នៅ​សហ​រដ្ឋ​អាមេរិក ការ​ប្រកួត​ជិះ​គោ​ឡើង​ក​មិន​ទាន់​ផ្សាំង គឺ​ជា​កីឡា​ដ៏​ពេញ​និយម។ គេ​សង្កេត​ឃើញ​អ្នក​ប្រកួតខ្លះ​កំបុត​មេ​ដៃ។ វា​ជា​របួស​ដែល​បាន​កើត​ឡើង​ជា​ធម្មតា នៅ​ក្នុង​កីឡារ​នេះ នៅ​ពេល​ដែល​មេ​ដៃ​របស់​ពួក​គេ​ទាក់ជាប់​នឹ​ងខ្សែ ហើយ​កម្លាំង​ទាញ​កន្រ្តាក់​មួយ​ទំហឹង​របស់សត្វ​គោ​ ក៏​បាន​បណ្តាល​ឲ្យ​គេ​បាត់​បង់​មេ​ដៃ​នោះ​។ បញ្ហា​នេះ​មិន​បាន​បញ្ចប់​អាជីព​របស់​ពួក​គេ​ទេ ប៉ុន្តែ អវត្ត​មាន​របស់​មេ​ដៃ​បាន​នាំ​មក​នូវ​ការ​ពិបាក​ជា​ច្រើន។ អ្នក​នឹង​ដឹង​ថា វា​ពិបាក​ប៉ុណ្ណា ពេល​ដែល​អ្នក​ព្យា​យាម​ដុះ​ធ្មេញ ឬ​ដាក់​លេវ​អាវ សិត​សក់​របស់​អ្នក ចង​ខ្សែ​ស្បែក​ជើង ឬ​មួយព្យាយាម​ញាំ​អាហារ ដោយ​មិន​ប្រើ​មេដៃ​ជា​ជំនួយ។ មេដៃ​ជា​អវយវៈ​ដ៏​តូច នៃ​រូប​កាយ​របស់​យើង ដែល​យើង​ច្រើនតែ​មើល​រំលង​តួនាទី​ដ៏​សំខាន់​របស់​វា។​

សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​បញ្ហា​ស្រដៀង​គ្នា​នេះ នៅ​ក្នុង​ពួក​ជំនុំ។ សមាជិក​ពួក​ជំនុំ​ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍ ឬ​កម្រ​បញ្ចេញ​យោបល់ ជួន​កាល​មាន​អារម្មណ៍​ថា អ្នក​ដទៃ​ហាក់​ដូច​ជា​មិន​ត្រូវ​ការ​ពួក​គេ(១កូរិនថូស ១២:២១)។ តាម​ធម្មតា គេ​មិន​លើក​យក​បញ្ហា​នេះ​មក​និយាយ​ទេ ប៉ុន្តែ ពេល​ខ្លះ បញ្ហា​នេះ​ក៏​បាន​ក្លាយ​ជា​រឿង​ធំ។​

ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​គោរព ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ស្មើ​ភាព​គ្នា(ខ.២៥)។ យើង​ម្នាក់​ៗ​គឺ​ជា​ផ្នែក​មួយ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​(ខ.២៧) ទោះ​យើង​បាន​ទទួល​អំណោយ​ទាន​អ្វី​ក៏​ដោយ ហើយ​យើង​ក៏​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​បាន​បំពេញ​តួនាទី​ជា​ភ្នែក និង​ច្រមុះ​ក្នុងក្រុម​ជំនុំ ហើយ​អ្នក​ខ្លះ​ទៀត​មាន​តួនាទី​ដូច​មេដៃ។ ប៉ុន្តែ យើង​ម្នាក់​ៗ​សុទ្ធ​តែ​មាន​តួនាទី​សំខាន់​ដូច​គ្នា ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ ហើយ​ជួន​កាល លើស​ពី​ការ​យល់​ឃើញ​របស់​យើង​ទៀត​ផង។  —JOHN BLASÉ