មាន​ពេលមួយ​ខ្ញុំ​បាន​ឃើញគ្រួសារមួយ ដែល​ឪពុកម្តាយកំពុងមានការនឿយហត់ នៅ​ក្នុងការ​មើល​កូ​នតូចៗ​ដ៏រពិសទាំងពីរ​នាក់ ដែល​ជា​សិ​ស្ស​សាលា​មត្តេយ្យ​។ អ្នក​ទាំង​ពីរ​មាន​ការ​ពិបាក នៅ​ក្នុង​ការអូ​ស​នាំពួ​ក​វា ​ចេញ​ចូល​អា​កាស​យាន្ត​​ដ្ឋាន និង​ចេញ​ចូលយន្ត​ហោះ ហើយពេល​នោះ ជើងហោះ​ហើ​រ​ចុងក្រោ​យរបស់ពួ​ក​គេ​ក៏ត្រូ​វបាន​ពន្យា​ពេលទៀ​ត។ ពេល​ខ្ញុំ​មើល​ក្មេងប្រុស​ទាំងពី​រកំ​ពុ​ងរត់ចុះឡើ​ង ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏អ៊ូអរ នៅ​កន្លែ​ងច្រ​កទ្វា​រ ខ្ញុំក៏​បា​នឆ្ង​ល់​ថា ឪពុក​ម្តាយ​រប​ស់ពួ​ក​គេ នឹង​ធ្វើ​ឲ្យពួក​គេ​អង្គុយនៅ​ស្ងៀម​ ក្នុង​យន្ត​ហោះ ឲ្យបាន​កន្លះម៉ោ​ង ក្នុងដំណើរ​ទៅ​ទីក្រុង​គ្រែន រេភីត ដោយ​របៀប​ណា។ ពេលយើ​ងបា​ន​ចូល​អង្គុយ​ក្នុងយ​ន្តហោះ​ ខ្ញុំក៏​បាន​កត់សំគា​ល់ឃើញ​ថា បុរ​សជាឪពុក​កំពុង​អង្គុយ នៅ​​​លើកៅ​អី​ខាង​ក្រោយ​ខ្ញុំ ជាមួ​យកូ​ន​ប្រុស​របស់គាត់ម្នា​ក់ ហើយ​ម្នាក់​ទៀតអង្គុយ​ជាមួយម្តាយវា នៅ​ជួរ​ផ្សេង។​ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឮឪ​ពុក​ដ៏​ហត់​នឿយ​រូបនោះ​​បបួល​កូន​ប្រុស​គា​ត់ ឲ្យ​ស្តាប់​គាត់​អាន​សៀវ​ភៅរឿ​ង ឲ្យវាស្តា​ប់​​។ ក្នុង​អំឡុង​​ពេល​នៃ​ការ​ហោះ​ហើរកន្លះម៉ោង​​ ​ឪពុក​ដែល​មា​ន​ក្តី​ស្រឡាញ់នោះ​ ក៏បា​ន​អា​ន​ឲ្យកូ​នរបស់ខ្លួ​នស្តា​ប់ ដោយ​សម្លេង​ស្រ​ទន់ និង​ការ​អត់ធ្ម​ត់ ធ្វើ​ឲ្យ​វានៅ​ស្ងៀម ហើយ​ស្តាប់​គាត់​អាន​រឿង​យ៉ាង​ជក់​ចិ​ត្ត។

ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែលស្តេ​ច​ដាវី​ឌបាន​និ​ពន្ធ មានទំនុក​មួយ​បាន​ប្រកា​ស​ថា​ “ព្រះយេហូវ៉ា​​ទ្រ​ង់​មាន​ព្រះហឫទ័យ​​អាណិត​​ដល់​​អស់​អ្នក ដែល​កោតខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ”(ទំនុកដំកើង ១០៣:១៣)។ បទ​គម្ពីរនេះបា​នប្រា​ប់ឲ្យយើងដឹងថា ព្រះវរ​បិតា​នៃ​យើង​ ដែលគង់​នៅស្ថា​នសួ​គ៌ ទ្រង់បា​នស្រ​ឡាញ់កូ​នទ្រង់ខ្លាំ​ង​ប៉ុណ្ណា ហើយ​ក៏បា​នរំឭ​កថា​ យើង​មាន​ពរ​ណាស់ ដែល​អាច​មើ​ល​ទៅទ្រង់​ ហើយ​ស្រែកឡើង​ថា ​“ឱអ័ប្បា ព្រះវរ​បិតា”​(រ៉ូម ៨:១៥)។

ពេលអ្ន​ក​កំពុង​តែ​នឿយហត់ ក្នុង​ដំណើរ​ជីវិត ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យអ្ន​កស្តា​ប់​រឿង ដែលនិយាយ​អំពី​ក្តី​ស្រ​ឡាញ់ ដែលទ្រ​ង់​មាន​ចំពោះអ្ន​ក​វិ​ញ។ ព្រះ​វរបិ​តា​នៃអ្ន​ក​ដែល​គង់​នៅស្ថា​ន​សួគ៌ តែង​តែ​គង់​នៅ​ក្បែរ ហើយ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បីលើ​ក​ទឹក​ចិត្ត​អ្នក ដោយ​ព្រះបន្ទូល​ទ្រង់​។-Bill Crowder