កោះ​ម៉ន់ សង់ មីកែល ជា​កោះដែ​ល​មាន​ទឹ​កជោ​រ​ដ៏​គ្រោះថ្នា​ក់ ដែល​មាន​ទីតាំង​ប្រហែល​ជិត​មួយ​គីឡូ​ម៉ែត្រ​​​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​នរមែនឌី ប្រទេស​បារាំង​។​ កោះ​មួយ​នេះបា​ន​ធ្វើ​ជា​ព្រះវិហារ និង​កន្លែ​ងស្នា​ក់​នៅ​រប​ស់ស​ង្ឃ​កាតូលិក អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើ​យ ហើយ​ក៏បា​នទា​ក់​ទា​ញអ្ន​ក​ធ្វើធម្ម​យាត្រាជា​​ច្រើន​ឲ្យម​ក​ទីនោះ​។​ មុន​ពេល​គេ​ធ្វើស្ពាន​ដ៏វែ​ងស​ម្រាប់​ឆ្លង​ទៅកោះ​នោះ​ គេ​បាន​​ឮ​ល្បីថា​ ផ្លូវ​ទៅ​កាន់​កោះ​នោះមា​នគ្រោះ​ថ្នាក់​ណាស់ ​បាន​ជាមា​ន​អ្នក​ធម្ម​យាត្រា​ខ្លះបា​ន​បា​ត់ប​ង់ជី​វិ​ត។ នៅពេ​លទឹ​កនាច កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ច្រាំង​ខ្សាច់​ជាច្រើ​ន ហើយ​ពេល​ទឹក​ជោរ កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័​ទ្ធ​ដោយ​ទឹ​ក បាន​ជា​គេមា​ន​កា​រ​ភ័យ​ខ្លា​ច​នៅក្នុ​ងកា​រ​ឆ្លង​ទៅ​រកកោះនោះ​។​​

នៅស​ម័​យគ្រា​ស​ញ្ញាចា​ស់​​ ជ​នជាតិ​យូដា​​មា​នកា​រ​ភ័យ​ខ្លាច នៅ​ក្នុង​​ការ​​ចូ​លទៅរក​ព្រះ​។ ពេល​ដែល​ព្រះ​អង្គ​មាន​ប​ន្ទូល​ជា​ផ្គរលាន់ នៅលើ​​ភ្នំស៊ីណៃ ពួក​បណ្តាជ​នមា​ន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ចូល​ទៅក្បែ​រ​ព្រះអ​ង្គ​(និក្ខមនំ ១៩:១០-១៦)។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​អនុញ្ញាត​   ឲ្យពួក​គេចូ​ល​ទៅ​ចំពោះ​ព្រះអ​ង្គ   តាម​រយៈ​សម្តេច​សង្ឃ ដោយ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​ដ៏ជា​ក់​លាក់​មួយ​ចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយ​សេចក្តី​ស្លាប់​អាច​កើត​មា​នភ្លា​ម​ៗ ចំពោះអ្ន​ក​ដែល​ច្រឡំ​ប៉ះ​ហិប​នៃ​សេច​ក្តីស​ញ្ញា ដែល​តំណាង​ឲ្យ​ព្រះវត្ត​មាន​ដ៏​បរិសុទ្ធ របស់​ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។

ប៉ុន្តែ ដោយ​សារ​កា​រសុ​គត និង​មាន​ព្រះជ​ន្ម​រស់​ឡើង​វិញ​រប​ស់ព្រះ​យេ​ស៊ូវ នោះ​យើង​អាច​ចូល​ទៅជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លា​ច។​ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​បាប​យើង​ចប់​សព្វ​គ្រប់​ហើយ​ ហើយ​ព្រះអ​ង្គបា​នអ​ញ្ជើញ​យើង​ឲ្យ​ចូល​ក្នុ​ងព្រះវ​ត្តមា​ន​ព្រះ​អង្គ​។ គឺដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា​ “ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សម្រាប់​​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។

ដោយ​ព្រោះ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ចូ​ល​ទៅរ​ក​ព្រះ តាមរយៈកា​រអ​ធិស្ឋាន ទោះ​ជា​នៅ​ទីណា និងនៅ​​ពេល​ណាក៏​ដោ​យ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។-Dennis Fisher