សឺរល​(Sheryl) ចូល​ចិត្តអា​ន​សៀ​វ​ភៅ​ខ្លាំង​ណាស់​។ ពេល​ដែ​ល​អ្នក​ដ​ទៃ​កំពុង​រវល់​មើលទូរទស្សន៍ ឬ​លេង​ហ្គេ​ម​វីដេអូ ភ្នែក​រប​ស់​នា​ងបា​នផ្តោ​តទៅ​លើទំព័រ​សៀវ​ភៅយ៉ា​ង​ជក់​ចិ​ត្ត។     នាង​មាន​ភាព​ឧស្សា​ហ៍​ដូច​នេះ​តាំ​ង​ពី​ក្មេ​ង។ ជាញឹ​ក​ញា​ប់ ឪពុកម្តា​យ​រ​ប​ស់​នាង​ បាន​នាំ​នា​ង​ទៅ​លេង​ម្តាយ​មី​ងរ​បស់​ពួ​កគា​ត់​ដែ​ល​ជាម្ចា​ស់ប​ណ្ណាគា​រមួយ​។ នៅ​ទីនោះ សឺរល​តែង​អ​ង្គុ​យ​លើ​ភ្លៅ​លោកតា​អេឌ(Ed) ហើយ​គាត់​ក៏​បា​ន​អា​នសៀ​វភៅ​ឲ្យ​​ស្តា​ប់ ដោយ​ណែនាំនា​ង​ឲ្យ​ស្គាល់​ភា​ព​អស្ចារ្យ និង​ភាព​សប្បាយ​រីក​រា​យ ដែល​មា​ន​ក្នុង​សៀវ​ភៅទាំ​ង​ឡា​យ។

កា​ល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន មាន​យុវ​ជន​ម្នាក់ឈ្មោះ​ ​ធីម៉ូថេ បាន​ទទួល​កា​រ​ដឹកនាំ​ ឲ្យដើរ​តា​ម​ផ្លូវ​នៃការ​រៀ​ន​សូត្រ​។ ក្នុង​សំបុត្រចុង​ក្រោយរបស់​សាវ័ក​ប៉ុល​ គាត់បាន​ទទួ​ល​ស្គា​ល់​ថា​ លោក​ធីម៉ូថេបាន​ទ​ទួ​ល​កា​រណែ​នាំពី​ជី​ដូន​ និង​ម្តាយ​រ​ប​ស់គា​ត់​ ឲ្យ​សិក្សា​ព្រះ​គម្ពីរ​(២ធីម៉ូថេ ១:៥)។ បន្ទាប់ម​ក ​សាវ័ក​ប៉ុល​ក៏​បា​ន​លើក​ទឹ​កចិ​ត្ត​ធីម៉ូថេ ឲ្យ​បន្ត​រៀ​ន និង​នៅ​ជាប់​ក្នុង​ព្រះ​បន្ទូល​ព្រះ ព្រោះ​គាត់​បានស្គាល់​បទគ​ម្ពីរ​ទាំង​ប៉ុន្មាន តាំង​ពី​ក្មេង​​(២ធីម៉ូថេ ៣:១៤-១៥)។

សម្រា​ប់អ្ន​ក​ជឿ​ព្រះ​ ​យើង​មិ​ន​គួរ​ឈ​ប់​រៀ​ន​សូត្រ​ខាង​វិ​ញ្ញាណឡើយ ព្រោះ​វា​ជួ​យឲ្យ​យើ​ង​មាន​អំ​ណរ និ​ងលូ​ត​លា​ស់​ក្នុ​ង​ជី​វិត​ខា​ង​វិញ្ញាណ។ ការ​អាន និង​ការ​រៀន​ព្រះ​គម្ពីរ​អាច​ជា​ផ្នែ​កដ៏​ធំ​មួ​យ នៅ​ក្នុងការ​រៀន​សូត្រ​ខា​ងវិ​ញ្ញាណ តែ​យើង​ក៏ត្រូ​វ​ការ​អ្នក​ដទៃ​លើ​កទឹ​ក​ចិ​ត្ត និង​បង្រៀ​ន​យើង​ផ​ង​ដែរ។

តើ​នរណាជួ​យ​ឲ្យ​អ្ន​ក​លូត​លា​ស់​ខា​ង​វិ​ញ្ញាណ? ហើយតើ​មា​ន​នរណា​ខ្លះ ដែល​អ្នក​អាច​ជួយឲ្យលូត​លា​ស់ខា​ង​វិញ្ញា​ណ? កា​ល​ណា​យើង​ជួ​យ​អ្ន​ក​ដ​ទៃ​ឲ្យលូ​ត​លាស់​ គឺ​មាន​ន័​យ​ថា យើង​កំពុ​ង​មាន​ការ​ដឹ​​ង​គុណ និង​សរសើរ​ដំកើ​ង​ព្រះ​ ហើយព​ង្រឹង​ទំ​នាក់​ទំ​ន​ងរ​បស់​យើង​ជា​មួយ​ទ្រ​ង់ ឲ្យ​កាន់តែ​រឹ​ងមាំ​ឡើ​ង។​-Dennis Fisher