តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Randy Kilgore

ពេលដែលគេមិនអត់ទោសឲ្យយើង

មានពេលមួយ ខ្ញុំបានញាំអាហារថ្ងៃត្រង់ ជាមួយបុរសពីរនាក់ ដែលបានបើកចំហរចិត្តទទួលព្រះគ្រីស្ទ កាលពួកគេកំពុងជាប់ឃុំ ក្នុងពន្ធនាគា។ បុរសដែលមានវ័យក្មេងជាងគេ មានការបាក់ទឹកចិត្ត ពេលដែលគាត់ដឹងថា គ្រួសារដែលគាត់បានចូលលួចរបស់របរកាលពីមុន មិនព្រមអត់ឱនទោសឲ្យគាត់ទេ។ បុរសដែលមានវ័យចាស់ជាងគេ ក៏បាននិយាយថា “ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយហឹង្សាមកលើគ្រួសារមួយ។ រហូតមកដល់ពេលនេះ ហេតុកាណ៍នោះ នៅតែបន្តបន្លាចខ្ញុំ ហើយមានផលប៉ះពាល់មកលើគ្រួសារមួយនោះ រហូតមកដល់សព្វថ្ងៃ។ ពួកគេមិនបានអត់ទោសឲ្យខ្ញុំទេ… ពីព្រោះពួកគេមានការឈឺចាប់ជាពន់ពេក។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា លែងចង់ធ្វើអ្វីទៀត ដោយសារតែការស្រេកឃ្លានចង់បានការអត់ទោសពីគេ”។ “បន្ទាប់មក ថ្ងៃមួយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែបន្ថែមភាពអាត្មានិយម ពីលើភាពឈឺចាប់របស់ខ្លួនឯងហើយ។ ការដែលខ្ញុំចង់ឲ្យគេអត់ទោសឲ្យ គឺជាការរំពឹងចង់បានច្រើនពេក។ ខ្ញុំក៏ងាកមកផ្តោតទៅលើការប្រោសរបួសពីអតីតកាលឲ្យជាវិញ។ ខ្ញុំត្រូវចំណាយពេលមួយរយៈ ទំរាំតែអាចដឹងថា ការដែលពួកគេត្រូវអត់ទោសឲ្យខ្ញុំឬអត់ គឺជារឿងរបស់ពួកគេ ជាមួយនឹងព្រះ”។ បុរសដែលមានវ័យក្មេងជាង ក៏បានសួរថា “តើឲ្យខ្ញុំអត់ទ្រាំម្តេចនឹងបាន?” បុរសដែលមានវ័យចាស់ជាង ក៏បានពន្យល់ថា ព្រះបានធ្វើសម្រាប់គាត់ នូវការអ្វីដែលគាត់មិនសមនឹងទទួល ហើយអ្នកដទៃក៏មិនអាចធ្វើកិច្ចការនោះ សម្រាប់គាត់បាន គឺទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយទ្រង់បានសន្យាថា ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់នឹងដកបាបរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ទំនុកដំកើង ១០៣:១២) ហើយ “នឹងមិននឹកចាំ អំពីអំពើបាបរបស់យើងទៀតទេ”(អេសាយ ៤៣:២៥)។

ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់…

អ្នកនិទានរឿង

នៅក្រោយសម័យសង្រ្គាមស៊ីវិលអាមេរិក(ឆ្នាំ១៨៦១ ដល់ ១៨៦៥) លោកលូវ វ៉លលេស(Lew Wallace)  ដែលជាឧត្តមសេនីយនៃរដ្ឋសហព័ន្ធ បានបម្រើការជាអភិបាលនៃទឹកដីញូមិចស៊ីកូ ដែលកាលនោះ ញូមិចស៊ីកូមិនទាន់ក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ដោយសារគាត់បានធ្វើការនៅទីនោះ គាត់ក៏បានមានទំនាក់ទំនងជាមួយមនុស្សល្បីៗជាច្រើន ក្នុងសង្គមខៅប៊យ បាញ់បោះសេរី ក្នុងតំបន់ខាងលិចនៃសហរដ្ឋអាមេរិក ដែលមានដូចជាលោក ប៊ីលី ដឺ ឃីត(Billy the Kid) និងលោកមេតំរួត ផាត ហ្ការេត(Pat Garrett) ជាដើម។ គឺនៅតំបន់នោះហើយ ដែលលោកវ៉លលេសបាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ប៊េន ហរ : រឿងនិទាន អំពីព្រះគ្រីស្ទ” ដែលអ្នកខ្លះបានហៅសៀវភៅនេះថា “សៀវភៅគ្រីស្ទបរិស័ទ ដែលមានឥទ្ធិពលបំផុត” ក្នុងសតវត្សរ៍ទី១៩។

លោកវលលេសបានធ្វើជាសាក្សី ដែលបានឃើញផលវិបាកដ៏អាក្រក់បំផុត ដែលអំពើបាបមានចំពោះមនុស្សជាតិ ពេលដែលគាត់បានឃើញអំពើហឹង្សាក្នុងសង្រ្គាមស៊ីវិល និងក្នុងសង្គមខោប៊យបាញ់បោះសេរី។  ក្នុងជីវិត និងសៀវភៅដែលលក់ដាច់បំផុតរបស់លោកវលលេស គាត់បានដឹងថា មានតែរឿងដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលមានអំណាចនាំឲ្យមនុស្សទទួលការប្រោះលោះ និងការផ្សះផ្សាឲ្យជានឹងព្រះវិញ។

សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ជីវិតយើងឈានដល់កម្រឹតដែលប្រសើរបំផុត នៅពេលដែលព្រះ “ប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់”(កូល៉ុស ១:១៣-១៤)។ សព្វថ្ងៃនេះ យើងមានអភ័យឯកសិទ្ធិ…

ក្លិននៅក្នុងក្រោលសត្វ

តើព្រះយេស៊ូវពិតជាបានប្រសូត្រនៅក្នុងក្រោលសត្វមែនឬ? ហេតុអ្វីបានជាព្រះមែស៊ីយាងមកប្រសូត្រ នៅកន្លែងកខ្វក់បែបនេះ? បន្ទាប់ពីព្រះសង្រ្គោះបានប្រសូត្រជាទារកនៅទីនោះ ក្លិននឹងសម្លេង ដែលព្រះអង្គបានជួបដំបូងបំផុតនោះ  គឺជាក្លិន និងសម្លេងដ៏រំខាន នៅក្នុងក្រោលសត្វ។ ព្រះអង្គប្រហែលជាបានឮសម្លេងសត្វ និងសម្លេងមនុស្សដែលដើរនៅក្បែរស្នូកសត្វដែលព្រះអង្គកំពុងផ្ទំនោះ គឺមិនខុសពីទារកដទៃទៀតទេ។

ព្រះអង្គប្រហែលជាបានសម្រក់ទឹកភ្នែកជាលើកទីមួយ នៅពេលនោះឯង។ ព្រះអង្គបានយាងមកទទួលរងការបាត់បង់ និងទុក្ខព្រួយដូចមនុស្សជាទូទៅ ព្រះអង្គជ្រាបអំពីការសង្ស័យ ដែលប្អូនៗ និងក្រុមគ្រួសារព្រះអង្គ មានចំពោះព្រះអង្គ  ហើយក៏បានជ្រាបអំពីការឈឺចាប់  ដែលមាតាព្រះអង្គទទួលរង ពេលដែលគាត់បានឃើញព្រះអង្គទទួលរងទារុណកម្ម និងត្រូវគេឆ្កាងសម្លាប់។

ការឈឺចាប់ទាំងនេះ និងការឈឺចាប់ជាច្រើនទៀត បានរង់ចាំព្រះឱរសយេស៊ូវ ដែលកំពុងផ្ទំលក់ នៅពេលយប់ដំបូង បន្ទាប់ពីព្រះអង្គមានកំណើតជាមនុស្ស។ ប៉ុន្តែ ព្រះយេស៊ូវជា “ព្រះដែលគង់នៅជាមួយយើង”(ម៉ាថាយ ១:២៣) តាំងពីពេលដែលព្រះអង្គយាងមកចាប់កំណើតជាមនុស្ស ហើយព្រះអង្គជ្រាបថា ការរស់នៅជាមនុស្សមានការពិបាកប៉ុណ្ណា។ ព្រះអង្គបានជួបការលំបាកសព្វបែបយ៉ាង ក្នុងសាច់ឈាមជាមនុស្ស អស់រយៈពេលបីទសវត្សរ៍ រហូតដល់ពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាង។

ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមាន ចំពោះអ្នកនិងខ្ញុំ នោះព្រះអង្គបានយាងមកប្រសូត្រជាមនុស្ស១រយភាគរយ។ ហើយដោយសារព្រះអង្គធ្លាប់រស់នៅជាមនុស្សដូចយើងដែរ នោះព្រះអង្គយល់ពីទុក្ខលំបាករបស់យើង។ ដូចនេះ យើងមិនអាចនិយាយថា ក្នុងលោកនេះ គ្មាននរណាយល់ពីទុក្ខលំបាករបស់យើងនោះឡើយ។ ព្រះយេស៊ូវពិតជាយល់ពីទុក្ខលំបាករបស់យើង។ សូមឲ្យព្រះអង្គ ដែលជាពន្លឺ ដែលបានចុះមកក្នុងលោកិយ នៅពេលយប់នោះ បានចែងចាំងរស្មី ចូលទៅក្នុងទីជម្រៅនៃវិញ្ញាណរបស់យើង ក្នុងរដូវកាលនៃបុណ្យណូអែល ដោយនាំឲ្យយើងមានសន្តិភាព នៅលើផែនដី…

វីវរៈបុរសម្នាក់ទៀត នៃបុណ្យណូអែល

កាលពីមុនមក ខ្ញុំមិនបានគិតដល់សារៈសំខាន់នៃតួនាទីរបស់លោកយ៉ូសែប នៅក្នុងរឿងបុណ្យណូអែលទេ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានក្លាយជាស្វាមី និងឪពុកម្នាក់ ខ្ញុំក៏បានឲ្យតម្លៃកាន់តែខ្លាំង ចំពោះបុគ្គលិកលក្ខណៈដ៏សុភាពរបស់លោកយ៉ូសែប។ ពេលដែលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់បានសម្រេចចិត្តថា គាត់នឹងមិនធ្វើឲ្យនាងខ្មាស់គេ ឬដាក់ទោសនាងឡើយ(ម៉ាថាយ ១:១៩)។

ខ្ញុំមានការស្ងើចសរសើរចំពោះការស្តាប់បង្គាប់ និងការបន្ទាបខ្លួនរបស់គាត់ ដ្បិតគាត់មិនគ្រាន់តែបានធ្វើតាមបង្គាប់របស់ព្រះប៉ុណ្ណោះទេ(ខ.២៤) ប៉ុន្តែ ថែមទាំងមិនបានរួមដំណេកជាមួយនឹងនាងម៉ារា មុនពេលដែលព្រះយេស៊ូវប្រសូត្រឡើយ(ខ.២៥)។ យើងដឹងទៀតថា ក្រោយមក លោកយ៉ូសែបបានស្ម័គ្រចិត្តភៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន ដើម្បីការពារព្រះឱរសយេស៊ូវ(២:១៣-២៣)។

សូមយើងស្រម៉ៃថា លោកយ៉ូសែប និងនាងម៉ារាបានទទួលសម្ពាធប៉ុណ្ណា ពេលដែលពួកគេដឹងថា ខ្លួនត្រូវមើលថែរ និងចិញ្ចឹមបីបាច់ព្រះយេស៊ូវ។ បើអ្នកជាពួកគេវិញ តើអ្នកនឹងមានអារម្មណ៍ស្មុគ្រស្មាញ និងទទួលរងសម្ពាធខ្លាំងប៉ុណ្ណា ពេលដែលព្រះរាជបុត្រានៃព្រះរស់នៅជាមួយអ្នក ជារៀងរាល់ថ្ងៃ ដោយអ្នកត្រូវសម្អាតខ្លួនជាបរិសុទ្ធជានិច្ច ដើម្បីនៅក្បែរព្រះអង្គ។ តើលោកយ៉ូសែបត្រូវមានលក្ខណៈជាមនុស្សល្អប៉ុណ្ណា ដើម្បីឲ្យអាចទទួលកិច្ចការដែលព្រះទ្រង់ឲ្យធ្វើនោះ? គាត់ពិតជាបានធ្វើជាគំរូដ៏ល្អ សម្រាប់ឲ្យយើងយកតម្រាប់តាម ទោះយើងកំពុងចិញ្ចឹមកូន ឬមើលថែរអ្នកដទៃ ដែលព្រះប្រទានមកក៏ដោយ។

សូមព្រះប្រទានឲ្យយើងមានកម្លាំង ឲ្យមានចិត្តស្មោះត្រង់ និងការស្តាប់បង្គាប់ ដូចលោកយ៉ូសែប ទោះបីជាយើងមិនយល់ច្បាស់ អំពីផែនការរបស់ព្រះអង្គក៏ដោយ។-Randy Kilgore

ការជម្រុះភាពល្វីងជូរចត់

ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គ្រួសាររបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) មានអាជីវកម្មផលិតនាឡិការ នៅប្រទេសហូឡង់ ហើយពួកគេបានព្យាយាមការពារគ្រួសារជនជាតិយូដា ឲ្យរួចពីការតាមប្រហាររបស់ពួកអាឡឺម៉ង់។ ទីបំផុត គេក៏បានបញ្ជូនក្រុមគ្រួសាររបស់អ្នកស្រី ខូរី ទៅមន្ទីរប្រមូលផ្តុំ ដែលនៅទីនោះបានតែ១០ថ្ងែ ឪពុករបស់គាត់បានលាចាកលោក។ បេតស៊ី(Betsie)ប្អូនស្រីរបស់គាត់ ក៏បានស្លាប់ក្នុងជំរុំនោះផងដែរ។ ក្តីជំនឿរបស់ប្អូនស្រីគាត់ បានជួយពង្រឹងជំនឿរបស់គាត់ ពេលអ្នកទាំងពីរកំពុងជាប់ឃុំជាមួយគ្នា។

ក្តីជំនឿនោះបាននាំឲ្យអ្នកស្រីខូរី មានការអត់ទោស ចំពោះពួកមនុស្សដ៏សាហាវព្រៃផ្សៃ ដែលជាអ្នកយាមក្នុងគុក ដែលគេបានដាក់ក្រុមគ្រួសារគាត់។ សេចក្តីសម្អប់ និងគំនុំ ដែលចង់សងសឹកបានបន្តបំផ្លាញជីវិតមនុស្សជាច្រើន បន្ទាប់ពីគេបានបិទជំរុំប្រមូលផ្តុំនោះ ពេលសង្រ្គាមចប់ តែអ្នកស្រីខូរីបានដឹងអំពីការពិត ដែលក្នុងនោះ សេចក្តីសម្អប់ធ្វើឲ្យអ្នកដែលស្អប់គេ មានការឈឺចាប់ ខ្លាំងជាងអ្នកដែលគេស្អប់ទៅទៀត ទោះបីជាគេមានហេតុផលយ៉ាងណាក៏ដោយ។

យើងមានឱកាសស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយសម្រេចចិត្តអត់ទោសឲ្យគេ ដូចអ្នកស្រីខូរីដែរ។ ការអត់ទោស មិនបានធ្វើឲ្យទង្វើខុស ក្លាយជាត្រូវទេ តែពេលដែលយើងអត់ទោស  យើងបង្ហាញ  ឲ្យលោកិយស្គាល់ព្រះគ្រីស្ទ។ “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(អេភេសូរ ៤:៣២)។

ព្រះទ្រង់នឹងជួយឲ្យយើងជម្រុះសេចក្តីសម្អប់ និងកំហឹងចោល ពេលដែលយើងប្រែចិត្ត ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណកែប្រែជីវិតយើង ឲ្យអ្នកដទៃបានឃើញព្រះសង្រ្គោះគង់ក្នុងជីវិតយើង។-Randy Kilgore

តើព្រះទ្រង់ខ្វល់ពីយើងខ្ញុំទេ?

អ្កស្រីមីននី(Minnie) និងលោកចច លេស៊ី(George Lacy) មានសំណួរខ្លះដែលត្រូវឆ្លើយ ដែលមានដូចជា : “តើព្រះយេស៊ូវមានភាពគ្រប់គ្រាន់ សម្រាប់យើងទេ? តើទំនាក់ទំនងជាមួយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិតយើងឬទេ? តើព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ល្មមនឹងជួយឲ្យយើង មានចិត្តចង់បន្តរស់នៅឬទេ? តើព្រះអង្គខ្វល់ពីយើងទេ?”

ខណៈពេលដែលអ្នកទាំងពីរកំពុងបម្រើព្រះ ជាបេសកជន ក្នុងឆ្នំា១៩០៤ កូនស្រីពៅរបស់ពួកគេក៏បានមានជម្ងឺ។ បន្ទាប់មក កូនរបស់ពួកគេទាំង៥នាក់ក៏បានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី ដោយសារជម្ងឺគ្រុនក្តៅស្កាលេត ហើយគ្មានកូនណាម្នាក់នៅមានជីវិត បានឃើញឆ្នាំថ្មីទេ។ លោកចន លេសីក៏បានសរសេរសំបុត្រផ្ញើទៅកាន់គណៈកម្មការបេសកកម្ម អំពីភាពឯកកោដ៏ធ្ងន់ធ្ងរ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រនោះថា “ជួនកាល យើងមានអារម្មណ៍ថា ទុក្ខព្រួយនេះហាក់ដូចជាលើសពីសមត្ថភាព ដែលយើងអាចទ្រាំទ្ររួច។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង ហើយបានប្រទានជំនួយផ្លូវចិត្តដ៏អស្ចារ្យ”។  ក្នុងពេលដ៏ខ្មៅងងឹតបំផុតនោះ  ពួកគេបានដឹងថា ព្រះយេស៊ូវតែងតែគង់នៅក្បែរ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ពួកគេ។

មានមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាក ដែលធ្វើឲ្យពួកគេសួរខ្លួនឯងថា តើពួក គេអាចបន្តទៅមុខទៀតឬអត់។ បើសិនជាយើងធ្លាក់ខ្លួនឈឺ បើការងាររបស់យើងត្រូវបាត់បង់ បើយើងបាត់បង់មនុស្សដែលជិតស្និទ្ធនឹងយើងបំផុត តើយើងនឹងនៅតែគិតថា ទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់មានភាពគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបន្តមមុលទៅមុខទៀតឬទេ?

អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពីព្រះវត្តមាន និងភាពស្មោះត្រង់របស់ព្រះ(ទំនុកដំកើង ៣០)។ ពេលដែលគាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង គាត់បានស្រែកឡើងថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ…

ផ្លាស់ប្រែពីអ្នកលាក់ខ្លួន ទៅជាអ្នកស្វែងរក

ពេលដែលខាត់ធ្រីន(Kathryn) កូនស្រីរបស់ខ្ញុំនៅតូច មិនទាន់ចេះដើរឬវា នាងបានរកវិធីលាក់ខ្លួនពីមនុស្សម្នា ពេលដែលនាងចង់នៅម្នាក់ឯង ឬចង់ធ្វើអ្វីតាមចិត្តរបស់ខ្លួន។ នាងបានលាក់ខ្លួន ដោយគ្រាន់តែបិទភ្នែក។ នាងគិតថា ពេលនាងមើលគេមិនឃើញ នោះគេក៏មើលនាងមិនឃើញដែរ។ នាងបានបិទភ្នែក នៅក្នុងកៅអីរបស់នាងក្នុងឡាន ពេលដែលមាននរណាម្នាក់ព្យាយាមនិយាយរកនាង។ ពេលនាងមិនចូលចិត្តអាហារ ដែលយើងចញ្ចុក នាងបានបិទភ្នែកក្នុងកៅអីសម្រាប់កូនក្មេងអង្គុយញាំអាហារ។ ហើយនាងថែមទាំងបិទភ្នែក ពេលដែលយើងប្រាប់នាងថា ដល់ពេលចូលគេងហើយ។

លោកយ៉ូណាសក៏មានវិធីសាស្រ្តលាក់ខ្លួន តាមបែបមនុស្សធំផងដែរ ប៉ុន្តែ មិនមានប្រសិទ្ធិភាពជាងវិធីសាស្រ្តរបស់កូនស្រីខ្ញុំទេ។ ពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យធ្វើអ្វីដែលគាត់មិនចង់ធ្វើ គាត់ក៏បានរត់គេច ទៅកន្លែងផ្សេង។ ប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានដឹងថា គ្មានកន្លែងណាដែលព្រះមិនអាចរកគាត់ឃើញនោះឡើយ។ តាមពិត ព្រះគម្ពីរបានចែងអំពីរឿងជាច្រើន ដែលនិយាយអំពីការដែលព្រះរកឃើញអ្នកដែលមិនចង់ឲ្យគេតាមរក(និក្ខមនំ ២:១១-៣:៦ ១ពង្សាវតាក្សត្រ ១៩:១-៧ កិច្ចការ ៩:១-១៩)។

អ្នកប្រហែលជាព្យាយាមលាក់ខ្លួន មិនឲ្យព្រះអង្គឃើញ ឬគិតថា ព្រះអង្គមិនអាចមើលអ្នកឃើញ។ តែយើងត្រូវដឹងថា ព្រះទ្រង់អាចទតឃើញ និងស្តាប់ឮពាក្យអធិស្ឋានរបស់ហោរាដែលមិនស្តាប់បង្គាប់ នៅក្នុងពោះត្រីធំ ដូចនេះ ព្រះអង្គនៅតែទតឃើញ និងស្តាប់ឮសម្លេងរបស់យើង ទោះយើងនៅទីណា ហើយកំពុងធ្វើអ្វីក៏ដោយ។  ប៉ុន្តែ  យើងមិនត្រូវខ្លាចព្រះអង្គទត  ឬស្តាប់យើងឮឡើយ។  ផ្ទុយទៅវិញ នេះពិតជាការកម្សាន្តចិត្តដ៏អស្ចារ្យ ពេលដែលយើងដឹងថា ព្រះអង្គគង់នៅក្បែរ ហើយមើលថែរយើងជានិច្ច!-Randy…

ចូលចិត្តនិទានរឿងរបស់ព្រះអង្គ

ពេល​ដែល​លោ​ក​ស្តាត់ ធើកែល(Studs Terkel) ដែល​ជាអ្ន​ក​និ​ពន្ធ​ដ៏ល្បី​ឈ្មោះ​ កំពុង​ស្វែង​រកប្រ​ធាន​ប​ទ ​សម្រាប់និ​ព​ន្ធ​សៀ​វភៅ​ថ្មី​មួ​យ​ទៀត​ មិត្ត​ភក្តិ​រ​បស់​គាត់​ម្នា​​ក់បាន​ឲ្យ​យោ​បល់​​​ថា គាត់គួរ​និ​ពន្ធ​អំ​ពី​ “សេចក្តីស្លា​ប់”។ ពីដំ​បូ​ងគា​ត់​មិ​នច​ង់​ស​រសេរអំ​ពី​ប្រ​ធាន​បទ​នេះទេ​ តែក្រោយ​មក​ គំនិតនេះ​ក៏​បា​ន​កើត​ចេ​ញ​ជារូ​បរា​ង្គ​បន្តិ​ច​ម្ត​ង​ៗ ក្នុង​ទំព័​រ​សៀ​វ​ភៅ ហើយគា​ត់​ក៏​បាន​ដឹង​ច្បាស់ថា​ ខ្លួន​ត្រូវ​សរ​សេ​រអំ​ពី​ “សេចក្តីស្លាប់” នៅពេ​ល​ដែ​ល​ភ​រិយារ​ប​ស់​គាត់​ បាន​លាចា​កលោក​ក្នុងវ័​យ៦​០​ឆ្នាំ​។ ពេល​នោះ គាត់ក៏​បា​នធ្វើ​កា​រស្រា​វជ្រា​វ​ដោយ​ផ្ទាល់​ខ្លួ​ន ក្នុង​ការ​និ​ពន្ធ​សៀវ​ភៅ​នោះ ​ដោយ​ស្រេក​ឃ្លា​នច​ង់​ដឹ​ងថា​ ពេល​មនុ​ស្សស្លា​ប់ តើ​​វិញ្ញាណ​របស់​ពួក​គេ​នឹង​​ទៅ​​ទីណា ហើយតើប្រព​ន្ធ​ជាទី​ស្រ​ឡា​ញ់រ​បស់​គាត់ បានលាចាក​លោក​ ទៅស្ថា​នណាហើ​យ។ សៀវភៅ​រ​បស់​គាត់​បា​ន​រំឭកយើង អំពី​កា​រ​ដែល​យើ​ង​ស្វែង​រក​ព្រះ​យេស៊ូវ និង​អំពី​សំ​ណួរ និង​ការ​ខ្វល់​ខ្វាយ​រ​បស់​យើ​ង អំពី​ភាព​អស់​ក​ល្ប​ជានិ​ច្ច​ ខណៈ​ពេល​ដែល​យើងកំ​ពុ​ង​ស្ថិត​ក្នុ​ង​កា​រ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿរប​ស់​​យើង។

