ទ​គម្ពីរ​ទំ​នុក​ដំ​កើង ជំពូក ១៣៤ មា​ន​តែ​៣ខ​ទេ តែវា​ជា​ភ​ស្តុតា​ងប​ញ្ជាក់​ថា កិច្ច​ការ​ដ៏​តូចអាច​​មា​ន​​ន័​យច្រើនស​ន្ធឹក។ ក្នុង​ជំ​ពូ​ក​​នេះ​ ពីរ​​ខ​​ដំបូ​ង​និយា​យ​​អំពី​កា​​រ​លើកទឹកចិត្ត​ដ​ល់​ពួ​ក​សង្ឃ​ដែល​ធ្វើកា​រប​ម្រើ​ ក្នុងដំណាក់ព្រះ រៀង​រាល់​យ​ប់។ អគារ​ព្រះវិហារ​ងងឹត ហើយ​ហាក់​ដូច​នៅទទេ គ្មាន​អ្វីដែលគួរឲ្យក​ត់សំ​គាល់​ទេ។ តែ​អ្នក​បម្រើ​ព្រះទាំង​នេះ​បាន​ទទួល​ការ​លើកទឹ​ក​ចិត្ត​ឲ្យ “ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ   ហើយ​សូម​ឲ្យ​ព្រះយេហូវ៉ា​បាន​ព្រះពរ​”(ខ.២)។  រីឯខ​.៣វិញ  គឺ​​ជា​សម្លេង​របស់​ពួកជំនុំ​ ដែល​បន្លឺ​ឡើ​ង ក្នុ​ងពេ​ល​យប់​ងងឹត និង​ឯក​កោនោះ​ថា “សូម​​ឲ្យ​ព្រះយេហូវ៉ា ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ពី​ក្រុង​ស៊ីយ៉ូន​មក​ផង”។

ការនេះបា​នធ្វើឲ្យខ្ញុំនឹកចាំ ​អំពី​អ្នកបម្រើ​ព្រះអម្ចាស់ដ​ទៃទៀ​ត ក្នុង​ពេលសព្វថ្ងៃ​ ដែល​មានដូច​ជាគ្រូគង្វាល និង​ក្រុម​គ្រួសាររបស់ពួក​គេ ដែលកំ​ពុ​ងប​ម្រើ​ព្រះក្នុង​ព្រះវិហារ​តូចៗ នៅតំ​បន់​ដា​ច់​ស្រយ៉ាល។ ជាញឹ​កញា​ប់ ពួក​គេច្រើ​ន​តែ​មានការបា​ក់ទឹក​ចិត្ត ត្រូវ​ល្បួង​ឲ្យអ​ស់​សង្ឃឹម ខណៈ​ពេល​ដែល​ពួក​គេប្រឹងប្រែងអស់ពីចិត្ត​ ទំាង​ធ្វើការបម្រើដោយគ្មា​នគេចាប់អារម្មណ៍ និង​ឲ្យរង្វាន់។ ជួន​កាល ពួកគេឆ្ង​ល់ថា តើមាន​នរណា​ខ្វល់​អំពី​ការអ្វី​ដែល​ពួកគេកំពុង​ធ្វើទេ?​ តើ​មាន​នរណា​គិត​ពី​ពួកគេ អធិស្ឋាន​ឲ្យពួ​កគេ​ ឬ​ចាត់​ទុក​ពួក​គេ​ជាផ្នែកមួយ​នៃ​ជីវិត​ខ្លួ​នដែ​រឬ​ទេ​?

សម្រាប់​អ្ន​កដែ​ល​មាន​អារម្មណ៍​ឯក​កោ ឬគិត​ថាខ្លួន​គ្មានសារៈសំ​ខាន់ ខ្ញុំ​សូម​លើក​ទឹ​កចិ​ត្ត​ថា ទោះបី​ជាកិ​ច្ចការ​រប​ស់អ្ន​ក​មានទំ​ហំតូ​ចមែន តែ​ខ្លួន​អ្នកជាព្រះវិហារបរិសុទ្ធ​របស់​ព្រះ​។ ព្រះអា​ទិករដែល​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី​ ទ្រង់កំ​ពុង​ធ្វើកា​រ​​នៅក្នុ​ង និង​តាម​រយៈ​អ្នក។ ចូរ “​ប្រណម្យ​​ដៃ​ឡើង” ហើយស​រសើរ​ដំកើ​ងព្រះអ​ង្គចុះ។-David Roper