លោកអេដ វើត ប្លែបឺក(Edward Bleiberg) ជា​អ្នក​គ្រប់​គ្រង​ការ​តាំង​ពិពណ៌ នៃ​សិល្បៈ​របស់​ជន​ជាតិ​អេស៊ីព្ទ នៅ​សារៈ​មន្ទីរប្រ៊ូគ្លីន។ ភ្ញៀវ​ដែល​ចូល​មក​ទស្សនៈ​សារៈ​មន្ទីរ​នេះ ភាគ​ច្រើន​សួរ​គាត់​ថា “ហេតុ​អ្វី​ច្រមុះ​របស់​រូប​ចម្លាក់ទាំង​នោះ កំបុត​?”

លោក​ប្លេបឺក​មិន​អាច​និយាយ​ថា ការ​បាក់​បែក​នោះ​បណ្តាល​មក​ពី​ការ​ខ្សឹក​រីក​រិល​ ដោយសារ​អាកាសធាតុ​នោះ​ឡើយ។ សូម្បីតែ ​នៅ​ក្នុង​រូប​គំនូរ​2D ​ក៏​គេ​គូរ​រូប​ចម្លាក់​នោះ ឲ្យ​កំបុត​ច្រមុះ​ផង​ដែរ។ គាត់​ក៏​បាន​សន្និដ្ឋាន​ថា គេ​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​មាន​ការបាក់​បែក​នោះ ដោយ​ចេតនា។ ពួក​សត្រូវ​នៃនគរ​អេស៊ីព្ទ​ចង់​សម្លាប់​ព្រះ​របស់​សាសន៍​អេស៊ីព្ទ។​ គឺ​ពួក​គេ​ហាក់​ដូច​ជា កំពុង​តែលេងល្បែង “កាត់​ច្រមុះ” ជា​មួយ​សាសន៍​អេស៊ីព្ទ។ កង​ទ័ព​របស់​សត្រូវ​ឈ្លាន​ពាន បាន​កាត់​ច្រមុះ​ចេញ​ពី​រូប​ព្រះ​ទាំង​អស់​នោះ ដើម្បី​ឲ្យ​ពួក​គេ​មិន​អាច​ដក​ដង្ហើម​រួច។

តើ​ពិត​មែន​ឬ? តើ​គ្រាន់​តែ​កាត់​ច្រមុះ​នោះ​ ធ្វើ​ឲ្យ​ព្រះ​របស់​អេស៊ីព្ទ​ស្លាប់​ឬ?  ស្តេច​ផារ៉ោន​ប្រហែល​ជា​គិត​ថា ទ្រង់​កំពុង​ជួប​បញ្ហាហើយ​ពេល​ដែល​ព្រះ​របស់​ទ្រង់​មាន​សណ្ឋាន​បែប​នេះ។ ជា​ការ​ពិត​ណាស់ ស្តេច​អង្គ​នេះ​មាន​កង​ទ័ព និង​ប្រជាជន​មួយ​ប្រទេសដែល​ស្ម័គ្រ​ស្មោះ​នឹង​ទ្រង់។ ជន​ជាតិ​ហេព្រើរ គឺ​ជា​ទាសករ​ដ៏​ហត់​នឿយ ដែល​ត្រូវ​បាន​ដឹក​នាំ ដោយ​លោក​ម៉ូសេ ដែល​គេ​កំពុងតាម​ចាប់​ខ្លួន។ តែ​ពួក​អ៊ីស្រាអែល ឬ​សាសន៍​ហេព្រើរ មាន​ព្រះ​ដ៏​រស់​គង់​នៅ​ជា​មួយ ហើយ​ព្រះ​របស់​ស្តេច​ផារោន គ្រាន់​តែ​ជាព្រះ​ក្លែង​ក្លាយ​ប៉ុណ្ណោះ។ បន្ទាប់​ពី​ពួក​គេ​បាន​ជួប​គ្រោះ​កាច​ទាំង​១០​ហើយ ជន​ជាតិ​អេស៊ីព្ទ​ក៏​បាន​ដឹង​ថា ព្រះ​របស់​ខ្លួន​គ្មានអំណាច​ជួយ​ពួក​គេ​ទេ។

ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​អប​អរ​ជ័យ​ជម្នះ​របស់​ខ្លួន ដោយ​ប្រារព្ធ​បុណ្យ​នំប៉័ង​ឥត​ដំបែរ ដោយ​បរិភោគ​នំប៉័ង​ឥត​ដំបែរ​ អស់​១សប្តាហ៍​(និក្ខមនំ ១២:១៧ ១៣:៧-៩)។ ដំបែរ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​អំពើ​បាប ហើយ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ទ្រង់​ នឹកចាំ​ថា ជីវិត​របស់​ពួក​គេ ដែល​ព្រះ​អង្គ​បាន​រំដោះ​នោះ គឺជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ។

ព្រះ​វរបិតា​នៃ​យើង​បាន​ធ្វើ​ឲ្យ​គេ​ដឹង​ថា ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ​គ្មាន​អំណាច​ទេ ហើយ​ព្រះ​អង្គ​ប្រទាន​ជីវិត​មក​យើង​រាល់​គ្នា។ ចូរ​យើង​បម្រើ​ព្រះ ដែល​ប្រទាន​ខ្យល់​ដង្ហើម​មក​យើង ហើយ​សម្រាក​ក្នុង​ព្រះ​ហស្ត​នៃ​ក្តី​ស្រឡាញ់​របស់​ទ្រង់។—Mike Wittmer