​ចិត្ត​ថា គាត់​នឹង​ជួស​ជុល​ព័រ​សឺឡែន ដែល​បែក​បាក់ ឲ្យ​ក្លា​យជាវ​ត្ថុ​ដ៏​ស្រស់​ស្អាត។​ ដូច្នេះហើ​យ គាត់​ក៏បាន​ចាប់ផ្តើ​ម​ប្រើកា​វ​ដែល​មាន​ជាតិ​មាស បិទ​បំណែក​នីមួ​យៗ​ឲ្យ​ចូល​គ្នាវិញ​។​ ការ​ជួស​ជុល​ព័រសឺឡែន​តាម​វិធី​សាស្រ្តនេះ​  បានធ្វើ​ឲ្យ​ព័រសឺឡែន​នោះមា​ន​ស​សៃព​ណ៌មា​ស​ដ៏គួ​រ​ឲ្យ​គយ​គន់។

ក្នុងដើ​ម​ដំបូ​ង​នៃ​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ អំពើ​បាប​បាន​ចូល​មក​ក្នុង​លោកិ​យ(លោកុប្បត្តិ ៣)។ អ្នក​ប្រាជ្ញ​ផ្នែក​ទេវ​វិជ្ជា បាន​ហៅ​ហេតុ​ការណ៍​នោះថា​ “កា​រធ្លា​ក់ចូ​ល​ក្នុង​អំពើ​បាប”។ ការ​ធ្លាក់​ចូល​នេះបា​ន​បណ្តាល​ឲ្យ​មាន​ការ​បែក​បា​ក់ ដោយ​ជៀស​មិន​រួច។ ជីវិត​របស់​មនុស្ស​មាន​កា​រឈឺ​ចាប់ ដោយសា​រ​យើ​ង​ចេះ​តែ​បន្ត​មាន​ការ​ឈឺចាប់ ​ និ​ង​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ការ​ឈឺ​ចាប់ ដោយ​​​បំណែ​កដ៏​មុត​ស្រួច​រឆេក​រឆូច​របស់​យើង​។ ប៉ុន្តែ ព្រះមិ​នស​ព្វ​ព្រះ​ទ័យ​ឲ្យយើ​ង នៅប​ន្ត​រស់​ក្នុង​ភាព​បែក​បាក់​នោះ​ទៀត​ទេ ហើយ​ការ​ជួស​ជុលរបស់​ព្រះអ​ង្គ ធ្វើ​ឲ្យ​ភាព​បែក​បាក់​រប​ស់​យើង ក្លាយ​ជា​ភាព​ស្រស់​ស្អាត​វិញ។

សិល្បៈករ​អាច​ជួ​សជុ​ល​ពែងព័រសឺឡែនដែ​លបែ​ក ឲ្យប្រែ​ក្លា​យ​ជាវត្ថុ​ដ៏ស្រ​ស់​ស្អាត ប៉ុន្តែ ព្រះ​ជួស​ជុល​យើ​ង ឲ្យមា​ន​ជីវិត​ថ្មី​ឡើង​ ដោយ​​​ប្រើ​ព្រះ​លោហិតរ​បស់​ព្រះ​រា​ជ​បុត្រា​ព្រះ​អង្គ ​ដែល​​មាន​​ត​ម្លៃ​លើស​មាស​ឬ​ប្រា​ក់។ ស្នាម​បែក​របស់​យើង​មិន​ត្រូវ​បា​នលម្អរ​ដោយ​សសៃធ្វើ​ពីមាស​ទេ តែបំណែ​កនេះ​​ត្រូវ​បាន​ភ្ជាប់ចូលគ្នា​វិ​ញ ដោយ​ព្រះ​លោហិត ដែល​បាន​ហូរ​ចេញ​ពី​សសៃ​លោហិត​របស់​ព្រះគ្រីស្ទ​។​ “ដ្បិត​​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​កា​រ​​ដែ​ល​​ជា​​គំរូ​​ពី​​សេចក្តី​​សុគត​​របស់​​ទ្រង់ នោះ​​ក៏​​​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ”(រ៉ូម ៦:៥)។ គ្មាន​អ្វី​ដែល​ស្រស់​ស្អាត​ជាង​នេះ​ឡើ​យ។-Julie Ackerman Link