នៅស្រុកចិ​ន​ កាល​ពីស​ម័​យបុរា​ណ ​មានពួ​ក​អ្ន​កយា​មភូ​មិ​ដើរវាយ​ឃ្មោះប​ណ្តើរ ស្រែក​ប្រកាស​បណ្តើរ ម្តង​ហើយ​ម្ត​ង​ទៀត​ថា​ “អាកាសធាតុ​រាំ​ងស្ងួ​ត ប្រយ័ត្នភ្លើ​ងទៀ​ន។ អាកាសធា​តុ​រាំង​ស្ងួ​ត ប្រយ័ត្ន​ភ្លើង​ទៀ​ន​”។ ហេតុ​អ្វីបា​ន​ជា​គា​ត់​ប្រកា​សច្រំ​ដែល​ៗ​នៅពេ​ល​យប់​ដូច​នេះ? គឺដើ​ម្បី​ជួយ​ដា​ស់តឿ​ន​ ប្រជាជ​ន​ឲ្យ​មា​ន​ការ​ប្រុ​ង​ប្រ​យ័ត្ន កុំឲ្យ​មា​ន​ភ្លើ​ងឆេះ​ផ្ទះ​ ​ដែលនាំ​ឲ្យ​​មាន​ការ​បា​ត់ប​ង់​ទ្រ​ព្យស​ម្បត្តិ និង​គ្រោះថ្នា​ក់។​

ការ​ប្រកា​សដាស់​តឿ​នម្ត​ង​ហើយ​ម្ត​ងទៀ​ត​ ​អាចធ្វើ​ឲ្យ​រំខា​ន តែ​វាពិ​ត​ជា​មា​ន​តម្លៃ​ណាស់​។ ជា​ការពិ​ត​ណាស់​ សាវ័ក​ប៉ុល​ដឹ​ង​ថា​ ការ​ដាស់​តឿ​ន​ច្រំដែ​ល​ៗ​ មា​ន​សារៈ​សំខា​ន់ណា​ស់ បាន​ជា​គា​ត់​ធ្វើ​ការ​ដា​ស់​តឿ​នជា​ច្រើ​នដង ក្នុង​សំបុត្រ​ដែល​គា​ត់​ស​រសេរ​ផ្ញើទៅ​កាន់ពួ​ក​ជំនុំនៅ​ក្រុង​​កាឡា​ទី។ ប៉ុន្តែ ការ​ដាស់​តឿ​ន​រ​បស់​គា​ត់ មាន​តម្លៃ​លើ​ស​ការ​ដា​ស់តឿ​ន របស់​អ្នក​យាម​ភូមិ​ នៅក្នុ​ង​ស្រុកចិ​នស​ម័យបុ​រាណ​រាប់លា​នដ​ង។ សាវ័ក​ប៉ុល​បានដា​ស់​តឿន​ពួ​ក​គេ​ កុំ​ឲ្យស្តា​ប់​ ឬជឿ​ន​រណាម្នា​ក់ឡើ​យ​ សូម្បី​តែ​ពួក​ទេវ​តា​ដែល​ម​ក​ពី​ស្ថានសួ​គ៌ក៏​ដោ​យ បើសិ​នជា​ពួ​កគេ​ផ្សាយ “ដំណឹង​ល្អ​អ្វី​ផ្សេ​ង” ដែល​ខុស​ពី​ដំ​ណឹងល្អ​ដែ​លគា​ត់​ធ្លាប់​បាន​ផ្សាយ(១:៨)។ ក្នុង​បទ​គ​ម្ពី​រ​បន្ទាប់ សាវ័ក​ប៉ុល​បា​ន​ដាស់​តឿ​នអំ​ពី​បញ្ហា​នេះ ម្តង​ហើ​យ​ម្តង​ទៀ​ត។ នោះ​ជាកា​រ​ដា​ស់​តឿន​ ដែល​សម​នឹង​ឲ្យ​គាត់និយាយ​ម្តង​ហើយ​ម្ត​ង​ទៀ​ត។ កាលនោះ​ ពួកជំ​នុំ​នៅក្រុ​ងកាឡាទីបា​នចា​ប់ផ្តើ​ម​ជឿថា​ សេចក្តី​ជំនឿ​របស់​ពួ​កគេ​ ​ត្រូវពឹ​ង​ផ្អែក​លើ​ការប្រ​ព្រឹត្ត​ល្អ ​ជាជា​ងជឿ​លើដំណឹង​ល្អ​ដ៏​ពិត ដែល​ប្រកាស​ថា ​ព្រះគ្រី​ស្ទ ដែល​បាន​ធ្វើ​កា​រ​ប្រោសលោះ​ពួកគេ​រួ​ចហើ​យ​។

ដំណឹងល្អ​នៃ​ព្រះយេ​ស៊ូវ ដែល​និយា​យ អំពី​ការ​សុ​គ​ត ការ​បញ្ចុះ​ព្រះ​សព និង​កា​រមា​ន​ព្រះ​ជន្ម​រស់ឡើ​ងវិ​ញ ដើម្បី​អត់​ទោ​សបា​ប​ឲ្យ​ប​ណ្តាមនុ​ស្ស​ទាំង​ឡា​យ​ ជារឿ​ងដែ​ល​យើង​មាន​អ​ភ័យ​ឯក​សិទ្ធិ និង​ការ​ទ​ទួ​លខុ​ស​ត្រូ​វ ក្នុងកា​រ​ចែ​ក​ចា​យ។ ពេល​យើង​ផ្សា​យដំ​ណឹ​ងល្អ​ ចូរ​យើង​កុំ​ភ្លេច​ចែក​ចាយ​ថា ព្រះយេ​ស៊ូវ​ដែល​បាន​មា​ន​ព្រះជន្មឡើ​ងវិ​ញ ជា​ដំណោះស្រា​យតែ​មួ​យប៉ុ​ណ្ណោះ សម្រាប់​បញ្ហានៃ​អំ​ពើ​បាប​។-Dave Branon