ដូច​នេះ ​ខ្ញុំសូ​ម​អរ​ព្រះ​គុណព្រះ​អ​ង្គ​ ដែល​បាន​ធា​នា​ថា​ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ បន្ទាប់​ពី​​យើង​ស្លា​ប់​ទៅ​ បើ​សិន​ជាយើ​ងបា​ន​ទ​ទួល​កា​រអ​ត់​ទោ​ស​បាប​ពី​ព្រះ​អង្គ។ និយាយ​រួម គ្មាន​ក្តីស​ង្ឃឹម​អ្វី​ ​ដែល​ធំ​ប្រសើរ​ជា​ង​នេះ​ទៀ​ត​ឡើ​យ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​កា​រ​ចែក​ចា​យ​អំពី​ក្តីស​ង្ឃឹម​នោះ ​ទៅដ​ល់ម​នុស្ស​ជា​ច្រើ​ន តាម​ដែល​មានឱ​កាស​។​ បទគម្ពីរ ១ពេត្រុស ៣:១៥ បានលើ​ក​ទឹក​ចិ​ត្ត​យើ​ង​ ឲ្យ​​ប្រុង​​ប្រៀ​ប​​​ជានិច្ច ដោយ​​សុភាព ហើយ​កោត​ខ្លាច ដើម្បី​​នឹ​ង​​តប​​ឆ្លើយ​​ ដល់​​​អ្ន​ក​​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​យើងរាល់គ្នា។ ម្យ៉ាងទៀត  ​ស្តេច​ដាវី​ឌក៏​បា​ន​មា​ន​​ប​ន្ទូល​ផ​ង​ដែរ​ថា​ យើងមា​ន​ឱកា​ស​​អំ​ពាវ​នា​វ​​ដ​ល់​​ព្រះ​នាម​​​ទ្រង់​ ហើយ​សំដែ​ង​​ពី​​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍(១របាក្សត្រ…

មិនបានអរគុណសូម្បីតែបន្តិច

នៅពេល​រសៀ​លថ្ងៃ​មួ​យ ផ្លូវ​ថ្ន​ល់​មា​នកា​រ​ចង្អៀ​តយ៉ា​ង​ខ្លាំ​ង ហើយ​អ្ន​កធ្វើ​ដំ​ណើរ​ម្នាក់​ៗ​កំពុង​មាន​ការត​ប់​ប្រម៉ល់​នឹង​អា​កាស​ធាតុ​ដ៏​ក្តៅ​ហែ​ង។ ពេ​លនោះ​​​​​​ខ្ញុំបានកត់សំគា​ល់​យុវជន​ពីរ​នាក់ ដែល​នៅ​ក្នុង​រ​ថ​យន្ត​មួ​យគ្រឿ​ង កំពុង​ព្យា​យាម​បត់​​ចូល​ផ្លូវ​ដ៏​មមាញឹក​ ចេញ​ពី​ផ្លូវ​របស់​ភោជនីយ​ដ្ឋាន​អាហារ​រហ័ស។​ ឡាន​ដែល​នៅ​ខា​ង​មុខ​ខ្ញុំ​ក៏​បា​ន​ទុក​ផ្លូវ​ឲ្យ​ពួក​គេ​បត់​ចូល។ ខ្ញុំ​ក៏គិ​ត​ថា ​នេះជា​ការ​ល្អ​ណា​ស់។​ ប៉ុន្តែ ពេល​ដែ​លយុ​វ​ជ​នទាំ​ង​ពីរ​នា​ក់​នោះ​ មិន​បាន​ងក់​ក្បាល ឬ​គ្រវី​ដៃ ដើម្បី​សម្តែង​កា​រអ​រគុ​ណដា​ក់​គាត់​ គាត់​ក៏ប្រែ​ជា​មាន​កំ​ហឹ​ង។ ដំបូង គាត់​បើក​កញ្ចក់​ទ្វា​រឡាន​គាត់ រួច​ស្រែកគំ​ហក​ដាក់​យុវជនទាំ​ងពី​រ។​ បន្ទាប់​មក ​គាត់​ក៏បើ​ក​ឡានស្ទុះ​​ទៅ​មុខ​​ គឺហា​ក់​ដូច​ជា​ច​ង់បើ​កបំ​បុ​កឡា​នរ​បស់​គេ​ពីក្រោយ ទាំងចុច​ស៊ីផ្លេ​ ហើយប​ន្ត​ស្រែក​ដា​ក់គេ​ទៀ​ត ដើម្បី​បញ្ចេញ​កំហឹង។ ក្នុងចំ​ណោម​ពួក​គេ​ តើន​រណា “ខុស​ខ្លាំង​ជាង​គេ​”? តើការ​​បញ្ចេញ​កំហឹង​របស់​គា​ត់ជា​កា​រត្រឹ​មត្រូ​វឬ​ទេ ពេលដែ​ល​យុវជ​ននោះ​មិន​បាន​សម្តែង​ការ​អរ​គុណ​ចំពោះ​គា​ត់​? តើយុ​វជ​ននោះ​បា​ន​ជំពាក់​ការ​អរគុណ ចំពោះ​គា​ត់​ឬ​ទេ?

ជា​ការ​ពិ​ត​ណាស់ ពេល​ដែល​បុ​រស​កើត​ឃ្លង់​ទាំង​១០​នាក់ ​បាន​ទទួ​លកា​រប្រោ​ស​ឲ្យជា​ពីព្រះ​យេស៊ូវ ពួក​គេ​បាន​ជំពាក់​ការ​ដឹង​គុណ​ចំពោះព្រះ​អ​ង្គ​។​ តើហេ​តុ​អ្វីបា​ន​ជា​ក្នុង​ចំណោម​ពួ​ក​គេ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​តែបា​​នត្រ​ឡប់​មក​អ​រ​ព្រះ​គុណ​ព្រះ​អ​ង្គ? ពេល​នោះព្រះ​អ​ង្គ​ក៏​បា​នឆ្លើ​យ​តប​ថា “តើ​​ឃើញ​​មា​ន​​តែ​​សាសន៍​​ដទៃ​​​១​នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ”(លូកា ១៧:១៨)។ ព្រះអ​ង្គ​ជា​ស្តេច​លើអ​ស់ទាំ​ង​ស្តេ​ច តែបា​នទ​ទួ​ល​ការ​អ​រ​ព្រះ​គុណ​ពី​មនុ​ស្ស​ម្នាក់​ ​ក្នុង​ចំ​ណោម​១​០​នា​ក់ ដែល​ព្រះ​អង្គ​បាន​ប្រោ​សឲ្យ​ជា​ ចុះទំ​រាំ​តែយើ​ង​ដែល​ជា​មនុ​ស្ស​ធម្ម​តា តើ​យើង​ចង់​រំ​ពឹង​ឲ្យ​មនុស្ស​ប៉ុន្មាន​នាក់​ដឹង​គុណ​យើ​ង? ដូច​នេះ​ យក​ល្អ ​យើ​ងគួ​រ​ធ្វើ​ការ​ល្អ​ ​ដើម្បី​ថ្វាយ​ព្រះ​កិ​ត្តិនា​ម​ដល់​ព្រះ​ ​ហើយ​បម្រើ​អ្នក​ដទៃ​ ​ជាជា​ង​ធ្វើ​កា​រទាំ​ង​នោះ ​ដើ​ម្បី​ឲ្យ​គេដឹ​​ង​គុណ ឬ​សរសើរ​យើង។

សូម​ឲ្យគេ​បា​ន​ឃើញ​ព្រះ​គុណ​ព្រះ​នៅក្នុ​ងយើ​ង ទោះ​បី​ជា​គេមិ​ន​បាន​អគុណ​យើង​ក៏​ដោយ។-Randy Kilgore

ពេលងងឹតបំផុតក្នុងជីវិត

លោក​ឆាល វិតថល​​ស៊ី(Charles Whittlesey) ជាវីវ​រៈ​បុ​រស​ដែល​ល្បីល្បាញជា​ង​គេ ក្នុងស​ង្រ្គាមលោ​កលើ​កទី​១​។ គាត់ជា​អ្នក​ដឹ​កនាំ​ “កងវ​រសេនាតូច​ដែ​លបា​ន​វង្វេង” ក្នុងសង្រ្គាមដ៏​ធំ​នោះ។ គាត់បា​​​ន​​ទ​ទួលមេដាយកិត្តិ​យស សម្រាប់​ភាព​ក្លាហាន នៅក្នុ​ងកា​រ​ដឹកនាំ​កងទ័​ពរ​ប​ស់គា​ត់ ដែល​បាន​ជា​ប់​នៅពី​ក្រោយ​ខ្សែត្រៀ​ម​​រ​បស់​ស​ត្រូវ។ បន្ទាប់​​ពីវិ​មាន​បញ្ចុះ​សព​​សម្រាប់ទា​ហាន​ដែល​គេមិ​ន​ស្គាល់​អត្ត​សញ្ញាណ ត្រូវបាន​គេ​ស​ម្ភោធហើ​យ គេក៏​បាន​ជ្រើ​ស​រើស​លោកឆាល ឲ្យប​ម្រើ​ការ​ជា​អ្ន​កសែ​ងម​ឈូស​របស់​សព​ទា​ហានទី​មួយ ដែល​គេត្រូ​វប​ញ្ចុះនៅ​​ទីនោះ។ ពីរស​ប្តាហ៍​ក្រោយ​ម​ក គេ​បាន​ស​ន្និដ្ឋាន​ថា​ គាត់​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯ​ង ​ដោ​យលោ​ត​ចុះ​ពី​លើនាវា​កម្សាន្ត  នៅ​កណ្តាល​មហាសមុទ្រ​​អាត្លង់​ទិច។

លោក​ឆាល​មាន​ភា​ពរឹ​ង​មាំ នៅចំ​ពោះម​ហាជន គឺ​មិន​ខុស​ពីលោក​ហោរាអេលីយ៉ាទេ​(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេ​មិន​ដឹងទេ​ថា​​ ចិត្ត​រប​ស់គា​ត់​មាន​ពេញ​ដោយ​ភា​ពអ​ស់​សង្ឃឹម ក្នុង​ពេល​ដែល​គាត់​នៅ​ស្ងា​ត់ស្ងៀ​មម្នា​ក់​ឯ​ង។  មនុស្ស​សព្វ​ថ្ងៃ​ច្រើ​នតែ​​ជួបបញ្ហា  ដែល​​​ពួ​ក​​គេគិត​ថាខ្លួ​ន​មិ​ន​​អា​ច​ដោះ​ស្រាយបាន​។ ជួនកាល កា​រអស់​ស​ង្ឃឹម​ដែ​លយើ​ង​មាន​មួ​យរ​យៈពេ​ល​ នាំ​ឲ្យមា​ន​ការ​នឿយហត់ខ្លាំង​។  ជាក់​ស្តែង  លោក​អេលីយ៉ាធ្លា​ប់ជួ​ប​បញ្ហានេះ​   បន្ទាប់​ពី​គាត់​បាន​ឈ្នះពួ​កហោ​រា​រ​ប​ស់​ព្រះបា​ល(១៨:២០-៤០)។​ គាត់​មាន​កា​រភ័​យ​ខ្លាច​សេ​ច​ក្តីស្លា​ប់ ហើយ​ក៏​បាន​រត់​គេច​ខ្លួ​ន​ចូល​វា​លរហោស្ថា​ន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញា​ប់ ការ​អ​ស់ស​ង្ឃឹម​មាន​រយៈ​ពេល​វែង ហើយ​នាំឲ្យ​មាន​គ្រោះថ្នា​ក់កា​ន់​តែខ្លាំ​ង។ ហេតុ​នេះហើ​យ​ យើ​ងចាំ​បា​ច់ត្រូ​វ​ទូល​ដល់​ព្រះ និង​ចែកចា​យដល់​អ្ន​ក​ដ​ទៃ អំ​ពី​ការ​អស់​សង្ឃឹម​របស់​​យើង។​

ព្រះ​ទ្រង់​ប្រ​ទាន​នូ​វ​ព្រះវ​ត្តមា​ន​រប​ស់ព្រះ​អ​ង្គ ដល់​យើង ក្នុង​ពេល​ដែល​យើ​ង​ជួប​ភាព​ងងឹត​បំផុត ដើម្បី​ជួយ​កម្សាន្ត​ចិ​ត្ត​យើង ហើយ​ដើម្បី​ឲ្យ​យើង​អាច​ជួយ​អ្នក​ដទៃ​ ដែល​មាន​កា​រឈឺ​ចាប់ នៅថ្ងៃក្រោ​យ តា​ម​គំរូ​ព្រះ​អង្គ​។ ពេល​ដែ​លយើ​ង​ស្រែ​ក​រក​ជំ​នួយ ពី​អ្ន​កដ​ទៃ និង​ពី​ព្រះ អាច​ជា​ពេល​ដែល​រឹង​មាំបំ​ផុត…

ប្រធានបទដែលទាក់ទង

> April

យឺតពេក

ពេល​ខ្ញុំប​ង្រៀន​និស្សិត​ឆ្នាំ​ទី​១ ក្នុង​ថ្នាក់​សំណេ​រមហាវិ​ទ្យាល័យ  ជា​ញឹក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ប្រាប់​ពួក​គេ​ ឲ្យខិ​ត​ខំ​​សរសេរ​តែង​សេចក្តី​ជា​ច្រើ​ន ដែល​គ្រូដា​ក់​​ឲ្យ​ធ្វើ​​នៅ​​ផ្ទះ​ ដើ​ម្បីឲ្យ​​អាចរៀន​ជាប់។​ ប៉ុន្តែ នៅក្នុង​ឆមាស​ស្ទើរ​តែ​ទាំង​អស់​ ​មានសិ​ស្សខ្លះ​មិ​នជឿ​ខ្ញុំ​ទេ។ ពួក​គេ​ជា​អ្នក​ដែល​ផ្ញើអ៊ីមេ​លទាំ​ងត​ក់​ក្រហ​ល់ បន្ទាប់ពី​​ម៉ោងរៀនចុង​ក្រោយ​បា​នប​ញ្ច​ប់ទៅ​ហើ​យ ដោយ​រៀប​រា​ប់​ប្រាប់ ​អំពីមូ​ល​ហេតុ​ដែ​ល​ពួក​គេមិ​នបា​ន​យ​កចិ​ត្ត​ទុក​ដា​ក់ ចំ​ពោះ​កា​រ​ធ្វើកិ​ច្ច​ការ​ទាំ​ងនោះ​។ ខ្ញុំ​មិន​ចង់​ទម្លាក់​ពួក​គេ​ទេ​ តែខ្ញុំ​ត្រូ​វ​តែនិ​យាយ​ប្រាប់​ពួ​កគេថា​ “​សូម​ទោ​ស​។  ប្អូនយ​កកិ​ច្ចកា​រម​ក​ដា​ក់​យឺត​ពេក គ្រូ​មិន​អាចឲ្យ​ប្អូ​ន​ជាប់​បា​ន​ទេ”។​

សម្រាប់និ​ស្សិ​តឆ្នាំ​ទី​១ ការរៀ​ន​ធ្លាក់ ហើយ​ត្រូវ​ខា​ត​​ថ្លៃ​សាលាជា​ច្រើ​ន នាំឲ្យ​មាន​ផ​លវិ​បាក​ច្រើ​ន​ណាស់​ទៅ​ហើយ​។ ប៉ុន្តែ មា​នកា​រ​ធ្លាក់​មួ​យទៀ​ត​   ដែល​ធ្ងន់​ធ្ង​រជា​ង​នេះទៀ​ត ​   ហើយ​ក៏ស្ថិ​ត​ស្ថេរជារហូ​ត​ផង​ ដែល​មនុស្ស​ជួប​នៅចុ​ង​បញ្ចប់​នៃជី​វិត បើសិ​​នជា​ពួក​គេ​មិន​បា​ន​យក​ចិ​ត្តទុ​ក​ដា​ក់ ចំពោះ​បញ្ហានៃ​អំ​ពើបា​ប​ ដែលត្រូ​​វ​ដោះស្រាយជា​មួ​យព្រះ​ ឲ្យទា​ន់​ពេល​វេ​លា​ទេ​នោះ​។ ក្នុង​ករ​ណី​នេះ ​បើសិន​ជាម​នុ​ស្ស​ស្លា​ប់​ទៅ ​ដោយ​មិន​បា​ន​ទទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ​ទេ ពួក​គេ​ត្រូវ​ធ្លា​ក់​ចូ​លទៅ​ក្នុ​ងសេច​ក្តីហិ​នវិ​នាស​អស់កល្បជា​និ​ច្ច។

តើ​យើង​នឹ​ងមា​នការ​ត​ក់​ស្លត់​យ៉ាង​ណា​  ពេល​ដែល​បានឈ​រ​នៅចំ​ពោះព្រះ​អ​ង្គ នៅគ្រា​ចុ​ងក្រោ​យ ហើ​យឮ​ព្រះអ​ង្គមា​នប​ន្ទូ​ល​ថា “អញ​​មិន​​​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ!”(ម៉ាថាយ ៧:២៣)។  អ្នក​​និពន្ធ​ព្រះគម្ពីរ​ហេព្រើ  បានដា​ស់​តឿន​យើ​ង​ ឲ្យ “ឈោងឲ្យ​ដល់​”(៤:១) ការ​សម្រាក​អ​ស់ក​ល្ប​ជា​និច្ច ដែល​ព្រះបា​នប្រ​ទា​ន​។ ដំណឹង​ល្អនោះ​គឺ​ថា​   អ្នក​ដែល​នៅ​មាន​ជីវិត គឺ​មិ​ន​ទាន់​យឺ​ត​ពេល​​ទេ។ សព្វ​ថ្ងៃនេះ​ ព្រះ​យេស៊ូវ​បាន​ប្រទាន​សេចក្តី​ស​ង្រ្គោះ និង​ការ​អត់ទោ​សបា​ប​ដោយ​ឥត​គិត​ថ្លៃ​…

ព្រះគ្រីស្ទ នៅក្នុងព្យុះ

ពេល​លោក​រេមប្រិន(Rembrandt) មាន​អាយុ២​៧​ឆ្នាំ គាត់​បាន​គូ​រគំ​នូ​ទេសភា​ពសមុទ្រ​មួយផ្ទាំ​ង ដោយ​ដាក់​ចំ​ណ​ង​ជើង​​ថា ព្រះយេ​ស៊ូវ​ នៅក្នុ​ង​ព្យុះ​នៅ​សមុទ្រ​កាលីឡេ  ដែល​ផ្អែក​ទៅលើ​រឿ​ង​ ដែល​មា​នចែ​ង​ក្នុ​ង​ប​ទគ​ម្ពី​រ​ម៉ា​កុស ជំពូក៤​។ លោករេ​មប្រិ​ន​បា​នដា​ក់​ព​ន្លឺ និង​ស្រមោ​លក្នុ​ង​ផ្ទាំ​ងគំ​នូ​រនេះ​យ៉ា​ង​ច្បា​ស់ ដើម្បីប​ង្ហាញ​ថា មានទូ​កតូ​ចមួ​យ កំពុងទ​ទួល​រ​ង​ការ​គំរាមកំហែង ពី​វិនាសក​ម្មនៃខ្យ​ល់​ព្យុះដ៏​កំណាច​។ ខណៈពេ​ល​ដែ​ល​ពួ​កសិ​ស្សកំ​ពុង​តែ​ទប់​ខ្លួ​ន ពេល​ដែល​មាន​ខ្យ​ល់ និង​រលកប​ក់​បោ​កម​ក​ខ្លាំ​ង ព្រះយេ​ស៊ូវ​នៅផ្ទុំ​លក់​ ដោយ​គ្មា​ន​​កា​រ​ភ្ញា​ក់​ផ្អើល​អ្វី​ទាំង​អស់​។ ប៉ុន្តែ​ អ្វីដែ​ល​ចំ​ឡែក​បំ​ផុត​នោះ​ គឺ​ក្នុង​ផ្ទាំ​ងគំ​នូ​នោះ​ គេ​ឃើញ មាន​សាវ័​ក១​៣​នា​ក់ បាន​ជាអ្ន​កឯ​កទេ​ស​ផ្ទែក​សិ​ល្បៈ​បា​​​ននិយាយថា រូ​ប​អ្នក​ទី​១​៣នោះ​ ​គឺជា​លោ​ករេមប្រិន​នោះឯ​ង​។

ដំណឹង​ល្អតា​ម​លោ​កម៉ា​កុស បាន​ពិព​ណ៌នា ​អំពីកា​រដែ​លព្រះ​យេស៊ូវ​បាន​ប​ង្រៀ​​ន​ពួក​សា​វ័​កយ៉ា​ងច្បា​ស់​ថា ព្រះអ​ង្គ​ជាន​រណា ហើយ​ព្រះអ​ង្គ​អា​ច​ធ្វើអ្វី​បា​ន​។​ ពេលដែ​លពួ​ក​គេ​កំ​ពុង​ព្យា​យាម​​ទប់ទូកមិ​ន​ឲ្យលិ​ច​ ទាំង​ជ្រួ​លច្រ​ប​ល់ ព្រះយេ​ស៊ូវ​កំពុ​ង​ផ្ទុំល​ក់យ៉ា​ង​សុខ​សាន្ត។ តើព្រះ​អ​ង្គមិ​នខ្វ​ល់ទេ​ឬ​ថា ពួក​គេជិ​តស្លា​ប់ហើ​​យ?(ខ.៣៨) ពេ​លដែ​ល​ព្រះយេ​ស៊ូ​វ​បាន​ធ្វើ​ឲ្យ​ខ្យល់ព្យុះ​ស្ង​ប់​ហើយ(ខ.៣៩) ព្រះអ​ង្គ​បាន​សួ​រ​ពួ​កគេ​ថា​ ​“ហេតុ​​អ្វី​​បាន​ជា​អ្នក​រាល់​គ្នា​​ភ័យ​ដល់​​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ?”(ខ.៤០) បន្ទាប់​​មក ពួកគេ​មា​ន​​សេ​ចក្តី​​ស្ញែ​ង​​ខ្លា​ច​​​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ”(ខ.៤១)។

