លោក​គ្រូ​គង្វាល ធីម ឃែលល័រ(Tim Keller) បាន​មាន​ប្រសាសន៍​ថា “បើ​យើង​គ្រាន់​តែ​និយាយ​ប្រាប់ នោះ​គេ​មិន​ដឹង​ថា ខ្លួន​គេ​ជា​នរណា​ឡើយ។ យើង​ត្រូវ​បង្ហាញ​ពួក​គេ​ផង​ដែរ។ ក្នុង​ន័យ​នេះ យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា “សកម្ម​ភាព​បញ្ចេញ​សម្លេង​ឮ​ជាង​ពាក្យ​សម្តី”។​ ឧទាហរណ៍ ប្តី​ប្រពន្ធ​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​គ្នា ដោយ​ការ​ស្តាប់ និង​ស្រឡាញ់​គ្នា។ ឪពុក​ម្តាយ​បង្ហាញ​ឲ្យ​កូន​ៗ​ដឹង​ថា ខ្លួន​ឲ្យ​តម្លៃ​ពួក​គេ ដោយ​ថែរក្សា​ពួក​គេ ដោយ​ក្តី​ស្រឡាញ់។ គ្រូ​បង្វឹក​ក៏បានបង្ហាញ​កីឡាករ​ថា ពួក​គេ​មាន​សក្តានុពល ដោយ​ព្យាយាម​ជួយ​អភិវឌ្ឍន៍​សមត្ថ​ភាព​ពួក​គេ។ល។ ប៉ុន្តែ សកម្ម​ភាព​ខុស​ពី​នេះ អាច​បង្ហាញ​អ្នក​ដទៃ នូវរឿង​ដ៏​ឈឺ​ចាប់ ដែល​មាន​ខ្លឹម​សារ​កាន់​តែ​ខ្មៅ​ងងឹត។​

ក្នុង​ចំណោម​ពាក្យ​សម្តី ដែល​ផ្អែក​ទៅ​លើ​ការ​ប្រព្រឹត្ត ក្នុង​ចក្រ​វាល​នេះ មាន​ពាក្យ​សម្តី​មួយ​ដែល​សំខាន់​បំផុត។ ពេល​ណា​យើងចង់​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ​ថា យើង​ជា​នរណា​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​អង្គ នោះ​យើង​អាច​មើល​ទៅ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នៅលើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា។ ក្នុង​បទ​គម្ពីរ​រ៉ូម ៥:៨ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅមាន​បាប​នៅ​ឡើយ​ផង”។ ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នៅ​លើ​ឈើ​ឆ្កាង គឺ​បាន​បង្ហាញ​ថា យើង​ជា​នរណា គឺ​អ្នក​ដែល​ព្រះ​ទ្រង់ស្រឡាញ់​យ៉ាង​ខ្លាំង បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​អង្គ​(យ៉ូហាន ៣:១៦)។

មនុស្ស​មាន​បាប ក្នុង​សង្គម​ដែល​ប្រេះ​បែក ងាយ​នឹង​ធ្វើ​ឲ្យ​យើង​យល់​ច្រឡំ  ចំពោះ​ពាក្យ​សម្តី និង​សកម្ម​ភាព​របស់​ពួក​គេ តែព្រះ​រាជ​សារ​ដែល​ចេញ​ពី​ព្រះ​ទ័យ​របស់​ព្រះ បាន​បន្លឺ​សម្លេង​យ៉ាង​ច្បាស់ តាម​រយៈ​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ។​ តើ​អ្នក​ជា​នរណា? អ្នក​ជា​មនុស្ស​ដែល​ព្រះ​អង្គ​ស្រឡាញ់​ជា​ខ្លាំង​ដ៏​ម្ល៉េះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​ ដើម្បី​សង្រ្គោះ​អ្នក។ សូម​ពិចារណា អំពី​ការ​លះ​បង់ ដែល​ព្រះ​អង្គ​បាន​ធ្វើ សម្រាប់​អ្នក ហើយ​សូម​ចាំ​ថា អ្នក​តែង​តែ​សក្តិ​សម​នឹង​ឲ្យ​ព្រះ​អង្គ​ធ្វើ​ការ​ទាំង​នេះ​សម្រាប់​អ្នក។​—Bill Crowder