នៅចុង​សត​វត្សរ៍​ទី​៤ ចក្រ​ភព​រ៉ូម​ក៏បានឈប់​ចាប់អ្នកដើ​រ​តាម​ព្រះគ្រីស្ទ យក​ទៅឲ្យសត្វ​តោស៊ី ឲ្យ​ពល​រដ្ឋ​រ៉ូម៉ាំង​មើល​កម្សាន្ត​ទៀត​។ ប៉ុន្តែ ល្បែង​មរណៈ​នៅ​តែបន្ត​មាន ដោយ​គេនៅ​តែឲ្យអ្ន​ក​ប្រយុទ្ធប​ន្ត​កាប់សម្លាប់​គ្នា ឲ្យគេ​មើ​ល​កម្សាន្ត ក្នុង​ទីលាន​ប្រកួតជាធម្មតា រហូតដល់ពេលមួយ មាន​មនុស្សម្នាក់បានលោតចេញពីកន្លែងទស្សនា ចូលទៅ​ក្នុងទីលានប្រកួត ហើយ​ក៏បានព្យាយាម​ឃាត់គូរប្រយុទ្ធ​ទាំងពីរនាក់នោះ ឲ្យឈ​ប់កាប់សម្លាប់​គ្នា​ទៀ​ត​។ គាត់​ឈ្មោះធេលេម៉ាកូស(Telemachus) ជា​អ្នកបម្រើព្រះ​មកពីវាលរ​ហោស្ថា​ន។ កាល​នោះ គាត់ម​ក​លំហែ​កាយ​ក្នុ​ងទី​ក្រុង​រ៉ូម តែ​គាត់​មិ​ន​អា​ចអ​ត់ទ្រាំ​នឹង​កា​រ​កាប់​សម្លាប់​គ្នា​ ដ៏​ពេញ​និយមនេះ​។ តាម​កំណ​ត់ហេ​តុ​រប​ស់លោក​ធេអូដូរេត(Theodoret) ដែលជា​អ្នក​ដឹក​នាំពួ​កជំនុំ និង​ជាអ្ន​កប្រវត្តិសា​ស្ត្រ បា​​នឲ្យ​ដឹងថា​ លោកធេលេម៉ាកុសបា​ន​ស្រែ​ក​អំពាវ​នាវ ឲ្យគេ​ប​ញ្ឈប់​អំពើ​ហឹង្សានោះ​ទៀត តែ​គាត់​ត្រូវ​ពួក​បណ្តាជន​សម្លាប់ដោយ​ចោលនឹ​ង​ថ្ម​។ អធិរាជ ហូណូរាស(Honorius) ក៏បាន​ដឹងអំ​ពីសកម្ម​ភាពដ៏ក្លាហាន​របស់គាត់ ហើ​យក៏​បា​នប​ញ្ជារ​ឲ្យគេ​លុបបំបាត់ការ​ប្រកួត​នោះ​។

អ្នក​ខ្លះប្រ​ហែល​ជា​ចង់​ចោ​ទ​ជាសំ​ណួ​រថា​ “តើមានតែ​លោក​ធេលេម៉ាកុសទេឬ​ ដែល​បា​នលះ​ប​ង់ជី​វិត ដើម្បីប្រ​ឆាំង​នឹង​ការ​អាក្រក់​នោះ​​?” ការ​នេះបានធ្វើឲ្យ​ខ្ញុំនឹ​ក​ចាំ អំពី​សាវ័ក​ប៉ុល ដែល​បានចោទសួ​រ​ខ្លួន​ឯង​ថា “ហេតុ​​អ្វី​​បា​ន​ជា​យើង​មាន​សេចក្តី​អន្តរាយ រាល់​ពេល​វេលា​ដែរ?”(១កូរិនថូស ១៥:៣០)។ ក្នុង​បទ​គ​ម្ពីរ ២កូរិនថូស ១១:២២-៣៣ គាត់បានពិ​ពណ៌​នា​ អំពី​ទុក្ខ​លំបា​កដែ​ល​គាត់​មាន ដោយសារ​សេចក្តី​ស្រ​ឡាញ់ ចំពោះ​ព្រះ​គ្រីស្ទ​ ដែលក្នុ​ង​ចំណោម​នោះ មាន​ទុក្ខ​លំបាក​ជាច្រើន ដែល​អាច​ធ្វើ​ឲ្យគាត់បា​ត់​បង់ជីវិត។ តើ​អ្វីដែ​ល​គា​ត់ធ្វើនោះ​ មាន​តម្លៃឬ​ទេ​?

សាវ័​កប៉ុ​លបានរងទុក្ខ​លំបាក​គ្រប់​យ៉ាង ក្នុង​ការ​ងារបម្រើព្រះ​ ហើយគា​ត់​បានក្លាយ​ជាអ្នកបម្រើព្រះ​​ដ៏ជោគជ័យ។ ការ​លះបង់​អ្វីដែលមិនស្ថិតស្ថេ​រ ដើម្បី​ទទួ​លបា​ន​នូវ​ព្រះព​រ​ដ៏អស់កល្បជានិច្ច ជាការបណ្តាក់ទុនដ៏ល្អ​។ ក្នុង​គ្រារស់ឡើ​ង​វិញ ជីវិ​តរបស់​អ្នក​ដែ​លបា​នរស់នៅ ថ្វាយ​ព្រះគ្រីស្ទ និងសម្រាប់​អ្នក​ដ​ទៃ គឺជាគ្រា​ប់​ពូ​ជ​ ដែល​​នាំ​​ឲ្យ​ទទួលបាននូវ​ផ​លផ្លៃ​ដ៏​អស់​កល្ប ដែល​យើង​នឹងមិនអាចបំភ្លេច​បាន​ឡើ​យ។-Mart Dehaan