លោក​ឆាល វិតថល​​ស៊ី(Charles Whittlesey) ជាវីវ​រៈ​បុ​រស​ដែល​ល្បីល្បាញជា​ង​គេ ក្នុងស​ង្រ្គាមលោ​កលើ​កទី​១​។ គាត់ជា​អ្នក​ដឹ​កនាំ​ “កងវ​រសេនាតូច​ដែ​លបា​ន​វង្វេង” ក្នុងសង្រ្គាមដ៏​ធំ​នោះ។ គាត់បា​​​ន​​ទ​ទួលមេដាយកិត្តិ​យស សម្រាប់​ភាព​ក្លាហាន នៅក្នុ​ងកា​រ​ដឹកនាំ​កងទ័​ពរ​ប​ស់គា​ត់ ដែល​បាន​ជា​ប់​នៅពី​ក្រោយ​ខ្សែត្រៀ​ម​​រ​បស់​ស​ត្រូវ។ បន្ទាប់​​ពីវិ​មាន​បញ្ចុះ​សព​​សម្រាប់ទា​ហាន​ដែល​គេមិ​ន​ស្គាល់​អត្ត​សញ្ញាណ ត្រូវបាន​គេ​ស​ម្ភោធហើ​យ គេក៏​បាន​ជ្រើ​ស​រើស​លោកឆាល ឲ្យប​ម្រើ​ការ​ជា​អ្ន​កសែ​ងម​ឈូស​របស់​សព​ទា​ហានទី​មួយ ដែល​គេត្រូ​វប​ញ្ចុះនៅ​​ទីនោះ។ ពីរស​ប្តាហ៍​ក្រោយ​ម​ក គេ​បាន​ស​ន្និដ្ឋាន​ថា​ គាត់​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯ​ង ​ដោ​យលោ​ត​ចុះ​ពី​លើនាវា​កម្សាន្ត  នៅ​កណ្តាល​មហាសមុទ្រ​​អាត្លង់​ទិច។

លោក​ឆាល​មាន​ភា​ពរឹ​ង​មាំ នៅចំ​ពោះម​ហាជន គឺ​មិន​ខុស​ពីលោក​ហោរាអេលីយ៉ាទេ​(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេ​មិន​ដឹងទេ​ថា​​ ចិត្ត​រប​ស់គា​ត់​មាន​ពេញ​ដោយ​ភា​ពអ​ស់​សង្ឃឹម ក្នុង​ពេល​ដែល​គាត់​នៅ​ស្ងា​ត់ស្ងៀ​មម្នា​ក់​ឯ​ង។  មនុស្ស​សព្វ​ថ្ងៃ​ច្រើ​នតែ​​ជួបបញ្ហា  ដែល​​​ពួ​ក​​គេគិត​ថាខ្លួ​ន​មិ​ន​​អា​ច​ដោះ​ស្រាយបាន​។ ជួនកាល កា​រអស់​ស​ង្ឃឹម​ដែ​លយើ​ង​មាន​មួ​យរ​យៈពេ​ល​ នាំ​ឲ្យមា​ន​ការ​នឿយហត់ខ្លាំង​។  ជាក់​ស្តែង  លោក​អេលីយ៉ាធ្លា​ប់ជួ​ប​បញ្ហានេះ​   បន្ទាប់​ពី​គាត់​បាន​ឈ្នះពួ​កហោ​រា​រ​ប​ស់​ព្រះបា​ល(១៨:២០-៤០)។​ គាត់​មាន​កា​រភ័​យ​ខ្លាច​សេ​ច​ក្តីស្លា​ប់ ហើយ​ក៏​បាន​រត់​គេច​ខ្លួ​ន​ចូល​វា​លរហោស្ថា​ន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញា​ប់ ការ​អ​ស់ស​ង្ឃឹម​មាន​រយៈ​ពេល​វែង ហើយ​នាំឲ្យ​មាន​គ្រោះថ្នា​ក់កា​ន់​តែខ្លាំ​ង។ ហេតុ​នេះហើ​យ​ យើ​ងចាំ​បា​ច់ត្រូ​វ​ទូល​ដល់​ព្រះ និង​ចែកចា​យដល់​អ្ន​ក​ដ​ទៃ អំ​ពី​ការ​អស់​សង្ឃឹម​របស់​​យើង។​

ព្រះ​ទ្រង់​ប្រ​ទាន​នូ​វ​ព្រះវ​ត្តមា​ន​រប​ស់ព្រះ​អ​ង្គ ដល់​យើង ក្នុង​ពេល​ដែល​យើ​ង​ជួប​ភាព​ងងឹត​បំផុត ដើម្បី​ជួយ​កម្សាន្ត​ចិ​ត្ត​យើង ហើយ​ដើម្បី​ឲ្យ​យើង​អាច​ជួយ​អ្នក​ដទៃ​ ដែល​មាន​កា​រឈឺ​ចាប់ នៅថ្ងៃក្រោ​យ តា​ម​គំរូ​ព្រះ​អង្គ​។ ពេល​ដែ​លយើ​ង​ស្រែ​ក​រក​ជំ​នួយ ពី​អ្ន​កដ​ទៃ និង​ពី​ព្រះ អាច​ជា​ពេល​ដែល​រឹង​មាំបំ​ផុត ក្នុង​ជីវិត​យើង។-Randy Kilgore