ពេល​ដែល​សិស្ស​មហា​វិទ្យាល័យ​មួយ​ថ្នាក់ បាន​ចេញ​កម្ម​សិក្សា​អំពី​វប្ប​ធម៌ ក្នុង​ចំណោម​សិស្ស​ឆ្មើម​ទាំង​ឡាយ នាង​ជា ​សិស្ស​ឆ្មើម​ម្នាក់ ដែល​គ្រូ​បង្រៀន​របស់​គាត់​មើល​ស្ទើរ​តែ​មិន​ស្គាល់។ កាល​នៅ​រៀន​ក្នុង​ថ្នាក់​ នាង​បាន​ពាក់​ស្បែង​ជើង ដែល​មាន​កែង​ជិត​មួយ​ទឹក​កន្លះ ហើយ​បាន​លាក់​កែង​ដ៏​វែង​នោះ នៅ​ក្នុង​ជើង​ខោ​របស់​នាង។ ប៉ុន្តែ ពេល​នាង​ពាក់​ស្បែក​ជើង​កវែង នាង​មាន​កម្ពស់​មិន​ដល់​១ម៉ែត្រ​កន្លះ​ផង។ នាង​ក៏​បាន​អស់​សំណើច​ថា “ខ្ញុំ​ចង់​មាន​កម្ពស់​ខ្ពស់​ ​ពេល​ខ្ញុំ​ពាក់​ស្បែក​ជើង​កែវ​ខ្ពស់។ តែ​កម្ពស់​ពិត​របស់​ខ្ញុំ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ពាក់​ស្បែក​ជើង​ក​វែង”។​

រូប​សម្បត្តិ​របស់​យើង​មិន​បាន​កំណត់ អំពី​ធាតុ​ពិត​របស់​យើង​នោះ​ទេ។ តាម​ពិត ចិត្ត​របស់​យើង​គឺ​ជា​កត្តា​កំណត់​ថា យើង​ជា​នរណា? ព្រះ​យេស៊ូវ​បាន​ប្រើ​ព្រះ​បន្ទូល​ធ្ងន់​ៗ ទៅ​កាន់​មនុស្ស​ដែល​ពូកែ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​តែ​សម្បក​ក្រៅ ដែល​មាន​ដូច​ជា “ពួក​ផារិស៊ី និង​ពួក​គ្រូ​ក្រឹត្យ​វិន័យ​ជា​ដើម”។​ ពួក​គេ​សួរ​ព្រះ​យេស៊ូវ​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​ទ្រង់​មិន​លាង​ដៃ មុន​ពេល​បរិភោគ​អាហារ តាម​ប្រពៃណីយ៍​សាសនា​របស់​សាសន៍​យូដា(ម៉ាថាយ ១៥:១-២)។ ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​វិញ​ថា “ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀម​ទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ?”(ខ.៣)។ បន្ទាប់​មក ទ្រង់​ក៏​បាន​គូស​បញ្ជាក់​ថា ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​ចំណុច​ប្រហោង​ក្នុង​ក្រឹត្យ​វិន័យ ដើម្បី​ឲ្យ​ខ្លួន​អាច​ទទួល​ផល​ចំណេញ​ជា​មាស​ប្រាក់ ជា​ជាង​មើល​ថែ​ឪពុក​ម្តាយ​របស់​ខ្លួន(ខ.៤-៦) ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​នឹង​ឪពុក​ម្តាយ និង​ក្រឹត្យ​វិន័យ​ទី​៥(និក្ខមនំ ២០:១២)។

បើ​យើង​ងប់​ងល់​តែ​នឹង​រូប​សម្បត្តិ ហើយ​ខំ​ស្វែង​រក​ចន្លោះ​ប្រហោង​ក្នុង​ក្រឹត្យ​វិន័យ​របស់​ព្រះ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​បំពាន​មក​លើ​ក្រឹត្យវិន័យ​របស់​ទ្រង់​ហើយ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែងក្លាយ ហើយ​និង​ជេរ​ប្រមាថ”(ម៉ាថាយ ១៥:១៩)។ មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ ដែល​អាច​ប្រទាន​នូវ​ចិត្ត​ដែល​ជ្រះ​ស្អាត តាម​រយៈ​សេចក្តី​សុចរិត នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​ព្រះ​អម្ចាស់​យេស៊ូវ។—TIM GUSTAFSON