កាល​ពី​ពេលថ្មី​ៗនេះ ដាឡាស់(Dallas) ចៅ​ប្រុ​ស​រប​ស់​ខ្ញុំ​ ដែល​មាន​អា​យុ​៥​ឆ្នាំ​ បាន​សួរ​ខ្ញុំថា “ហេតុ​អ្វី​បា​ន​ជា​ព្រះយេស៊ូវ​សុគ​ត​​នៅ​លើឈើឆ្កា​ង?” ពេល​ឮ​គាត់​សួរដូ​ចនោះ ខ្ញុំក៏​បាននាំ​គា​ត់ជជែក​គ្នាប​ន្តិច​អំពី​សំណួ​រនេះ។ ខ្ញុំ​ក៏បាន​ពន្យល់​គា​ត់​ពី​អំពើ​បាប និង​ការ​ដែ​ល​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះ​ទ័យ​លះប​ង់​ព្រះជ​ន្ម ដើម្បី​លោះបាប​យើ​ង។ បន្ទាប់​មក គាត់​ក៏​បាន​ទៅ​រត់​លេង ជាមួ​យ​បង​ប្អួន​រប​ស់គា​ត់​។ ពីរ​បីនា​ទីក្រោ​យ​មក ខ្ញុំ​ក៏​បាន​ឮ​គាត់និយាយគ្នាជាមួយ​ខេធី(Katie) ដែលជា​បង​ប្អូ​ន​ជី​ដូនមួ​យ​របស់​គាត់ មាន​អាយុ​ដំណាល​គាត់​ដែ​រ។ គាត់​បាន​ប្រា​ប់នា​ង ​ អំពី​មូ​ល​ហេតុដែលព្រះ​យេស៊ូវ​បា​ន​សុ​គត។ ខេធី​ក៏បា​ន​ត​ប​ទៅ​គា​ត់វិ​ញ​ថា “ព្រះយេស៊ូវ​មិនបានសុគ​តទេ​”។ ដាឡាស់ក៏​បា​ន​តប​ថា “បាទ ទ្រង់សុគត​មែន លោក​តាបា​ន​ប្រាប់​ខ្ញុំថា​​ ទ្រង់បានសុគ​ត​លើឈើ​ឆ្កាង​”។

ពេល​នោះ ​ខ្ញុំក៏​បា​ន​ដឹ​ងថា​ ខ្ញុំ​មិន​បា​ន​ប្រាប់​គា​ត់​ឲ្យ​អស់​សេ​ចក្តីទេ។ ដូច​នេះ ខ្ញុំក៏​បា​នជ​ជែក​ជាមួ​យគា​ត់​ម្តងទៀ​ត ដោយ​ពន្យល់ប្រាប់​គាត់​ឡើ​ង​វិញ​ អំពី​ការ​សុគ​តរ​បស់​ព្រះយេ​ស៊ូ​វ ហើយ​ប្រាប់​គា​ត់ថា ព្រះយេស៊ូ​វ​បាន​មា​ន​ព្រះជន្ម​រស់​ឡើ​ង​វិញ​ បន្ទាប់​ពីទ្រ​ង់​បា​ន​សុគត​បីថ្ងៃ​។   គាត់​ក៏បា​ន​ដឹ​ងថា​   ព្រះយេស៊ូវ​មា​ន​ព្រះជ​ន្មរ​ស់​នៅ​ស​ព្វថ្ងៃ​ ទ្រង់​មិន​បា​នសុ​គត​ជារ​ហូត​ទេ​។

ការ​នេះបាន​រំឭ​កខ្ញុំថា​ ពេល​យើង​ផ្សា​យដំ​ណឹង​ល្អ​ យើង​ត្រូវ​ផ្សា​យឲ្យចប់​ចុ​ង​ចប់​ដើម។​ ពេល​ដែល​បុរស​ម្នាក់​ម​កពី​នគរអេធីយ៉ូពី សួរលោក​ភីលីព អំពី​បទ​គម្ពីរ​មួ​យ​ផ្នែក ដែល​គាត់​មើល​មិន​យល់ លោកភីលី​ព​ក៏បា​នប​ក​ស្រាយ​បទគ​ម្ពីរ​នោះឲ្យ​គា​ត់​ស្តា​ប់ ហើយក៏​បានផ្សា​យដំ​ណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ ដ​ល់​គាត់”(កិច្ចការ ៨:៣៥)។

ពេល​យើង​ផ្សា​យ​ដំ​ណឹងល្អអំពីព្រះយេ​ស៊ូវ យើង​អាច​ប្រាប់គេថា​ យើងរាល់​គ្នាជា​ម​នុស្សមានបាប យើងត្រូវការសេចក្តីសង្រ្គោះ តែព្រះ​រាជបុត្រា​នៃព្រះដែល​គ្មានបាបសោះ បានយាងម​ក​សុគត ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប ហើយ​ទ្រង់ក៏បានមា​នព្រះ​ជន្មរ​ស់ឡើងវិញ ជាការបញ្ជាក់​ថា ទ្រង់មា​នអំណាច​ឈ្នះសេចក្តី​ស្លាប់។ ព្រះ​យេស៊ូ​វ​ដែលជា​ព្រះសង្រ្គោះនៃយើង ទ្រង់​មាន​ព្រះជន្មរស់ ហើយពេ​ល​នេះ ទ្រង់​សព្វព្រះទ័យនឹងឲ្យយើងទទួលជឿទ្រង់ ​ហើយយាងទ្រង់ចូលគង់ក្នុងចិត្តយើង​។ ពេលដែ​លមាន​ន​រ​ណាម្នា​ក់​ច​ង់​ស្វែ​ងយ​ល់អំពីព្រះ​យេស៊ូវ សូម​យើង​ប្រា​ប់​គា​ត់​ អំពី​ព្រះអង្គឲ្យចប់​ចុង​ច​ប់ដើ​ម។-Dave Branon