យើង​ក៏អា​ច​ចូល​ទៅ​ក្នុងរឿង​នេះ​ ហើយ​រក​ឃើ​ញថា​ ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​បើ​កបង្ហាញ​មនុស្ស​​ម្នាក់​ៗ​ ដែល​ទុក​ចិត្ត​ព្រះ​អង្គ ឲ្យ​ឃើញ​​ព្រះ​វត្ត​​មា​ន សេចក្តី​អាណិត និង​ការ​គ្រ​ប់​គ្រង​រ​បស់​ព្រះ​អ​ង្គ ក្នុង​ខ្យ​​ល់ព្យុះ​​ទាំង​អ​​ស់​នៃ​​ជី​វិ​​តរ​ប​ស់យើ​ង​ គឺ​​ដូច​ដែ​លព្រះ​អ​ង្គ​​បានប​​ង្ហាញពួ​​ក​សាវ័​​ក​​។-David McCasland

សំណួរដែលពិបាកឆ្លើយ

មាន​ពេល​មួ​យ​លោ​កឧ​ត្តម្ភសេ​នីយ លូ វលលេស(Lew Wallace) នៃ​កង​ទ័ព​សហ​ព័ន្ធ ​បានជួ​បលោ​ក​វរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែ​ល​គា​ត់កំ​ពុងធ្វើដំ​ណើរ​តាម​រ​ថ​ភ្លើង​ បន្ទាប់​ពី​សង្រ្គាម​ស៊ីវិល​អាមេរិក​បា​នប​ញ្ច​ប់ បា​ន​ពីរ​បីឆ្នាំ​។  ក្នុង​សត​វត្សរ៍​ទី​១៩  លោក​អ៊ីងហ្គ័រ​សូល ស្ថិតក្នុ​ង​ចំណោម​អ្នក​ដែ​លនាំមុខគេ ក្នុង​ការ​មិ​ន​​ជឿ​ថា​​ព្រះមាន​ពិត​មែន ហើយ​លោ​កវ​លលេសជា​បុរ​សនៃ​សេចក្តី​ជំនឿ។ ពេល​ដែល​កា​រស​ន្ទនារ​បស់ពួ​ក​គេ​ បាន​ឈាន​ចូល​ដល់​ការ​ជ​ជែក​គ្នា​អំ​ពីភា​ពខុ​ស​គ្នាខា​ង​វិ​ញ្ញាណ លោក​វលលេស​ក៏បា​ន​ដឹ​ងខ្លួ​ន​ថា​ គាត់​មិន​អាច​ឆ្លើយ​សំណួរ និងប​ក​ស្រាយ​ចម្ងល់​រប​ស់លោ​កអ៊ីនហ្គ័រសូលបា​ន​ទេ។ លោក​វលលេ​ស មាន​ការ​អៀន​ខ្មា​ស់ ដោយ​សា​រកា​រ​ខ្វះ​ការ​យ​ល់ដឹ​ង អំពី​ក្តីជំ​នឿរ​បស់​ខ្លួ​ន​ បាន​ជាគា​ត់​ចា​ប់ផ្តើ​ម​រក​មើ​លច​ម្លើយ ក្នុង​ព្រះ​គម្ពីរ​។ ក្រោយ​មក ការ​នេះបា​ន​នាំ​ឲ្យ​គាត់និពន្ធ​សៀវភៅ​រឿង​ប្រលោម​លោក​ដ៏ល្បី​ល្បា​ញមួយ​ក្បាល​ មាន​ចំណ​ងជើ​ង​ថា ប៊េន ហ៊រ(Ben-Hur): ជារឿង​និទា​​ន អំ​ពីព្រះ​គ្រី​ស្ទ​ ដែល​​នៅក្នុ​ង​​នោះ គាត់បា​ន​ប្រកា​ស់​ដោយចិ​ត្ត​ជឿ​ជា​ក់​​ ​អំពី​ព្រះ​អង្គ​ស​ង្រ្គោះ។​

យើង​មិន​ត្រូ​វ​ឲ្យជំ​នឿរ​បស់យើ​ង​ចុះ​ខ្សោយ ដោយសា​រ​សំណួររប​ស់អ្ន​ក​មិ​នជឿ​ព្រះ​ឡើ​យ​។ ផ្ទុយ​ទៅ​វិញ​ សំណួរ​ទាំង​នោះ​អា​ច​នាំ​ឲ្យយើ​ងមា​ន​កា​រ​ស្វែង​យ​ល់កា​ន់​តែ​ស៊ី​ជម្រៅ​ ហើយ​បង្រៀ​ន​យើង​ឲ្យ​​ចេះឆ្លើយត​ប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ដល់​អ្នក​ដែ​ល​ចោទ​​សួរ អំពី​សេចក្តី​ជំនឿ​របស់​យើង។​ សាវ័កពេ​ត្រុស​បាន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង ឲ្យ​ដេញ​តា​ម​ប្រាជ្ញារ​បស់​ព្រះ​ ក្នុង​ព្រះ​គ​ម្ពីរ​ ​គឺដូ​ច​ដែល​មាន​សេចក្តី​ចែ​ង​ថា​ “​ចូរ​​ប្រុ​ង​​ប្រៀប​ជា​និច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:១៥)។

យើង​មិន​អាច​ឆ្លើ​យ​សំ​ណួរ​បាន​ទាំង​អស់​ឡើ​យ ប៉ុន្តែ យើងត្រូ​វកា​រ​សេចក្តី​ក្លា​ហាន ទំនុក​ចិត្ត…

> August

ការលះបង់ដ៏ធំបំផុត

ពេល​ដែល​លោ​កដេង ជីនជេ(Deng Jinjie) ឃើញ​មនុ​ស្ស​កំពុង​ប្រវេប្រ​វា ក្នុង​ទឹក​ទន្លេ​ស៊ុនស៊ី ក្នុងខេ​ត្តហួរ​ណាម ប្រទេសចិ​ន គាត់​មិន​បាន​ដើ​រប​ង្ហួស​ឡើយ។ គាត់​បាន​លោត​ចូល​ទៅក្នុ​ងទឹ​ក​ដោយ​ចិ​ត្តក្លា​ហា​ន ហើយ​ក៏បា​ន​ជួយ​សង្រ្គោះមនុ​ស្ស​បួន​នា​ក់ ដែល​ជា​សមាជិក​នៃ​គ្រួសារ​មួយ​។ តែ​គួ​រ​ឲ្យ​ស្តាយ​ណា​ស់ បន្ទាប់​ពីគា​ត់​បា​ន​ជួយ​ស​ង្រ្គោះហើ​យ ក្រុម​​គ្រួសា​រ​នោះក៏​បា​ន​ចាក​ចេ​ញ​ពី​កន្លែង​កើត​ហេតុ​នោះ ​ពេល​ដែល​គា​ត់កំ​ពុ​ង​នៅក្នុ​ងទឹ​ក​នៅ​ឡើ​យ។ លោក​ជីន​ជេ​​​ក៏បានខ្សោះអស់កម្លាំង ដោយសារការប្រឹ​ងជួ​យ​សង្រ្គោះ​ពួក​គេ​ ហើយ​​មិ​នអា​ចហែ​លទឹ​ក​ទៀត​បា​ន ក៏​បាន​ត្រូវ​ចរន្ត​ទឹក​ទន្លេ​គួច​នាំ​ទៅ ធ្វើឲ្យ​គា​ត់​លង់​ទឹក​​ស្លាប់។

ពេលដែ​ល​យើ​ង​កំពុ​ង​លិ​ច​លង់ ​នៅ​ក្នុ​ងអំពើបាប​របស់​យើង ព្រះយេ​ស៊ូវ​បាន​លះ​ប​ង់​ព្រះ​ជន្ម​ ដើម្បី​ជួយ​ស​ង្រ្គោះយើ​ង។ យើង​ជា​អ្នក​ដែ​លព្រះ​​អង្គ​បាន​យា​ង​មក​ជួ​យ​សង្រ្គោះ​។ ព្រះ​អង្គ​បា​ន​យាង​ចុះ​មក​ពីស្ថា​នសួ​គ៌ ហើយ​បាននាំ​​យ​ក​យើង​ទៅ​ក​ន្លែង​ដែល​មាន​សុវត្ថិ​ភាព​។ ព្រះ​អង្គ​បា​ន​ជួយ​ស​ង្រ្គោះយើ​ង ដោយ​ទទួល​ទោស និង​ទណ្ឌក​ម្ម​នៃ​អំពើបា​បរ​បស់យើ​ង ដោយ​​សុគត​នៅ​លើឈើ​ឆ្កាង​(១ពេត្រុស ២:២៤) ហើយ​បី​ថ្ងៃក្រោ​យ​ម​ក ព្រះអ​ង្គក៏​បា​ន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិ​ញ​។​ ព្រះគ​ម្ពីរ​បា​នចែ​ង​ថា​ “ដោយសារ​​សេច​ក្តី​នេះ យើង​រាល់​​គ្នា​​​បា​ន​ស្គាល់​​សេចក្តី​​ស្រឡាញ់ គឺ​​ដោ​យ​ទ្រ​ង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ”(១យ៉ូហាន ៣:១៦)។ ​សេចក្តី​ស្រឡាញ់​ដែល​​ព្រះយេ​ស៊ូវ​បាន​ប្រទាន​ ដោ​​យកា​រលះបង់ចំ​ពោះយើ​ង​ អាច​បណ្តា​លចិ​ត្ត​យើង​ឲ្យ​បង្ហា​ញ​ក្តី​ស្រឡាញ់​ដ៏ពិ​ត​ “ដោយ​​ការ​​ប្រ​ព្រឹត្ត និង​​សេ​ច​ក្តី​​ពិត​”(ខ.១៨) ចំពោះ​អ្នក​​ដទៃ ដែល​នៅ​ជុំវិញ​យើង។

បើ​សិន​ជា​យើ​ង​មើ​លរំល​ងកា​រ​លះប​ង់រ​ប​ស់​ព្រះ​យេ​ស៊ូវ ដែល​ព្រះ​អ​ង្គ​បា​ន​ធ្វើ​ជំនួ​ស​យើង នោះ​យើង​នឹង​មិ​ន​បា​នស្គា​ល់ និង​ពិសោធ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ឡើ​យ។ នៅ​ថ្ងៃនេះ​ ចូរ​ពិចារណា អំពី​ទំនាក់​ទំន​ង​រ​វាង​កា​រ​លះប​ង់​ និង​សេចក្តី​ស្រឡា​ញ់ ដែល​ព្រះ​អ​ង្គ​មាន​ចំ​ពោះអ្ន​ក​ចុះ។ ព្រះអង្គបា​​នយា​ង​ម​ក ដើម្បីជួ​យ​ស​ង្រ្គោះអ្ន​ក​​។-Jennifer Benson…

ការហ៊ានអនុវត្តភ្លាមៗ

ពេល​ដែល​សត្វ​កំប្រុក​ដី​ បាន​ចាប់​ផ្តើម​កកេរ​ជញ្ជាំង​បន្ទប់​ដាក់​ឡាន​រប​ស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ទិញ​អន្ទាក់​មក​ដាក់​ចាប់​វា​ឲ្យបា​នទាំ​ង​រ​ស់ ដោយ​មាន​គម្រោង​យក​វា​ទៅលែង ​​នៅ​ឧទ្យាន​ជាតិ​ណាមួ​យ​។​ ខ្ញុំ​ក៏​បាន​​យក​​នំ​ឆ្ងា​​ញ់​ៗ​​ម​ក​ធ្វើ​ជា​នុយ​បញ្ឆោត​​វា ហើយ​បើក​ចំហរ​ទ្វា​អន្ទាក់។  នៅពេលព្រឹ​ក​ថ្ងៃ​ប​ន្ទាប់ ខ្ញុំ​មា​ន​​ចិ​ត្ត​រំភើបរី​ករា​យ ពេល​បាន​ឃើញ​សត្វ​ដ៏​តូច​​នោះ ជាប់​ក្នុង​ទ្រុង​របស់​ខ្ញុំ តែពេលចូ​លមើ​លជិ​ត ទើប​ដឹង​ថា វាមិ​ន​មែន​ជាស​ត្វកំ​ប្រុក​ដី​ទេ។ តាម​ពិត ខ្ញុំ​ចាប់​បាន​សត្វ​ស្កាំង ​ដែល​ចេះបាញ់សា​ជាតិ​​ស្អុយ​ដូច​ផោម​ឲ្យ​ជា​ប់​ខ្លួន​យើង បើ​សិន​ជា​យើ​ង​ទៅ​ក្បែរ​វា​ពេក។

ខ្ញុំក៏​បានស្រា​វ​ជ្រាវ​ពត៌មា​ន​នៅតា​មប​ណ្តាញអ៊ី​ន​ធើណែត​ អំពី​របៀប​ដោះសត្វ​នោះ ចេញ​ពី​អន្ទាក់ ព្រោះ​បើ​មិ​នចេះ​​ដោះវា​ទេ​ ខ្ញុំ​មុខ​ជា​ត្រូវ​វា​បាញ់​ក្លិ​ន​ឲ្យ​ស្អុយ​ជាប់​ខ្លួន​ជា​មិន​ខា​ន។​ ខ្ញុំ​ក៏​បាន​រ​ក​ឃើញ​ដំណោះ​ស្រាយ​មួយ​ចំនួន ​នៅតា​ម​បណ្តាញ​អ៊ីន​ធើណិត ដែល​បាន​ណែនាំ​ឲ្យ​យើង​មាន​​ការ​ប្រុង​ប្រយ័ត្នខ្ព​ស់ នៅ​ក្នុង​ការពារ​ខ្លួន​យើង  ​ពេល​ដែល​យើង​ដោះ​វា​ចេញ​ពី​អន្ទាក់​។  គឺ​យើង​ត្រូវ​មា​ន​ថ​ង់​ផ្លាស្ទិច ស្រោម​ដៃ តង់​កៅស៊ូ​​ ភួយ និង​វែន​តា​ការពារ​ភ្នែក។ កិច្ច​ការ​​នេះ​មើល​ទៅគួ​រឲ្យញញើត និង​គ្រោះថ្នា​ក់ផ​ង។

បន្ទាប់​មក អេវីង កូន​ប្រសា​រប្រុ​សរ​ប​ស់​ខ្ញុំ ក៏បា​នចេ​ញ​មក​ជួយ​ខ្ញុំ។ គាត់​គ្រាន់​តែដើ​រ​ទៅ​រក​អន្ទាក់​នោះ ដោយដៃ​​ទទេតែ​ម្ត​ង គាត់​បើក​ទ្វារ​អន្ទាក់​នោះ ហើយ​ក៏លួ​ង​ស​ត្វដែ​លមា​នសំ​បុរ​ខ្មៅ លាយ​ឆ្នូត​ពណ៌​សរនោះ​ ឲ្យ​​ចេ​ញ​ទៅ​ក្រៅ ​ដោយយក​ទុ​យោ​ទឹក​សម្រាប់​ស្រោច​ផ្កា មក​បាញ់​ដា​ក់​វាតែ​ពី​រ​បី​ច្រូ​ច វាក៏​ចេញ​ទៅ​បា​ត់។

ជួន​កាល ​ការភ័​យ​ខ្លាច​រ​ប​ស់​យើង អា​ច​ធ្វើ​ឲ្យយើ​ងអ​សកម្ម។​ យើង​មាន​ការ​ព្រួយបា​រម្ភ​​អំ​ពីសុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ពេក បាន​ជាយើង​រ​ក​ធ្វើ​អ្វីមិ​ន​កើ​ត។ ពេលដែ​ល​ស្តេច​អេ​សា​ជ្រាប​ថា​ ព្រះ​អម្ចា​ស់​សព្វ​ព្រះទ័​យ​ឲ្យ​ទ្រង់​ដករូ​បព្រះចេ​ញពី​ទឹ​កដីអ៊ី​ស្រាអែ​ល​ “ទ្រង់​ក៏មា​នព្រះ​ទ័យ​ក្លាហា​ន​ឡើង”(២របាក្សត្រ ១៥:៨)។ ការ​បំបា​ត់​រូប​ព្រះ​ក្នុ​ងទឹ​ក​ដីអ៊ីស្រាអែល អាច​នាំឲ្យ​មា​ន​ការបះបោ​រប្រ​ឆាំងនឹ​ង​ទ្រ​ង់ តែ​ទ្រង់​បានអ​នុវត្ត​តាម​ព្រះ​អម្ចាស់…

កិច្ចព្រមព្រៀង

មុន​ពេល​ខ្ញុំ​ព្រ​ម​ទទួ​លសេ​វ៉ាកម្ម ពីក្រុ​ម​ហ៊ុន​ណា​មួ​យ​ តាមប្រ​ព័ន្ធ​អ៊ីនធើណែត ខ្ញុំកម្រ​អា​ន​កិច្ចព្រមព្រៀ​ងរ​ប​ស់​ក្រុម​ហ៊ុ​ន​នោះណា​ស់។ កិច្ចព្រ​ម​ព្រៀ​ងនោះ​មា​ន​ច្រើន​ទំព័​រ ហើយ​ប្រើសុ​ទ្ធ​តែ​ពាក្យ​បច្ចេ​ក​ទេ​ស​ច្បាប់ ដែល​ភាគ​ច្រើ​ន ពិបាក​ឲ្យ​ម​នុស្ស​សាមញ្ញ​ដូច​ខ្ញុំ​យល់។

ហេតុ​នេះហើ​យ​បាន​ជាខ្ញុំមា​ន​កា​រភ្ញា​ក់​ផ្អើល​ ពេល​ដែ​លមិ​ត្ត​ភក្តិរ​បស់ខ្ញុំ​ម្នា​ក់ម​ក​ពី​អាហ្រ្វិក បាន​ឲ្យ​ខ្ញុំអា​ន​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្លែក របស់​សេវ៉ាកម្ម​លក់​កម្មវិ​ធី​កំព្យូទ័រ​តាមប្រ​ព័ន្ធ​អ៊ីន​ធើណែត។ កិច្ច​ព្រម​ព្រៀ​ង​នោះ​មិន​បាន​ប្រើ​ពាក្យប​ច្ចេក​ទេ​ស​​​ដែល​ពិ​បា​កយ​ល់​នោះ​ទេ​ តែ​ផ្ទុ​យទៅ​វិ​ញ ក្នុងកិច្ច​ព្រម​ព្រៀង​នោះ អ្នក​ផ​លិ​តក​ម្ម​វិធី​កំ​ព្យូទ័រ​នោះ​បា​នជូ​ន​ពរ ដោយ​លើក​ទឹ​កចិ​ត្ត​គេ​ឲ្យប្រើ​កម្ម​វីធី​រ​ប​ស់គា​ត់ ឲ្យមា​នប្រ​យោជន៍ យ៉ាង​ដូច​នេះថា​

        “សូមលោ​ក​ប្រើកម្ម​វិធី​នេះ ដើម្បីធ្វើ​កា​រល្អ​ មិន​មែន​ធ្វើ​ការ​អា​ក្រ​ក់ឡើ​យ។ សូមលោ​កអ្ន​ក​រក​ឃើញ​ការ​អ​ត់​ទោស​ស​ម្រាប់​ខ្លួ​ន​ឯង និង​អ​ត់ទោ​ស​ឲ្យ​អ្នក​ដ​ទៃ។ សូមចែ​ករំ​លែ​ក ដោយ​ចិត្ត​ជ្រះ​ថ្លា​ ហើយមិ​ន​ត្រូ​វច​ង់បាន​អ្វីពី​អ្នក​ដទៃ លើស​ពី​អ្វី​ដែល​ខ្លួ​ន​បាន​ឲ្យ​គេនោះ​ឡើយ​”។

គ្រាន់​តែបា​ន​មើលកិច្ច​ព្រម​ព្រៀង​នោះភ្លា​ម ខ្ញុំក៏​បាន​នឹ​ក​ស្រ​មៃថា​ បើសិ​ន​ជាកិច្ច​ព្រម​ព្រៀង​នៃសេ​វ៉ា​កម្ម​ជាច្រើ​ន​ទៀត ត្រូវ​បាន​គេ​សរសេរ​ជា​ពាក្យ​ជូន​ពរ ជាជាង​​ធ្វើ​ជាឯ​កសារផ្នែកច្បា​ប់ មិន​ដឹង​ជាប្រ​សើរ​យ៉ាង​ណាទេ​ ។ បន្ទា​ប់ម​ក ខ្ញុំ​ក៏​បាន​នឹ​កចាំ​ថា​ កិច្ច​ព្រម​ព្រៀង​ដែ​ល​ព្រះយេ​ស៊ូវ​បានធ្វើជា​មួយ​យើង​ ក៏មាន​លក្ខណៈសា​មញ្ញ និង​ល្អដូ​ច​នេះ​ផង​ដែ​រ​។ ព្រះអ​ង្គបា​ន​យល់​ព្រ​មប្រ​ទាន​ការ​អត់​ទោស​បា​ប​ ផ្សះ​ផ្សា​យើ​ងឲ្យ​ជា​នឹ​ងព្រះ​ ហើយប្រ​ទា​ននូ​វ​ព្រះវិញ្ញាណប​រិសុទ្ធ​ដ​ល់យើង​។ ហើយ​ព្រះអ​ង្គ​ស​ព្វព្រះ​ទ័យឲ្យ​យើងឆ្លើ​យត​ប​វិ​ញ ដោយ​ព្រម​ទទួ​ល​ជឿ​ព្រះអង្គ​(យ៉ូហាន ៣:១៦) ធ្វើ​ការ​ល្អ(កាឡាទី ៦:១០) អត់​ទោ​សឲ្យ​គេ​ ​ដូចដែល​ព្រះ​អ​ង្គ​បា​នអ​ត់ទោ​ស​ឲ្យ​យើ​ង​ដែរ(លូកា ៦:៣៧) និង​ស្រឡា​ញ់អ្ន​ក​ដ​ទៃ ដូច​ដែល​ព្រះ​អ​ង្គ​បា​ន​ស្រឡាញ់យើ​ង(យ៉ូហាន ១៣:៣៤)។

កិច្ច​ព្រម​ព្រៀ​ង ដែល​ព្រះយេ​ស៊ូវ​បា​ន​ធ្វើ​ជាមួ​យ​យើ​ង ងាយស្រួ​លអា​ន​ ហើយ​យើង​អាច​ធ្វើ​បាន​ ដោយ​ពឹ​ង​ផ្អែក​លើ​ព្រះ​អង្គ…

> December

ឈរនៅមាត់ជ្រោះ

មានពេលមួយកូនស្រីដ៏តូចច្រម៉ក់របស់ខ្ញុំ បានទៅរៀនហែលទឹក។ នាងបានឈរដោយការភ័យខ្លាច នៅលើមាត់អាងហែលទឹក។  ដោយសារនាងមិនចេះហែលទឹក នោះនាងគ្រាន់តែរៀនសម្រួលឥរិយ៉ាបថនៅក្នុងទឹកប៉ុណ្ណោះ។ គ្រូបង្វឹករបស់នាងបានលើកដៃទាំងពីរ រង់ចាំទទួលនាង នៅក្នុងទឹក។ កែវភ្នែករបស់នាងបានបង្ហាញពីការស្ទាក់ស្ទើរ។ តាមខ្ញុំស្មាន នាងប្រហែលជាសង្ស័យថា តើអ្នកគ្រូរបស់នាងនឹងចាប់នាងជាប់ទេ ពេលដែលនាងទម្លាក់ខ្លួនចូលទៅក្នុងដៃគាត់? ហើយនាងឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលនាងធ្លាក់ចូលទៅក្នុងទឹកលិចក្បាល?

