តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Cindy Hess Kasper

ចិត្តដែលរឹងចចេស

ពេល​ខ្ញុំ​រៀន​សរសេរ​អក្សរ​នៅ​ថ្នាក់​ទី​១ គ្រូ​របស់​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​កាន់​ខ្មៅ​ដៃ​សរសេរ ឲ្យ​ត្រូវ​ទំនង​។ ពេល​គាត់​មើល​ខ្ញុំ​សរសេរ ខ្ញុំ​ក៏​បាន​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​គាត់​ប្រាប់។ តែ​ពេល​គាត់​ដើរ​ទៅ​បាត់ ខ្ញុំ​ក៏​បាន​ងាក​មក​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​ខ្ញុំ​យល់​ថា​ងាយ​ស្រួល​ជាង ​ដោយ​ចិត្ត​រឹង​ចចេស។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ឈ្នះ​គាត់ ដោយ​សម្ងាត់ ក្នុង​សង្រ្គាម​នៃ​បំណង​ចិត្ត​នេះ​ហើយ ហើយ​ខ្ញុំ​ក៏​នៅ​តែ​បន្ត​កាន់​ខ្មៅ​ដៃ តាម​របៀប​ឆ្គង​របស់​ខ្ញុំ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​បួន​ដប់​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា គ្រូ​បង្រៀន​ដ៏​មាន​ប្រាជ្ញា​របស់​ខ្ញុំ បាន​ដឹង​ថា ទម្លាប់​ដ៏​រឹងចចេស​របស់​ខ្ញុំ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សរសេរ​ខុស​របៀប ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ឆាប់​រួយ​ដៃ។

ក្មេង​ៗ​កម្រ​នឹង​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​ល្អ​សម្រាប់​ខ្លួន។ ពួក​គេ​ច្រើន​តែ ធ្វើ​អ្វី​ៗតាម​បំណង​ចិត្ត ដែល​នឹក​ចង់​បាន​ភ្លាម​ៗ។ គេ​បាន​ហៅ “ពួក​កូន​ចៅ​អ៊ីស្រាអែល”​ថា ជា​ដំណរ​មនុស្ស ដែល​ចេះ​តែ​ងាក​ទៅ​រក​ការ​ថ្វាយ​បង្គំ​រូប​ព្រះ របស់​ជាតិ​សាសន៍​ជិត​ខាង តាម​ទំនើង​ចិត្ត​របស់​ខ្លួន ជា​ច្រើន​ជំនាន់ ជា​ជាង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ដែល​មាន​តែ​មួយ។ ទង្វើរ​របស់​ពួក​គេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​មានសេចក្តី​ក្រោធ​យ៉ាង​ខ្លាំង ដ្បិត​ទ្រង់​ជ្រាប​ថា អ្វី​ជា​ការ​ល្អ​បំផុត​សម្រាប់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​ដក​ព្រះ​ពរ​ចេញ​ពី​ពួក​គេ​(ពួក​ចៅ​ហ្វាយ ២:២០-២២)។

លោក​គ្រូ​គង្វាល រីក វរិន(Rick Warren) បាន​មាន​ប្រសាសន៍​ថា “ការ​ស្តាប់​បង្គាប់ និង​ភាព​រឹង​ចចេស គឺ​ប្រៀប​បាន​នឹង​មុខ​ផ្ទុយ​គ្នា​ទាំង​ពីរ របស់​ប្រាក់​កាក់។ ការ​ស្តាប់​បង្គាប់​នាំ​មក​នូវ​អំណរ ​តែ​ការ​រឹង​ចចេស ធ្វើ​ឲ្យ​យើង​វេទនា”។

បើ​វិញ្ញាណ​នៃ​ការ​មិន​ស្តាប់​បង្គាប់ ធ្វើ​ឲ្យ​យើង​មិន​ស្តាប់​បង្គាប់​ព្រះ នោះ​យើង​ដល់​ពេល​ដែល​ត្រូវ​ប្រែ​ចិត្ត​ហើយ។ ចូរ​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះ​គុណ និង​សេចក្តី​មេត្តា​ករុណា។-Cindy…

បរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវ

ក្នុង​អំឡុ​ង​ពេលសង្រ្គាម​លោកលើកទី២​ លោក​នា​យក​រដ្ឋ​មន្ត្រី​​វី​នស្តុន ឈើឈីល(Winston Churchill) បាន​ធ្វើ​ការ​កំឡាចិ​ត្តជន​ជាតិអង់​គ្លេ​ស ដែល​កំពុង​មាន​ការ​ភ័យ​ខ្លា​ច នៅ​ថ្ងៃ​ទី១​៨ ខែ​មិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេស​ឲ្យបាក់ស្បាត ​ដើម្បី​ឈ្នះស​ង្រ្គា​ម ពុំ​នោះទេ​ ​អាឡឺមង់​នឹ​ងចា​ញ់សង្រ្គា​មមិនខាន​ ដូចនេះ គា​ត់ក៏​បានប្រា​ប់​ពួក​គេ​ឲ្យ​ប្រុងប្រៀ​ប​ខ្លួន​ ដើម្បី​ប្រយុទ្ធដ​ល់​ទីប​ញ្ចប់ ហើយ​ចង​ចាំ​ថា បើ​ចក្រ​ភព​អ​ង់គ្លេ​ស​មានអា​យុកា​ល​១ពាន់ឆ្នាំ​ នោះ​គេនឹ​ង​ថា​ ពេល​នេះ​ជា​ពេល​ដែល​ល្អបំ​ផុត​របស់​ប្រជា​ជន​អ​ង់គ្លេ​ស​។

យើង​ម្នា​ក់​ៗសុទ្ធតែ​ចង់​ឲ្យ​គេនឹ​កចាំ​ អំពី “ពេល​ដែលល្អ​បំផុត”​របស់​យើង។ សម្រាប់​សាវ័កពេត្រុសវិញ ពេល​ដែលល្អបំផុត​របស់គាត់ ប្រហែល​ជា​ពេល​ដែ​ល​គាត់​បា​ន​ប្រកាស​ថា “យើង​​ខ្ញុំ​​​ក៏​​បាន​​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត”(យ៉ូហាន ៦:៦៩)។ ទោះជា​យ៉ាងណាក៏ដោយ ​ជួន​កាល យើងឲ្យ​ត​ម្លៃខ្លួន​ឯ​ង ដោយ​ផ្អែក​ទៅលើកំហុសរបស់យើ​ង។ បន្ទាប់​ពីលោកពេត្រុសបា​នប្រកែកជាច្រើន​ដងថា​ គាត់មិនស្គាល់​ព្រះ​យេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏​ទួញ​យំ ដោយចិត្តដ៏ល្វីងជូរចត់(​ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។

យើងម្នា​ក់ៗសុទ្ធ​តែមា​ន​ចំ​ណុ​ច​ខ្វះ​ខា​ត ក្នុ​ងទំ​នា​ក់​ទំ​ន​ង ក្នុង​កា​រ​តយុទ្ធនឹ​ង​អំ​ពើបា​ប​ និង​ក្នុង​ភា​ព​ស្មោះ​ត្រង់ចំ​ពោះ​ព្រះ ​គឺ​មិន​ខុ​សពី​លោ​ក​ពេត្រុ​សទេ​។​ ប៉ុន្តែ ពេលយើង​មាន​កំ​ហុស ឬ​ប​រាជ័យ គឺ​មិ​នមា​ន​ន័យថា​ យើង​អស់​ផ្លូ​វ​កែនោះ​ទេ។​ ជាក់​ស្តែង ព្រះយេ​ស៊ូវ​បាន​អត់​ទោ​​ស​ឲ្យ​លោកពេ​ត្រុ​ស បន្ទាប់​ពី​គា​ត់បា​ន​ប្រែចិ​ត្ត(យ៉ូហាន ២១) ហើយ​ក៏បា​ន​ប្រើ​គាត់​…

