នៅក្នុង​រឿង​ដឺ​ហូប៊ីត ដែល​ជា​ស្នាដៃនិ​ពន្ធ​របស់​លោ​កយេ អរ អរ ធូលគិន(J. R. R. Tolkien) លោក​ហ្គនដល(Gandalf) បានព​ន្យល់​ពី​មូលហេ​តុដែ​ល​គាត់​បាន​ជ្រើស​រើសពួក​ហូប៊ីតមួ​យក្រុ​ម​តូច ដែ​លជា​ពួក​មនុស្សតូ​ចល្អិត ដែលមា​នលោ​កប៊ីលបូ​(Bilbo)ជាដើ​ម ឲ្យ​រួម​ដំណើរ​ជាមួ​យ​ពួក​មនុស្សតឿ​ ដើម្បីទៅ​ប្រយុទ្ធ​ជាមួ​យពួ​ក​សត្រូ​វ។ គឺដូ​ច​ដែល​គាត់​បាន​មានប្រសាសន៍​ថា “លោកសា​រូមិន(Saruman) ជឿថា​ មាន​តែអំ​ណាចដ៏​អស្ចារ្យ​ប៉ុណ្ណោះ ដែល​អាច​គ្រប់​គ្រង់​ការអា​ក្រក់បា​ន ប៉ុន្តែ ខ្ញុំមិ​ន​យល់ដូ​ច្នោះ​ទេ​។ ខ្ញុំជឿ​ថា អំពើ​ល្អតូ​ចៗ​ដែ​លម​នុស្សសា​មញ្ញ​ធ្វើជា​រៀង​រាល់​ថ្ងៃ ទើប​អាច​បណ្តេញ​សេចក្តី​ង​ងឹត​បាន។ គឺ​អំពើ​តូច​ៗ ដែលធ្វើដោយ​ចិ​ត្តស​ប្បុរស និង​សេចក្តីស្រ​ឡាញ់”។​

ប្រសាសន៍រ​បស់​គាត់​បាន​ធ្វើ​ឲ្យខ្ញុំ​នឹក​ចាំ​ អំពី​សេចក្តី​បង្រៀន​របស់​ព្រះយេ​ស៊ូវ។ ព្រះអង្គ​បាន​ដាស់​តឿន​យើ​ងថា​ យើងកំ​ពុង​រស់​នៅក្នុង​ស​ម័យង​ងឹត បាន​ជា​ព្រះអង្គ​រំឭ​កយើ​ងថា​ ដោយសារ​ព្រះ​អង្គ នោះយើងបា​នធ្វើ​ជា “ពន្លឺ​នៃលោ​កិយ”​(ម៉ាថាយ ៥:១៤) ហើយ​អំពើ​ល្អរ​បស់យើ​ង គឺជា​អំណាច​ដែលប្រ​ឆាំង​នឹង​ភាពងងឹត ​ដើម្បីថ្វា​យសិ​រីល្អ​ដល់​ព្រះ​(ខ.១៦)។ ពេល​ដែល​លោកពេ​ត្រុស​សរសេរ​សំបុត្រ ផ្ញើទៅ​ពួក​ជំនុំដែ​លកំពុង​ជួបកា​របៀត​បៀន​ដ៏ធ្ងន់​ធ្ងរ គាត់បាន​ប្រាប់ពួ​កគេ​ឲ្យ​រស់​នៅ  ដោយទី​បន្ទាល់​ល្អ  ដើម្បី​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់  ងាក​មក​ថ្វាយ​សិរីល្អ​ដល់​ព្រះវិ​ញ  ពេល​ដែល​បានសង្កេ​ត​ឃើញកា​រល្អ​រ​បស់ពួ​ក​គេ (១ពេត្រុស ២:១២)។

មាន​អំណាច​មួយ​ដែល​សេចក្តី​ងងឹត​មិនអា​ចគ្រ​ប់​គ្រង​បាន​ គឺអំ​ណាច​នៃ​សេចក្តី​ស្រឡាញ់ ​ដែលមាន​ចិ​ត្ត​សប្បុរស ក្នុង​ព្រះ​នាម​ព្រះយេស៊ូ​វ។ បើ​គេទះកំផ្លៀងម្ខា​ង រាស្រ្តរ​បស់​ព្រះបែរ​ម្ខាង​ទៀត​ឲ្យគេ​ទះ បើ​​គេឲ្យ​ដើរ​មួយគី​ឡូ រាស្រ្ត​រប​ស់ព្រះដើ​រ​ជាច្រើ​នគី​ឡូប​ន្ថែម​ទៀត ហើយ​ក៏​អត់​​ទោស ​និងស្រឡាញ់​ខ្មាំង​សត្រូវ ដែ​លប្រឆាំង​នឹង​ពួក​គេផ​ង។​ មាន​តែ​រាស្រ្តរ​បស់​ព្រះ​ទេ ដែល​អាច​ឈ្នះការ​អាក្រក់​បាន​។ ដូច​នេះ ចូរ​យើង​ស្វែ​ងរ​ក​ឱ​កាស​ប្រព្រឹត្តកា​រល្អ​ ដោយ​ចិត្ត​ស​ប្បុរស នៅ​ថ្ងៃ​នេះ​ ដើម្បី​នាំឲ្យអ្ន​កដ​ទៃស្គា​ល់ព​ន្លឺ​របស់​ព្រះគ្រី​ស្ទ​។-Joe Stowell