តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Monica La Rose

ស្រឡាញ់អ្នកខ្លាំងណាស់ ក្នុងពិភពលោក

ក្មួយ​ស្រី​របស់​ខ្ញុំ ឈ្មោះ​ជេនណា(Jenna) មាន​អាយុ​៣​ឆ្នាំ។ ពេល​នាង​ចង់​បាន​អ្វី​មួយ នាង​ច្រើន​តែ​បង្ហាញ​ចេញ​នូវ​អារម្មណ៍​របស់​នាង តាម​របៀប​ដែល​គួរ​ឲ្យ​ស្រឡាញ់​ណាស់។ ពេល​ណា​នាង​ស្រឡាញ់​របស់​អ្វី​មួយ(គឺ​ពិត​ជា​ស្រឡាញ់​យ៉ាង​ខ្លាំង) ដែល​មាន​ដូច​ជា នំ​ដុត ឬ​ការ​លោត​នៅ​លើ​គ្រែរឺស័រ ឬ​ក៏​ការ​បង្ហោះ​ថាស​ជា​ដើម នាង​តែង​តែ​និយាយ​ឮ​ៗ​ថា នាង​ស្រឡាញ់​វា​ណាស់ នៅក្នុង​ពិភពលោក​ទាំង​មូល​(ពេល​នាង​និយាយ​ថា “ពិភព​លោក​ទាំង​មូល” នាង​ក៏​បាន​លើក​ដៃ​ឡើង​ធ្វើ​កាយ​វិការ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍)។

ជួន​កាល ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើខ្ញុំ​ធ្លាប់​មាន​សេចក្តី​ស្រឡាញ់​ខ្លាំង​យ៉ាង​នេះ នៅ​ពេល​ណា? គឺ​ស្រឡាញ់​ដោយ​មិន​ខ្វល់​អ្វី ឬ​គ្មាន​ការភ័យ​ខ្លាច​អ្វី​ទាំង​អស់?

កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត​ថា “ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់”(១យ៉ូហាន ៤:៨,១៦)។ យើង​ដែល​ជា​មនុស្ស​ពេញ​វ័យ ប្រហែល​ជា​នៅ​តែ​ពិបាក​យល់​សេចក្តី​ពិត​នេះ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​ជ្រាវ​ជ្រៅ​បំផុត​នៃ​សេចក្តី​ពិត។ កំហឹង ការ​ភ័យ​ខ្លាច ឬ​ភាព​អាម៉ាស់​របស់​យើង មិន​មែន​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ពិត​ឡើយ។ លោកិយ​បាន​បែង​ចែកមនុស្ស​ជា​ក្រុម​ផ្សេង​គ្នា ដោយ​ផ្អែក​ទៅ​លើ​ការ​អ្វី​ដែល​យើង​ខ្លាច​បំផុត ហើយ​ជា​ញឹក​ញាប់​ យើង​បាន​ចូល​ទៅ​ក្នុង​ក្រុម​ទាំង​នោះ ដោយ​មិន​បាន​អើពើ ឬ​ខ្វល់​ចំពោះ​សម្លេង​ដែល​ដាស់​តឿន​យើង ឲ្យ​ងាក​មក​រក​សេចក្តី​ពិត​ឡើយ។

តែ​ក្នុង​ពេល​នៃ​ការ​បោក​បញ្ឆោត និង​ការ​តយុទ្ធ​នឹង​អំណាច​លោកិយ(ខ.៥-៦) សេចក្តី​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​តែជាប់​នៅ ធ្វើ​ជា​ពន្លឺ​ដែល​ចែង​ចាំ​ក្នុង​ភាព​ងងឹត ដោយ​ត្រាស់​ហៅ​យើង​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ការ​បន្ទាប​ខ្លួន ការ​ទុក​ចិត្ត និង​សេចក្តី​ស្រឡាញ់(១:៧-៩ ៣:១៨)។ ទោះ​ពន្លឺ​នោះ​បាន​បើក​បង្ហាញ​ការ​ពិត​ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅតែ​អាច​ដឹង​ថា ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​យើង​ជា​និច្ច(៤:១០,១៨ និង រ៉ូម ៨:១)។

