មាន​ព​ត៌មា​ន​មួ​យ បានផ្សា​យ​ចេ​ញ​ពី​ប្រទេសអូ​ស្រា្តលីថា​ ​អ្នកស្រី​ប៉ាស្កាល់ ហូណូរេ(Pascale Honore) ជា​ស្ត្រីពិ​ការ​​ជើង ដែលបា​ន​អ​ង្គុយ​នៅ​លើ​កៅអី​រុញអ​ស់​១៨​​ឆ្នាំ តែក្រោយ​ម​ក គាត់​ក៏បា​ន​ជិះ​ស្គីលើ​ទឹក​រល​ក។ តើគា​ត់អា​ច​ជិះស្គីលើ​ទឹ​ករ​លក​ដោយ​រ​បៀប​​ណា?

តាម​ពិត លោកថា​យ ស្វន(Ty Swan) ដែលជា​កីឡា​ក​រជិះ​ស្គី​លើទឹ​ក​រលកវ័​យក្មេ​ង​ បាន​ប្រើ​ស្កុត​រុំ​ខ្លួន​អ្នកស្រី​ប៉ាស្កាល់ ជាប់​ពីក្រោ​យ​ខ្ន​ង​គាត់។ ពេល​​លោក​ថា​យ​អាច​ទប់​លំនឹ​ងបា​ន​ល្អហើ​យ គាត់​ក៏​បាន​អុំ​បន្ទះ​ក្តា​​ចូល​ស​មុទ្រ​ ​ទៅរ​ក​ទឹក​រ​លក​ធំៗ​ ​ហើយអ្ន​កស្រី​ប៉ាស្កាល់ក៏​បា​នទ​ទួល​បទ​ពិសោធន៍​នៃ​ភាព​រំភើ​ប​រីក​រា​យ នៃកា​​រជិះ​​ស្គី​លើ​ទឹករ​លក។ ការ​នេះ​​តម្រូវ​ឲ្យ​អ្នក​ស្រីប៉ាស្កាល់​​ មាន​កា​រទុ​ក​ចិ​ត្តលើ​លោ​កថា​យ​ខ្លាំង​ណា​ស់ ព្រោះ​មាន​ប​ញ្ហា​ជា​ច្រើ​នអា​ច​កើ​តឡើ​ង​។ តែ​ទំនុក​ចិត្ត​ដែ​ល​នា​ង​មាន​ចំពោះ​លោ​ក​ថាយ គឺ​ល្មម​នឹ​ង​ឲ្យ​គាត់​អា​ច​អ​រស​ប្បាយ​​នឹង​ក្តី​ស្រមៃដែ​ល​ក្លាយ​ជាកា​រ​ពិត​ ទោះ​បី​ជា​មាន​គ្រោះថ្នា​ក់​ក៏ដោ​​យ។

ការ​រស់​នៅ​រ​បស់​អ្ន​ក​ដើរ​តា​ម​ព្រះគ្រី​ស្ទ​ មានល​ក្ខ​ណៈដូ​ច​នេះ​​ផងដែ​រ​។ យើងកំ​ពុ​ង​រស់​នៅ​ក្នុ​ងពិ​ភពលោ​កដ៏​គ្រោះ​ថ្នាក់​ ​ដែល​មាន​ពេញទៅ​ដោ​យ​ឧប​ស័​គ្គដែ​ល​យើង​មិ​ន​អាច​ដឹ​ង​មុ​ន និង​មា​ន​គ្រោះ​ថ្នាក់ដែល​មើ​ល​មិនឃើ​ញ។ ប៉ុន្តែ យើង​មាន​ក្តី​អំ​ណរ ព្រោះ​យើង​ដឹ​ង​ថា មាន​ព្រះមួ​យអ​ង្គ ដែល​អាច​ព​រ​យើង ឆ្លង​កាត់​រលាក​នៃជីវិ​ត​ដែល​បោកប​ក់​ខ្លាំ​ង   ហើយ​គំរាម​កំហែង​យើ​ង​។   គឺដូ​ចដែ​ល​អ្ន​ក​និព​ន្ធ​ទំ​នុក​​ដំកើង​បាន​មាន​ប្រសាស​ន៍​ថា ​“នោះ​អ​ស់​​អ្នក​ដែល​​ពឹង​ដល់​ទ្រង់ គេ​នឹ​ង​​រីករាយ​ឡើង គេ​នឹង​ច្រៀង​ដោយ​អំណរ​ជានិច្ច ពី​ព្រោះ​ទ្រង់​តែងការពារ​គេ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​ទ្រង់ នឹង​បាន​ត្រេកអរ ដោយសារ​ទ្រង់”(ទំនុកដំកើង ៥:១១)។

ក្នុង​ការ​រ​ស់​នៅ ​ដែល​មាន​គ្រោះថ្នា​ក់ ​និង​ឧប​ស័គ្គ​ជា​ច្រើ​ន យើងអា​ច​ស្គាល់​ក្តី​អំ​ណរ ដែល​កើត​ចេញពី​កា​រទុ​ក​ចិ​ត្ត​លើព្រះ​។​ ព្រះអង្គ​មា​នក​ម្លាំ​ង មិន​គ្រាន់​តែ​អា​ចជួ​យ​យើ​ងប៉ុ​ណ្ណោះ​ឡើ​យ។-Bill Crowder