នៅពេល​ល្ងាច​ថ្ងៃ​មួ​យ ក្នុង​ខែសី​ហា នៅ​រដ្ឋវើ​មុន មាន​បេសក​ជន​វ័យ​ក្មេង​ម្នា​ក់ បាន​ចែកចាយទី​ប​ន្ទាល់​ក្នុ​ង​ព្រះវិ​ហារ​ដ៏តូ​ចរបស់ខ្ញុំ​។ គាត់ និង​ភរិយា​របស់​គា​ត់បានបម្រើព្រះ ក្នុងប្រទេស​មួយ ដែល​កំ​ពុង​មា​ន​ភាព​វឹកវរ​ផ្នែ​កសាសនា ហើយ​គេបា​នចា​ត់ទុ​កប្រ​ទេស​នេះ ជា​ប្រទេសដែល​មាន​គ្រោះ​ថ្នាក់ច្រើន​​ពេក ចំពោះ​ក្មេងៗ​​។ គាត់បានយករឿងជាច្រើនមកនិយាយប្រាប់យើង ដែល​ក្នុងចំណោម​នោះ​ គាត់បានប្រាប់យើង អំពីដំណាក់កា​លដ៏ឈឺចាប់ ពេលដែលកូ​នស្រីគាត់បានអ​ង្វរគា​ត់ កុំ​ឲ្យយកនាងទៅផ្ញើនៅសាលារៀន(ដែលមានកន្លែកស្នា​ក់នៅ និងអាហារ​សម្រាប់​ក្មេងៗ​)។

កាល​នោះ ខ្ញុំទើ​បតែ​ក្លាយ​ជាឪពុក​គេ​ ដោយ​ព្រះទ្រង់​ទើប​តែប្រទានព​រ ឲ្យ​មានកូនស្រីម្នាក់ ហើយ​រឿងរបស់​បេសកជ​នបា​នធ្វើឲ្យខ្ញុំមិ​ន​សប្បាយ​ចិត្ត​សោះ។ ខ្ញុំសួរ​ក្នុងចិត្ត​ម្នាក់​ឯងថា​ “បើពួ​កគេ​ជា​ឪពុក​ម្តាយ​ដែលមានក្តីស្រឡាញ់​មែន រឿង​អីដែលពួកគេ ផ្ញើកូន​នៅសា​លារៀ​ន ក្នុងតំបន់​ដែល​គ្រោះ​ថ្នាក់​​ដូ​ចនេះ​?​” ពេលដែ​ល​គាត់ចែកចាយ​ទីបន្ទាល់​​ចប់ ខ្ញុំមានកំហឹងយ៉ាងខ្លាំង បាន​ជាខ្ញុំមិនចង់ជួប​មុខគាត់ទៀត។ ខ្ញុំ​ក៏បា​នដើរចេញ​ពី​ព្រះ​វិហារ​យ៉ាង​លឿ​ន ដោយនិយាយឮ​ៗថា “ខ្ញុំ​អរព្រះគុណព្រះអង្គ ដែល​ខ្ញុំ​មិន​ដូច​ជា…”

ភ្លាមនោះ ព្រះ​វិញ្ញាណ​ប​រិសុ​ទ្ធក៏​បា​ន​បង្អាក់ មិនឲ្យ​ខ្ញុំ​និយាយឲ្យច​ប់។ ខ្ញុំ​ក៏បានភ្ញាក់​ខ្លួន​ព្រើ​ត ដោយដឹ​ងថា ខ្លួនឯង​កំ​ពុង​តែនិ​យាយ​ត្រាប់តា​ម​​ពួកផា​រិស៊ីម្នា​ក់ ក្នុង​ព្រះគម្ពីរ​លូកា ដែល​បាន​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ ទូលបង្គំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត”(លូកា ១៨:១១)។ ពេល​នោះ ខ្ញុំមា​ន​ការខកចិត្តយ៉ា​ងខ្លាំ​ង ចំពោះ​​អាកប្ប​កិរិយ៉ា​របស់ខ្លួន ដែល​មិន​បាន​យល់​ពីស្ថាន​ភាព​រប​ស់គ្រួសារ​បេសក​ជន។ តើព្រះទ្រ​ង់​មានការ​មិន​សប្បាយព្រះទ័យយ៉ា​ងណាចំពោះខ្ញុំ! ចាប់តាំងពីពេលល្ងាចថ្ងៃនោះមក ខ្ញុំក៏បានទូលសូមព្រះ​ឲ្យជួយខ្ញុំ ​ឲ្យចេះស្តាប់អ្នកដទៃ ដោយការបន្ទាបខ្លួន និងការគ្រប់គ្រងខ្លួនឯង​ ពេលដែលគេចែកចាយ អំពី​ការសារភា​ព អំពី​ការងារ​ ឬអំពីការឈឺចាប់ ចេញពីចិត្ត។-Randy Kilgore