ពេល​ដែល​ជេនណា​ផ្អែក​មក​លើ​ខ្ញុំ ហើយ​ខ្សិប​ដាក់​ខ្ញុំ​ថា នាង​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់ នៅ​លើ​ពិភព​លោក​ទំាង​មូល ខ្ញុំ​ក៏​បាន​ខ្សិបដាក់​នាង​វិញ​ថា ខ្ញុំ​ក៏​ស្រឡាញ់​នាង​ខ្លាំង​ណាស់…

ការឆ្លើយតបនឹងការ Troll

ក្នុង​បណ្តាញ​សង្គម​សព្វ​ថ្ងៃ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​គេ​ប្រាប់​អ្នក កុំ​ឲ្យ​ឆ្លើយ​តប ឬ​ចាប់​អារម្មណ៍​ចំពោះ​ការ​បង្ហោះ​សារ​ត្រូល​(Troll) ដែល​អ្នក​ប្រើ​ប្រាប់​បណ្តាញ​សង្គម​ខ្លះ​បាន​ធ្វើ​ឡើង ដើម្បី​រិះ​គន់ បរិហា​កេរ្តិ៍ ឬ​វាយ​ប្រហារ ក្នុង​បំណង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់ ឬទទួល​រង​នូវ​ការ​ខូច​ខាត​ក្នុង​កំរិត​ណា​មួយ​ជា​ដើម។ ប៉ុន្តែ ពេល​ដែល​យើង​មិន​អើពើរ​ចំពោះ​ការ​បញ្ចេញ​យោបល់ ឬ​comment ប្រភេទ​នេះ ពួក​គេ​នឹង​កាន់​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​បន្ត​ជម្លោះ​នោះ។​

ជា​ការ​ពិត​ណាស់ មនុស្ស​ដែល​មិន​ចង់​មាន​ការ​សន្ទនា​គ្នា​ក្នុង​ន័យ​ស្ថាបនា គឺ​មិន​មែន​ទើប​តែ​មាន​ក្នុង​សម័យ​នេះ​ទេ។ បទ​គម្ពីរ​សុភាសិត ២៦:៤ ក៏​បាន​និយាយ​ទាក់​ទង​នឹង​បញ្ហា​នេះ​ផង​ដែរ។ បទ​គម្ពីរ​នេះ​បាន​ដាស់​តឿន​យើង​ថា ការ​ប្រកែក​ជា​មួយ ​មនុស្ស​ដែល​ក្រអឺត​ក្រទម និង​មិន​ចេះ​ទទួល​យោបល់​គេ អាច​នាំ​ឲ្យ​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​អន់​ថយ​ដូច​ពួក​គេ​ផង​ដែរ។

តែសូម្បី​តែ​មនុស្ស​ដែល​រឹង​ចចេស​បំផុត ក៏​ជា​មនុស្ស​​មាន​តម្លៃ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ។ បើសិន​ជា​យើង​ប្រញាប់​ដើរ​ចេញ​ពី​ពួក​គេ​ពេក យើង​អាច​ក្លាយ​ជា​មនុស្ស​ក្រអឺត​ក្រទម ឬ​មិន​ព្រម​ទទួល​ព្រះ​គុណ​របស់​ព្រះ(មើល​ម៉ាថាយ ៥:២២)។

ហេតុ​នេះ​ហើយ​បាន​ជា​បទ​គម្ពីរ​សុភាសិត ២៦:៥ បាន​ផ្តល់​ឲ្យ​នូវ​ការ​ណែនាំ ដែល​ផ្ទុយ​នឹង​ការណែនាំ​ក្នុង​បណ្តាញ​សង្គម។​ ព្រោះ​យើង​ចំា​បាច់​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ជាម្ចាស់ ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​អធិស្ឋាន ដើម្បី​ឲ្យ​អាច​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួក​គេ តាម​មធ្យោ​បាយ​ដ៏​ល្អ​បំផុត ក្នុង​ស្ថាន​ភាព​នីមួយ​ៗ​(មើល​កូល៉ុស ៤:៥-៦)។ ជួន​កាល យើង​ឆ្លើយ​តបចំពោះ​គេ​ដោយ​ចិត្ត​សុភាព និង​ក្តី​ស្រឡាញ់ តែ​ពេល​ខ្លះ ការ​មិន​និយាយ​អ្វី​សោះ គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​ល្អ​បំផុត។​