អំណោយនៃទឹកភ្នែក

មាន​ពេល​មួយ​ ខ្ញុំបានទូរស័ព្ទ​ទៅ​មិត្តភក្តិខ្ញុំ​ម្នាក់ ដែល​ខ្ញុំបា​នរាប់អា​ន​តាំងពី​យូរ​មក​ហើយ ពេលម្តាយរបស់​គាត់បាន​លា​ចាក​លោក។ ម្តាយ​របស់​គាត់​ជាមិត្តជិត​ស្និទ្ធរបស់ម្តាយខ្ញុំ ហើយ​ពេលនេះ អ្នកទាំងពីរបានលាចា​កលោកហើយ។ ពេលយើ​ងជជែកគ្នា យើងក៏ច្រើន​តែនិ​យាយដល់ចំណុច ដែល​ធ្វើឲ្យយើងស្រ​ក់ទឹកភ្នែក ដោយ​ចិត្តសោក​សង្រេង ដោយ​សារអ្នកស្រីបេត បាន​លាចាកលោកទៅ​​ហើយ ហើយយើង​ក៏បានស្រក់ទឹកភ្នែក​លាយ​សំណើច ពេលដែលយើ​ងនឹកចាំ​ថា គាត់ជា​មនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូ​ល​ចិត្តធ្វើឲ្យគេសប្បាយ​ចិត្ត។

មនុស្ស​ជាច្រើ​ន​ធ្លាប់​ជួប​រឿង ដែល​ធ្វើឲ្យ​ពួកគេយំ​ និងធ្វើ​ឲ្យ​គេ​សើច​​។ តែ​វាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខ​ព្រួយ និង​ក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។

ដោយសារ​យើង​ត្រូ​វបានព្រះទ្រង់ប​ង្កើត ឲ្យមានរូបដូចទ្រង់​លោកុប្បត្តិ ១:២៦) ហើយ​មនោ​សញ្ចេត​នាជា​ផ្នែក​ដ៏សំខាន់​មួយ សម្រាប់​វប្ប​ធម៌ស្ទើរ​តែ​ទាំង​អស់ នោះ​ខ្ញុំក៏​បា​នគិតថា​ ព្រះ​យេស៊ូវ​ប្រាកដ​ជាមាន​មនោ​សញ្ចេត​នាដ៏​អស្ចារ្យ​ណាស់​។ តែយើងក៏ដឹងផងដែរថា​ ទ្រង់​ក៏ធ្លាប់​ជួបការឈឺចាប់នៃការសោកសង្រេង​ផង​​ដែរ។ ពេលលោកឡាសា ដែល​ជាមិត្ត​សំឡាញ់ទ្រង់​បាន​ស្លាប់​ ទ្រង់​​ក៏បា​ន​ឃើញ​នាង​ម៉ារាកំពុង​យំ ហើយទ្រ​ង់មា​នការប៉ះពា​ល់ព្រះទ័យ​យ៉ា​​ងខ្លាំង បានជាទ្រង់ក៏បា​នចាប់ផ្តើម​​ព្រះកន្សែង​ផង​ដែរ​(យ៉ូហាន ១១:៣៣-៣៥)។

សមត្ថ​ភាព​ដែ​លយើងមា​ន នៅក្នុងការបង្ហាញ​ចេញនូវអារម្មណ៍រ​បស់​យើង ដោយ​សម្រក់​ទឹកភ្នែក គឺ​ជា​អំណោយទា​ន ហើយព្រះ​ទ្រង់បានកត់ទុកចំនួន​ដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង​។   គឺដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង   ៥៦:៨   បាន​ចែង​ថា​  “​ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​​របស់​ទូលបង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី”។

តែ​ព្រះ​ទ្រង់បា​នសន្យាថា ថ្ងៃណាមួ​យ ទ្រង់​“នឹងជូតទឹកភ្នែកអស់ពីថ្ពាល់យើងចេញ”(វិវរណៈ ៧:១៧)។-Cindy Hess Kasper

ព្រះគង់ក្នុងទូកជាមួយ

ពេល​ដែល​នាវាដំណើរកម្សាន្ត​មួយបានចូលសំចត​នៅកំ​ពង់​ផែរ គេឃើញអ្នកដំណើរទាំង​ឡាយចេញមកខាង​ក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។

បទគម្ពីរម៉ាថាយ ជំពូក​៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវ​បានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់​មក ស្រាប់តែ​មានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័ក​មានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជា​ពួកគេតើនទ្រ​ង់ឡើ​ង ដោយគិត​ថា​ ទ្រង់​មិនបានជ្រាបអំពីគ្រោះមហន្តរា​យនេះទេ។​

