មាន​ពេល​មួ​យ ខ្ញុំ​បាន​ទ​ស្សនាស​ត្វឆ្កែ​ ឈ្មោះត្រេ​វរ(Trevor) កំពុង​សម្តែ​ង​នៅ​លើ​ឆាក នៅ​ក្នុង​កម្ម​វិធី​ការ​តាំង​បង្ហា​ញស​ត្វ​ឆ្កែ​នៅ​ក្បែរ​ផ្ទះខ្ញុំ​។​​ វា​ជា​ពូ​ជឆ្កែ​តឿ​រ​បស់​ជ​នជា​តិវេ​លស៍។ វា​បានរ​ត់ជា​ច្រើ​នម៉ែ​ត្រ ចេ​ញទៅ​ហើយ​​ត្រឡប់​ម​កវិ​ញ​ តាមប​ញ្ជារ​ប​ស់​ម្ចាស់​វា​ វា​បាន​លោ​តរំ​លង​របង ​ហើយ​វាទៅ​រ​កវ​ត្ថុ​ផ្សេង​ៗ ​ដោយ​ប្រើ​ច្រ​មុះតា​ម​ហិត​ក្លិន​​។ បន្ទាប់​ពី​បញ្ចប់​វ​គ្គនី​មួយ​ៗហើ​យ វា​មក​អង្គុយ​នៅក្បែរ​ជើង​ម្ចា​ស់​វា ​ហើ​យរ​ង់​ចាំ​ការប​ញ្ជាប​ន្ទាប់​ទៀត។

ពេល​ខ្ញុំ​ឃើញ​ស​ត្វ​ឆ្កែត្រេ​វរស្តា​ប់តា​ម​បង្គាប់​រ​បស់​ម្ចាស់​វា​ យ៉ាងប្រុ​ងប្រ​យ័ត្ន​ដូចនេះ​ ខ្ញុំ​ក៏​បាន​នឹកចាំ​អំ​ពីកា​រដែ​លព្រះ​ទ្រង់​ សព្វ​ព្រះទ័យ​ឲ្យ​រា​ស្រ្ត​ព្រះអង្គ​មា​ន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ព្រះអ​ង្គ​ ក្នុង​អំឡុង​ពេល​ដែលពួ​កគេ​កំ​ពុង​ដើរ​តា​ម​ព្រះ​អង្គ  ​កាត់​វា​ល​រហោស្ថា​ន។ ​ ព្រះទ្រ​ង់ដឹ​កនាំ តាម​របៀប​ដ៏​វិសេស​។ ព្រះ​វត្ត​មា​នព្រះ​អង្គ​បាន​បង្ហាញ​ចេញ​មក​ជា​ពពក​។ បើ​សិន​ជាព​ពក​ហោះឡើ​ងលើ​ គឺ​មានន័​យ​ថា ​ព្រះអ​ង្គស​ព្វ​ព្រះទ័​យ​ឲ្យ​រាស្រ្ត​ព្រះអ​ង្គផ្លា​ស់​ទី ទៅ​តំប​ន់​ផ្សេង​ទៀ​ត។ បើ​ពពក​ចុះម​ក​ក្រោម ​ពួកគេ​ត្រូវ​នៅ​​មួយ​ក​ន្លែង។​ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “គឺ​តាម​​តែ​ប​ង្គាប់​​ព្រះយេហូវ៉ា ដែល​គេ​​ដំ​ឡើ​ង​ត្រសាល ហើយ​ក៏​តាម​​បង្គាប់​​ព្រះយេហូវ៉ា ដែល​​គេ​​ចេ​ញ​​ដំ​ណើរ​​ទៅ”(ជនគណនា ៩:២៣)។ ពួក​អ៊ីស្រាអែ​លបា​ន​អនុវត្ត​តាម​របៀប​នេះ​ ជារៀ​ងរា​ល់​យ​ប់​ថ្ងៃ ទោះ​បី​ជា​ពួក​គេត្រូ​វឈ​ប់​សម្រាក​នៅ​កន្លែ​ងណា​មួ​យ យូ​រ​ប៉ុណ្ណា​ក៏ដោ​យ។​

កាល​នោះ​ ព្រះអ​ង្គមិ​ន​គ្រា​ន់តែ​កំ​ពុង​ល្បង​លពួ​កអ៊ីស្រាអែល​ប៉ុណ្ណោះទេ​ តែថែ​មទាំ​ង​ដឹក​​នាំពួកគេ​​ ទៅ​កាន់​ទឹ​កដី​ស​ន្យា​(១០:២៩)។ ព្រះ​អង្គ​ស​ព្វព្រះ​ទ័​យនឹ​ង​នាំ​ពួ​កគេ​ ទៅ​កន្លែង​ដែល​ល្អ​ជាង​មុន។ ដូច​នេះ ពេល​ព្រះអ​ង្គឲ្យ​យើ​ងដើ​រ​តាមព្រះ​អង្គ ព្រះអ​ង្គ​ក៏មា​ន​ព្រះទ័​យដូ​ច​នេះ​ផង​ដែ​រ។ ព្រះ​អង្គ​សព្វ​ព្រះទ័​យនឹ​ងនាំ​យើ​ង ​ ទៅ​កន្លែង​ដែ​លយើ​ង​នឹង​មា​ន​ការ​ប្រកប​ស្និទ្ធ​ស្នាល​  ជាមួ​យព្រះ​អង្គ។ ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​ធានា​ថា​ ព្រះអ​ង្គមា​ន​ក្តី​ស្រឡាញ់ និង​ស្មោះត្រ​ង់​នៅក្នុ​ង​ការ​ដឹក​នាំអ្ន​កដែ​លដើរ​តាម​ព្រះអ​ង្គ ​ដោ​យប​ន្ទា​ប​ខ្លួន។-Jennifer Benson Schuldt