នៅ​ពេល​យប់ ក្នុង​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ១៩៦៨ លោក​បណ្ឌិត ម៉ាទីន លូស័រ ឃីង(Martin Luther King) បាន​ថ្លែង​សន្ទ​រក​ថា ជា​លើក​ចុង​ក្រោយ​ថា “ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ហើយ”។ ក្នុង​សន្ទរក​ថា​នោះ គាត់​បាន​និយាយ​ព្រលយ​ពាក្យ​ថា គាត់​ប្រហែល​ជា​​រស់​មិនបាន​យូរ​ទេ។ គាត់​មាន​ប្រសាសន៍​ថា “យើង​នៅ​មាន​ថ្ងៃ​ដ៏​ពិបាក ដែល​នឹង​មក​ដល់។ ប៉ុន្តែ ពេល​នេះ ខ្ញុំ​មិន​ខ្វល់​អំពី​រឿង​នេះ​ទេ។ ព្រោះ​ខ្ញុំ​បាន​ឡើង​ដល់​កំពូល​ភ្នំ​ហើយ។ ហើយ​ខ្ញុំ​បាន​មើល​មក​ក្រោម ខ្ញុំ​ឃើញ​ទឹក​ដី​សន្យា។ ខ្ញុំ​ប្រហែល​មិន​បាន​ទៅ​ដល់​ទឹក​ដី​សន្យា​ជា​មួយ​អ្នក​ទេ … ប៉ុន្តែ យប់​នេះ​ខ្ញុំ​សប្បាយ​ចិត្ត។ ខ្ញុំ​មិន​ព្រួយ​បារម្ភ​អំ​ពី​អ្វី​ទាំង​អស់។ ខ្ញុំ​មិន​ខ្លាច​មនុស្ស​ណា​ទាំង​អស់។ ភ្នែក​ខ្ញុំ​បាន​ឃើញ​សិរីល្អ​នៃ​ព្រះ​អម្ចាស់ ដែល​ជិត​យាង​មក​ដល់”។ នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​ត្រូវ​គេ​លួច​ធ្វើ​ឃាត។

ពេល​ដែល​សាវ័ក​ប៉ុល​ជិត​ដល់​ពេល​ស្លាប់ គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​សិស្ស​របស់​គាត់​  ដែល​ក្នុង​នោះ​គាត់​បាន​សរសេរ​ថា “ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ… ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ”(២ធីម៉ូថេ ៤:៦,៨)។ សាវ័ក​ប៉ុល​បាន​ដឹង​ថា ពេល​វេលា​របស់​គាត់​នៅ​លើ​ផែន​ដី ជិត​ដល់​ទីបញ្ចប់​ហើយ គឺ​មិន​ខុស​ពី​លោក​បណ្ឌិត​ឃីង​ឡើយ។ បុរស​ទាំង​ពីរ សុទ្ធ​តែ​បាន​ឆ្លង​កាត់​ជីវិត ដែល​បាន​បំពេញ​បេសក​កម្ម​ដ៏​អស្ចារ្យ​ថ្វាយ​ព្រះ​អម្ចាស់ តែ​ពួក​គេ​មិន​ដែល​ភ្លេច​ផ្តោត​ទៅ​លើ​ជីវិត​ដ៏​ពិត ដែល​កំពុង​រង់​ចាំ​ពួក​គេ​នៅ​នគរស្ថាន​សួគ៌​នោះ​ឡើយ។ ដូច​នេះ អ្នក​ទាំង​ពីរ​បាន​ស្វាគមន៍​ការ​អ្វី​ដែល​ពួក​គេ​នឹង​ជួប​នៅ​ពេល​ខាង​មុខ។​

សូម​យើង​កុំ​ផ្តោត​ទៅ​លើ​អ្វី​ដែល​មើល​ឃើញ​នោះ​ឡើយ តែ​ផ្តោត​ទៅ​លើ​អ្វី​ដែល​មើល​មិន​ឃើញ​វិញ ព្រោះ​របស់​ដែលមើល​ឃើញ​មិន​ស្ថិត​ស្ថេរ​ទេ តែ​អ្វី​ដែល​មើល​មិន​ឃើញ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច​(២កូរិនថូស ៤:១៨)។—Remi Oyedele