មាន​ប្រទេស​ជាង១០០ ដែល​កំពុងលក់ឆ្នោតជា​តិ ដល់​ប្រជាពលរដ្ឋ​រប​ស់​ខ្លួន។ កាល​ពីពេល​ថ្មីៗ​នេះ​ ទឹក​ប្រាក់​សរុប​ដែល​គេប្រមូល​បាន ពី​ការ​លក់​ឆ្នោត​ជា​តិ តែ​នៅ​ក្នុ​ងសហ​រដ្ឋអាមេរិក និង​ប្រទេសកា​ណាដា គឺមាន​ជាង៨៥ពាន់លានដុល្លាអាមេរិក ដែល​ជា​ផ្នែក​ដ៏តូ​ចមួ​យ នៅក្នុងចំ​ណោម​ការ​លក់​ឆ្នោត​ជាតិ​ នៅបណ្តា​ប្រទេស​ដទៃទៀត នៅ​ទូទាំង​ពិភ​ពលោ​ក។ នៅប្រទេសជឿន​លឿន ការ​ចង់​ឈ្នះ​រង្វាន់​ធំ បា​ន​ល្បួង​ម​នុ​ស្ស​ជាច្រើ​ន ឲ្យ​​មាន​ផ្នត់​គំនិត​ថា ពួក​គេនឹ​ងអាចដោះស្រាយបញ្ហាទាំងពួ​ង​ក្នុងជីវិត បើសិ​នជាពួកគេបានត្រូវឆ្នោតជា​តិ។

ការមា​ន​ទ្រព្យស​ម្បត្តិមិនមែនជាការ​អាក្រក់ទេ តែទ្រព្យសម្បត្តិមានអំណាចបោ​កប្រាសយើង​ ឲ្យគិតថា លុយជា​ដំណោះស្រាយ​ សម្រាប់​បញ្ហាខ្វះ​ខា​តគ្រ​ប់​យ៉ាង​របស់​យើង។ តែ​អ្នក​និ​ពន្ធ​ទំនុក​ដំកើង​មាន​ទស្សនៈ​ខុស​ពីនេះ​ បានជា​គាត់មា​នប្រ​សាសន៍​ថា “ទូលបង្គំ​បាន​ត្រេកអរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាមសេចក្តី​បន្ទាល់​របស់​ទ្រង់ ឲ្យ​ស្មើ​នឹង​សេចក្តី​អំណរ​ចំពោះ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង … ទូលបង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ”(ទំនុកដំកើង ១១៩:១៤,១៦)។    ត្រង់​ចំណុ​ច​នេះ    អ្នក​និពន្ធ​ទំនុក​ដំកើង​កំពុង​និយាយ​ អំពី​ទ្រព្យសម្បត្តិ​ខាង​វិ​ញ្ញាណ ដែលផ្តោតទៅ​លើ​កា​រ​ស្តាប់​បង្គា​ប់​ព្រះ និង​ដើរ “តាម​ច្រក​នៃ​សេចក្តី​បង្គាប់របស់​ទ្រង់”​(ខ.៣៥)។

តើ​ការ​ដើ​រតា​មព្រះបន្ទូល​ព្រះអ​ម្ចាស់ នាំ​ឲ្យ​យើង​មាន​ចិត្ត​រំភើប​រីក​រា​យ ខ្លាំង​ជាង​ការ​ត្រូវ​ឆ្នោតរាប់​លាន​ដុល្លា​ឬទេ​? សរុប​មក យើង​អាច​ពោល​តាម​អ្នកនិ​ពន្ធ​ទំនុក​ដំកើង​ថា “សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្តី​បន្ទាល់របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្តី​លោភ​ឡើយ សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ ក្នុង​ផ្លូវ​ទ្រង់”​(ខ.៣៦-៣៧)។

ភាព​ស្តុក​ស្តម្ភនៃការស្តាប់បង្គា​ប់ ជា​ភាព​ស្តុកស្តម្ភដ៏ពិត រ​បស់​អ្នក​ដើ​រ​ជាមួយ​ព្រះអម្ចាស់​។-David McCasland