ប៉ុន្តែ ក្នុង​ស្ថាន​ភាព​នីមួយៗ យើង​អាច​រក​ឃើញ​សន្តិ​ភាព ដោយ​ដឹង​ថា​ព្រះ​ទ្រង់​កំពុង​តែ​ធ្វើ​ការ​ក្នុង​ចិត្ត​មនុស្ស​ម្នាក់ៗ ដោយ​អំណាច​ចេស្តា​ទ្រង់ គឺ​ដូច​កាល​ដែល​ទ្រង់​បាន​នាំ​យើង​ចូល​មក​ជិត​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ប្រឆាំង​នឹង​ព្រះ​អង្គ ដោយ​ចិត្ត​រឹង​ចចេស​(រ៉ូម ៥:៦)។​…

តើឲ្យខ្ញុំសម្រួលអារម្មណ៍យ៉ាងម៉េចនឹងកើត?

នៅ​ក្នុង​ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​របស់​ឌីសនី មាន​ចំណង​ជើង​ថា អ្នក​ជួយ​សង្រ្គោះ​នៅ​ខាង​ក្រោម  គ្រូពេទ្យ​បាន​ប្រាប់​សត្វ​បក្សី​វីលប័រ(Wilbur) ថា “អ្នក​ត្រូវ​សម្រួល​អារម្មណ៍” ខណៈ​ពេល​ដែល​គាត់ កំពុង​តែ​ព្យាយាម​ព្យាបាល​របួស​របស់​អ្នក​ជម្ងឺ​ដ៏​ស្ទាក់​ស្ទើរ​ម្នាក់​នេះ។ វីលប័រ​ក៏​បាន​និយាយ​ថា វា​បាន​សម្រួល​អារម្មណ៍​ហើយ តែ​តាម​ពិត​វា​មិន​បាន​សម្រួល​អារម្មណ៍​សោះ ខណៈ​ពេលដែល​វា​មាន​ការ​តក់​ស្លត់​កាន់​តែ​ខ្លាំង។ វា​ថា បើ​សម្រួល​អារម្មណ៍​ជាង​នេះ​ទៀត វា​នឹង​ស្លាប់​មិន​ខាន។ វា​ហាក់​ដូច​ជា​និយាយ​ត្រូវ ព្រោះ​គ្រូពេទ្យ​ម្នាក់​នេះ​បាន​ប្រើ​វិធី​ព្យាបាល​ដែល​គួរ​ឲ្យ​សង្ស័យ ដូច​ជា​ការ​យក​រណា​យន្ត មក​ធ្វើ​ជា​ឧបករណ៍​វះ​កាត់​ជា​ដើម។ រឿង​នេះ​ជា​រឿង​កំប្លែង តែវា​បាន​ឆ្លុះ​បញ្ចាំង​អំពី​អារម្មណ៍​ដែល​យើង​មាន ពេល​ដែល​យើង​មាន​ការ​តក់​ស្លត់ ទោះ​បញ្ហា​ដែល​យើង​ជួប​ប្រទះ​ ជា​ការ​គំរាម​កំហែង​ដល់​ជីវិត​យើង ឬ​អត់​ក៏​ដោយ។

ពេល​ដែល​យើង​តក់​ស្លត់ ការ​លើក​ទឹក​ចិត្ត​ឲ្យ​សម្រួល​អារម្មណ៍ ហាក់​ដូច​ជា​ទង្វើរ​ដែល​គួរ​ឲ្យ​អស់​សំណើច។ ខ្ញុំ​ដឹង​ថា ពេល​ដែលភាព​ភ័យ​រន្ធត់​កំពុង​តែ​ជន់​ជោរ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ហើយ “ចំណង​នៃ​សេចក្តី​ស្លាប់”ដ៏​ឈឺ​ចាប់​(ទំនុកដំកើង ១១៦:៣) បាន​ធ្វើ​ឲ្យ​ខ្ញុំ​បុក​ពោះ ដោយ​សុភាវគតិ​របស់​ខ្ញុំ​បាន​ព្យាយាម​វាយ​បក​ទៅ​វិញ គឺ​មិន​បាន​សម្រួល​អារម្មណ៍​ឡើយ។