ខណៈ​ពេល​ដែ​ល​ព្រះយេស៊ូវកំពុងគង់ នៅក្នុង​ទូក​ជា​មួយពួកសាវ័ក ទ្រង់​មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើ​យ។ ក្នុងនា​មជាព្រះអាទិករ​ដែលមានគ្រប់អំណាច​ចេស្តា ទ្រង់​មិនមានកា​រ​ភ័យ​ខ្លាច ចំពោះ​ខ្យល់ព្យុះឡើយ។ “​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ”(ខ.២៦)។

តែ​យើង​មិនមា​នគ្រប់អំណាច​ចេស្តាឡើ​យ​ ហើយយើ​ងងា​យនឹងមា​នកា​រភ័​យខ្លាចណា​ស់។​ ដូច​នេះ តើយើ​ងត្រូវធ្វើ​ដូ​ចម្តេច ពេល​ដែល​ខ្យល់​ព្យុះ​នៃជីវិត​កំពុង​បក់​បោកម​ក? ទោះខ្យ​ល់ព្យុះ​នោះ​មានរ​យៈពេ​លខ្លី​ ឬយូ​រ​ក៏ដោយ ក៏យើ​ង​នៅតែ​អាចទុ​កចិ​ត្តថា​ “យើងកំពុង​នៅក្នុ​ងទូ​ក​ជា​មួយព្រះមួ​យ​អង្គ ដែល​សូម្បី​តែខ្យ​ល់ និង​សមុទ្រ​ក៏ស្តាប់​បង្គាប់​ទ្រ​ង់​ដែរ”។-Cindy Hess Kasper

ដើមឈើបង្ហាញផ្លូវ

ក្នុងរយៈពេលពីរបីឆ្នាំនេះ កូនស្រីខ្ញុំមានការជក់ចិត្តនឹងប្រវត្តិសាស្រ្តនៃជនជាតិដើម ដែលរស់នៅប៉ែកខាងជើងនៃរដ្ឋមីឈីហ្គិន ជាតំបន់ដែលនាងរស់នៅ។ នៅពេលរសៀលថ្ងៃមួយ នារដូវក្តៅ ពេលខ្ញុំទៅលេងនាង នាងបានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវមួយ ដែលមានផ្លាកសញ្ញា ដែលគេសរសេរថា “ដើមឈើបង្ហាញផ្លូវ”។ នាងក៏បានពន្យល់ខ្ញុំថា កាលពីយូរមកហើយ គេជឿថា ជនជាតិដើមអាមេរិក បានពត់ដើមឈើឲ្យចង្អុលទៅរកទិសដៅណាមួយ ពេលពួកវានៅតូច បានជាដើមឈើទាំងនោះលូតលាស់ទៅជាមានរូបរាង្គចម្លែកៗ។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះគម្ពីរសញ្ញាចាស់ក៏មានតួនាទីនាំផ្លូវមនុស្សផងដែរ។ មានក្រឹត្យវិន័យ និងសេចក្តីបង្រៀនជាច្រើន ក្នុងព្រះគម្ពីរ បានដឹកនាំចិត្តយើង ឲ្យទៅតាមផ្លូវ និងទិសដៅ ដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ។ ជាក់ស្តែង ក្រឹត្យវិន័យដប់ប្រការ ជាការបង្ហាញផ្លូវដ៏អស្ចារ្យ សម្រាប់ឲ្យគេរស់នៅតាម។ ម្យ៉ាងទៀត ពួកហោរានៅគ្រាសញ្ញាចាស់ បានចង្អុលបង្ហាញផ្លូវ ទៅរកការយាងមកនៃព្រះមែស៊ី។ រយៈពេលរាប់ពាន់ឆ្នាំ មុនពេលព្រះយេស៊ូវយាងមក   ពួកហោរាបានថ្លែងទំនាយថា   ព្រះយេស៊ូវនឹងយាងមកប្រសូត្រនៅភូមិបេថ្លេហិម(មើលមីកា ៥:២ និងម៉ាថាយ ២:១-៦)។ ពួកគេក៏បានថ្លែងទំនាយ ដោយពិពណ៌នាជាលម្អឹត អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ទំនុកដំកើង ២២:១៤-១៨ និងយ៉ូហាន ១៩:២៣-២៤)។  ហើយបទគម្ពីរអេសាយ ៥៣:១-១២ ក៏បានចែងទុកជាមុន អំពីការលះបង់ ដែលព្រះយេស៊ូវទ្រង់នឹងធ្វើ នៅពេលដែលទ្រង់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើអង្គទ្រង់(ខ.៦ មើល លូកា ២៣:៣៣)។

អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលអ្នកបម្រើព្រះនៅគ្រាសញ្ញាចាស់…

មិនបានស្គាល់ព្រះពរ

មានពេលមួយស្វាមីរបស់ខ្ញុំបានគាំបេះដូង តែអរព្រះគុណព្រះអម្ចាស់ ដែលគាត់មិនបានស្លាប់។ ក្នុងអំឡុងពេលពីរបីខែបន្ទាប់ គេបានសួរខ្ញុំជាច្រើនដងថា ខ្ញុំសុខសប្បាយជាទេ ហើយខ្ញុំក៏បានឆ្លើយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានពរណាស់”។  ទោះជាយ៉ាងណាក៏ដោយ ព្រះពរដែលព្រះប្រទានមក មានទំហំ និងសណ្ឋានខុសគ្នា។ តាមពិត ពេលខ្លះយើងមិនដឹងថា ខ្លួនឯងកំពុងទទួលព្រះពរទេ។ សូម្បីតែនៅពេលដែលយើង កំពុងធ្វើការអ្វីដែលព្រះឲ្យយើងធ្វើ ក៏យើងនៅតែមានទុក្ខលំបាក។ ជួនកាល យើងមានការបាក់ទឹកចិត្ត ពេលដែលព្រះទ្រង់មិនឆ្លើយតប ឲ្យត្រូវចិត្តយើង ឬទ្រង់ហាក់ដូចជាពន្យាពេលយូរពេក។

ការច្រណែនរបស់បងប្អួនរបស់លោកយ៉ូសែប បាននាំឲ្យគាត់មានទុក្ខលំបាកជាច្រើន។ តាមទស្សនៈរបស់មនុស្ស គេប្រហែលជាយល់ថា ព្រះទ្រង់បានភ្លេចលោកយ៉ូស្វេហើយ ពេលគាត់បានជួបទុក្ខវេទនាអស់រយៈពេលជាង១០ឆ្នាំ។   គេបានទម្លាក់គាត់ចូលក្នុងរណ្តៅ ត្រូវគេលក់ឲ្យធ្វើជាទាសករ ត្រូវគេចោទប្រកាន់ ហើយចាប់ដាក់គុកដោយអយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ព្រះទ្រង់ក៏បានលើកគាត់ ឲ្យក្លាយជាអ្នកដឹកនាំម្នាក់ នៅនគរអេស៊ីព្ទ ហើយក៏បានសង្រ្គោះមនុស្សជាច្រើន ឲ្យរួចពីគ្រោះទុរភិក្ស ដែលការនេះបានបញ្ជាក់ច្បាស់ថា ទ្រង់នៅតែមានភាពស្មោះត្រង់ជានិច្ច(លោកុប្បត្តិ ៣៧-៤៦)។ លោកស៊ី អេស លូអ៊ីស(C.S. Lewis) បានមានប្រសាសន៍ក្នុងសៀវភៅរបស់គាត់ថា “កាលណាយើងបាត់បង់ព្រះពរណាមួយ ព្រះទ្រង់ប្រទាននូវព្រះពរមួយទៀត ជាជំនួស ដែលច្រើនតែលើសពីការរំពឹងគិតរបស់យើង”។

ព្រះទ្រង់តែងតែដាក់ព្រះហស្តនៃព្រះពរ ពីលើលោកយ៉ូសែបជានិច្ច គឺដូចដែលទ្រង់បានដាក់ព្រះហស្ត ពីលើអស់អ្នកដែលទុកចិត្តទ្រង់។ សេចក្តីសប្បុររបស់ទ្រង់ ពិតជាអស្ចារ្យណាស់(ទំនុកដំកើង ៣១:១៩)។-Cindy…

