នៅលើ​តំបន់​ខ្ពង់​រា​ប​ក្នុង​វា​លរហោ​ស្ថាន អាតាកាម៉ា នៅ​ប្រទេស​ឈីលី មាន​កែវយឺត​មើល​ផ្កាយមួ​យ ​ដែលស្ថិ​ត​​ក្នុ​​ងចំណោមកែវ​យឺ​តមើ​ល​ផ្កា​យដ៏​ធំ​បំផុ​តក្នុង​ពិភ​ពលោក ដែល​ប្រើ​រលក​វិទ្យុ។​ កែវ​យឺត​នោះផ្ត​ល់​ឲ្យ​ក្រុមអ្ន​ក​តារា​សាស្រ្ត នូវ​រូប​ភាព​នៃ​​ចក្រ​វាឡ ដែល​គេមិ​នធ្លា​ប់​បាន​ឃើញពី​មុ​នម​ក។ ក្នុង​អត្ថ​បទ​កា​សែ​ត Associated Press លោក​លូវីស អនដ្រេស ហេណាវ(Luis Andres Henao) បានមា​នប្រ​សាសន៍​ថា អ្នក​វិទ្យា​សាស្រ្ត នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ​“កំពុង​ស្វែង​រក​តំរុយ នៃ​ដើម​កំណើត​នៃ​ចក្រ​វាឡ ដោយ​ស្រា​វជ្រាវ​ឧស្ម័ន​ដែល​ត្រជាក់​បំផុត និង​លម្អង​ធូលី ដែល​មាន​កា​រ​ផ្សំ​គ្នាជា​ប​ណ្តុំផ្កា​យ​ហ្កាឡាក់ស៊ី ហើយ​ផ្កាយទាំង​ឡាយ​កើ​ត​ឡើង​ពី​ថាម​ពល ដែល​កើត​ឡើ​ង​ពីបន្ទុះ​ប៊ីក ប៊ែង​”។

យ៉ា​ងណា​មិ​ញ ព្រះគម្ពីរ​បាន​ចែង​អំ​ពីអំ​ណាចដ៏​អ​ស្ចារ្យ និង​ប្រាជ្ញាដែ​ល​គ្មានដែ​នកំ​ណត់រ​បស់​ព្រះ​ ដែលបា​​នបង្កើត​ចក្រ​វាល ឲ្យ​មានផ្កា​យ និង​ភព​ទាំង​អ​ស់​ ហើយព្រះ​អង្គ​ “​រាប់​​ចំ​នួន​នៃ​អស់​ទាំង​ផ្កាយ ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់”(ទំនុកដំកើង ១៤៧:៤)។ ព្រះ​អង្គបា​នប​ង្កើ​ត​រប​ស់​សព្វ​សារពើ​ម​ក ដោយអំ​ណាច​ចេ​ស្តា និង​ក្តី​ស្រឡាញ់​រប​ស់ព្រះ​អ​​ង្គ ដូច​នេះ ព្រះអ​ង្គ​មិ​នមែ​ន​ជា​​​អំណាច​​ដែ​លនៅ​​ដា​ច់​​ឆ្ងាយ​​ពី​យើង ​ដែល​មិ​នបា​ន​ខ្វ​ល់​ពី​យើង​សោះនោះ​ទេ​  តែ​ជា​ព្រះ​វរ​បិតាដែ​ល​គ​ង់​នៅ​ស្ថាន​សួ​គ៌​ ដែល​មាន​ក្តី​ស្រឡាញ់ និង​ “​ប្រោស​​អ​ស់​អ្នក​ដែល​មាន​​ចិត្ត​​សង្រេង​​ឲ្យ​​បាន​​ជា​ ក៏​​រុំ​របួស​​ឲ្យ​គេ​​ផ​ង”(ខ.៣)។ ព្រះ​អង្គ​ជ្រុំជ្រែ​ង​​ម​នុ​ស្ស​​រា​បសា(ខ.៦) ហើយ “សព្វ​ព្រះ​ហឫ​ទ័យ​​តែ​​នឹង​អស់​អ្នក ដែល​កោតខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្តី​សប្បុរសរបស់​ទ្រង់”(ខ.១១)។ ព្រះ​អង្គ​ស្រឡាញ់​យើង​ខ្លាំ​ង​ណា​ស់​ បា​ន​​ជា​​​ទ្រង់​ប្រទាន​​ព្រះ​រាជ​បុត្រា​​ទ្រង់​​​តែ​​​១ ដើម្បី​​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ(យ៉ូហាន ៣:១៦)។

លោកយេ ប៊ី ភីលីព(J. B. Phillips) មាន​ប្រសា​សន៍​ថា​ ផែនដី​ជា​ “ពិភព​ដែល​ព្រះបា​ន​យាងចុះ​ម​ក” ហើយព្រះ​នៃសិ​រី​ល្អ កំពុងតែ​សម្រេ​ច​ផែន​កា​ររ​ប​ស់​ព្រះអ​ង្គ​ នៅ​លើ​ពិភព​នេះ។ ក្តីសង្ឃឹម​រប​ស់​យើង​ស​ម្រា​ប់​ថ្ងៃនេះ​ ​និង​ទៅ​អ​នាគ​តដែ​លគ្មា​ន​ទី​បញ្ច​ប់ គឺ​ពឹង​ផ្អែ​កទៅ​លើ​សេចក្តី​មេត្តា​របស់​ព្រះនៃ​​ក្តីស្រ​ឡាញ់ ដែល​បាន​ហៅ​ផ្កាយ​នី​មួយ​ៗ​តាម​ឈ្មោះរៀ​ង​ខ្លួ​ន​។-David McCasland