ពេលអ្នកស្រីខេរ៉ា វីលម៉ត់(Kiera Wilmot) រៀននៅ​វិទ្យា​ល័យ នាង​បាន​ធ្វើ​កា​រ​ពិ​សោធន៍ជាតិគី​មី​ ក្នុង​ការ​ប្រ​ឡង តែមិ​នបា​ន​ទ​ទួល​ពន្ទុះ​ល្អ​ទេ​។ ផ្ទុយ​ទៅវិ​ញ នាង​បែរ​​ជា​មាន​កំហុស ដែល​បាន​ធ្វើ​ឲ្យ​មា​នប​ន្ទុះ​ជា​តិគីមី​​ផ្អើល​ពេញ​សាលា។ ទោះបី​ជានាង​​​មា​ន​គ​ម្រោ​ង ធ្វើការពិសោធន៍ ដើម្បីឲ្យ​បាន​ការ​ទ​ទួល​ស្គាល់​ពីគ្រូ​ប​ង្រៀន​រ​បស់​នាង​ក៏ដោ​យ ក៏នា​ង​បែ​រ​ជា​ទៅ​ធ្វើ​ការ​ពិសោធន៍​ខាង​ក្រៅ​ថ្នា​ក់​រៀន តា​មកា​រ​ជំរុ​ញរ​បស់​មិ​ត្តរួ​ម​ថ្នា​ក់រ​បស់នា​ង​ទៅ​វិញ​។​ នាង​បាន​​លាយជាតិ​គីមី ក្នុង​ដប​ជ័​រ​មួយ ហើយ​វាក៏​ផ្ទុះ​ឡើ​ង ធ្វើឲ្យ​មិ​ត្ត​រួម​ថ្នាក់​រ​បស់​នា​ងមួ​យ​ចំនួ​ន ​មាន​ការភ័យ​ខ្លាច​។​ តែ​នាង​មិ​ន​មា​ន​ចេតនាទេ​។​

យ៉ាង​ណាមិ​ញ​ ព្រះគ​ម្ពីរ​ស​ញ្ញាចា​ស់​ក៏បា​ន​ចែ​ង អំពី​បញ្ហា​ដែលកើ​តឡើ​ង​ ពី​ការ​ជំ​រុញ​រ​បស់​មនុ​ស្សនៅ​ជុំវិ​ញខ្លួ​ន​ផ​ង​ដែរ។​ មាន​ពេល​មួយ ដាវីឌ និងគ្នីគ្នារប​ស់គា​ត់​ បាន​ទៅលា​ក់​ខ្លួន ពី​ស្តេច​សូល ក្នុងរូ​ង​ភ្នំ​មួ​យ(១សាំយ៉ូអែល ២៤)។ ពេលស្តេច​សូ​ល​ចូល​ក្នុ​ងរូ​ងភ្នំ​នោះ គ្នី​គ្នារ​បស់​គា​ត់​បា​នប្រា​ប់ដាវី​ឌ​ថា ព្រះបា​នប្រ​គល់​ស្តេច​សូល​មកក្នុ​ង​កណ្តា​ប់​ដៃ​ពួ​កគេ​ហើ​យ ហើយ​ពួក​គេ​ក៏​បានជំ​រុញ​ឲ្យដា​វីឌសម្លា​ប់ស្តេ​ចសូ​ល(ខ.៤,១០)។ បើ​សិន​ជា​ដាវីឌ​ធ្វើ​គុត​ស្តេច​សូលនៅពេ​លនោះ​ នោះពួ​ក​គេអា​ច​ឈប់​លា​ក់​ខ្លួន​ទៀ​ត ហើយ​ដា​វីឌ​អាច​ឡើង​ធ្វើ​ស្តេ​ច​ផ​ង។ តែ​ដាវី​ឌ​មិន​ព្រ​ម​សម្លាប់​ស្តេច​សូ​លឡើ​យ ព្រោះ​ទ្រង់ជា​​“អ្ន​កដែ​លព្រះ​យេហូវ៉ា​បាន​ចាក់​ប្រេ​ង​​តាំង”(ខ.៦)។

ជួន​កាល មានអ្ន​ក​ដែល​ស្និទ្ធស្នាល​នឹ​ងយើ​ង​ បាន​ប្រាប់​ឲ្យ​យើង​ធ្វើការអ្វីមួ​យ ដែល​ហាក់​ដូច​ជាកិ​ច្ចកា​រ​ដ៏ត្រឹ​ម​ត្រូវ ឬ​សម​ហេតុ​ផ​លបំ​ផុ​ត សម្រាប់​ពេល​នោះ​។ ប៉ុន្តែ ប្រាជ្ញា​ខាង​វិ​ញ្ញាណ ខុស​ពី​ប្រាជ្ញារ​ប​ស់លោ​កិ​យ​(១កូរិនថូស ២:៦-៧)។ ​ប្រាជ្ញា​​ដែ​ល​​ម​ក​​ពី​​ស្ថាន​លើ “នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា”(យ៉ាកុប ៣:១៧)។ ពេលដែ​លអ្ន​ក​ដទៃ​ជំ​រុញ​ឲ្យ​យើ​ង​ធ្វើកា​រ​អ្វី​មួ​យ នោះ​យើង​អាច​សូ​ម​ប្រា​ជ្ញាពី​ព្រះ​ ដើម្បី​ឲ្យ​ព្រះអ​ង្គដឹ​កនាំ​យើ​ង ក្នុ​ងកា​រ​ឆ្លើយ​ត​ប​ចំពោះ​កា​រ​ជំរុ​ញ​រ​បស់​ពួ​ក​គេ​។-Jennifer Benson Schuldt