ពួកអ៊ីស្រាអែលក៏ប្រហែលជាបានឆ្ងល់ផងដែរថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលពួកគេឆ្លងទន្លេរយ័រដាន់។ តើពួកគេអាចទុកចិត្តថា ព្រះទ្រង់ពិតជានឹងញែកទឹកសម្រាប់ឲ្យពួកគេដើរនៅលើដីស្ងួត ទៅត្រើយម្ខាងឬទេ? តើព្រះអង្គពិតជាព្រះដែលបានដឹកនាំលោកយ៉ូស្វេ ដូចកាលព្រះអង្គដឹកនាំលោកម៉ូសេដែរឬទេ? តើព្រះអង្គនឹងជួយឲ្យរាស្រ្តព្រះអង្គ   ប្រយុទ្ធឈ្នះពួកសាសន៍កាណាន ដែលកំពុងរស់នៅឯត្រើយម្ខាងទន្លេឬទេ?

ដើម្បីឲ្យពួកអ៊ីស្រាអែលអាចឆ្លើយសំណួរទាំងនេះបាន ពួកគេត្រូវតែឆ្លងកាត់ការល្បងលរសេចក្តីជំនឿ ពោលគឺពួកគេត្រូវតែអនុវត្តតាមអ្វីដែលព្រះអង្គបានបង្គាប់។ ដូចនេះពួកគេ “បានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្តីសញ្ញា ទៅខាងមុខផង”(យ៉ូស្វេ ៣:១៤)។ ពេលដែលពួកគេរៀនប្រើសេចក្តីជំនឿ ពួកគេក៏បានដឹងថា ព្រះទ្រង់គង់នៅជាមួយពួកគេ។ ព្រះអង្គបានបន្តដឹកនាំលោកយ៉ូស្វេ ហើយក៏បានជួយឲ្យពួកគេ ចូលតាំងទីលំនៅ ក្នុងទឹកដីកាណាន(ខ.៧,១០,១៧)។

បើអ្នកជួបការល្បងលសេចក្តីជំនឿ នោះអ្នកក៏អាចបោះជំហានទៅមុខ ដោយទុកចិត្តលើបុគ្គលិកលក្ខណៈរបស់ព្រះ  និងផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ  ដែលមិនចេះអាក់ខានឡើយ។ ពេលយើងពឹងផ្អែកលើព្រះអង្គ យើងអាចបោះជំហាន ទៅដល់កន្លែងដែលព្រះអង្គចង់ឲ្យយើងទៅ។-Jennifer Benson Schuldt

ព្រះអង្គដឹកនាំខ្ញុំ

កាលពីឆ្នាំ ២០០៤ នៅទីក្រុងអ៊ីស្តានប៊ូល ប្រទេសទួរគី មានសត្វចៀមមួយក្បាលបានលោតទម្លាក់ខ្លួនពីលើជ្រលងភ្នំ ហើយមានសត្វចៀមប្រហែល១៥០០ក្បាលទៀត បានលោតតាមវាដែរ។ នៅទីបំផុត មានសត្វចៀម១ភាគ៣  ក្នុងចំណោមចៀមទាំងនោះ  បានបាត់បង់ជីវិត។ ដោយសារសត្វចៀមទាំងនោះមិនដឹងថាត្រូវទៅតាមណា ពួកវាចេះតែទៅតាមគ្នាវា។

ឧទារហណ៍អំពីសត្វចៀមនេះ បានបង្រៀនយើងថា យើងត្រូវការអ្នកដឹកនាំដែលអាចទុកចិត្តបាន។ គឺដូចដែលព្រះគម្ពីរអេសាយបានចែងថា យើងរាល់គ្នាដូចជាសត្វចៀម(អេសាយ ៥៣:៦)។   យើងច្រើនតែទៅតាមផ្លូវរបស់យើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងពិតជាត្រូវការការនំាផ្លូវដ៏ច្បាស់លាស់ ពីអ្នកគង្វាល។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានរៀបរាប់ អំពីអ្នកគង្វាលល្អរបស់យើង ដែលអាចឲ្យយើងទុកចិត្តបាន។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង(ខ.១) ព្រះអង្គបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់យើង(ខ.២) ព្រះអង្គបង្ហាញ អំពីរបៀបរស់នៅឲ្យបានបរិសុទ្ធ(ខ.៣) ព្រះអង្គស្អាងយើងឡើង កម្សាន្តចិត្ត ប្រោសយើងឲ្យជា និងប្រទានពរយើងជាបរិបូរ(ខ.៣-៥) ហើយព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ(ខ.៦)។

យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះទ្រង់ដឹកនាំយើង ដោយសុភាព និងដោយភាពរឹងមាំ! ព្រះអង្គដឹកនាំយើង តាមរយៈការបណ្តាលចិត្តពីព្រះវិញ្ញាណ ការអានព្រះបន្ទូលព្រះអង្គ និងតាមរយៈការអធិស្ឋាន។ ព្រះទ្រង់ជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបាន ដែលយើងត្រូវការ។

ចូរយើងទទួលស្គាល់ថា  យើងត្រូវការពឹងផ្អែកលើព្រះអម្ចាស់ ហើយយើងអាចពោលតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។-Dave Egner

ការពន្យាពេលមិនមែនជាការ​បដិសេធ​ឡើយ​

កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់  នៅដើមខែធ្នូទេ  នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។

មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។

នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ ដែលប្រសើរជាងការប្រោសជម្ងឺទៅទៀត គឺការប្រោសឲ្យគាត់រស់ឡើងវិញ។

ការរង់ចាំការឆ្លើយតបរបស់ព្រះ ក៏អាចនាំឲ្យយើងទទួលនូវការអស្ចារ្យ លើសពីការរំពឹងគិតរបស់យើងទៅទៀត។-Marion…

> February

នៅលើស្លាបឥន្ទ្រី

ព្រះគម្ពីរ​អេសាយបា​ននិ​យាយ​អំពី​ការ​រង់​ចាំ​ព្រះអ​ម្ចាស់ ដោយចិ​ត្ត​អត់​ធ្ម​ត់ ដោយ​ការ​រំពឹង​គិត​ដល់​ពេល​អនា​គត ដោយ​សេចក្តី​សង្ឃឹម​ដ៏មុ​ត​មាំ។​ ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក យើងរ​ង់​ចាំជំ​នួយ​ម​កពី​ព្រះ​ ដែល​ប្រាកដជា​នឹ​ងម​ក​ដល់។ ព្រះយេ​ស៊ូវ​បា​នមាន​បន្ទូល​ធានា​ដល់​ពួក​សិស្សរ​បស់​ព្រះអង្គថា​ “មាន​​ពរ​​ហើយ អស់​​អ្នក​​ដែល​​យំ​​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ​ ៥:៤)។

យើង​អាច​បោះជំ​ហានទៅ​មុ​ខ ដោយ​ទំនុ​កចិ​ត្ត ពេល​ដែល​យើង​​បានដឹងថា យើងនឹង​បាន​រស់​នៅក្នុ​ងរូ​ប​កាយ​ដ៏ឧ​ត្ត​ម្ភ នៅន​គរស្ថា​នសួ​គ៌ ដែល​ជា​សេ​ចក្តី​សង្ឃឹម​ដ៏ពិត។ ​ ទោះយើ​ង​មាន​កា​រ​នឿយ​ហ​ត់​ក៏​ដោយ ក៏យើ​ងនៅ​តែ​អា​ចបើកស្លា​បនៃ​សេ​ចក្តីជំ​នឿរ​បស់​យើង ដើម្បី​ហោះហើ​រ! យើង​អាច​ដើរតាម​ផ្លូ​វនៃ​កា​រ​ស្តា​ប់ប​ង្គាប់ និ​ងដោ​យគ្មា​ន​ការ​អស់​ក​ម្លាំង។ យើង​អាច​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​ ដោយគ្មា​នកា​រ​ហត់នឿ​យ។ ជីវិត​យើង​កាន់តែ​ប្រ​សើរ​ឡើង ពេល​ដែល​វិញ្ញាណ​យើង​ក្លាយ​ជា​វិញ្ញាណ​ដែល​សកម្ម ហើយរូ​បកាយយើ​ងនឹ​ង​រត់ លោត ហើយ​ហោះហើ​រ​។​ នេះ​ជា​ក្តីស​ង្ឃឹម​រប​ស់​យើ​ង​ហើយ។

ទន្ទឹ​មនឹ​ង​នោះ​ ការអ្វី​ដែ​លនឹ​ង​សម្រេ​ច​នៅថ្ងៃ​ណា​មួ​យ​ គឺអា​ច​ចា​ប់​ផ្តើម​សម្រេច​នៅ​ពេល​ឥឡូវ​នេះ។​ យើង​អាច​មា​ន​ចិត្ត​រឹ​ង​ប៉ឹង​ អត់ធ្ម​ត់ និងមា​ន​អំ​ណរ​ ទោះបី​ជា​យើ​ង​មាន​កា​រនឿ​យហ​ត់​យ៉ាង​ណាក៏​ដោយ​។​ យើ​ងអា​ច​មាន​ចិ​ត្តស​ប្បុរស ហើយ​ស្ងប់​រម្ងា​ប់ ដោយ​លែង​ផ្តោ​ត​ទៅលើ​ភា​ពកម្សោយ ​និងទុ​ក្ខ​លំ​បាក​រ​ប​ស់​យើងទៀត​។​ យើ​ងអា​ច​មា​ន​ការ​យ​កចិ​ត្ត​ទុក​ដា​ក់ចំ​ពោះអ្ន​កដ​ទៃ​ ជាជា​ងគិ​ត​ពី​ប្រយោជន៍​ខ្លួ​នឯ​ង ហើយ​យើង​អា​ច​ត្រៀម​ខ្លួ​នជា​ស្រេ​ច ដើម្បី​និយាយ ដោយ​ក្តីស្រ​ឡាញ់ ដល់​អ្នក​ដែលកំ​ពុងជួ​បកា​រ​លំ​បាក។ យើង​អាច​ត្រៀ​ម​ខ្លួន សម្រា​ប់ថ្ងៃ​ដែ​ល​វិញ្ញាណ​របស់យើ​ង នឹ​ងហោះហើរ​។-David Roper

 

 

ទឹកផុសធំ

ក្នុង​ឧប​ទ្វីប​ខាង​លើ​នៃ​រដ្ឋមីឈីហ្គិន មាន​ស្រះទឹ​ក​មួយ មាន​ជម្រៅ​ប្រហែល​១២​ម៉ែត្រ និង​បណ្តោយ​​ប្រវែង​៩០​ម៉ែ​ត្រ។ ជន​ជាតិ​ដើ​ម​រ​បស់​អា​មរិ​ក​បា​នហៅ​ស្រះ​ទឹក​នោះថា​ “ឃីច អ៊ីទិ គីពិ​” ដែលមា​ន​ន័យ​ថា​ “ស្រះទឹ​កធំដ៏​ត្រ​ជាក់”។ ស្រះទឹកនេះ​ គឺ​ជា​ភា​ព​អ​ស្ចារ្យនៃ​ធ​ម្មជាតិ ដែល​គួ​រឲ្យ​កត់​សម្គាល់។ សព្វ​ថ្ងៃនេះ​ ​គេហៅ​វាថា​ ​ទឹកផុ​ស​ធំ។​ ស្រះទឹ​កនេះ​មា​នទឹ​ក​ផុស​នៅ​បាត​របស់​​វា ដែល​បាន​បាញ់​ទឹ​ក​ជាង​៣៧០០​លីត្រ ក្នុងមួ​យ​នាទី​តា​ម​ប្រឡោះថ្ម​ដែល​នៅ​បាត​ស្រះ​ ឡើង​ទៅ​ផ្ទៃ​ទឹក​ខាង​លើ។​ ម្យ៉ាង​ទៀត ទឹកក្នុ​ង​ស្រះនោះ​បាន​រក្សា​សី​តុណ្ហភា​ព ៧​អង្សាសេជា​និច្ច មាន​ន័យ​ថា ​ទោះបី​ជា​រដូ​វ​រងាមា​នអា​កាសធា​តុតំ​បន់​ឧប​ទ្វីប​ខាង​លើ​ មាន​ភាព​ត្រជា​ក់ខ្លាំ​ង​យ៉ា​ង​ណា​ក៏​ដោ​យ ក៏ទឹ​ក​ស្រះ​នោះ​នៅ​តែមិនក​​ក​ដែរ។ ដូចនេះ​ ភ្ញៀវ​ទេសច​រណ៍​អា​ចទ​ស្សនាទេ​សភា​ព​មាត់​ទឹក របស់​ស្រះ​ធំមួយ​នេះ​ ក្នុង​រដូ​វណា​ក៏​​បាន។​

ពេល​ព្រះយេ​ស៊ូ​វ​ជួ​បស្រ្តី​​ម្នាក់​ នៅ​មាត់​អ​ណ្តូង​ទឹ​ក​រប​ស់​លោក​យ៉ាកុប ព្រះអ​ង្គ​បា​ន​មាន​បន្ទូ​ល​ទៅ​កាន់​នា​ង អំពី​ប្រភព​នៃទឹ​ក​មួយទៀត ដែលនឹ​ង​ធ្វើ​ឲ្យ​មនុ​ស្ស​លែង​ស្រេ​ក​ទឹ​ក​ជារៀ​ង​រ​ហូត។​ ប៉ុន្តែ ​ព្រះអង្គ​មិ​នបា​ន​មាន​ប​ន្ទូលសំ​ដៅ​ទៅ​លើ ​ទឹកផុ​ស ទឹក​ស្រះ ទឹក​ទន្លេ ​ឬទឹ​កបឹង​ឡើ​យ។ គឺដូ​ច​ដែ​ល​ព្រះ​អ​ង្គបា​ន​មានបន្ទូល​ថា​ “អ្នក​​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។

ទឹក​ដែល​ព្រះ​គ្រី​ស្ទ​ផ្ត​ល់​ឲ្យ​ គឺ​នាំម​ក​នូ​វ​ជី​វិត​ថ្មី​ដ៏ស្រ​ស់ស្រា​យ ដែល​ល្អប្រ​សើលើ​សទឹក​ផុស​ធម្មជាតិ​រាប់​លាន​ដ​ង។ យើងអា​ច​មាន​ចិ​ត្ត​ស្ក​ប់​ស្កល់​ ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ជាទឹក​នៃជី​វិត ដែល​អាច​បំបាត់​ការ​ស្រេ​ក​ទឹ​ករ​ប​ស់​យើ​ង។ សូមស​រសើរ​ដំកើ​ង​ព្រះ ដ្បិត​ព្រះ​យេស៊ូវ​ជា​ប្រភព​ទឹក ដែល​មិន​ចេះរី​ង​ស្ងួ​ត។​-Bill Crowder

ចូររំពឹងគិតអំពីផ្កាឈូក

ខ្ញុំ​ស្រឡាញ់ធ​ម្ម​ជាតិ និង​ចូល​ចិ​ត្ត​សរសើរ​ដំកើងព្រះ​អាទិករ​​ដែ​លបា​នប​ង្កើតធ​ម្មជាតិម​ក ប៉ុន្តែ មានពេ​ល​ខ្លះ ខ្ញុំមា​ន​អារ​ម្មណ៍​ថា​ ខ្លួន​ឯង​បា​ន​ធ្វើខុ​ស ដោយបា​ន​ស្ងើច​សរសើរ​ធ​ម្មជាតិ​ខ្លាំង​ពេក​។​ ពេល​នោះ​ ខ្ញុំក៏​បាន​នឹ​កចាំ​ថា​ ព្រះយេស៊ូវ​បាន​ប្រើ​ធម្មជា​តិ ជា​ឧបករ​ណ៍ស​ម្រាប់កា​របង្រៀន​របស់​ព្រះ​អ​ង្គ។ ព្រះអ​ង្គបា​ន​បង្រៀន​ម​នុ​ស្សកុំ​ឲ្យ​មា​នកា​រព្រួ​យ​បារ​ម្ភ ដោយ​ប្រើ​ផ្កាជា​ឧ​ទាហរណ៍។ គឺដូច​ដែ​លព្រះ​អង្គបា​នមា​ន​បន្ទូ​លថា​ “ចូររំពឹងគិតអំពីផ្កាឈូកនៅក្នុងបឹង” ហើយ​ព្រះអ​ង្គបា​ន​រំឭក​បណ្តាល​ជន​ថា​ ទោះ​បី​ជាផ្កា​មិ​នបា​ន​ធ្វើ​ការត្បាញរ​វៃទា​ល់​តែសោះ​ តែព្រះ​បា​នដ​ណ្តប់​កា​យពួ​កវា ​ដោយសម្រស់​ដ៏​គួ​រឲ្យ​គ​យគ​ន់​។ ដូច​នេះ បើព្រះ​អ​ង្គបា​នតុ​ប​តែង​រុក្ខ​ជាតិ​យ៉ាង​ប្រ​សើរ​យ៉ាង​នេះហើ​យ​ តើព្រះ​អ​ង្គ​នឹង​យ​កព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះយើ​ងខ្លាំ​ង​ជាង​អម្បាល​ម៉ាន​​​(ម៉ាថាយ ៦:២៨-៣៤)​​។

ម្យ៉ាង​ទៀត បទ​គម្ពី​រ​ដ​ទៃ​ទៀត​ ក៏បា​នប​ង្ហាញ​ផ​ង​ដែរ​ថា​ ព្រះ​បាន​ប្រើស្នា​ព្រះហស្ត​របស់​ព្រះ​អ​ង្គ ដើម្បី​បង្ហាញ​ព្រះអ​ង្គទ្រ​ង់​ដល់​យើង​រាល់​គ្នា គឺដូ​ចដែ​ល​មាន​សេ​ចក្តី​ចែ​ង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះហស្ត​ទ្រង់​ធ្វើ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ”(ទំនុកដំកើង ១៩:១-២)។ ម្យ៉ាង​ទៀត លោក​អេសាភ​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “នោះ​ផ្ទៃ​មេឃ​នឹង​សំដែង​ពី​សេចក្តី​សុចរិត​របស់​ទ្រង់ ដ្បិត​គឺ​ព្រះ​ហើយ ដែល​ជា​ចៅក្រម”(ទំនុកដំកើង ៥០:៦)។

ហើយ​សាវ័ក​ប៉ុលក៏​បា​នមា​នប្រ​សាសន៍​ផង​ដែ​រ​ថា “ដ្បិត​អ្វី​ៗ​រ​បស់​​​ទ្រង់ ដែល​​រ​ក​​មើ​ល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ៍​​មក ទោះ​ទាំង​ព្រះចេស្តា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក”(រ៉ូម ១:២០)។

ព្រះអ​ង្គ​ស្រឡាញ់យើ​ងណា​ស់ ហើយ​សព្វ​ព្រះទ័​យនឹ​ង​ឲ្យយើ​ង​ស្គាល់​ព្រះអ​ង្គ ដោយ​ព្រះអង្គ​បាន​ដាក់​ភស្តុតាង​នៅ​គ្រប់​ទីកន្លែង ឲ្យ​យើង​ឃើ​​ញ។-Julie Ackerman Link

> January

ពេលដែលគេមិនអត់ទោសឲ្យយើង

មានពេលមួយ ខ្ញុំបានញាំអាហារថ្ងៃត្រង់ ជាមួយបុរសពីរនាក់ ដែលបានបើកចំហរចិត្តទទួលព្រះគ្រីស្ទ កាលពួកគេកំពុងជាប់ឃុំ ក្នុងពន្ធនាគា។ បុរសដែលមានវ័យក្មេងជាងគេ មានការបាក់ទឹកចិត្ត ពេលដែលគាត់ដឹងថា គ្រួសារដែលគាត់បានចូលលួចរបស់របរកាលពីមុន មិនព្រមអត់ឱនទោសឲ្យគាត់ទេ។ បុរសដែលមានវ័យចាស់ជាងគេ ក៏បាននិយាយថា “ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយហឹង្សាមកលើគ្រួសារមួយ។ រហូតមកដល់ពេលនេះ ហេតុកាណ៍នោះ នៅតែបន្តបន្លាចខ្ញុំ ហើយមានផលប៉ះពាល់មកលើគ្រួសារមួយនោះ រហូតមកដល់សព្វថ្ងៃ។ ពួកគេមិនបានអត់ទោសឲ្យខ្ញុំទេ… ពីព្រោះពួកគេមានការឈឺចាប់ជាពន់ពេក។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា លែងចង់ធ្វើអ្វីទៀត ដោយសារតែការស្រេកឃ្លានចង់បានការអត់ទោសពីគេ”។ “បន្ទាប់មក ថ្ងៃមួយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែបន្ថែមភាពអាត្មានិយម ពីលើភាពឈឺចាប់របស់ខ្លួនឯងហើយ។ ការដែលខ្ញុំចង់ឲ្យគេអត់ទោសឲ្យ គឺជាការរំពឹងចង់បានច្រើនពេក។ ខ្ញុំក៏ងាកមកផ្តោតទៅលើការប្រោសរបួសពីអតីតកាលឲ្យជាវិញ។ ខ្ញុំត្រូវចំណាយពេលមួយរយៈ ទំរាំតែអាចដឹងថា ការដែលពួកគេត្រូវអត់ទោសឲ្យខ្ញុំឬអត់ គឺជារឿងរបស់ពួកគេ ជាមួយនឹងព្រះ”។ បុរសដែលមានវ័យក្មេងជាង ក៏បានសួរថា “តើឲ្យខ្ញុំអត់ទ្រាំម្តេចនឹងបាន?” បុរសដែលមានវ័យចាស់ជាង ក៏បានពន្យល់ថា ព្រះបានធ្វើសម្រាប់គាត់ នូវការអ្វីដែលគាត់មិនសមនឹងទទួល ហើយអ្នកដទៃក៏មិនអាចធ្វើកិច្ចការនោះ សម្រាប់គាត់បាន គឺទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយទ្រង់បានសន្យាថា ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់នឹងដកបាបរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ទំនុកដំកើង ១០៣:១២) ហើយ “នឹងមិននឹកចាំ អំពីអំពើបាបរបស់យើងទៀតទេ”(អេសាយ ៤៣:២៥)។

ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់…

បន្ទុះដ៏អស្ចារ្យ

ក្នុងសៀវភៅដែលមានចំណងជើងថា ការថើបរបស់អ្នកស្រីខេធី អ្នកស្រីខេធី ដាវីស(Katie Davis) បានរំឭកឡើងវិញ នូវក្តីអំណរដែលគាត់មាន ក្នុងការផ្លាស់ទៅរស់នៅប្រទេសយូហ្កាន់ដា ហើយបានយកក្មេងស្រីជនជាតិយូហ្កាន់ដាជាច្រើននាក់មកចិញ្ចឹម។ ថ្ងៃមួយ ក្នុងចំណោមកូនចិញ្ចឹមរបស់គាត់ មានម្នាក់បានសួរគាត់ថា “ម៉ាក់ បើកូនយាងព្រះយេស៊ូវ ឲ្យចូលគង់ក្នុងចិត្តកូន តើកូននឹងផ្ទុះឬទេ?” ពីដំបូង អ្នកស្រីខេធីឆ្លើយថា “កូននឹងមិនផ្ទុះទេ”។ ពេលព្រះយេស៊ូវយាងចូលគង់ក្នុងចិត្តយើង មានន័យថា យើងបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់ខាងវិញ្ញាណហើយ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគាត់បានគិតអំពីសំណួរនោះ ឲ្យបានស៊ីជម្រៅ គាត់ក៏បានពន្យល់ប្រាប់នាងថា ពេលដែលយើងសម្រេចចិត្តថ្វាយជីវិត និងចិត្តយើងដល់ព្រះយេស៊ូវ “យើងនឹងផ្ទុះចេញជាសេចក្តីស្រឡាញ់ ក្តីអាណិត ហើយមានចិត្តឈឺចាប់ ជាមួយអ្នកដែលកំពុងឈឺចាប់ ហើយអរសប្បាយជាមួយអ្នកដែលអរសប្បាយ”។ បានសេចក្តីថា ពេលយើង ស្គាល់ព្រះគ្រីស្ទ ទ្រង់នាំឲ្យយើងយកចិត្តទុកដាក់ ចំពោះមនុស្ស នៅក្នុងជីវិតយើង។

