កាល​ពី​ខែ​មិនា ឆ្នាំ​២០១១ មាន​រលក​យ​ក្សស៊ូ​ណាមិ បាន​វាយ​ប្រហារ​មក​លើ​ប្រទេស​ជប៉ុន ​ឆក់​យក់​ជីវិ​ត​ម​នុស្ស ជិត​១​ម៉ឺ​ន ៦ពា​ន់​នាក់ ពេលដែ​ល​វាបំ​ផ្លិច​បំផ្លាញ​ក្រុង និង​ភូមិ​ទាំង​ឡាយ នៅតា​ម​មាត់​ស​មុ​ទ្រ។ អ្នកស្រី​​ក្រេតធែល អឺលីជ(Gretel Erlich) ដែលជា​អ្ន​ក​និ​ពន្ធ និ​ង​កវី​កំណាព្យ​បាន​ធ្វើ​​ដំណើរ​មក​កាន់​ប្រទេ​ស​ជប៉ុ​ន ដើម្បី​មើល  និង​កត់​ត្រា​អំ​ពីវិនាស​កម្ម​​នោះ។​  ​នា​ង​បា​ន​​ធ្វើ​សេ​ចក្តី​រាយការ​ណ៍ព​ត៌​មា​ន អំពីអ្វីដែលនាងបានឃើញហើយ តែនៅតែ​មា​នអា​រ​ម្មណ៍​ថា​មិ​ន​គ្រ​ប់​គ្រាន់​ បា​នជា​នា​ង​និ​ពន្ធ​កំណាព្យ​មួយ​ប​ទ អំពី​រឿង​​នោះ។ ក្នុងកា​រសម្ភាស ក្នុងកា​រផ្សា​យ​ព​ត៌​មាន​របស់ទូ​រ​ទស្ស​ន៍ប៉ុ​ស្ទភីប៊ីអេស គាត់បា​ន​មា​​នប្រ​សា​សន៍ថា​ ​“លោក​វីលាម ស្តាហ្វ៊ត(William Stafford) ជាមិ​ត្ត​ចាស់​រ​ប​ស់ខ្ញុំ​ និង​ជាក​វីកំ​ណាព្យ ដែល​បាន​លាចាក​លោក​ហើ​យ គាត់​បាន​មា​ន​ប្រ​សាសន៍​ថា កំណាព្យ​ជា​ភាព​បន្ទាន់​នៃវិ​ញ្ញា​ណ”​។​

យ៉ាង​ណាមិ​ញ​ ​យើង​ស​ង្កេត​ឃើ​ញ​ថា​ ព្រះ​គ​ម្ពី​រទាំ​ងមូ​ល​បាន​ប្រើប​ទកំ​ណា​ព្យ​ជា​ច្រើ​ន ដើម្បី​បង្ហា​ញ​អំ​ពីអា​រម្មណ៍​ដ៏​ជ្រាល​​ជ្រៅ ​ដែលរា​ប់​ចាប់​ពី​​ការសរសើរ​ដំកើងដ៏មា​ន​អំ​ណរ រហូត​ដល់​ការ​បាត់​បង់​ដ៏​ឈឺចា​ប់​។ ពេល​ស្តេច​សូ​ល និង​ព្រះ​បុត្រា​ទ្រ​ង់​សុ​គ​ត ក្នុង​សង្រ្គា​ម ដាវីឌមាន​​សេចក្តី​ទុក្ខជាពន់ពេក​(២​សាំយ៉ូអែល ១:១-១២)។ ស្តេច​ដាវីឌ​​បា​នប​ង្ហា​ញ​ពី​ជម្រៅ​នៃ​វិ​ញ្ញាណរ​បស់​ទ្រ​ង់​ ក្នុង​បទ​កំណាព្យ ដែល​ទ្រង់​បា​នដា​ក់​ចំ​ណង​​ជើង​​ថា​ “បទ​ចម្រៀ​ង​នៃ​ធ្នូស​ង្រ្គា​ម” គឺដូ​ចដែ​ល​មា​នសេ​ចក្តី​ចែងថា​ “សូល និង​​យ៉ូណាថាន ជា​ទី​​គួ​រ​​ស្រឡាញ់ គួរ​រីករាយ​ណាស់​ពី​កាល​នៅ​រស់ ហើយ​កាល​ទ្រង់​សុគត នោះ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ … ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​នៅ​កណ្តាល​ចំបាំង​ហើយ យ៉ូណាថាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង … ឱ​យ៉ូណាថាន បង​អើយ ខ្ញុំ​មាន​សេចក្តី​ទុក្ខ​ចំពោះ​បង ដោយ​ព្រោះ​បង​ជា​ទី​ពេញ​ចិត្ត​ដល់​ខ្ញុំ​ណាស់ ហើយ​ដែល​បង​ស្រឡាញ់​ដល់​ខ្ញុំ នោះ​ជា​ទី​អស្ចារ្យ ក៏​លើស​ជាង​សេចក្តី​ស្រឡាញ់​របស់​ស្រីៗ​ផង”(ខ.២៣-២៦)។

ពេលដែ​លយើ​ង​មា​ន “ភាព​បន្ទា​ន់​នៃ​វិ​ញ្ញាណ” ទោះ​មាន​អំ​ណរ ឬ​កើត​ទុ​ក្ខ​ក្តី​ ចូរ​យើង​អធិ​ស្ឋាន​ទូល​ថ្វា​យ​ដ​ល់ព្រះ​អ​ម្ចា​ស់ ដ្បិត​កា​រ​អធិស្ឋាន​ប្រៀប​បាន​នឹង​​​កំណា​ព្យ ​​ថ្វាយ​ដល់​ព្រះ​​អ​ម្ចា​ស់​។ យើងប្រ​ហែល​និយា​យ​រ​ដិប​រ​ដុប ពេល​យើង​អ​ធិស្ឋាន​រៀប​រាប់​អំពី​អារម្មណ៍រ​បស់​យើ​ង ថ្វាយ​ព្រះអង្គ ​ប៉ុន្តែ ព្រះ​វរបិតា​នៃយើ​ង​ ដែលគ​ង់​នៅ​ស្ថាន​សួ​គ៌​ ស្តាប់ឮ​ពា​ក្យដែ​ល​យើងអ​ធិ​ស្ឋាន​ ហើយ​ជ្រាប​ថា ​យើងពិ​តជា​​បាន​ប​ង្ហាញ​នូវ​អ្វី​ដែ​ល​មាន​ក្នុ​ងចិ​ត្ត​យើ​ងមែ​ន។-David McCasland