មាន​បាតុ​ភូត​ជា​ច្រើ​នដែ​លបា​នកើ​ត​ឡើ​ង ក្នុង​ចក្រ​វា​លដែ​​ល​ធំឥត​ព្រំ​ដែន​ តែ​ភាគ​ច្រើ​ន យើងមិ​នដឹងថា មានអ្វីកើ​ត​ឡើងខ្លះទេ។ មាន​របស់​ជាច្រើន ដែល​មានរូបរាង្គតូចពេក ឬផ្លាស់ទី​លឿនពេ​ក ឬ​យឺត​ពេក ដែល​ធ្វើឲ្យយើ​ង​មិនអាចមើលឃើញ។ ទោះជា​យ៉ាងណាក៏ដោយ​ ដោយសារ​មាន​បច្ចេក​វិទ្យាទំនើប នោះ​លោក​លូ​អ៊ីស ស្វាតបឺក(Luis Schwartzberg) ដែល​ជា​អ្នកប​ង្កើត​ខ្សែ​ភា​ពយ​ន្ត​ អាច​បង្ហា​ញ​នូ​វវី​ដេអូស្តី​អំពី​របស់​ដែល​តូចៗ​ទាំ​ង​នោះ ដែល​មាន​ដូ​ច​ជាមា​ត់របស់ស​ត្វ​ដង្កូវ​មេអំ​បៅ ភ្នែក​របស់​សត្វ​រុ​យ និង​ការ​លូត​លាស់​របស់​ដើម​ផ្សិត​ជា​ដើម។

ដោយ​សារ​សមត្ថ​ភាពយើង​មានកំ​ណត់ នោះ​យើងមិ​ន​អាចមើល​ភាព​លម្អិត​នៃ​វត្ថុ​ទាំង​ឡា​យ ក្នុ​ងពិភ​ពខា​ងសាច់ឈាមឲ្យបានគ្រប់ជ្រុងជ្រោយ​ឡើ​យ តែ​ការ​នេះ​បានរំឭកយើងផង​ដែរ​ថា សមត្ថភាព​ខាងវិញ្ញាណ​រប​ស់យើងក៏​មា​ន​ដែនកំ​ណត់​ផង​ដែ​រ ពោលគឺ​យើងមិ​នអា​ចដឹងអំ​ពី​អ្វីៗទាំ​ងអស់ ដែល​កំពុ​ង​កើត​ឡើង ក្នុង​ពិភពខាង​វិញ្ញាណ​បាន​ឡើ​យ។ ព្រះ​ទ្រង់កំពុ​ង​ធ្វើកិច្ច​កា​ររបស់​ទ្រង់នៅ​ជុំវិញខ្លួ​នយើង​ តាម​របៀប​ដ៏អស្ចារ្យ​ហួស​ពីកា​រ​ស្មា​ន។ ប៉ុន្តែ ភ្នែក​ខាងវិញ្ញាណរ​ប​ស់យើ​ង មាន​ដែន​កំណ​ត់ បា​នជា​យើ​ងមិនអា​ច​មើលឃើញ​ការ​អ្វី​ដែ​លទ្រ​ង់​កំពុ​ង​ធ្វើ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ ​ហោរាអេ​លីសេ ពិត​ជាបាន​មើលឃើញនូវកិ​ច្ចការដ៏អស្ចារ្យ ដែល​ព្រះទ្រង់កំពុងធ្វើ។ ព្រះទ្រង់ថែមទាំងបានបើក​ភ្នែកអ្នក​បម្រើរ​បស់​គាត់​ ដែលមាន​ពេញ​ដោយការ​កោតខ្លាច ឲ្យ​បានមើល​ឃើ​ញក​ង​ទ័ព​នៃស្ថាន​សួគ៌​ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​ម​កប្រយុទ្ធជួស​ពួ​ក​គេ(២ពង្សាវតាក្សត្រ ៦:១៧)។

ការ​ភ័យ​ខ្លា​ច ធ្វើឲ្យ​យើ​ង​មាន​អារម្មណ៍​ទន់​ខ្សោ​យ ហើយ​មិន​អាច​ធ្វើអ្វី​កើត ហើយ​ធ្វើ​ឲ្យយើងគិតថា​ យើងកំ​ពុង​តែ​នៅឯ​ក​កោក្នុ​ងពិ​ភព​លោក​នេះ។ ប៉ុន្តែ ព្រះទ្រង់​បា​ន​ធានាយើ​ងថា​ ព្រះវិញ្ញាណនៃ​ទ្រ​ង់ ដែល​គ​ង់នៅ​ក្នុ​ងយើ​ង ទ្រង់​ធំជា​ង​អំណាច​ទាំង​អស់ នៅក្នុ​ង​លោកិយ(១យ៉ូហាន ៤:៤)។

ពេល​ដែល​យើ​ង​មាន​កា​រ​បាក់​ទឹ​ក​ចិ​ត្ត ដោយ​សារ​​កា​រអាក្រ​ក់ដែ​ល​យើង​មើលមិ​ន​ឃើញ យើងអា​ច​គិ​តអំ​ពី​ការ​ល្អដែ​លទ្រ​ង់​កំពុ​ង​ធ្វើ​ ដែល​យើង​មិន​អា​ចមើ​ល​ឃើ​ញនោះ​។​-Julie Ackerman Link