ព្រះគម្ពីរបានបង្គាប់យើង ឲ្យ“អរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំ”(រ៉ូម ១២:១៥)។ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ យ៉ាងដូចនេះបាន គឺដោយសារព្រះវិញ្ញាណបរិសុទ្ធ ធ្វើការក្នុងចិត្តយើង។ ពេលយើងទទួលព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធយាងចូលគង់ក្នុងចិត្តយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “កាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា”(អេភេសូរ ១:១៣)។

កាលណាយើងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ដោយជំនួយមកពីព្រះ គឺយើងកំពុងតែបង្ហាញដល់លោកិយថា យើងជាសិស្សរបស់ទ្រង់(យ៉ូហាន ១៣:៣៥)។ ការនេះក៏បានរំឭកយើងផងដែរ…

អ្វី​ដែល​នាំឲ្យ​បែរទៅរកព្រះ

នៅបន្ទាត់ទីមួយនៃបទគោរពទង់ជាតិរបស់ប្រទេសហ្គាណា គេច្រៀងថា “សូមព្រះអម្ចាស់ ប្រទានពរមាតុភូមិយើង”។ នៅក្នុងចម្រៀងជាតិរបស់ប្រទេសដទៃទៀត នៅទ្វីបអាហ្រ្វិក មានឃ្លាដែលគេច្រៀងថា “ឱប្រទេស យូហ្គាន់ដា សូមព្រះថែរក្សាអ្នក” នៅប្រទេសអាហ្រ្វិកខាងត្បូង គេច្រៀងថា “ឱព្រះអម្ចាស់ សូមប្រទានពរប្រជាជាតិយើងខ្ញុំ” ហើយនៅប្រទេសនីហ្សេរីយ៉ាវិញ គេច្រៀងថា “ឱព្រះអាទិករ សូមនាំផ្លូវយើងខ្ញុំ ទៅរកគោលដៅដ៏ថ្លៃថ្លា”។ នៅអាមេរិក ចម្រៀងជាតិគឺជាសេចក្តីអធិស្ឋាន ដែលបិតាជាតិអាមេរិក បានតាក់តែង ដើម្បីសូមឲ្យព្រះទ្រង់ ប្រទានពរដល់ទឹកដី និងប្រជាជនរបស់ខ្លួន។ បទចម្រៀចជាតិរបស់ប្រទេសជាច្រើន នៅអាហ្រ្វិក និងនៅតំបន់ដទៃទៀត បានចង្អុលបង្ហាញប្រាប់គេថា ព្រះទ្រង់ជាព្រះអាទិករ និងអ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនោះ នៅបន្ទាត់ដទៃទៀត នៃចម្រៀងជាតិរបស់ប្រទេសទាំងនោះ ក៏មានការអំពាវនាវឲ្យមានការផ្សះផ្សា ការផ្លាស់ប្តូរ និងក្តីសង្ឃឹម សម្រាប់ប្រជាជន ដែលជាញឹកញាប់មានការបែកបាក់គ្នា ដោយសារមានដើមកំណើត និន្នាការនយោបាយ និងសង្គមខុសគ្នា។

ប៉ុន្តែ សព្វថ្ងៃ មានអ្នកដឹកនាំ និងប្រជាពលរដ្ឋ នៅតាមប្រទេសជាច្រើន បានភ្លេចព្រះ ហើយមិនបានរស់នៅ ឲ្យស្របតាមចម្រៀងជាតិរបស់ខ្លួន ជាពិសេសនៅពេលដែលការរស់នៅ មានភាពសុខស្រួល។ ប៉ុន្តែ ហេតុអ្វីបានជាទាល់តែមានសង្គ្រាម ជម្ងឺ ភារវៈកម្ម ឬមានការបោះឆ្នោតដែលមានអំពើហឹង្សា ទើបយើងភ្ញាក់ខ្លួន ហើយស្វែងរកព្រះ?…

> July

ខ្ញុំមកថ្វាយខ្លួន

ពេលខ្ញុំ​កំ​ពុង​អង្គុយ​នៅក្នុ​ង​មហោស្រ​ព ខ្ញុំ​ក៏បា​ន​នឹក​ឃើញ​អនុស្សាវ​រីយ៍​ល្អៗ​ជាច្រើ​ន។ ពេល​នោះ អ្នក​ដឹក​នាំ​ក្រុ​មច​ម្រៀងទើ​ប​តែបា​ន​ប្រាប់​ចំណង​ជើង​បទ​ចម្រៀង ដែល​ពួក​គេ​រៀប​នឹង​ច្រៀង​ គឺបទ “ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន”(ក្នុ​ងសៀ​វភៅ​ទំនុ​ក​ដំ​កើង លេខ​២០១)។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំថា​ ​នៅចុ​ង​បញ្ច​ប់​នៃកា​រ​អធិប្បាយ​រប​ស់គ្រូ​គង្វា​ល​ខ្ញុំ គាត់​បាន​ប្រាប់​​អ្នក​មក​ចូល​រួម​ ឲ្យដើរ​មក​ខាង​មុខ ខណៈ​ពេល​ដែល​យើ​ងកំ​ពុង​ច្រៀង​ចម្រៀង​មួយ​បទ​នោះ​ ដែល​ការ​នេះបា​ន​បង្ហា​ញថា​ ពួក​គេចង់​ទទួល​ការ​អត់​ទោស​បាប​រ​ប​ស់ព្រះ​គ្រី​ស្ទ​។ ប៉ុន្តែ អ្នក​ដឹក​នាំក្រុ​​មច​ម្រៀង​នៅ​ម​ហាស្រព​បានមាន​ប្រសាសន៍​ថា ​គាត់​ចង់​ច្រៀង​ប​ទ​នេះជា​មួយ​យើ​ង​ម្ត​ងទៀ​ត នៅ​ពេល​ក្រោយ គឺ​នៅពេ​ល​ដែ​ល​គាត់លា​ចាក​លោក ទៅ​នៅជា​មួ​យ​ព្រះ​អម្ចាស់ ដែល​នៅថ្ងៃ​នោះ​ ​គាត់​នឹង​ច្រៀ​ងថ្វា​យ​ព្រះ​អង្គ​ នៅ​នគរ​ស្ថាន​សួគ៌ ដោយចិត្ត​កត្តុ​ញ្ញូថា​ :

ខ្ញុំ​មក​ថ្វាយ​ខ្លួ​ន ​ឥ​ត​មាន​អ្វី​អា​ង

អាងតែ​ឈា​មទ្រ​ង់​ហូ​រ​លើ​ឈើឆ្កា​ង​

នឹ​ងព្រះ​ប​ន្ទូល​ជា​ទី​សំអា​ង ​

ឱ​ព្រះស​ង្រ្គោះ​អើ​យ​ ខ្ញុំម​ក!

រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ មុ​នពេ​ល​អ្ន​ក​ស្រីឆាឡុត អេលាត(Charlotte Elliott) និពន្ធ​​ទំនុក​មួយ​នេះ​​ គាត់​​បាន​សួរ​អ្នក​ដឹ​កនាំ​គ្រី​ស្ទប​រិ​ស័ម្នា​ក់ អំពី​របៀប​ទទួល​ជឿ​ព្រះ​។ គាត់​ក៏បា​ន​ប្រា​ប់នា​ង ឲ្យ​ចូល​ទៅរ​ក​ព្រះអ​ង្គ ទោះ​ជា​ជីវិត​នាង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោ​យ។ នាង​ក៏បា​នចូ​ល​ទៅរ​ក​ព្រះអង្គ ហើយ​ក្រោយ​មក ពេល​នាង​កំពុ​ងបា​ក់ទឹ​ក​ចិត្ត​ដោយ​សារ​មាន​ជម្ងឺ នាង​ក៏បា​ននិ​ពន្ធ​បទ​ចម្រៀង​ទំនុក​ដំកើ​ងមួ​យ​ប​ទនេះ​ ដែល​និយា​យអំ​ពី​ថ្ងៃ​​ដែល​នាង​ទ​ទួ​ល​ជឿព្រះ​គ្រី​ស្ទ ហើយ​ព្រះអ​ង្គ​បាន​អត់ទោស​បាប​ឲ្យ​នា​ង។​

ព្រះ​អម្ចាស់បាន​លើក​ទឹ​ក​ចិ​ត្ត​យើង​ ឲ្យស្វែ​ង​រ​កព្រះ​អ​ង្គ​ គឺ​ដូច​ដែ​លមា​ន​ចែ​ង​ក្នុ​ងព្រះ​ប​ន្ទូល​ព្រះអង្គថា​ “ចូរ​​ស្វែ​ង​​រក​ព្រះ​យេហូវ៉ា ក្នុង​​កាល​​ដែល​អាច​​នឹង​​រក​​​ទ្រង់​​ឃើញ ហើយ​​អំពាវ​នាវ​​ដ​ល់​​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ”(អេសាយ ៥៥:៦)។ ព្រះ​អង្គ​បានមា​ន​បន្ទូល​មក​កាន់​ចិ​ត្ត​យើង​ថា “អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ … ចូរ​ស្តាប់​ចុះ…

សញ្ញាសំគាល់របស់គ្រួសារ

ប្ជុំកោះ​អារ៉ាន មាន​ទីតាំង​នៅ​ឆ្នេរ​ខាង​លិច នៃ​ប្រទេស​អៀរ​ឡ​ង់។ នៅទី​នោះមា​ន​ភាព​ល្បីល្បាញ ដោយ​សារ​ប្រជា​ជន​នៅ​ទី​នោះ ពូកែ​ចាក់​អាវ​រងា​ពី​រោម​ចៀម​យ៉ាង​ស្រស់​ស្អាត​។ ភាគ​ច្រើន​នៃអា​វចា​ក់​ទាំង​នោះ​ មាន​ការ​ផ្សា​ភ្ជាប់​នឹង​វប្ប​ធម៌ និង​រឿងនិ​ទាន​នៅ​ប្រ​ជុំ​កោះតូ​ច​ៗ​ទាំង​នោះ ប៉ុន្តែ អា​វចា​ក់​ខ្លះមា​ន​ល​ក្ខណៈ​ជាបុ​គ្គល​។ គ្រួសារ​នីមួយ​ៗ ​នៅ​លើ​កោះនោះ​ មាន​រចនា​បថ​នៃការ​ចាក់​អាវ​រៀង​ៗ​​ខ្លួន ដែល​មាន​សញ្ញា​សំគាល់​ពិសេស​ខុស​ៗ​គ្នា បាន​ជានៅ​ពេ​លដែ​លមា​ន​អ្នក​នេសាទ​ណា​លង់​ទឹក​ស្លាប់ គេអា​ចពិ​និត្យ​ដឹង​អត្ត​សញ្ញាណរ​បស់​សព ដោយ​គ្រាន់​តែ​មើល​រចនា​បថ​នៃអាវចា​ក់ ដែ​លស​ពនោះ​បាន​ពាក់​ក៏​បាន​។

សំបុត្រ​ទីមួយ​របស់​សាវ័ក​យ៉ូហា​ន បាន​ពិពណ៌នា​អំ​ពី​សញ្ញាសំគាល់​របស់​អ្នក​ដែល​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ។ ក្នុង​១​យ៉ូហាន ៣:១ សាវ័​កយ៉ូហា​នបា​នប​ញ្ជាក់​ថា យើង​ជា​​ផ្នែក​មួយនៃ​គ្រួ​សាររបស់​ព្រះ គឺដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “មើល សេចក្តី​​ស្រឡាញ់​​យ៉ា​ង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​​បាន​​ផ្ត​ល់​​មក​​យើ​ង​​រាល់​​គ្នា​ ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”។ បន្ទាប់​មក គាត់​ក៏បា​ន​រៀបរា​ប់អំ​ពី​សញ្ញាសំ​គាល់​របស់​អ្នក​ដែល​ជា​កូន​របស់​ព្រះ​ថា​ “ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ”(៤:៧)។

ដោយ​សារ “សេចក្តី​ស្រឡាញ់ម​កពី​ព្រះ​” នោះវិ​ធីដ៏​ល្អ​បំផុ​ត ដើម្បី​ឆ្លុះប​ញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះទ័យ​ព្រះ​វរ​បិតា គឺ​យើង​ត្រូវ​បង្ហាញ​ចេញនូវសេ​ចក្តី​ស្រឡាញ់ ដែលជា​​លក្ខណៈសម្បត្តិរបស់​ព្រះអ​ង្គ។​ ចូរយើ​ងអ​នុញ្ញាត​ឲ្យ​សេ​ចក្តី​ស្រឡាញ់​ព្រះអ​ង្គ ​​ឈោង​ចាប់​អ្ន​កដ​ទៃ តាម​រយៈ​យើង​ ដ្បិត​សេចក្តី​ស្រឡាញ់ជា​ស​ញ្ញាសំ​គាល់​រប​ស់គ្រួ​សារ​យើ​ង។-Dennis Fisher

ចូលទៅរកព្រះអង្គដោយចិត្តក្លាហាន

កោះ​ម៉ន់ សង់ មីកែល ជា​កោះដែ​ល​មាន​ទឹ​កជោ​រ​ដ៏​គ្រោះថ្នា​ក់ ដែល​មាន​ទីតាំង​ប្រហែល​ជិត​មួយ​គីឡូ​ម៉ែត្រ​​​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​នរមែនឌី ប្រទេស​បារាំង​។​ កោះ​មួយ​នេះបា​ន​ធ្វើ​ជា​ព្រះវិហារ និង​កន្លែ​ងស្នា​ក់​នៅ​រប​ស់ស​ង្ឃ​កាតូលិក អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើ​យ ហើយ​ក៏បា​នទា​ក់​ទា​ញអ្ន​ក​ធ្វើធម្ម​យាត្រាជា​​ច្រើន​ឲ្យម​ក​ទីនោះ​។​ មុន​ពេល​គេ​ធ្វើស្ពាន​ដ៏វែ​ងស​ម្រាប់​ឆ្លង​ទៅកោះ​នោះ​ គេ​បាន​​ឮ​ល្បីថា​ ផ្លូវ​ទៅ​កាន់​កោះ​នោះមា​នគ្រោះ​ថ្នាក់​ណាស់ ​បាន​ជាមា​ន​អ្នក​ធម្ម​យាត្រា​ខ្លះបា​ន​បា​ត់ប​ង់ជី​វិ​ត។ នៅពេ​លទឹ​កនាច កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ច្រាំង​ខ្សាច់​ជាច្រើ​ន ហើយ​ពេល​ទឹក​ជោរ កោះ​នោះ​ត្រូវ​បាន​ហ៊ុមព័​ទ្ធ​ដោយ​ទឹ​ក បាន​ជា​គេមា​ន​កា​រ​ភ័យ​ខ្លា​ច​នៅក្នុ​ងកា​រ​ឆ្លង​ទៅ​រកកោះនោះ​។​​

នៅស​ម័​យគ្រា​ស​ញ្ញាចា​ស់​​ ជ​នជាតិ​យូដា​​មា​នកា​រ​ភ័យ​ខ្លាច នៅ​ក្នុង​​ការ​​ចូ​លទៅរក​ព្រះ​។ ពេល​ដែល​ព្រះ​អង្គ​មាន​ប​ន្ទូល​ជា​ផ្គរលាន់ នៅលើ​​ភ្នំស៊ីណៃ ពួក​បណ្តាជ​នមា​ន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​ចូល​ទៅក្បែ​រ​ព្រះអ​ង្គ​(និក្ខមនំ ១៩:១០-១៦)។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​អនុញ្ញាត​   ឲ្យពួក​គេចូ​ល​ទៅ​ចំពោះ​ព្រះអ​ង្គ   តាម​រយៈ​សម្តេច​សង្ឃ ដោយ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​ដ៏ជា​ក់​លាក់​មួយ​ចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយ​សេចក្តី​ស្លាប់​អាច​កើត​មា​នភ្លា​ម​ៗ ចំពោះអ្ន​ក​ដែល​ច្រឡំ​ប៉ះ​ហិប​នៃ​សេច​ក្តីស​ញ្ញា ដែល​តំណាង​ឲ្យ​ព្រះវត្ត​មាន​ដ៏​បរិសុទ្ធ របស់​ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។

ប៉ុន្តែ ដោយ​សារ​កា​រសុ​គត និង​មាន​ព្រះជ​ន្ម​រស់​ឡើង​វិញ​រប​ស់ព្រះ​យេ​ស៊ូវ នោះ​យើង​អាច​ចូល​ទៅជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លា​ច។​ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​បាប​យើង​ចប់​សព្វ​គ្រប់​ហើយ​ ហើយ​ព្រះអ​ង្គបា​នអ​ញ្ជើញ​យើង​ឲ្យ​ចូល​ក្នុ​ងព្រះវ​ត្តមា​ន​ព្រះ​អង្គ​។ គឺដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា​ “ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សម្រាប់​​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។

ដោយ​ព្រោះ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ចូ​ល​ទៅរ​ក​ព្រះ តាមរយៈកា​រអ​ធិស្ឋាន ទោះ​ជា​នៅ​ទីណា និងនៅ​​ពេល​ណាក៏​ដោ​យ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។-Dennis Fisher

> June

ការវិលត្រឡប់យ៉ាងអស្ចារ្យ

លោក​ឆាត​ ផែននីងតុន(Chad Pennington) ជាអ​តីតៈ​កី​ឡា​ករ​បា​ល់​ទាត់​អាមេរិក ដែលធ្លាប់​មាន​របួ​ស​ជា​ច្រើ​នលើ​ក ដែល​ជា​ការ​គំរាម​កំហែង មក​លើ​អាជីព​របស់​គាត់​។ របួស​របស់​គា​ត់​បា​ននាំ​ឲ្យ​គា​ត់ ជួបកា​រពិ​បាក​​ពី​រលើ​ក ដែលមា​នដូ​ច​ជា ការវះ​កាត់ ការ​ព្យាបាល​ផ្លូ​វ​កាយ​ជា​ច្រើ​នខែ និង​ការ​ហ្វឹក​ហាត់​ឡើ​ងវិ​ញ​អ​ស់​ជាច្រើ​ន​ខែ មុននឹ​ង​ត្រឡប់​ទៅ​ទីលាន​ប្រកួត​វិ​ញ។​ ប៉ុន្តែ បន្ទាប់ពីបា​​ន​ព្យាបា​លរ​បួ​សទាំ​ង​ពី​រ​លើក​នោះ គាត់​មិន​គ្រា​ន់​តែ​បា​នត្រ​ឡប់​មក​ការ​ប្រកួ​ត​វិញ​ប៉ុ​ណ្ណោះ​ទេ ​តែ​ថែម​ទាំង​បា​ន​ទ​ទួល​ល​ទ្ធ​ផល​ដ៏​ល្អ​ប្រសើរ​ណាស់ ក្នុង​កំរិ​ត​ដ៏​ខ្ពស់​មួយ ​ដែលនាំ​ឲ្យ​គេ​ដាក់រ​ហ័សនា​ម​គា​ត់ថា កីឡាក​រ​ដែ​លត្រ​ឡប់​មក​​ការប្រកួតប្រចាំ​ឆ្នាំ ​ ក្នុងស​ហព័ន្ធ​បាល់​ទាត់​ជា​តិ។​ ​ សម្រាប់​ខ្លួន​លោក​ភែន​ធីងតុ​នផ្ទា​ល់ ការ​ប្រឹង​ប្រែ​ងរ​ប​ស់​គា​ត់ ជាកា​រប​ង្ហាញអំ​ពី​ការ​ដែល​គាត់​បាន​ប្តេ​ជ្ញាត្រ​ឡប់​មក​ការ​ប្រ​កួត​បាត់​ទា​ត់​វិញ។​

បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ នោះយើងសង្កេត​ឃើញ​ថា ពេលដែ​លអំ​ពើ​បាប និងប​រា​ជ័យ​បំបែក​ទំនាក់ទំ​នងដែ​ល​យើង​មាន​ជាមួ​យ​ព្រះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ងារ​បម្រើព្រះ​អង្គ​ នោះយើ​ង​ត្រូវ​តែ​មាន​ការប្តេជ្ញាចិ​ត្ត​ឡើង​វិញ ដើម្បីស្អាង​ទំនាក់ទំ​នង​ជា​មួយ​ព្រះអ​ង្គឡើ​ងវិ​ញ ហើយធ្វើខ្លួ​ន​ឲ្យ​មានប្រយោជន៍​ចំពោះ​ន​គរ​ព្រះ​អង្គ។ ពេល​ដែល​យើង​វង្វេង​ចេញ ដោយ​សារ​អំពើបា​ប នោះដើ​ម្បី​រកផ្លូ​វ​ត្រឡ​ប់ម​ក​វិញ យើង​ក៏​ត្រូវ​លន់​តួ​បាប​ផ​ង​ដែរ។​ “បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។

ដើម្បី​ឲ្យយើ​ង​អាច​ជា​សៈស្បើ​យ​ ពីបរា​ជ័យ​ខា​ង​វិញ្ញា​ណរ​បស់​យើង យើងត្រូ​វ​តែពឹង​ផ្អែក​ទាំង​ស្រុង ​ទៅលើ​ព្រះ​អង្គ ដែល​បាន​លះប​ង់​ព្រះជ​ន្ម ដើម្បី​យើង​រា​ល់គ្នា​។ ហើយកា​រនេះ​នាំ​ឲ្យយើង​មាន​សង្ឃឹម​​ឡើង។ ព្រះគ្រី​ស្ទ​ដែលបា​នសុ​គត​ជួ​ស​យើ​ង ព្រះអ​ង្គបា​ន​ស្រ​ឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​អស់កល្បជា​និ​ច្ច ហើយ​នឹង​ឆ្លើយ​ត​ប ដោយ​ព្រះគុ​ណ ពេល​ដែល​យើង​សា​រភាព​ទោស​កំហុស​របស់​យើង…

ការផ្តោតទៅលើដំណើរការ

លោក​វីលៀម ហ្ស៊ីនស័រ(Williams Zinsser) បាន​និព​ន្ធសៀ​វ​ភៅ​ដែ​ល​មា​ន​ចំណងជើង​ថា ការ​សរសេរ​បាន​ល្អ  ដែលក្នុ​ង​នោះ​ គាត់​បាន​មាន​ប្រ​សាសន៍​ថា អ្នក​និពន្ធជាច្រើន​បរាជ័យ ដោយ​សារ​ពួក​គេ “គិត​អំពី​កា​រ​លក់​សៀវភៅរ​បស់​ខ្លួន​ខ្លាំ​ង​ពេ​ក”។ ពួកគេ​ខ្វ​ល់​អំពី​ការ​លក់​អត្ថបទ ឬសៀ​វភៅ​រ​បស់​ខ្លួ​ន​ខ្លាំង​ណា​ស់ បាន​ជា​ពួក​គេ​មិ​នបា​នអើ​ពើរ ចំពោះកា​រ​រៀន​សូត្រអំពីដំ​ណើរកា​រ​នៃស​រ​សេរ ដែល​ត្រូវ​គិត ធ្វើគ​ម្រោង និង​រៀប​ចំ​ការស​រសេរ​​ឲ្យ​បាន​ល្អ។ លោក​ហ្ស៊ីនស័រជឿ​ថា​ អ្នកនិ​ពន្ធ​ស​រសេរ​មិន​បា​ន​ល្អ ពេល​ដែល​ពួ​ក​គេ “សរសេរ ដូច​កីឡា​ករ​ដែល​​ផ្តោត​ទៅ​លើ​គោល​ដៅ​​​​ពេក ហើយមិន​បាន​គិ​តពី​របៀ​បរ​ត់​ប្រណាំងឲ្យ​បានល្អ”​។​ ត្រង់ចំ​ណុច​នេះ លោក​អេ ដាប់ប៊លយូ តូហ្ស័រ(A. W. Tozer) ដែល​ជាអ្នក​និ​ពន្ធ និង​អ្ន​ក​ប​ម្រើព្រះ​ បាន​មាន​ប្រសាសន៍​ថា ​យើងក៏​ប្រើ​គោលការ​ណ៍​ដូច​នេះ​ ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែ​រ។​ គាត់បា​ននិ​ពន្ធ​សៀវ​ភៅមា​នចំណ​ងជើ​ង​ថា​ ឫស​គល់ នៃ​ពួកប​រិសុទ្ធ ដែល​ក្នុង​នោះ គាត់បា​ន​រៀប​រា​ប់​អំពី​កា​រ​ដែល​យើង​ច្រើនតែ​ខ្វល់​​​អំ​ពីផ​ល​ផ្លែ … ហើយ​មិន​បា​ន​អើពើ​ចំពោះឫ​សគុ​ល ដែល​នាំឲ្យមា​ន​ផ​លផ្លែ​នោះទេ​”។