ទុក​របស់​នោះ​ចោល​សិន

នៅឆ្នាំបន្ទាប់ពីកូនប្រុសវ័យជំទង់របស់ខ្ញុំ ទទួលបានប័ណ្ណបើកបរ ហើយចាប់ផ្តើមមានកាបូបលុយជាប់តាមខ្លួន មានមនុស្សរើសបានកាបូបលុយរបស់គាត់ជាញឹកញាប់ ហើយក៏បានទូរស័ព្ទមកយើង។ យើងក៏បានដាស់តឿនគាត់ ឲ្យបង្កើនការប្រុងប្រយ័ត្ន មិនត្រូវទុកកាបូបលុយចោលទៀតទេ។

ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ការទុកអ្វីមួយចោល មិនមែនជាការអាក្រក់ទេ។ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក៤ មានស្រ្តីម្នាក់មកដងទឹកអណ្តូង។ តែបន្ទាប់ពីនាងបានជួបព្រះយេស៊ូវនៅថ្ងៃនោះហើយ គោលបំណងរបស់នាងក៏បានផ្លាស់ប្តូរភ្លាម។ នាងក៏បានទុកក្អមទឹកនាងចោល ប្រញាប់ត្រឡប់ទៅក្រុងវិញ ដើម្បីប្រាប់គេអំពីការអ្វីដែលព្រះយេស៊ូវបានមានបន្ទូលមកនាង(ខ.២៨-២៩)។

ពីដំបូងនាងមកអណ្តូងទឹក ដោយសារនាងត្រូវការទឹក តែបន្ទាប់មក តម្រូវការខាងសាច់ឈាមនេះ មិនសំខាន់ដូចការទៅប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ ដែលនាងបានជួបឡើយ។ លោកពេត្រុស និងអនដ្រេក៏បានធ្វើដូចនេះផងដែរ ពេលដែលព្រះយេស៊ូវបានត្រាស់ហៅពួកគេឲ្យដើរតាមទ្រង់។ ពួកគេបានទុកសំណាញ់ចោល ហើយដើរតាមទ្រង់ (ម៉ាថាយ ៤:១៨-២០)។  ហើយលោកយ៉ាកុប និងលោកយ៉ូហាន ក៏បានទុកចោលសំណាញ់ និងទូករបស់ខ្លួន ហើយលាឪពុករបស់ខ្លួន ពេលដែលព្រះយេស៊ូវត្រាសហៅពួកគេ(ខ.២១-២២)។

កាលណាយើងមានជីវិតថ្មី ដែលដើរតាមព្រះយេស៊ូវគ្រីស្ទហើយ ហើយប្រហែលជាត្រូវទុកចោលនូវអ្វីៗជាច្រើន ដែលរាប់បញ្ចូលទាំងរបស់ដែលមិននាំឲ្យមានការស្កប់ចិត្តស្ថិតស្ថេរផង។ អ្វីៗដែលយើងស្រេកឃ្លានកាលពីមុន មិនអាចប្រៀបផ្ទឹមនឹងជីវិត និង“ទឹកដ៏រស់” ដែលព្រះយេស៊ូវបានប្រទានមកឡើយ។-Cindy Hess Kasper

ការរីកចម្រើន

គេបានចាត់ទុកលោកប៉ាប្លូ ខាសាលស៍(Pablo Casals) ជាអ្នកលេងវីយូឡុងធំដែលល្បីល្បាញជាងគេ ក្នុងអំឡុងពេលពាក់កណ្តាលទីមួយ នៃសតវត្សរ៍ទី២០។ ពេលដែលគាត់កំពុងលេងវីយូឡុងធំរបស់គាត់ ក្នុងវ័យ៩៥ឆ្នាំ មានអ្នកយកពត៌មានវ័យក្មេងម្នាក់ បានសួរគាត់ថា “លោកខាសាលស៍ លោកមានអាយុ៩៥ឆ្នាំ ហើយលោកជាអ្នកលេវវីយូឡុងធំដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែ តើហេតុអ្វីបានជាលោកនៅតែអនុវត្តការលេងវីយូឡុងធំ មួយថ្ងៃ៦ម៉ោង?”

