បន្ទាប់​ពី​ឡាន​កញ្ចាស់​របស់​អ្នក​ស្រី​វីគី(Vicki)ខូច មិន​អាច​ជួស​ជុល​បាន គាត់​ក៏​បាន​ចាប់​ផ្តើម​ប្រមូល​លុយ ដើម្បី​ទិញ​ឡានមួយ​ទៀត។ អ្នក​ស្រី​វីគី​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន សម្រាប់​កម្មុង​អាហារ​តាម​មាត់​បង្អូច​ភោជនីយដ្ឋាន។ លោក​គ្រីស(Chris) ​ជា​ភ្ញៀវដែល​បាន​ទៅ​ទិញ​អាហារ នៅ​ភោជនីយដ្ឋាន​នោះ​ជា​ញឹក​ញាប់ ក៏​បាន​ឮ​អ្នក​ស្រី​វីគី​និយាយ​ថា គាត់​ត្រូវ​ការ​ឡាន​មួយ​គ្រឿង។ លោក​គ្រីស​ក៏​បាន​និយាយ​ថា គាត់​មិន​អាច​ឈប់​គិត​អំពី​រឿង​នោះ​បាន​ទេ ហើយ​គាត់​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង។ គាត់​ក៏​បាន​ទិញ​ឡានដែល​កូន​ប្រុស​របស់​គាត់​ដាក់​លក់ បន្ទាប់​ពី​បាន​ប្រើ​ប្រាស់​វា កាល​ពី​ពេល​កន្លង​មក ។ គាត់​ឲ្យ​គេ​បាញ់​ថ្នាំ​ថ្មី ហើយ​ក៏​បានប្រគល់​កូន​សោរ​ទៅ​អ្នក​ស្រី​ វីគី។ អ្នកស្រី​វីគី​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ បាន​ជា​គាត់​លាន់​មាត់ ដោយ​ការ​ងឿង​ឆ្ងល់ និង​ការ​ដឹង​គុណ។

ព្រះ​គម្ពីរ​បាន​ត្រាស់​ហៅ​យើង ឲ្យ​រស់​នៅ ដោយ​ដៃ​ដែល​បើក​ទូលាយ ចែក​រំលែក​អ្វី​ដែល​យើង​មាន​ ដោយ​ចិត្ត​ជ្រះ​ថ្លា តាម​លទ្ធ​ភាព​របស់​យើង ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដទៃ។​ គឺ​ដូច​ដែល​បទ​គម្ពីរ​ធីម៉ូថេ​បាន​មាន​ចែង​ថា “ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង”(១ធីម៉ូថេ ៦:១៨)។ យើង​មិន​ចេះ​តែ​ធ្វើអំពើ​សប្បុរស​ដោយ​គ្មាន​ការ​ពិចារណា​នោះ​ឡើយ តែ​យើង​ត្រូវ​រស់​នៅ ដោយ​វិញ្ញាណ​ដែល​ចេះ​ចែក​រំលែក ដោយ​អំណរ។ ​ចូរយើង​រស់​នៅ ដោយ​ចិត្ត​ទូលាយ។​ ព្រះ​ទ្រង់​បាន​បង្គាប់​យើង​ឲ្យ “មាន​ចិត្ត​សប្បុរស ហើយ​ស្ម័គ្រ​ចិត្ត​ចែក​រំលែក”(ខ.១៨)។

កាល​ណា​យើង​រស់​នៅ ដោយ​ចិត្ត​ទូលាយ និង​សប្បុរស នោះ​យើង​មិន​ចាំ​បាច់​ត្រូវ​ខ្លាច​ខ្វះ​ខាត​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា ការ​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​​កំពុង​តែ​រស់​នៅ ក្នុង​ជីវិត​ពិត ដែល​ព្រះ​ទ្រង់សព្វ​ព្រះ​ទ័យ(ខ.១៩)។ ដោយសារ​យើង​មាន​ព្រះ​គង់​នៅ​ជា​មួយ​នោះ ជីវិត​ពិត​របស់​យើង​ គឺ​ជា​ការ​ឈប់​ក្តាប់​អ្វី​ៗ​ដែល​យើង​មាន​ ហើយ​ធ្វើ​ការ​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា។-Winn Collier