យ៉ាង​ណាមិ​ញ សាវ័​កពេ​ត្រុ​សបា​ន​រំ​ឭក​ពួ​កជំ​នុំ នៅ​សតវត្សរ៍​ទី១​ថា​ ការ​រស់​នៅ​ដែ​ល​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ និងកា​រ​ធ្វើ​ការ​បម្រើព្រះដែ​លមា​ន​ប្រសិទ្ធិ​ភា​ព  គឺ​ជាល​ទ្ធផ​ល​ដែលទទួល​​បា​ន  ដោយ​សារ​​មាន​​​ដំ​ណើរ​ការ​​ល្អ​។  គាត់​បាន​លើ​ក​​ទឹក​ចិត្ត​ពួក​​គេ​ឲ្យមា​នកា​រ​លូត​លា​ស់ ក្នុងផ្នែ​កទាំ​ង​៨​ នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ ដែល​មាន​ដូ​ចជា សេចក្តី​ជំនឿ គុណធម៌ ចំ​ណេះ​ដឹង ការដឹ​ង​ខ្នា​ត ការ​អត់​ធ្មត់ ការ​គោរព​ប្រតិ​បត្តិ​ព្រះ ការ​រាប់​អាន​គ្នា​ជា​ប​ងប្អូ​ន…

ធ្វើឲ្យមានភាពទាក់ទាញ

មាន​រឿង​មួ​យបាន​ដំណា​លថា​   តាំង​ពី​យូរ​ម​ក​ហើយ   មាន​ក្មេង​ប្រុស​ម្នា​ក់បាន​​ឡើ​ង​ជិះ​រថ​ភ្លើង ក្នុង​បំណង​រក​កំរៃ ពីកា​រល​ក់​ផ្លែប៉ោ​ម។ វា​ក៏​បាន​ដើ​រ​កាត់​តា​ម​ទូរ​ថ​ភ្លើង ដោយ​អំពាវ​នាវ​ថា “ផ្លែប៉ោ​ម អើយ ផ្លែប៉ោម មានន​រណា​ចង់​ទិ​ញ​ផ្លែ​ប៉ោម​ទេ​?” ​វាដើ​រ​រ​ហូត​ដល់​ក​ន្ទុយ​រថភ្លើង​ហើយ​ នៅតែ​ល​ក់​មិន​បានផ្លែ​ប៉ោម​មួយ​សោះ។​

មាន​សុភាព​បុ​រ​ស​ម្នាក់បា​នក​ត់សំ​គាល់ អំពី​ការ​លំបាក​រប​ស់​វា ក៏បា​ន​ហៅវា​ឲ្យ​មក​ក្បែ​រ​គាត់ ហើយសុំ​មើ​ល​ផ្លែប៉ោ​មមួ​យផ្លែ​។ គាត់​ក៏បា​ន​យក​ផ្លែ​ប៉ោម​នោះ​ ដើរទៅ​​ក្បាលរ​ថ​ភ្លើង ដោយ​យក​កូន​ក​ន្សែង​ជូ​ត​ផ្លែប៉ោ​ម​នោះ​ ឲ្យភ្លឺ​រ​លោង រួច​ក៏​ដើរ​កាត់​តាម​ទូរថ​ភ្លើង​ប​ណ្តើរ ញាំ​ផ្លែ​ប៉ោម​នោះប​ណ្តើ​រ  ព្រម​ទាំង​លាន់​មាត់​ថា ផ្លែប៉ោ​មនោះ​នៅ​ស្រស់​ ហើយ​ឆ្ងាញ់​ណាស់។ បន្ទាប់ម​ក​  គាត់​ក៏​បានប្រា​ប់​ក្មេង​ប្រុ​ស​នោះ​  ឲ្យសា​ក​ដើ​រល​ក់​ម្តង​ទៀ​ត។ ពេល​នេះ វា​ក៏​បាន​លក់​ផ្លែ​ប៉ោ​មអ​ស់​ពី​ក្នុ​ងស្បោ​ង។​ តើ​លោ​ក​អ្នក​ឃើ​ញ​មាន​អ្វីប្លែកទេ​? បុរសម្នា​ក់​នោះបា​ន​​ធ្វើ​ឲ្យ​ផ្លែប៉ោម​មាន​ភា​ពទាក់​ទាញ​យ៉ាងខ្លាំង ដល់​អ្នក​ទិ​ញ​ដ៏​មាន​ស​ក្តានុ​ពល​ទាំង​ឡាយ។​

រឿងនេះ​​បាន​រំឭ​ក​យើង អំពី​វីធី​ដែល​យើ​ងអា​ច​នាំ​អ្ន​កដ​ទៃ ឲ្យ​ចាប់​អារ​ម្ម​ណ៍​ចំ​ពោះ​ដំ​ណឹង​ល្អនៃ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺធ្វើឲ្យ​ដំ​ណឹង​ល្អមានភា​ពទា​ក់​ទា​ញចំ​ពោះ​ពួ​ក​គេ ដោយ​បង្ហាញ​ពួក​គេ​អំពី​ការ​ផ្លាស់​ប្រែ   ​ដែល​ដំណឹង​ល្អ​បា​ន​ធ្វើ​ឲ្យមា​ន   ក្នុង​ជីវិ​ត​យើង។  យើង​អាច​ធ្វើ​ឲ្យគេមា​ន​ការ​ទា​ក់​ទាញ​បំ​ផុត ពេលដែ​ល​យើ​ង​អនុវត្ត​តាម​​ការ​បង្រៀនរ​បស់​សាវ័​កប៉ុ​ល ក្នុង​បទ​គម្ពីរ ​កូល៉ុស ៤:៥ ដែល​បាន​ចែ​ង​ថា​ “ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង”។ បើ​យើង​ប​ង្ហាញ​ចេ​ញ​នូ​វ​ចិត្ត​ស​ប្បុ​រស សេចក្តី​ស្រឡាញ់ និងក្តី​អាណិ​ត ដល់​អ្នក​ដទៃ នោះអ្នកដែ​លស​ង្កេត​មើ​លយើ​ង​នឹងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​យើង​មាន​ចរិយា​សម្បត្តិ​ល្អ​ដូចនេះ ហើយ​ពេ​ល​​នោះ  យើង​នឹង​មាន​ឱកាស  ​ប្រាប់ពួក​គេ​អំពីសេ​ចក្តី​ស្រឡា​ញ់ដ៏​អស្ចា​រ្យ  ដែល​​ព្រះអ​​​ង្គ​​មា​ន​ចំ​ពោះ​ពួ​ក​គេ។-Dave Branon

> March

ប្រើទឹកក្នុងដបច្រើនពេក

នៅសហរ​ដ្ឋ​អាមេ​រិក គេបា​នប្រើ​ទឹ​កប​រិសុទ្ធ​ដែល​គេ​ច្រកក្នុ​ង​ដប​ ក្នុងប​រិមាណ​ដ៏​ច្រើន​លើស​លប់ អស់​ជាច្រើ​ន​ឆ្នាំ​មកហើ​យ។ មនុស្សភា​គ​ច្រើ​ន​នៅ​ទីនោះ បាន​ទទួ​លកា​រ​ផ្គ​ត់ផ្គ​ង់​ទឹកស្អាត ដោយឥត​គិត​ថ្លៃ​ ហើយអា​ច​បើក​ក្បា​លរូប៊ីណេនៅ​ផ្ទះប្រើ​ ​ហើយអា​ច​ប្រើ​ក្បាល​រូប៊ីណេទឹកស្អាត នៅទី​សាធារណៈ សម្រា​ប់ប​រិភោគ​នៅ​ពេល​ណា​ក៏​បាន​ ប៉ុន្តែ ពួកគេ​នៅ​​តែទិ​ញទឹ​កដែ​ល​គេ​ច្រកក្នុ​ងដ​ប​លក់​នោះដ​ដែល។ ខ្ញុំមិ​នយ​ល់​ថា​ ខ្ញុំ​ត្រូវ​ចំណាយ​​លុយ ទៅលើរបស់​អ្វី​​ដែលគេ​បាន​​ផ្តល់​ឲ្យដោយឥ​ត​គិត​ថ្លៃ​នោះឡើ​យ​ ប៉ុន្តែ អ្នកខ្លះ​ជឿថា​ ផលិតផ​ល​ដែល​ពួ​កគេ​បា​នចំណា​យលុ​យ​​ទិញ មានភាព​ល្អ​ប្រសើរជា​ង​រប​ស់​ដែល​​ទទួល​បាន​ដោ​យឥ​ត​គិ​ត​ថ្លៃ។

យ៉ាងណា​មិ​ញ​ ជួន​កាល បញ្ហា​នេះ​ក៏​កើត​មា​នក្នុ​ង​ជីវិ​ត​ខាង​វិញ្ញាណផ​ង​ដែរ។​ អ្នក​ខ្លះ​មាន​កា​រ​ពិបា​ក នៅ​ក្នុង​កា​រស​ម្រេច​ចិត្តទទួល​យក​សេ​ចក្តីស​ង្រ្គោះ ដោយ​ឥត​គិ​ត​ថ្លៃ។ ពួក​គេ​ចង់​ធ្វើ​អ្វី​ម្យ៉ាង ដើម្បីឲ្យបា​នសេ​ចក្តី​សង្រ្គោះ​។ ប៉ុន្តែ គ្មាន​នរ​ណា​ម្នា​ក់​អាចប​ង់​ថ្លៃ ​ដើម្បីទ​ទួល​សេច​ក្តី​សង្រ្គោះ​ឡើ​យ ព្រោះ​គេ​ត្រូវ​បង់​ថ្លៃ​ ដោយភា​ព​ល្អ​ឥតខ្ចោះ​រ​បស់​ខ្លួ​ន តែ​គ្មាន​ន​រណាម្នា​ក់​ល្អឥ​តខ្ចោះ​ឡើយ​(ម៉ាថាយ ១៩:២១) ហើយ​មាន​តែ​ព្រះយេស៊ូវ​ទេ​   ដែល​អា​ច​ប​ង់ថ្លៃ​នោះ​បា​ន(រ៉ូម ៥:១៨)។ ព្រះ​អង្គ​បា​ន​ស​ន្យា ដល់អ​ស់​អ្នក​ដែ​ល​ស្រេក​ទឹ​កថា​ ​ព្រះអង្គ​នឹ​ង “​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ”(វិវរណៈ ២១:៦)។

អ្នក​ខ្លះព្យាយា​មបង់​ថ្លៃ​យកទឹ​ក​ដ៏រ​ស់ នៃ​សេចក្តី​សង្រ្គោះ ដោយ​ការ​ប្រព្រឹត្ត​ល្អ និង​ការ​ដាក់​ទាន​។ ទោះ​បី​ជា​ព្រះបា​ន​ឲ្យត​ម្លៃ ចំពោះ​ការ​ប្រ​ព្រឹត្ត​ល្អដូ​ច​នេះក៏​ដោយ​ ក៏​ព្រះ​មិន​បាន​ត​ម្រូវ​ឲ្យ​គេ​ខំប្រព្រឹត្ត​ល្អ ដើម្បីឲ្យ​បាន​ទ​ទួល​ការ​អត់​ទោស​បាប​ពីព្រះ​អង្គ​ឡើ​យ។ ព្រះ​យេស៊ូវ​បាន​ប​ង់​ថ្លៃ​លោះ​យើង ​ដោយ​សុគត​នៅ​លើឈើ​ឆ្កាង​​ជួសយើ​ង​រួ​ច​ហើយ ហើយ​ព្រះអ​ង្គ​សព្វ​ព្រះទ័យ​នឹ​ង​បំបាត់​ការ​ស្រេក​ទឹ​ក​​របស់​យើ​ង ដោយឲ្យយើង​​ទទួ​លទឹ​ក​ដ៏​រស់​ ដែល​បង្ហូ​រ​ចេញ​ពី​ព្រះអង្គ ដោ​យ​ឥត​គិត​​ថ្លៃ ដែល​ទឹក​នោះ​ក៏​មិនចេះ​រី​ងស្ងួ​ត​ឡើ​យ។-Julie Ackerman Link

មានពរហើយ អ្នកដែលស្លូតត្រង់

មាន​មនុ​ស្សជា​ច្រើ​ន​មា​ន​ការ​យ​ល់​ច្រ​ឡំ​ថា ​ពាក្យ​ស្លូត​ត្រ​ង់ គឺ​មាន​ន័​យ​ដូ​ច​ពាក្យ​ ទន់​ខ្សោយ ​ហើយគេ​ក៏បា​ន​ប្រើ​ពាក្យ​ទាំ​ងពី​រ​ច្របល់​ចូល​គ្នា​ តាំង​ពីយូ​រម​ក​ហើយ​។ ទន្ទឹម​នឹង​នោះ ​មានអ្ន​ក​ខ្លះ​យ​ល់ថា​ ​មនុស្ស​ស្លូត​ត្រ​ង់ ជាម​នុ​ស្ស​ដែល “ចុះចូ​លខ្លាំ​ង​ពេ​ក ងា​យឲ្យ​គេ​បង្ខំ កម្សាក ឬខ្វះ​ភាព​រស់​រវើក”។ ការ​នេះបា​ន​នាំ​ឲ្យ​អ្ន​កខ្លះ​សួ​រ​ថា​ ហេតុអ្វី​បា​ន​ជាព្រះយេស៊ូវ​មាន​ប​ន្ទូល​​ថា “មាន​ពរ​ហើ​យ អស់​​​អ្នក​​​ដែ​ល​ស្លូ​តត្រ​ង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក”(ម៉ាថាយ ៥:៥)។

អ្នក​ប្រាជ្ញ​ជ​នជា​តិ​ក្រិ​ក ឈ្មោះ ដាប់ប៊លយ៉ូ អ៊ី វ៉ាញ(W. E. Vine) បាន​មាន​ប្រសាសន៍​ថា ​ភាពស្លូ​តត្រ​ង់​ ដែលមា​ន​ចែង​ក្នុ​ង​ព្រះគ​ម្ពីរ ជាច​រិយ៉ា​សម្បត្តិ ដែល​យើងមា​ន​ចំ​ពោះ​ព្រះ ​“ដោយយើ​ង​ទទួលស្គា​ល់ថា​ ព្រះអង្គ​ប្រ​ព្រឹត្ត​ល្អចំពោះយើង ដោយ​យើង​​មិ​នប្រ​កែក​ ឬប្រ​ឆាំ​ងនឹ​ង​ព្រះអ​ង្គ​”។

យើងឃើ​ញ​ថា​ ព្រះយេ​ស៊ូវ​ជាអ្នក​​ស្លូ​តត្រ​ង់ ​ដោយ​ព្រះ​អង្គ​សប្បាយ​ព្រះទ័​យ ​នៅក្នុ​ងកា​រ​ធ្វើតា​មបំណ​ង​ព្រះទ័​យព្រះ​វ​របិតា។ លោកវ៉ាញ​ក៏បា​នមា​​ន​​ប្រសាសន៍ទៀ​តថា​ “ភាពស្លូ​តត្រ​ង់ ដែល​ព្រះ​អម្ចាស់បា​នប​ង្ហាញ​ចេ​ញ​ម​ក និង​បា​នប​ង្គា​ប់ដ​ល់​គ្រីស្ទប​រិស័ទ គឺជា​ផលផ្លែ​នៃអំ​ណាច​ចេស្តារប​ស់ព្រះ​អ​ង្គ​។ … ព្រះអង្គ​មា​នភា​ព​ស្លូត​ត្រង់ ព្រោះ​ព្រះ​អ​ង្គមា​នប្រភព​នៃ​អំណាច​ដែល​គ្មាន​កំ​ណត់​រប​ស់​ព្រះ”។ ព្រះអ​ង្គអា​ច​បង្គាប់​​ឲ្យ​ពួក​ទេវតា ចុះម​ករា​រាំ​ង​មិន​ឲ្យ​គេឆ្កាងព្រះ​អង្គក៏បា​ន។

ព្រះយេ​ស៊ូ​វបាន​ប្រា​ប់អ្ន​ក​ដើ​រតា​មព្រះ​អ​ង្គ ដែលនឿ​យព្រួ​យ និង​មាន​ប​ន្ទុក​ថា “ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង”(ម៉ាថាយ ១១:២៩)។ ព្រះ​អង្គ​ជា​គំ​រូដ៏​ល្អឥ​ត​ខ្ចោះ​…

ឈ្នះសេចក្តីស្លាប់

ថ្មីៗ​នេះ ខ្ញុំ​បា​នមើ​ល​រូ​ប​គំនូ​បុរាណមួ​យ​ផ្ទាំង​ ដែលបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​​ប៉ះ​ពា​ល់ចិ​ត្តយ៉ាងខ្លាំ​ង។ ផ្ទាំង​​គំនូរនោះមា​នចំ​ណ​ង​ជើ​ង​ថា​ អាណាតាស៊ីស (Anastasis) ​ដែល​ប្រែ​ម​ក​ថា “ការរ​ស់​ឡើង​វិញ”។ ផ្ទាំង​គំនូ​រ​នេះ​បាន​ពិព​ណ៌​នា​ តាមរ​បៀ​បដ៏​គួ​រឲ្យ​ភ្ញាក់​ផ្អើល​ អំពីកា​រ​ដែ​ល​ព្រះ​គ្រីស្ទ​បាន​ឈ្នះ​អំពើ​បាប ​ដោយវិ​ចិត្រ​ករ​បា​ន​គូររូ​ប​ព្រះយេស៊ូវដែ​លទើ​ប​តែយា​ង​ចេញ​ពី​ផ្នូរថ្មី​ៗ ​ហើយកំ​ពុ​ង​ទាញ​អ័ដាំម និង​នាងអេវ៉ា​ចេ​ញពី​ក្តា​មឈូ​ស ឲ្យចូ​ល​ទៅ​ក្នុ​ងជី​វិត​អ​ស់កល្ប​ជា​និ​ច្ច។ ស្នាដៃសិ​ល្បៈមួ​យ​នេះ ​មាន​​ភាពអស្ចារ្យ​យ៉ា​ង​ខ្លាំង​ នៅ​ត្រង់​ចំ​ណុ​ច ដែល​ព្រះ​គ្រីស្ទ​​មា​ន​ព្រះជ​ន្ម​ឡើង​វិ​ញ ដែល​បាន​កែ​ប្រែ​សេចក្តីស្លា​ប់ខា​ង​វិញ្ញា​ណ និង​​ខាង​រូ​ប​កាយ​ ដែល​ជា​ល​ទ្ធផ​លនៃ​អំ​ពើបាប​។

មុន​ពេល​ព្រះ​អម្ចាស់យេ​ស៊ូវ​សុគ​តនៅ​លើ​ឈើ​ឆ្កា​ង​ ព្រះ​អង្គ​បាន​ថ្លែង​ទំ​នាយ អំពី​ការ​ដែ​ល​ព្រះ​អង្គ​ត្រាស​ហៅ​គ្រីស្ទប​រិស័ទ ឲ្យ​ចូលទៅ​ក្នុ​ង​ជី​វិត​ថ្មី ដ៏រុ​ងរឿ​ង នៅ​ថ្ងៃណា​មួយ​។ គឺដូ​ច​ដែ​លព្រះ​​អង្គបានមា​ន​បន្ទូ​ល​ថា “ដ្បិ​ត​​មាន​​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក”(យ៉ូហាន ៥:២៨-២៩)។

ដោយ​សារព្រះគ្រី​ស្ទបា​ន​ឈ្នះ​សេ​ចក្តី​ស្លា​ប់ នោះ​ផ្នូរ​​មិនមែនជា​ចុ​ង​បញ្ច​ប់​រប​ស់យើ​ង​ទេ​។​ តា​ម​ធ​ម្មតា យើង​មាន​ការ​សោក​សង្រេង ពេល​ដែល​ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់​បានស្លា​ប់ ហើយពួ​ក​គេ​ត្រូ​វ​បែក​ចេញ​ពី​យើង ក្នុង​មួយ​ជីវិត​នេះ​។ តែ​អ្នក​ជឿ​ព្រះ​មិន​បា​នសោ​កស​ង្រេង ដូចម​នុស្ស​ដែល​គ្មា​ន​សង្ឃឹម​នោះឡើ​យ(១ថែស្សាឡូនិច ៤:១៣)។​ ដោយសា​រ​ព្រះយេ​ស៊ូ​វបា​ន​មា​ន​ព្រះជន្ម​ឡើ​ង​វិញ​ហើ​យ នោះថ្ងៃ​ណាមួ​យ​ គ្រីស្ទប​រិស័ទ​​ទាំង​អស់ ដែល​បាន​ស្លាប់​ នឹងបា​ន​ចេញ​ពី​ផ្នូររ​បស់​ខ្លួន​ ហើយ​នឹង​មានរូ​ប​កាយ​ដ៏​ឧ​ត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ា​ង​​នោះ “យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher

> May

សដូចព្រឹល

ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួល​ចៅ​ប្រុសរ​បស់​ខ្ញុំ​ ចេញ​ពីសា​លារៀ​ន។ ពេល​យើង​កំ​ពុង​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​ត្រឡប់​មក​ផ្ទះ​វិញ ព្រឹលក៏បា​ន​ចា​ប់​ផ្តើម​ធ្លា​ក់។ ព្រឹល​ដែល​មាន​ពណ៌​សក្បោះ​ដូច​សំឡី បាន​ធ្លាក់​ចុះ​មក​យ៉ា​ងលឿ​ន ឥតឈ​ប់​ឈរ។ ទី​បំផុត ខ្ញុំក៏​​បា​នប​ន្ថយ​ល្បឿន​ឈប់ ​ដោយសា​រ​ការ​ស្ទះច​រាច​រណ៍។ យើង​ក៏បា​ន​មើ​ល​ពីខាង​ក្នុង​ឡា​នរ​បស់​យើង ​ឃើញកា​រ​ផ្លាស់​ប្តូរ​​កើ​តឡើង​នៅខា​ងក្រៅ​។ ផ្ទៃ​ដី​ពណ៌​ក្រម៉ៅ បាន​ប្រែ​ក្លា​យ​ជា​ពណ៌ស​។ ព្រឹល​បាន​លប់​​ជ្រុង​អគារ​ស្រួច​ៗ ហើយ​គ្រប​ដណ្តប់​​ពីលើឡា​នដែ​លនៅ​ក្បែរ​យើ​ង និង​ពីលើ​ដើ​ម​ឈើដែ​ល​យើ​ងបា​ន​ឃើញ​​ផង។

