នៅក្នុង​តំបន់​ដែ​ល​ខ្ញុំ​រ​ស់​នៅ​ ពេលដែ​ល​ខ្ញុំ​ទូរស័ព្ទ​ហៅជា​ង ឲ្យ​មក​ជួស​ជុ​លឧ​បករណ៍​អ្វី​មួយ នៅ​ផ្ទះខ្ញុំ​ ក្រុមហ៊ុ​ន​បាន​ឆ្លើ​យ​ថា ​“ជាងនឹ​ងទៅ​ដល់​ ក្នុង​ចន្លោះ​ម៉ោ​ង​១រ​សៀល ដល់​ម៉ោង​៥​ល្ងាច”​។ ដោយសា​រ​ខ្ញុំមិ​ន​ដឹង​ច្បាស់​ថា​ ជាងនឹ​ងម​កដ​ល់​ពេល​ណា ខ្ញុំ​គ្មា​នជ​ម្រើស​អ្វី ក្រៅ​ពី​បន្ត​រង់​ចាំ រហូត​ដល់​ពេល​គាត់​មក​ដ​ល់​។

យ៉ាង​ណាមិ​ញ​ ព្រះ​យេស៊ូវ​បា​នប្រា​ប់​ពួក​សិស្ស​ថា ព្រះ​អង្គ​នឹ​ងយាង​ទៅន​គរ​ស្ថាន​សួគ៌​វិញ ​ហើយ​ពួក​គេត្រូវរង់​ចាំព្រះ​​អង្គ​យាង​ត្រឡប់​មក​វិញ ក្នុងពេលឆា​ប់​ៗ​(យ៉ូហាន ១៦:១៦)។ បន្ទាប់​ពី​ព្រះ​អង្គ​​មា​ន​ព្រះ​ជន្ម​រស់​ឡើង​វិ​ញ ពួកគេ​​ក៏​បាន​ជួ​ប​ព្រះអ​ង្គ​ម្តង​ទៀត  ហើយ​ពួក​គេ​សង្ឃឹម​ថា  ព្រះ​អង្គ​នឹ​ង​​តាំង​នគរ​ព្រះ​អង្គ នៅ​ក្នុង​លោកិយ ក្នុង​ពេល​នោះ​តែម្ត​ង​។​ ប៉ុន្តែ ព្រះ​អង្គ​បា​ន​ប្រា​ប់ពួ​ក​គេ​ថា “មិន​​ត្រូវ​ឲ្យ​អ្នក​​រាល់​​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរបិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ”​(កិច្ចការ ១:៧)។​ ដូច​នេះ ពួកគេ​នឹ​ងត្រូវ​រ​ង់ចំា​ ​អស់ពេ​ល​យូរ​ទៀ​ត។​

ប៉ុន្តែ ពួកគេ​មិ​ន​​មែន​រង់ចាំ ដោយមិ​ន​ធ្វើការ​អ្វី​សោះនោះ​ឡើយ​។​ ព្រះយេស៊ូវបា​ន​ប្រាប់​ពួក​គេ ឲ្យ​“​ធ្វើ​​​ជា​ទី​បន្ទាល់​​ពីព្រះ​អង្គ​ នៅ​​ក្រុង​​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(ខ.៨)។ ហើយ​ព្រះអ​ង្គ​បាន​ប្រទា​ន​ព្រះវិញ្ញាណ​បរិសុទ្ធ ​ដើម្បីជួយ​ឲ្យ​ពួក​គេ​បំពេញ​មហា​បេសក​កម្ម​នេះ។

សព្វ​ថ្ងៃនេះ​ យើង​នៅ​បន្ត​រង់​ចំា​ព្រះយេស៊ូវ​យាង​មក​វិញ។ ហើយ​ខណៈ​ពេល​ដែល​យើង​កំពុង​រង់ចាំ​ព្រះ​អង្គ​ យើងត្រូ​វពឹ​ង​ផ្អែ​កលើ​អំណាច​ព្រះ​វិញ្ញាណ ដើម្បីប្រា​ប់​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​អ​ង្គ​ជានរណា ហើយឲ្យ​ពួក​គេ​​ដឹង​ថា ព្រះ​អង្គនឹងយា​ង​មក​វិ​ញ តាម​ព្រះ​បន្ទូល​សន្យា​។-Anne Cetas