ន្ទាប់​​ពីលោកគ្រី​ស សេន​ឌ័រ(Chris Sanders) ដែល​ជា​អតី​ត​កីឡាក​រ​អត្ត​ពលិក​អាជីព មានរបួស​​ធ្វើ​​ឲ្យអាជីព​របស់​គាត់​ត្រូវ​បញ្ចប់ គាត់ក៏បានប្រាប់អតីតយុទ្ធជនមួយក្រុមថា ទោះបីជាគាត់មិនដែលមានបទពិសោធន៍ នៅសមរភូមិក៏ដោយ ក៏គាត់នៅតែអាចយល់អំពីសម្ពាធនៃការផ្លាស់ប្តូរដ៏ពិបាក ពី​មនុស្សដែល​មានកាយសម្បទាគ្រប់គ្រា​ន់ ទៅ​ជា​ជន​ពិ​កា​រ។

ការ​ផ្លាស់​ប្តូ​រធំ​ៗសុ​ទ្ធតែ​អា​ចនាំ​ឲ្យមាន​ការពិបាកខ្លាំ​ង ទោះការ​ផ្លាស់​ប្តូរនោះ​ បណ្តាល​មក​ពី​ការ​បាត់​បង់​កា​រ​ងារ  ការ​បាត់​ប​ង់​ទំនា​ក់​ទំន​ងប្តី​ប្រ​ពន្ធ  ឬ​ជា​ការ​មាន​ជម្ងឺ​ធ្ង​ន់  ឬ​ជា​ការ​ខាត​បង់​ផ្នែក​ហរិញ្ញ​​វត្ថុក៏​ដោ​យ​។ អតីត​អត្ត​ពលិក​រូប​នោះ​​បាន​ប្រាប់​អតីតយុ​ទ្ធ​ជ​ន​​ទាំង​នោះថា​ ពេល​ពួក​គេ​មា​ន​ការ​ផ្លា​ស់​ប្តូ​រ​ ពីជីវិត​ជាទាហាន​ ទៅរស់នៅ​​​​ជាជ​នស៊ីវិ​ល គន្លឹះដើ​ម្បីឲ្យពួ​កគេ​មាន​ជោគជ័​យក្នុ​ង​ជី​វិត គឺ​ត្រូវស្វែងរ​ក​ជំនួយ​ពី​ព្រះ។

សូម​យើង​អានបទ​គម្ពីរ​យ៉ូស្វេ ពេល​ណាយើ​ងស្ថិ​ត​ក្នុង​ដំ​ណើរ​នៃ​ការ​ផ្លាស់ប្តូ​រ​ដ៏​ពិ​បា​ក។ បន្ទាប់​ពីសា​សន៍អ៊ី​ស្រាអែល​បាន​វិ​ល​វល់នៅ​ក្នុង​វា​លរហោស្ថា​ន​អស់​រយៈ​ពេល​៤០​ឆ្នាំ​ ហើយ​ឆ្លង​កា​ត់​ការពិបាក​ជាច្រើ​ន​ ព្រះទ្រ​ង់​ក៏បា​ន​ឲ្យ​ពួ​កគេ​ត្រៀមខ្លួ​ន ចូល​ទឹក​ដីស​ន្យា។ បន្ទាប់​ពី​លោក​ម៉ូសេ​ដែល​ជាអ្ន​ក​ដឹកនាំ​ដ៏ឆ្នើម​របស់ពួ​ក​គេ​បាន​ស្លាប់​ហើ​យ លោក​យ៉ូស្វេដែ​លជា​អ្ន​កជំ​នួយ​របស់​គាត់ ក៏បា​ន​មើល​ការ​ខុសត្រូវប​ន្តពីគា​ត់។

ព្រះ​ទ្រង់​ក៏​បា​ន​ប្រាប់​លោ​ក​យ៉ូ​ស្វេ​ ឲ្យ​“មាន​កំឡាំង និង​ចិត្ត​ក្លាហានឡើង​ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បម្រើទ្រង់ បាន​បង្គាប់​មក ហើយកុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ ប្រយោជន៍​ឲ្យ​គាត់​បាន​កើត​ការ​នៅ​កន្លែង​ណា ដែល​គាត់​ទៅ​(យ៉ូស្វេ ១:៧)។ លោក​យ៉ូស្វេត្រូ​វតែយកព្រះបន្ទូលរបស់​ព្រះជាគោល នៅក្នុងការដឹកនំា​ប្រជា​ជន​​អ៊ី​ស្រា​អែល ក្នុងគ្រប់​ស្ថា​ន​ភាព​ទាំង​អ​ស់។

ព្រះ​រាជ​ប​ញ្ជា និង​ព្រះបន្ទូល​សន្យា ដែល​ព្រះអ​ម្ចាស់​ប្រទានលោកយ៉ូស្វេ ក៏​សម្រាប់​ឲ្យយើងអនុវត្តតាមផងដែរ គឺយើងត្រូវ “​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃយើង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​យើង​ទៅ​”(ខ.៩)។

ព្រះ​ទ្រង់​គង់នៅជាមួយយើ​ង ទោះជា​យើងស្ថិតក្នុង​ស្ថាន​ភាពបែបណា​ក៏ដោយ។-David McCasland