ពេល​ខ្ញុំ​កំពុ​ង​ធ្វើដំណើរ​តាម​រថ​ភ្លើង កាត់​តាម​ទីវាល​ដ៏​មាន​ជីជាតិ នៅតា​ម​បណ្តោយ​ឆ្នេរ​នៃ​តំបន់​មីឈីហ្គិន​ខាង​លិច​ ខ្ញុំ​បាន​ឃើញ​រុ​ក្ខជា​តិទាំ​ងឡា​យបា​នចា​ប់​ផ្តើម​ចេញ​ផ្លែ  បន្ទាប់​ពី​រដូវ​ផ្ការីកទើ​ប​តែបា​ន​ប្រែទៅ​ជា​រ​ដូវ​ក្តៅ។ កសិក​រ​កំពុង​លត់​ជ​ង្គង់​នៅ​លើ​ទឹ​កសន្សើម​នា​ពេល​ព្រឹក ​ដើម្បីបេះ​ផ្លែស្រ្ត​បឺរី​ដែល​បា​ន​ទំហើ​យ។ ដើម​ប្លូបឺរី ដែល​ដុះ​ជា​គុម្ព​ៗ កំពុង​តែទ​ទួល​ពន្លឺ​ថ្ងៃ​ដែល​បាន​បញ្ចេញ​ពី​លើមេ​ឃម​ក​ ហើយ​កំពុង​ស្រូប​យក​ជី​វជា​តិ​ពីក្នុ​ង​ដី​។ បន្ទាប់​ពី​ធ្វើ​ដំណើរ​កាត់​តាម​​ចំការ ​ដែល​មាន​ផ្លែ​ឈើទុំ​ យើងក៏​បា​ន​ទៅដ​ល់​គំន​រ​ច្រេះ​ចាប់ ដែល​មាន​លោហធាតុ​ដែល​គេ​បោះ​បង់​ចោល​។ រូប​ភាព​ដ៏​អាក្រ​ក់​នៃ​ដែក​ច្រេះ​ព​ណ៌ក្រ​ហម​មួយ​គំនរ​ធំ​នៅលើដី​ គឺផ្ទុ​យពី​ទេស​ភាព​ចំ​ការ​ពណ៌​បៃតង​ខ្ចី ដែល​មាន​រុក្ខជាតិ​លូត​លាស់​។ ដែក​ច្រេះ​ចាប់​ទាំ​ងនោះ​ត្រូ​វ​គេទុ​ក​ចោ​លមិ​ន​អាច​បង្កើត​ផល​អ្វី​ តែ​ផ្ទុយ​ទៅ​វិ​ញ ផ្លែ​ឈើដែ​ល​បា​នធំ​ឡើ​ង ហើយ​ទុំ បាន​ក្លាយ​ជា​អាហារដ៏​មាន​​​ជីវជា​តិស​ម្រា​ប់​មនុ​ស្សដែ​លស្រេ​ក​ឃ្លា​ន។

ភាព​ខុស​គ្នា​រ​វាង​ផ្លែ​ឈើ​ និ​ង​ដែក​ច្រេះ​ចា​ប់​នោះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំអំ​ពីប​ទ​ទំ​នាយ ដែល​ព្រះ​បាន​មាន​បន្ទូល​ អំពី​ទីក្រុង​ទាំង​ឡាយ ដែល​មាន​ដូ​ច​ជាទី​ក្រុ​ង​ដាម៉ាសជា​ដើម​(មើល អេសាយ ១៧:១,១១)។ ព្រះ​អង្គ​មា​នប​ន្ទូ​ល​ថា​ “ពី​ព្រោះ​​​ឯ​ង​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​ឯង … ​ព្រឹក​ឡើង ឯង​បាន​ធ្វើ​ឲ្យ​ពូជ​ឯង​បែក​ចេញ​ជា​ប៉ិច តែ​ឯ​ចម្រូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ​ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស”​(ខ.១០-១១)។

បទ​ទំនាយ​នេះ​ក៏បា​ន​ផ្តល់​កា​រ​ដាស់​តឿ​នដ​ល់​មនុ​ស្សស​ម័យ​បច្ចុ​ប្បន្ន អំពី​​គ្រោះ​ថ្នាក់ និង​ភាព​ឥត​ប្រយោជន៍​នៃកា​រ​គិ​តថា​ ​យើង​អាច​បង្កើ​ត​ផ​ល​ផ្លែអ្វី​មួ​យ​ ដោយ​ខ្លួន​ឯង​បា​ន។ បើ​យើង​ដាច់​ចេញ​ចេញ​ពីព្រះ​ នោះ​កិច្ច​ការ​ដែល​ដៃ​យើ​ងបា​ន​ធ្វើ នឹង​ក្លា​យ​ជា​គំនរ​បាក់​បែក​។ ប៉ុន្តែ ពេល​ដែល​យើង​ចូល​រួម​ជាមួ​យ​ព្រះ នៅ​ក្នុង​កិច្ច​ការ ដែល​ព្រះ​ហស្ត​ព្រះអ​ង្គ​ធ្វើ ​ព្រះ​អង្គ​នឹ​ងប្រ​ទា​នព​រ​ឲ្យ​យើ​ង​បាន​ទទួល​ផ​ល​ច្រើ​នជា​ពហុ​គុណ ហើយផ្ត​ល់នូ​វ​ការ​ចំ​អែត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ជា​ច្រើន។-Julie Ackerman Link