លោកខាសាលស៍ក៏បានឆ្លើយថា “បានជាខ្ញុំនៅតែបន្តអនុវត្តច្រើនម៉ោងដូចនេះ ព្រោះខ្ញុំយល់ថា ការអនុវត្តនេះបានធ្វើឲ្យខ្ញុំមានការរីកចម្រើនថែមទៀត”។

លោកខាសាលស៍ពិតជាមានទស្សនៈត្រឹមត្រូវណាស់។ សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមិនគួរគិតថា ខ្លួនបានឈានដល់ចំណុចកំពូលនៃជោគជ័យខាងព្រលឹងវិញ្ញាណ ហើយឈប់ប្រឹងប្រែងតទៅទៀតនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងត្រូវបន្ត  “ចម្រើនឡើងក្នុងព្រះគុណ    ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(២ពេត្រុស ៣:១៨)។ ព្រះយេស៊ូវបានរំឭកយើង នៅក្នុងបទគម្ពីរយ៉ូហាន ១៥:១៦ ថា ព្រះអង្គបានរើសយើងរាល់គ្នា “ទាំងតាំងឲ្យយើងបង្កើតផលផង”។ ការលូតលាស់បានល្អ គឺជាការបន្តបង្កើតផលផ្លែខាងវិញ្ញាណ អស់មួយជីវិត។ ព្រះអម្ចាស់បានសន្យាថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន”(ខ.៥)។

យើងចាំបាច់ត្រូវបន្តលូតលាស់ឥតឈប់ឈរ ដោយស្មោះត្រង់ ដើម្បីឲ្យមានលក្ខណៈកាន់តែដូចព្រះ ដែលយើងស្រឡាញ់ និងបម្រើ ដោយយើងអាចទុកចិត្តថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា  ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។-Cindy Hess Kasper

ខ្មាំងសត្រូវដែលបានចាញ់ហើយ

គេថា សត្វតោដែលគ្រហឹម គឺជា “ស្តេចនៃសត្វព្រៃ” ដ៏អស្ចារ្យ។ ប៉ុន្តែ សត្វតោដែលមនុស្សជាច្រើនបានឃើញផ្ទាល់ភ្នែក គ្រាន់តែជាសត្វតោដ៏ទន់ខ្សោយ ដែលគេដាក់ក្នុងទ្រុង នៅឯសួនសត្វតែប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកវាមានតែការសម្រាក ហើយគេយកអាហារមកបម្រើពួកវាដល់កន្លែង ដោយពួកវាមិនចាំបាច់នឹងលើកក្រញាំ ទៅចាប់សត្វដទៃជាអាហារទេ។     ទោះជាយ៉ាងណាក៏ដោយ ក្នុងជម្រកធម្មជាតិ សត្វតោមិនតែងតែមានពេលសម្រាកច្រើន ដូចនៅក្នុងសួនសត្វឡើយ។ ភាពស្រេកឃ្លានរបស់វា បានជម្រុញឲ្យវាចេញទៅប្រម៉ាញ់សត្វម្រឹក ដែលនៅក្មេង ទន់ខ្សោយ មានជម្ងឺ ឬមានរបួស។ វាក្រាបនៅក្នុងគុម្ពស្មៅខ្ពស់ៗ ដោយបោះជំហានទៅមុខយឺតៗ។ បន្ទាប់មក ពេលសត្វម្រឹកណាដើរមកក្បែរនោះ វាក៏លោតសង្រ្គប់ភ្លាមៗ ដោយប្រើក្រញាំចាប់សត្វនោះជាចំណី។

យ៉ាងណាមិញ លោកពេត្រុសបានប្រើពាក្យប្រដូចអារក្សសាតាំង ទៅនឹង “សត្វតោដែលក្រវែល ទាំងគ្រហឹម”(១ពេត្រុស ៥:៨)។ ដើម្បីការពារខ្លួនប្រឆាំងនឹងខ្មាំងសត្រូវមួយនេះ កូនព្រះទាំងឡាយត្រូវសង្វាត នៅក្នុងការ “ពាក់គ្រឿងសឹករបស់ព្រះទាំងមូល” ដែលអាចជួយឲ្យពួកគេ “មានភាពរឹងមាំ ក្នុងព្រះអម្ចាស់ និងក្នុងអំណាចចេស្តាព្រះអង្គ”(អេភេសូរ ៦:១០-១១)។