ការ​ធ្លាក់​ព្រឹ​ល​នេះ​​​បាន​រំ​ឭ​ក​ខ្ញុំ អំពី​សេចក្តី​ពិត​ខា​ង​​វិញ្ញាណ។ ព្រះគុណ​រ​បស់​ព្រះ​បា​ន​គ្រប​បាំង​អំពើបាបរ​បស់យើ​ង​ ដូច​ព្រឹល​ដែលបា​ន​គ្រប​ពី​​លើអ្វី​ៗ​ដែ​ល​នៅចំ​ពោះ​មុខ​យើ​ង​។ ប៉ុន្តែ ព្រះ​គុណ​មិនគ្រា​ន់​តែ​បា​ន​គ្រប​បាំ​ង​អំពើ​បាប​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំង​បានលប់​អំពី​បាប​រ​ប​ស់យើ​ង​ទៀត​ផ​ង។ ព្រះ​អម្ចាស់​បា​ន​មាន​បន្ទូល​ទៅកាន់ប្រ​ជាជ​នអ៊ី​ស្រាអែល តាម​រយៈ​ហោរាអេសាយ​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះ​ជាព្រះ​ប​ន្ទូល​សន្យារបស់​ព្រះ​អង្គ ពេលដែលកូនរបស់ព្រះអង្គ​មាន​ប​ញ្ហានៃ​អំ​ពើបា​បដ៏​គួ​រឲ្យ​ឈឺ​ចាប់​។ ព្រះអ​ង្គ​ក៏បា​ន​ប្រៀបប្រ​ដូច​ពួក​គេ ទៅ​នឹង​រូប​កាយ​ដែល “មាន​​សុ​ទ្ធ​​តែ​​របួស និង​​ជាំ ហើយ​​ស្នាម​​រំពាត់​​ថ្មី ឥត​​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ”(ខ.៦)។

ព្រះអង្គ​សព្វ​ព្រះ​ទ័​យនឹ​ង​ប្រ​ទាន​ព្រះ​គុណ​ដល់​ពួ​កគេ​ ទោះ​អំពើបា​បរ​បស់​ពួក​គេ​​ប្រែ​ជាអាក្រក់​យ៉ាង​ណាក៏​ដោ​យ។​ ស​ព្វ​ថ្ងៃនេះ​ ក្នុង​នាម​ជា​កូ​នរ​ប​ស់​ព្រះ​អង្គ យើង​ក៏​មាន​កា​រ​ធានា​ដូ​ចពួ​ក​អ៊ីស្រាអែល​ផង​ដែ​រ។​ អំពើ​បា​បធ្វើ​ឲ្យ​ជីវិត​យើង​ប្រឡាក់​ប្រឡូ​ក តែពេ​ល​ដែល​យើង​ប្រែចិ​ត្ត ហើយ​លន់​តួ​អំពើបាប​យើង​ ព្រះអ​ង្គប្រ​ទា​នកា​រអ​ត់​ទោ​សបា​ប តាម​​ព្រះ​គុណ​​​ដ៏​​ធ្ងន់​​ក្រៃលែង​នៃ​​ទ្រង់(អេភេសូរ ១:៧)។-Jennifer Benson Schuldt

ដំណើរជីវិតរបស់កញ្ញាយ័រឌីន

ញ្ញា​យ័រឌីន ខាស់ស្ទ័រ(Jordyn Castor) បាន​ពិការ​ភ្នែក​ពី​កំ​ណើត។ ប៉ុន្តែ គាត់នៅ​តែ​អា​ច​រស់​នៅក្នុ​ង​ជីវិត​ដែល​ពេញ​លេញ និង​មាន​ផ្លែ​ផ្កា ទោះបី​ជា​គា​ត់មា​ន​បញ្ហា​នេះក៏​ដោ​យ។​ មាន​ខ្សែភាព​យ​ន្ត​ឯកសា​រ​មួយ ដែ​លមា​នចំ​ណ​ងជើ​ង​ថា តើអ្ន​កអា​ច​មើល​ឃើញ​ដូ​ចខ្ញុំ​ទេ​? ខ្សែ​ភាព​យន្ត​ឯកសារ​នេះបា​ន​និយាយ​អំពី​ដំណើរ​ជីវិត​របស់​គាត់។ គាត់​ជា​សិស្ស​ពូកែ នៅសា​លា​រៀន ហើយ​គាត់ចូ​ល​ចិ​ត្តជិះ​ក​ង់ និង​ជិះ​ស្គី​ចុះជ​ម្រាល ដោយមា​នជំ​នួ​យប​ន្តិច​បន្តួ​ចប៉ុ​ណ្ណោះ។

កញ្ញា​យ័រឌីន​បានមា​នប្រ​សាសន៍ អំពី​ភាព​ពិការ​ភ្នែ​ករ​បស់ខ្លួ​ន​ថា​ ​“ខ្ញុំស្ម័គ្រ​ចិត្ត​បន្ត​រ​ស់​នៅ​ជាជ​ន​ពិការ​ភ្នែក។  ខ្ញុំ​យល់ថា​  ព្រះ​បានប​ង្កើត​ម​នុស្ស​យើ​ងម្នា​ក់​ៗ​ម​ក ឲ្យ​មាន​លក្ខ​ណៈខុ​ស​ៗគ្នា​​ដោយមា​ន​​ហេតុ​ផល​រប​ស់​ទ្រង់ … ហើយ​ខ្ញុំយ​ល់​ថា ភាព​ពិការ​ភ្នែក​រ​បស់​ខ្ញុំ ជាផ្នែកមួយ​នៃកិ​ច្ច​ការដែ​ល​ខ្ញុំ​នឹ​ង​ធ្វើ ក្នុង​ជីវិត​របស់​ខ្ញុំ”។ សព្វ​ថ្ងៃនេះ​ គាត់​ជា​និស្សិត​សកលវិ​ទ្យាល័យ ផ្នែក​បច្ចេក​វិទ្យា​កំព្យូទ័រ​។ គាត់​មាន​ក្តីស្រ​មៃ   ចង់​ជួយ​ក្នុង​ការអ​ភិវឌ្ឍន៍​កម្ម​​វិធី​កំព្យូទ័​រ​ថ្មីមួ​យ   ដែល​នឹង​ជួ​យ​​ដ​ល់​ជន​ពិបាក​ភ្នែ​ក​ទាំង​ឡាយ។

តើ​កញ្ញាយ័រ​ឌីន អាចប​ន្ត​មាន​គំ​និត​វិជ្ជ​មាន ចំ​ពោះកា​រ​រស់​នៅ ​ដោយរ​បៀប​ណា​? ក្នុងនា​ម​ជាអ្ន​ក​ដើរ​តា​មព្រះ​គ្រី​ស្ទ​ គាត់​បាន​យល់​ថា ព្រះ​​​គ្រប់​គ្រង​កាលៈទេ​សៈទាំ​ងអ​ស់ នៃ​ជីវិត​របស់​គាត់​។ ការ​នេះបា​ន​នាំ​​ឲ្យ​គាត់​មា​ន​ជំនឿ​ចិ​ត្ត ក្នុង​ការ​ស្វែក​រក​ឱកាស ដែល​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ជឿថា​ គាត់​អាច​ធ្វើ​បា​នឡើ​យ។​​

ជា​ការ​ពិ​តណា​ស់ ខ្សែ​ជីវិត​របស់​កញ្ញា​យ័រ​ឌីន បា​នឆ្លុះ​បញ្ចាំ​ង​អំពី​សេចក្តី​ពិត ក្នុង​បទ​គម្ពីរ​ភីលីព ដែលបានចែ​ងថា​ “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កំឡាំង​ដល់​ខ្ញុំ”(៤:១៣)។ ទោះបី​ជា​យើ​ងមា​ន​ចំណុច​ខ្លាំង ឬ​ខ្សោយ​យ៉ាង​ណា​ក៏​ដោ​យ ក៏​ព្រះហ​ស្តនៃ​កា​រ​ផ្គត់​ផ្គង់​របស់ព្រះ​ នៅ​តែ​អា​ច​ប្រទា​នដ​ល់យើ​ង នូវ​ការ​អ្វី​ដែ​លយើ​ង​ត្រូវ​កា​រ ដើម្បីនាំ​ឲ្យ​មា​ន​ការ​ផ្លាស់​ប្រែថ្វាយ​ព្រះ​អ​ង្គ ក្នុង​លោកិ​យ​។…

បេសកកម្មស្វែងរកទ្រព្យសម្បត្តិដែលបានបាត់

ក្នុង​រឿង​ហូប៊ីត ដែលជា​​ស្នាដៃ​និព​ន្ធរ​បស់​លោក យេ អរ អរ ថូលគេន(J. R. R. Tolkien) ពួក​មនុស្សតឿ​បា​នប្រ​មូល​ផ្តុំ​គ្នាឡើ​ង​ភ្នំ​ ដើម្បី​តតាំ​ង​នឹ​ង​សត្វ​នាគ​ដ៏សា​ហាវ ដែល​មាន​ឈ្មោះស្មោក​(Smaug) ដើម្បី​ដណ្តើម​ម​ក​វិញ នូវ​ទ្រព្យ​សម្បត្តិ​ដែល​ស​ត្វ​នាគ​នោះ​បាន​ប្លន់យក​​។ ទោះបី​​ជាបេសក​កម្ម​នោះ​មាន​គ្រោះថ្នា​ក់ ដ៏គួ​រ​​ឲ្យ​ខ្លាច​យ៉ា​ង​ណា​ក៏​ដោ​យ ក៏​បាលីន​(Balin) ដែល​ជា​មេបញ្ជា​ការ​រង​ បាន​បង្ហាញ​នូវ​កា​រ​ជឿជា​ក់​លើព្រះ​អង្គ​ម្ចាស់​ធ​រិន​(Thorin)បាន​ជា​គា​ត់​និយា​យ​ថា “មានមនុស្ស​ម្នាក់​ដែ​ល​ខ្ញុំ​អា​ច​ដើ​រ​តាម។ មាន​មនុ​ស្សម្នា​ក់​ដែ​ល​ខ្ញុំ​អាច​ហៅ​ថា​ស្តេ​ច”។ ការប្តេ​ជ្ញា​ចិត្ត​ដែល​គាត់មា​ន​ចំពោះ​បេ​សកក​ម្ម​ដ៏​គ្រោះថ្នា​ក់នេះ​ មាន​ភាព​រឹង​មាំ​កា​ន់​តែខ្លាំង ដោយ​សារ​ជំនឿ​ចិ​ត្ត​ដែល​គាត់​មា​ន​ចំពោះ​អ្នក​ដឹ​ក​នាំ​។​

នៅដើ​មដំ​បូ​ង​នៃ​ព្រះ​រាជ​កិច្ច​រ​បស់​ព្រះ​យេស៊ូ​វ ព្រះ​អង្គ​​បានប្រមូល​ផ្តុំ​មនុស្ស​មួយ​ក្រុ​ម ឲ្យចូ​ល​រួ​ម​ក្នុ​ង​ព្រះរា​ជកិ​ច្ច​នៃ​នគរ​របស់​ព្រះ​អង្គ ដែល​ជា​ការ​រំដោះ​ព្រ​លឹង​វិ​ញ្ញាណ ដែល​ជា​ទ្រព្យ​ដ៏​មាន​​តម្លៃបំផុត ពី​សាតាំ​ងដែល​ជា​ខ្មាំ​ង​សត្រូវ។ ពេល​ព្រះ​អ​ង្គ​ត្រាស​ហៅពួក​គេ ព្រះអ​ង្គ​បា​ន​មាន​ប​ន្ទូ​លថា ​“ចូរ​មក​តា​ម​ខ្ញុំ”(ម៉ាថាយ ៤:១៩)។ សម្រាប់ពួ​ក​គេ ការ​ដើរ​តា​ម​ព្រះ​យេស៊ូវ គឺ​ជា​កា​រផ្លា​ស់​ប្រែ ពី​ការ​នេសាទ​ត្រី ទៅ​ជា​អ្ន​ក​នេសាទ​មនុ​ស្ស ដែល​បាន​បាត់​បង់​ក្នុង​ចំណងនៃអំពើ​បា​ប។ ប៉ុន្តែ ការ​នេសាទ​មនុស្ស​មិន​តែង​តែ​មាន​ភា​ព​ងាយ​ស្រួលជា​និច្ច​ឡើយ ព្រោះ​​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូ​ល​ថា មហា​បេសក​កម្ម​នោះ ​ជាកា​រ​លី​ឈើ​ឆ្កាង​ដើរ​តាម​ព្រះអ​ង្គ​​(មើលម៉ាថាយ ១៦:២៤ ម៉ាកុស ៨:៣៤ លូកា ៩:២៣)។

តើធ្វើ​ដូ​ច​ម្តេ​ចឲ្យ​យើង​នៅ​ជា​ប់ ក្នុង​ច​ម្បាំង​នោះ​ ដើម្បី​ដណ្តើម​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ព្រះគ្រី​ស្ទ​មក​វិ​ញ នៅ​ពេល​ដែល​​កិច្ច​ការ​នេះ​ហា​ក់​​ដូ​ចជា​​គួ​រឲ្យខ្លា​ច ឬ​មាន​ការ​ពិ​បាក​ខ្លាំង​នោះ? គឺយើ​ង​ត្រូវ​ផ្តោ​ត​ទៅ​លើ​អ្នកដឹក​នាំរ​ប​ស់​យើង​ ដែល​ជា​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ ព្រះ​អង្គ​ពិ​ត​ជា​​សក្តិ​សម នឹ​ងឲ្យ​យើ​ង​ដើរ​តា​ម​ ហើយ​ហៅ​ព្រះ​អង្គ​ថា ស្តេច!-Joe…

> November

ព្រះអង្គបានបង់ថ្លែ

មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។

សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។

ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង  ពេលដែលជីវិតយើងបានខូច  និងត្រូវការការជួសជុល ឬកែប្រែ។ យើងក្លាយជាកម្មសិទ្ធិរបស់ព្រះ ពេលយើងទទួលជឿព្រះអង្គ ហើយព្រះអង្គក៏បានចាប់ផ្តើមជួសជុល…

ការបញ្ចប់ដ៏រីករាយ

ព្រះគម្ពីរបរិសុទ្ធមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ដែលគួរឲ្យកត់សំគាល់ណាស់។ ព្រះនិងមនុស្សជាតិ មានការកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីមនុស្សដំបូងមិនស្តាប់បង្គាប់ព្រះអង្គ តែនៅទីបំផុត ការផ្សះផ្សាក៏កើតមានឡើង តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ហើយបណ្តាសាក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣ ក៏ព្រះអង្គបានដកចេញផងដែរ។ ព្រះគម្ពីរលោកុប្បត្តិបានពិពណ៌នាអំពីសួនច្បារអេដែន ហើយទន្ទឹមនឹងនោះ ព្រះគម្ពីរវិវរណៈក៏បានលើកឡើង អំពីទន្លេ និងដើមជីវិត(វិវរណៈ ២២:១-២)។ ប៉ុន្តែ ព្រះគម្ពីរវិវរណៈបានលើកឡើង អំពីទីក្រុងដ៏អស្ចារ្យ ជំនួសឲ្យការនិយាយអំពីសួនច្បារអេដែន គឺទីក្រុងដែលមានពេញដោយអ្នកថ្វាយបង្គំព្រះ។ នៅទីនោះ ផ្ទៃមេឃនឹងមិនប្រែជាងងឹត ដោយសារសេចក្តីស្លាប់ ឬទុក្ខព្រួយឡើយ។ ពេលដែលយើងភ្ញាក់ដឹងខ្លួនឡើង ឃើញផ្ទៃមេឃ និងផែនដីថ្មី យើងនឹងបានស្គាល់សុភមង្គលដែលគ្មានទីបញ្ចប់។

នគរស្ថានសួគ៌មិនគ្រាន់តែជាអ្វីដែលមនុស្សមាន ក្នុងគំនិត ឬក្នុងជំនឿរបស់ខ្លួនប៉ុណ្ណោះឡើយ។ តែនគរស្ថានសួគ៌ ជាគោលដៅចុងក្រោយ របស់អ្នកជឿព្រះ ដែលព្រះអង្គបានរាប់ជាសុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធមិនបាននិយាយ ដោយលាក់លាម អំពីសោកនាដកម្ម និងការខកចិត្តរបស់មនុស្សឡើយ។  តើមានសៀវភៅណា  ដែលបាននិយាយអំពីសេចក្តីទុក្ខរបស់មនុស្សជាតិ ដោយភាពស្មោះត្រង់ ដូចព្រះគម្ពីរឬទេ? ប៉ុន្តែ ព្រះគម្ពីរពិតជាបានបញ្ជាក់ថា ទុក្ខវេទនារបស់មនុស្សនៅលើផែនដី គឺជាការឈឺចាប់បណ្តោះអាសន្ន។ ទុក្ខលំបាកដែលយើងមាន ក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរនៅជារហូតទេ។ នៅទីបញ្ចប់ ព្រះទ្រង់នឹងបញ្ចប់ការអាក្រក់គ្រប់យ៉ាង ដែលមានក្នុងលោកិយនេះ។

សម្រាប់អ្នកដែលមានអារម្មណ៍ថា ខ្លួនកំពុងជាប់ក្នុងការឈឺចាប់ ជម្ងឺ…

ភាពសុខសាន្ត

មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។  វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ   ប្រទេសកាណាដា។  វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។

ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល  នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។

យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។ ពេលណាយើងមានអារម្មណ៍ភ័យព្រួយ ឬថប់បារម្ភ សូមយើងចាំថា ព្រះវិញ្ញាណនៃព្រះ ជាវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់…

> October

សេចក្តីស្រឡាញ់ជាអ្វី

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់ ដែលបានភ្ជាប់ពាក្យ ជិតដល់ពេលរៀបការ។ ខ្ញុំក៏បានសួរគាត់ថា “តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកពិតជាស្រឡាញ់នាងមែន?”  នេះមិនមែនជាសំណួរដែលស្រួលឆ្លើយឡើយ តែវាបានជួយឲ្យគាត់ពិនិត្យមើលចិត្តខ្លួនឯង សម្រាប់មង្គលការ ដែលកំពុងរំគិលមកដល់។  បន្ទាប់ពីបានគិតមួយសន្ទុះហើយ គាត់ក៏បានឆ្លើយតបថា “ខ្ញុំដឹងថា ខ្ញុំពិតជាស្រឡាញ់នាងមែន ព្រោះខ្ញុំចង់ចំណាយពេលមួយជីវិត ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត”។ យើងក៏បានពិភាក្សាគ្នា អំពីអត្ថន័យនៃការស្វែងរកសុភមង្គល ឲ្យមនុស្សម្នាក់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងយកខ្លួនឯងជាទីមួយ។ សេចក្តីស្រឡាញ់ដ៏ពិត ត្រូវមានការលះបង់ខ្ពស់។

សេចក្តីបង្រៀននេះ មានភាពសមស្របតាមព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ មានសេចក្តីស្រឡាញ់ជាច្រើនប្រភេទ ដែលត្រូវបានសរសេរ ដោយប្រើពាក្យខុសៗគ្នា ក្នុងភាសាក្រិក ប៉ុន្តែ អាហ្កាពេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលប្រសើរជាងគេ ដែលបង្ហាញចេញ និងបណ្តាលឡើង ដោយការលះបង់ផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌មានចំពោះយើង គឺជាសេចក្តីស្រឡាញ់ដ៏ពិត ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ព្រះអង្គបានឲ្យតម្លៃយើងខ្ពស់បំផុត។ គឺដូចដែលសាវ័កប៉ុលបានលើកឡើងថា “តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។

ការលះបង់ជាភស្តុតាង ដ៏ពិតនៃសេចក្តីស្រឡាញ់ ដូចនេះគ្មានអំណោយអ្វី ដែលមានតម្លៃជាងព្រះយេស៊ូវឡើយ។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។-Bill Crowder

តន្រ្តី និងឧបករណ៍ចាក់តន្រ្តី

លោកគ្រីស្តូហ្វ័រ ឡក់(Christopher Locke) បានទិញឧបករណ៍ភ្លេងសម្រាប់ផ្លុំចាស់ៗ ដែលមានដូចជាត្រែ ត្រែទាញ និងស្នែងបារាំង ហើយបានកែឆ្នែឧបករណ៍ភ្លេងទាំងនោះ ឲ្យក្លាយជាអំភ្លី សម្រាប់ប្រើជាមួយទូរស័ព្ទអាយហ្វូន និងអាយផេត។ គាត់បានបង្កើតឧបករណ៍នោះ ឲ្យមានរូបរាង្គដូចឧបករណ៍បំពងសម្លេងដែលមានរាង្គដូចត្រែ ដែលគេបានប្រើ ក្នុងការចាក់សម្លេងស្តាប់ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត នៅចុងទសវត្សរ៍ឆ្នាំ ១៨០០។ ភ្លេងដែលគេបានចាក់ស្តាប់ ដោយប្រើអំភ្លីរបស់លោកគ្រីស្តូហ្វ័រ មានសម្លេង “ឮជាង ច្បាស់ជាង ងុំជាង ហើយជ្រៅជាង”ឧបករណ៍បំពងសម្លេង ឬអូប៉ាល័រតូចៗ ដែលគេប្រើជាមួយឧបករណ៍ឌីជីធល ដូចជាទូរស័ព្ទទំនើបជាដើម។ ឧបករណ៍របស់គាត់មិនគ្រាន់តែជាស្នាដៃសីល្បៈដ៏គួរឲ្យចាប់អារម្មណ៍នោះទេ តែថែមទាំងមិនត្រូវការថាមពលអគ្គីសនី ពេលដែលគេប្រើវាជាអំភ្លី សម្រាប់ចាក់តន្ត្រីដែលគេចូលចិត្តស្តាប់។

យ៉ាងណាមិញ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូរិនថូស ឲ្យរំឭកយើងនៅថ្ងៃនេះថា ពេលយើងរស់នៅថ្វាយព្រះគ្រីស្ទ និងនិយាយប្រាប់គេ អំពីព្រះអង្គ យើងមិនមែនជាតន្ត្រីទេ តែយើងជាឧបករណ៍ចាក់តន្រ្តី។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា    ដោយព្រោះព្រះយេស៊ូវដែរ”(២កូរិនថូស ៤:៥)។    គោលបំណងរបស់យើង  គឺមិនមែនដើម្បីធ្វើជាព្រះរាជសាររបស់ព្រះអង្គឡើយ  តែធ្វើជាអ្នកនាំព្រះរាជសារព្រះអង្គ ទៅប្រាប់គេ តាមរយៈទីបន្ទាល់នៃការរស់នៅ និងតាមរយៈបបូរមាត់របស់យើង។ គឺដូចមានសេចក្តីចែងថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(ខ.៧)។

បើសិនជាត្រែចាស់ៗ អាចធ្វើជាអំភ្លីចាក់ភ្លេងយ៉ាងពិរោះបាន…

ស្រមោល

ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។

លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។

ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន  ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ  ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ  ដូចនេះ  ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។ ជាច្រើនសតវត្សរ៍ក្រោយមកទៀត ព្រះម៊ែស៊ីដែលពួកគេបានរង់ចាំតាំងពីយូរមកហើយ បានយាងមកប្រសូត្រ ហើយបានសុគត ដើម្បីលោះបាបយើង…

> September

ការចាប់ផ្តើមជាថ្មី

ប្ទេសជាច្រើនបានបង្កើតច្បាប់សុខាភិបាល ដែលហាមមិនឲ្យគេយកពូកចាស់ៗ ទៅលក់ ឬប្រើឡើងវិញ ហើយតម្រូវឲ្យបោះចោលដូចសំរាម។ លោកធីម ឃីណាន(Tim Keenan) ក៏បានដោះស្រាយបញ្ហានេះ ហើយសព្វថ្ងៃនេះ មុខជំនួញរបស់គាត់បានជួលមនុស្សជាង១០នាក់ ឲ្យប្រមូលទុកនូវគ្រឿងផ្សំនីមួយៗ របស់ពូកចាស់ៗ ដែលមានដូចជា ដែក ក្រណាត់ និងអេប៉ុង សម្រាប់កែច្នៃឡើងវិញ។ ប៉ុន្តែ រឿងនេះមិនមែនមានតែប៉ុណ្ណេះទេ។ លោកប៊ីល វ៉ូគ្រីន(Bill Vogrin) ដែលជាអ្នកកាសែតបានសរសេរថា “លោកឃីណានយកទៅកែច្នៃគ្រឿងទាំងអស់នោះឡើងវិញ … តែគាត់មានជោគជ័យបំផុត នៅក្នុងការកែច្នៃមនុស្ស”(ដកស្រង់ចេញពីកាសែត ខូឡូរ៉ាដូ ស្ព្រីង)។ លោកឃីណាន បានជួលពួកប្រុសៗ  ដែលចេញពីមន្ទីកែប្រែ  និងអ្នកដែលរស់នៅតាមជញ្ចើមថ្នល់ ឲ្យពួកគេមានការងារធ្វើ និងមានឱកាសជាលើកទីពីរ។ គាត់មានប្រសាសន៍ថា “យើងបានជួលមនុស្ស ដែលគេមិនចង់រាប់រក ឲ្យធ្វើការជាមួយយើង”។

បទគម្ពីរលូកា ៥:១៧-២៦ បាននិយាយ អំពីការដែលព្រះយេស៊ូវបានប្រោសរូបកាយ  និងវិញ្ញាណរបស់ជនពិការម្នាក់។  បន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើងហើយ លោកលេវីបានឆ្លើយតបការត្រាសហៅរបស់ព្រះយេស៊ូវ ឲ្យដើរតាមព្រះអង្គ ហើយបន្ទាប់មក គាត់ក៏បានអញ្ជើញមិត្តភ័ក្តិរបស់គាត់ដែលជាពួកយកពន្ធដូចគ្នា និងមិត្តភ័ក្តិដទៃទៀត ឲ្យមកជប់លៀង ដើម្បីជាការគោរពដល់ព្រះអម្ចាស់(ខ.២៧-២៩)។ ពេលដែលអ្នកខ្លះបានចោទព្រះយេស៊ូវថា បានសោយអាហារជាមួយពួកអ្នកយកពន្ធ និងមនុស្សមានបាប(ខ.៣០) ព្រះអង្គក៏បានរំឭកពួកគេថា មនុស្សដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ ហើយមានបន្ទូលទៀតថា ព្រះអង្គមិនបានមកហៅពួកមនុស្សសុចរិតទេ…

ការឈឺចាប់នីមួយៗ

ក្រុង​អេន​ធើប្រាយ នៃ​រដ្ឋ​អា​ឡាបាម៉ា មាន​វិ​មាន​ដ៏​លេ​ច​ធ្លោ​មួ​យ​ គឺមិ​ន​ខុស​ពី​ក្រុ​ងជា​ច្រើន​ទៀត ​នៅ​ស​ហរ​ដ្ឋអា​​មេ​​រិក​​​។​ តែ​វិមាន​មួយ​នោះ ខុស​ពីវិ​មាន​ដទៃ​ទៀ​ត​។ ​ វិមាន​នោះ​មានរូ​ប​ចម្លា​ក់ ដែល​គេមិ​ន​បា​នឆ្លា​ក់​ឲ្យ​មា​ន​មុខ​ ដូច​ពល​រ​ដ្ឋ​ដ៏ឈា​នមុ​ខ​ណាម្នា​ក់​ទេ​ ​តែ​គេ​បាន​ឆ្លាក់​រូប​សត្វ​ខ្មូ​ត​មួយ​ក្បា​ល ​ដើម្បីឲ្យ​ត​ម្លៃ​ចំពោះ​កិច្ច​ការ​រប​ស់វា​។​ ក្នុងដើ​មទ​ស​វត្សរ៍ឆ្នាំ​១៩០០ សត្វ​ខ្មូត​កប្បាស​បាន​ផ្លា​ស់ទី​ពី​ប្រទេសម៉ិ​ចស៊ី​កូ ចូលតំ​បន់​ខា​ង​ត្បូង​រ​បស់​អា​មេ​រិក។ ក្នុង​រ​យៈពេ​ល​តែពី​រ​បី​ឆ្នាំ ​ពួក​បាន​បំ​ផ្លាញ​ដំ​ណាំក​ប្បាសអ​ស់​ទាំង​ស្រុ​ង​  ដែល​ដំណាំ​នេះជា​ប្រភ​ពចំ​ណូ​លមូ​ល​ដ្ឋាន​របស់​រដ្ឋ​មួយនេះ​។​​ ​   ពេ​ល​នោះ​កសិ​ករ​ទាំ​ង​ឡាយ​គ្មា​ន​ជ​ម្រើ​សអ្វី​ ​ក្រៅពី​ចាប់ផ្តើម​នាំគ្នា​ងា​កម​ក​ដាំស​ណ្តែកដី​វិ​ញ​។ ដំ​ណាំ​សណ្តែ​កដី​ក៏​បា​ន​ធ្វើ​ឲ្យ​ពួកគេ​មាន​ភា​ពស​ម្បូរសប្បា​យ​ជាង​មុ​ន​ ហើយ​​ពួក​គេ​បា​ន​ពឹ​ង​ផ្អែកលើដំ​ណាំនេះ​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ បានជា​ពួ​ក​គេឲ្យ​តម្លៃ​ស​ត្វខ្នូត ដែល​បាន​បង្ខំ​ឲ្យ​ពួក​គេ​ងាក​ម​កដាំ​ដំណាំស​ណ្តែក​ដី​។

សត្វខ្មូ​ត​នោះ​ គឺមិ​ន​ខុ​សពី​ប​ញ្ហា​ដែល​បា​ន​ចូល​ក្នុ​ង​ជីវិ​ត​របស់យើង ហើយ​បំផ្លា​ញ​កិច្ច​កា​រដែ​ល​យើ​ងបា​ន​ខិ​តខំ​ធ្វើ​ ​យ៉ាង​លំបាក។​ ពេលនោះ​ លទ្ធផ​ល​ដែល​យើ​ងទ​ទួល​គឺ​ភាព​ហិ​នហោ​ច​ ដែល​ជួនកាល​វា​ជា​ភាព​ហិ​នហោ​ច​  ផ្នែ​ក​ហិរ​ញ្ញ​វ​ត្ថុ  ផ្លូវ​អា​រម្មណ៍  ឬ​ផ្លូវ​​កាយ ដែល​គួរ​ឲ្យ​ខ្លា​ច​។ ទីបញ្ច​ប់ហា​ក់ដូ​ចជាម​ក​ដល់​ហើយ។ ប៉ុន្តែ អ្នក​ក្រុង​អេធើប្រាយ​រៀន​សូត្រ​បាន​ថា​ ការ​បាត់​ប​ង់រ​ប​ស់​ចាស់​ ជា​ឱ​កាស​ស​ម្រាប់​រ​ក​ឃើញ​រ​ប​ស់​ថ្មី​។ ព្រះ​ទ្រង់​អាច​ប្រើទុ​ក្ខ​លំបា​ក ដើម្បី​ឲ្យយើ​ង​លះប​ង់​ទំលា​ប់អា​ក្រ​ក់ ឬ​ដើម្បីឲ្យ​ប្រែ​ចិ​ត្ត​ជាថ្មី​។​​ ម្យ៉ាងទៀត ព្រះ​អង្គ​បា​ន​ប្រើ​បន្លាឲ្យ​ធ្វើ​ទុ​កក្នុ​ងសាច់​សា​វ័ក​ប៉ុ​ល ដើម្បីប​ង្រៀ​ន​គាត់​អំ​ពី​ព្រះ​គុណ​ព្រះអ​ង្គ​(២កូរិនថូស ១២:៧-៩)។

យើង​មិន​ត្រូ​វ​ព្យាយា​មរ​ក្សា​ទុ​កនូ​វទំ​លា​ប់​ចា​ស់ ដែ​ល​មិន​មា​នប្រ​សិ​ទ្ធិភា​ព​នោះ​ឡើ​យ ផ្ទុយ​ទៅ​វិញ យើង​អា​ចចា​ត់ប្រើ​ទុក្ខ​លំបា​ក​នី​មួ​យៗ​ ជា​ឱកាស​ស​ម្រាប់​ឲ្យ​ព្រះ​ជួយ​ ​ឲ្យយើង​មាន​លក្ខណៈ​សម្បត្តិ​ថ្មីមួ​យ​។​-Julie Ackerman Link

ព្រះគុណអស្ចារ្យ

ពីដំបូងឡើ​យ គេ​បាន​ប​ង្ខំ​លោក​ចន ញូតុន(John Newton) ឲ្យចូ​លប​ម្រើ​​ក្នុ​ង​ជួរទ័ព​ជើង​ទឹ​ក របស់​ចក្រ​ភ​ព​អង់​គ្លេ​ស តែក្រោ​យម​ក គេ​ក៏បា​ន​ប​ណ្តេញ​គា​ត់ចេ​ញ ដោយសា​រ​គាត់​មិន​​គោរព​ថ្នាក់លើ​ ហើយ​គាត់​ក៏​បាន​ងា​ក​ទៅរ​កអា​ជីព​ជាអ្ន​កជួ​ញដូ​រទា​សករ។ គេល្បី​ថា​ គាត់​ពូ​កែជេ​រ​ប្រទេចអ្នកដ​ទៃ ហើយពោ​ល​ពា​ក្យប្រ​មា​ថ​ព្រះ ​ពេល​ដែល​គា​ត់កំ​ពុ​ងធ្វើ​កា​រនៅ​លើទូក​ដឹកទា​សករ នៅ​សម័យ​ជួញ​ដូ​រទា​សក​រ កាត់​មហា​សមុទ្រ​អាត្ល​ង់​ទិច​ យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។​ ​ទីបំ​ផុត គាត់​ក៏​បាន​ខិត​ខំ​ធ្វើការ​រហូ​ត​ក្លាយ​ជាកា​ពីទែន។

ក្រោយ​​មក ក្នុង​ការ​ធ្វើ​ដំណើរតា​ម​មហា​សុ​ទ្រ គាត់​ក៏បា​ន​ប្រែ​ចិត្ត​ជឿព្រះ ហើយ​ក៏បា​ន​ងា​ក​ទៅរ​ក​ផ្លូវ​នៃ​ព្រះ​គុ​ណព្រះ​វិ​ញ។​ គាត់​តែង​តែ​មាន​អា​រម្ម​ណ៍ថា​ ខ្លួ​នមិ​ន​សក្តិស​ម​នឹង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ជីវិត​ថ្មី​ទេ។ តែ​ក្រោយ​មក គាត់​ក៏បា​ន​ក្លាយ​ជា​អ្ន​កផ្សា​យដំ​ណឹង​ល្អ​ឈាន​មុខ​​ម្នា​ក់ ហើយ​ទីបំ​ផុ​តក៏​បា​ន​ដឹក​នាំ​ច​លនាល​ប់​បំបាត់​ការជួញដូ​រ​ទា​ស​ករ​។ លោកញូ​តុន​ក៏​បា​ន​ចូរ​រដ្ឋ​ស​ភា​របស់​ចក្រ​ភព​អង់គ្លេ​ស ដោយធ្វើ​ជាសា​ក្សីនៃ​ភា​ពសា​ហាវ​ព្រៃផ្សៃ​ និង​ភាព​អសីលធម៌​នៃកា​រជួ​ញដូ​រ​ទា​សករ។ ម្យ៉ាងទៀ​ត ​គា​ត់បា​ន​និព​ន្ធចម្រៀង​ទំ​នុក​ដំកើង​ដ៏ល្បីល្បា​ញមួ​យ​ប​ទ ដែល​មាន​ចំ​ណង​ជើ​​ង​ថា “ព្រះគុ​ណអ​ស្ចារ្យ”។

ក្នុ​ង​ប​ទច​ម្រៀ​ង​នេះ លោក​ញូតុ​នបា​ន​រៀប​រាប់​ថា​ ការ​ល្អដែ​លមានក្នុង​ជី​វិត​គាត់ គឺសុទ្ធ​តែកើ​តឡើ​ង​ពីកិ​ច្ច​កា​រនៃ​ព្រះគុ​ណ​ព្រះ។​​ ជីវិ​តរ​បស់​គា​ត់បា​ន​ផ្លាស់​ប្រែ​ ដោ​យសារ​ព្រះ​គុណ​ព្រះ គឺ​មិន​ខុស​ពីវិវ​បុរ​សក្នុ​ងព្រះ​គម្ពី​រ  ដែល​មាន​ដូ​ចជា​​ស្តេច​ដាវីឌ​(ដែលធ្លាប់សម្លាប់គេ និង​ជា​ម​នុស្សកំ​ផិត)  សាវ័ក​​ពេត្រុស​(ដែលជា​ម​នុស្ស​កំ​សាក​ដែលធ្លាប់​​រ​ត់ចោ​ល​ព្រះយេ​ស៊ូវ) និង​សាវ័​កប៉ុ​ល​(​ដែល​ធ្លាប់​ធ្វើ​ជា​អ្នកបៀត​បៀន​គ្រីស្ទប​រិ​ស័ទ)។

ព្រះគុ​ណ​អស្ចា​រ្យ​ដែល​គា​ត់​បាន​ទ​ទួល ​គឺមា​ន​សម្រា​ប់​មនុ​ស្ស​គ្រប់​គ្នា​ ដែល​ប្រែ​ចិត្ត​ទទួល​ជឿព្រះ ដ្បិត “យើង​​បាន​​​សេច​ក្តី​​ប្រោ​ស​​លោះ​​នៅ​​ក្នុង​​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ ១:៧)។-Philip Yancey

> នំម៉ាណាប្រចាំថ្ងៃ

ពេលដែលគេមិនអត់ទោសឲ្យយើង

មានពេលមួយ ខ្ញុំបានញាំអាហារថ្ងៃត្រង់ ជាមួយបុរសពីរនាក់ ដែលបានបើកចំហរចិត្តទទួលព្រះគ្រីស្ទ កាលពួកគេកំពុងជាប់ឃុំ ក្នុងពន្ធនាគា។ បុរសដែលមានវ័យក្មេងជាងគេ មានការបាក់ទឹកចិត្ត ពេលដែលគាត់ដឹងថា គ្រួសារដែលគាត់បានចូលលួចរបស់របរកាលពីមុន មិនព្រមអត់ឱនទោសឲ្យគាត់ទេ។ បុរសដែលមានវ័យចាស់ជាងគេ ក៏បាននិយាយថា “ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយហឹង្សាមកលើគ្រួសារមួយ។ រហូតមកដល់ពេលនេះ ហេតុកាណ៍នោះ នៅតែបន្តបន្លាចខ្ញុំ ហើយមានផលប៉ះពាល់មកលើគ្រួសារមួយនោះ រហូតមកដល់សព្វថ្ងៃ។ ពួកគេមិនបានអត់ទោសឲ្យខ្ញុំទេ… ពីព្រោះពួកគេមានការឈឺចាប់ជាពន់ពេក។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា លែងចង់ធ្វើអ្វីទៀត ដោយសារតែការស្រេកឃ្លានចង់បានការអត់ទោសពីគេ”។ “បន្ទាប់មក ថ្ងៃមួយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែបន្ថែមភាពអាត្មានិយម ពីលើភាពឈឺចាប់របស់ខ្លួនឯងហើយ។ ការដែលខ្ញុំចង់ឲ្យគេអត់ទោសឲ្យ គឺជាការរំពឹងចង់បានច្រើនពេក។ ខ្ញុំក៏ងាកមកផ្តោតទៅលើការប្រោសរបួសពីអតីតកាលឲ្យជាវិញ។ ខ្ញុំត្រូវចំណាយពេលមួយរយៈ ទំរាំតែអាចដឹងថា ការដែលពួកគេត្រូវអត់ទោសឲ្យខ្ញុំឬអត់ គឺជារឿងរបស់ពួកគេ ជាមួយនឹងព្រះ”។ បុរសដែលមានវ័យក្មេងជាង ក៏បានសួរថា “តើឲ្យខ្ញុំអត់ទ្រាំម្តេចនឹងបាន?” បុរសដែលមានវ័យចាស់ជាង ក៏បានពន្យល់ថា ព្រះបានធ្វើសម្រាប់គាត់ នូវការអ្វីដែលគាត់មិនសមនឹងទទួល ហើយអ្នកដទៃក៏មិនអាចធ្វើកិច្ចការនោះ សម្រាប់គាត់បាន គឺទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយទ្រង់បានសន្យាថា ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់នឹងដកបាបរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ទំនុកដំកើង ១០៣:១២) ហើយ “នឹងមិននឹកចាំ អំពីអំពើបាបរបស់យើងទៀតទេ”(អេសាយ ៤៣:២៥)។

ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់…

បន្ទុះដ៏អស្ចារ្យ

ក្នុងសៀវភៅដែលមានចំណងជើងថា ការថើបរបស់អ្នកស្រីខេធី អ្នកស្រីខេធី ដាវីស(Katie Davis) បានរំឭកឡើងវិញ នូវក្តីអំណរដែលគាត់មាន ក្នុងការផ្លាស់ទៅរស់នៅប្រទេសយូហ្កាន់ដា ហើយបានយកក្មេងស្រីជនជាតិយូហ្កាន់ដាជាច្រើននាក់មកចិញ្ចឹម។ ថ្ងៃមួយ ក្នុងចំណោមកូនចិញ្ចឹមរបស់គាត់ មានម្នាក់បានសួរគាត់ថា “ម៉ាក់ បើកូនយាងព្រះយេស៊ូវ ឲ្យចូលគង់ក្នុងចិត្តកូន តើកូននឹងផ្ទុះឬទេ?” ពីដំបូង អ្នកស្រីខេធីឆ្លើយថា “កូននឹងមិនផ្ទុះទេ”។ ពេលព្រះយេស៊ូវយាងចូលគង់ក្នុងចិត្តយើង មានន័យថា យើងបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់ខាងវិញ្ញាណហើយ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគាត់បានគិតអំពីសំណួរនោះ ឲ្យបានស៊ីជម្រៅ គាត់ក៏បានពន្យល់ប្រាប់នាងថា ពេលដែលយើងសម្រេចចិត្តថ្វាយជីវិត និងចិត្តយើងដល់ព្រះយេស៊ូវ “យើងនឹងផ្ទុះចេញជាសេចក្តីស្រឡាញ់ ក្តីអាណិត ហើយមានចិត្តឈឺចាប់ ជាមួយអ្នកដែលកំពុងឈឺចាប់ ហើយអរសប្បាយជាមួយអ្នកដែលអរសប្បាយ”។ បានសេចក្តីថា ពេលយើង ស្គាល់ព្រះគ្រីស្ទ ទ្រង់នាំឲ្យយើងយកចិត្តទុកដាក់ ចំពោះមនុស្ស នៅក្នុងជីវិតយើង។

ព្រះគម្ពីរបានបង្គាប់យើង ឲ្យ“អរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំ”(រ៉ូម ១២:១៥)។ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ យ៉ាងដូចនេះបាន គឺដោយសារព្រះវិញ្ញាណបរិសុទ្ធ ធ្វើការក្នុងចិត្តយើង។ ពេលយើងទទួលព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធយាងចូលគង់ក្នុងចិត្តយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “កាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា”(អេភេសូរ ១:១៣)។

កាលណាយើងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ដោយជំនួយមកពីព្រះ គឺយើងកំពុងតែបង្ហាញដល់លោកិយថា យើងជាសិស្សរបស់ទ្រង់(យ៉ូហាន ១៣:៣៥)។ ការនេះក៏បានរំឭកយើងផងដែរ…

អ្វី​ដែល​នាំឲ្យ​បែរទៅរកព្រះ

នៅបន្ទាត់ទីមួយនៃបទគោរពទង់ជាតិរបស់ប្រទេសហ្គាណា គេច្រៀងថា “សូមព្រះអម្ចាស់ ប្រទានពរមាតុភូមិយើង”។ នៅក្នុងចម្រៀងជាតិរបស់ប្រទេសដទៃទៀត នៅទ្វីបអាហ្រ្វិក មានឃ្លាដែលគេច្រៀងថា “ឱប្រទេស យូហ្គាន់ដា សូមព្រះថែរក្សាអ្នក” នៅប្រទេសអាហ្រ្វិកខាងត្បូង គេច្រៀងថា “ឱព្រះអម្ចាស់ សូមប្រទានពរប្រជាជាតិយើងខ្ញុំ” ហើយនៅប្រទេសនីហ្សេរីយ៉ាវិញ គេច្រៀងថា “ឱព្រះអាទិករ សូមនាំផ្លូវយើងខ្ញុំ ទៅរកគោលដៅដ៏ថ្លៃថ្លា”។ នៅអាមេរិក ចម្រៀងជាតិគឺជាសេចក្តីអធិស្ឋាន ដែលបិតាជាតិអាមេរិក បានតាក់តែង ដើម្បីសូមឲ្យព្រះទ្រង់ ប្រទានពរដល់ទឹកដី និងប្រជាជនរបស់ខ្លួន។ បទចម្រៀចជាតិរបស់ប្រទេសជាច្រើន នៅអាហ្រ្វិក និងនៅតំបន់ដទៃទៀត បានចង្អុលបង្ហាញប្រាប់គេថា ព្រះទ្រង់ជាព្រះអាទិករ និងអ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនោះ នៅបន្ទាត់ដទៃទៀត នៃចម្រៀងជាតិរបស់ប្រទេសទាំងនោះ ក៏មានការអំពាវនាវឲ្យមានការផ្សះផ្សា ការផ្លាស់ប្តូរ និងក្តីសង្ឃឹម សម្រាប់ប្រជាជន ដែលជាញឹកញាប់មានការបែកបាក់គ្នា ដោយសារមានដើមកំណើត និន្នាការនយោបាយ និងសង្គមខុសគ្នា។

ប៉ុន្តែ សព្វថ្ងៃ មានអ្នកដឹកនាំ និងប្រជាពលរដ្ឋ នៅតាមប្រទេសជាច្រើន បានភ្លេចព្រះ ហើយមិនបានរស់នៅ ឲ្យស្របតាមចម្រៀងជាតិរបស់ខ្លួន ជាពិសេសនៅពេលដែលការរស់នៅ មានភាពសុខស្រួល។ ប៉ុន្តែ ហេតុអ្វីបានជាទាល់តែមានសង្គ្រាម ជម្ងឺ ភារវៈកម្ម ឬមានការបោះឆ្នោតដែលមានអំពើហឹង្សា ទើបយើងភ្ញាក់ខ្លួន ហើយស្វែងរកព្រះ?…

> រូបភាព អមដោយពាក្យលើកទឹកចិត្ត អំពីសេចក្តីស្រឡាញ់របស់ព្រះ

> អត្ថបទនំម៉ាប្រចាំថ្ងៃ ដែលនិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះ

យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។

កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ…

ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។

លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ…

ព្រះនេត្រនៃសេចក្តីស្រឡាញ់

មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។

កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។

ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ ដោយទឹកមុខក្រៀមក្រំ និងការដែលគាត់ហាក់ដូចជាមិនព្រមប្រែចិត្តលះបង់ទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ(ខ.២២)។   ពេលដែលពួកសាវ័កជជែកគ្នាឮៗ   អំពីការដែលបុរសអ្នកមាននោះ…