យើងមានដំណឹងល្អមួយ គឺថា សាតាំងជាខ្មាំងសត្រូវដែលព្រះបានវាយឈ្នះហើយ។ វាជាខ្មាំងសត្រូវដ៏មានអំណាច តែអស់អ្នកដែលបានទទួលការការពារ ពីសេចក្តីសង្រ្គោះ ការអធិស្ឋាន និងព្រះបន្ទូលព្រះ មិនចាំបាច់ត្រូវតក់ស្លត់ ចំពោះសត្វតោដែលក្រវែល ទាំងគ្រហឹមនោះទេ។ យើង “បានទទួលការថែររក្សា…

កិច្ចការទីមួយដែលត្រូវធ្វើ

ពេលដែលស្វាមីរបស់ខ្ញុំប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់បន្ទាន់ ខ្ញុំក៏បានទូរស័ព្ទក្រុមគ្រួសាររបស់ខ្ញុំ។ ប្អូនស្រីរបស់ខ្ញុំ និងប្តីរបស់នាង ក៏បានទៅមន្ទីរពេទ្យជាមួយខ្ញុំ ហើយយើងក៏បានអធិស្ឋាន ពេលយើងកំពុងរង់ចាំគាត់ នៅក្រៅបន្ទប់វះកាត់។ ពេលប្អូនស្រីរបស់ស្វាមីខ្ញុំបានឮសម្លេងដ៏ថប់បារម្ភរបស់ខ្ញុំ នៅតាមទូរស័ព្ទ ភ្លាមនោះ នាងក៏បានប្រាប់ខ្ញុំថា “បងស៊ីនឌី សូមបងអធិស្ឋានជាមួយខ្ញុំសិន”។ ពេលគ្រូគង្វាលរបស់ខ្ញុំ និងភរិយារបស់គាត់បានមកដល់ គាត់ក៏បានអធិស្ឋានឲ្យយើង(យ៉ាកុប ៥:១៣-១៦)។

លោកអូសវ៉ល ឆេមបឺ(Oswald Chambers) បានសរសេរក្នុងសៀវភៅរបស់គាត់ថា “យើងច្រើនតែប្រើការអធិស្ឋាន ជាជម្រើសចុងក្រោយ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងយកការអធិស្ឋាន ជាខ្សែការពារទីមួយ។ យើងអធិស្ឋាន ពេលដែលយើងមិនដឹងថា ត្រូវដោះស្រាយបញ្ហាយ៉ាងដូចម្តេច  ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងអធិស្ឋានមុនពេលយើងធ្វើអ្វីមួយ”។

ការអធិស្ឋាន គឺជាការសន្ទនាជាមួយព្រះ ដែលយើងទូលថ្វាយព្រះអង្គ ដោយចិត្តដែលរំពឹងថា ព្រះទ្រង់នឹងស្តាប់ឮយើងឆ្លើយតប។ យើងមិនត្រូវយកការអធិស្ឋាន ជាជម្រើសចុងក្រោយឡើយ។ ព្រះទ្រង់បានលើកទឹកចិត្តយើង ឲ្យទំនាក់ទំនងជាមួយព្រះអង្គ ដោយការអធិស្ឋាន(ភីលីព ៤:៦)។ ព្រះអង្គក៏បានសន្យាផងដែរថា ពេលដែលមានមនុស្ស ២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវព្រះនាមព្រះអង្គ នោះព្រះអង្គក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ”(ម៉ាថាយ ១៨:២០)។

សម្រាប់អ្នកដែលបានពិសោធនឹងអំណាចនៃព្រះដ៏មានគ្រប់ចេស្តា ពួកគេច្រើនតែងាយនឹងស្រែកអំពាវរកព្រះអង្គ ពេលពួកគេមានបញ្ហា។ លោកអេនឌ្រូ មួររេយ(Andrew Murray) ដែលជាគ្រូគង្វាលនៅសតវត្សរ៍ទី១៩ បានមានប្រសាសន៍ថា “ការអធិស្ឋានជាការបើកផ្លូវ…