ប៉ុន្តែ ជា​ញឹក​ញាប់ ការ​ព្យាយាម​វាយ​បក​ទៅ​វិញ​ដោយ​ចិត្ត​តក់​ស្លត់ គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ថប់​បារម្ភ​កាន់​តែ​ខ្លាំង​ ធ្វើ​ឲ្យ​ខ្ញុំ​មិនអាច​រក​ធ្វើ​អ្វី​កើត ដោយសារ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ រឿង​ដ៏​ភ្ញាក់​ផ្អើល​ក៏​បាន​កើត​ឡើង ពេល​ដែល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ប្រឈម​មុខនឹង​ការ​ឈឺ​ចាប់​នោះ ហើយ​ថ្វាយ​វា​ដាច់​ដល់​ព្រះ​ជា​ម្ចាស់​(ខ.៤)​ ទោះ​ជា​មាន​ការ​ស្ទាក់​ស្ទើរ​ខ្លះ​ៗ​ក៏ដោយ។ ភាព​តាន​តឹង​របស់​ខ្ញុំក៏​បាន​ថម​ថយ​(ខ.៧) ហើយ​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត​ក៏​បាន​ច្រាល​ឡើង​ក្នុង​ចិត្ត​ខ្ញុំ។​​

ហើយ​ខណៈ​ពេល​ដែល​ព្រះ​វត្ត​មាន​ដ៏​កម្សាន្ត​ចិត្ត​របស់​ព្រះ​វិញ្ញាណ​បាន​ហ៊ុម​ព័ទ្ធ​ខ្ញុំ​ ខ្ញុំ​ក៏​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត អំពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ ដែល​ថា យើង​ប្រយុទ្ធ​បាន​ល្អ​បំផុត ពេល​ដែល​យើង​ចុះ​ចូល​នឹង​ព្រះ​ហស្ត​ដ៏​មាន​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់​(១ពេត្រុស ៥:៦-៧)។—MONICA BRANDS

របស់ដ៏មានតម្លៃបំផុត

នៅក្នុងរឿងម្ចាស់នៃចិញ្ចៀន (Lord of the Ring) តួអង្គមនុស្សចម្លែកហ្គោលិម បានឆ្គួតវង្វេងនឹងចិញ្ចៀនដ៏មានអំណាច និងមានតម្លៃនោះណាស់ បានជាវាចេះតែនិយាយឥតឈប់ថា “ចិញ្ចៀនមានតម្លៃរបស់ខ្ញុំ…” ។ សព្វថ្ងៃនេះ ពាក្យមួយឃ្លានេះ គឺមានភាពល្បីល្បាញក្នុងចំណោមទស្សនិកជននៃរឿងនេះណាស់ ដោយវាជាតំណាងឲ្យ ភាពលោភលន់ ការងប់ងល់ ហើយថែមទាំងភាពឆ្គួតវង្វេង។

វាក៏ជារូបភាពដ៏គួរឲ្យរំខាន ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់មនុស្សផងដែរ។ មនុស្សចម្លែកហ្គោលិមនោះបានទទួលរងទារុណកម្ម នៃទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ និងសេចក្តីសម្អប់ ជាមួយនឹងចិញ្ចៀន និងខ្លួនវា ហើយសម្លេងរបស់វាទៀតសោត បានឆ្លុះបញ្ចាំងអំពីភាពស្រេកឃ្លាននៅក្នុងចិត្តរបស់យើងម្នាក់ៗ។ ទោះយើងស្រេកឃ្លានរករបស់ដ៏ជាក់លាក់ណាមួយ ឬរករបស់ល្អច្រើនជាងនោះទៀតក្តី យើងគិតថា ឲ្យតែយើងបានរបស់ដ៏មានតម្លៃនោះហើយ យើងនឹងមានការស្កប់ចិត្តមិនខាន។ ប៉ុន្តែ របស់ទំាងនោះមិនបានធ្វើឲ្យយើងស្កប់ចិត្តទេ ផ្ទុយទៅវិញ វាបានធ្វើឲ្យយើងមានអារម្មណ៍កាន់តែខ្វះចន្លោះជាងមុនទៅទៀត។

យើងមានផ្លូវដែលល្អជាងនេះ សម្រាប់រស់នៅ។ ស្តេចដាវីឌបានបង្រៀន ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៦ ថា ពេលដែលចិត្តដ៏ស្រេកឃ្លានរបស់យើង នាំឲ្យយើងស្វែងរកការស្កប់ស្កល់ សម្រាប់ចិត្តដែលអស់សង្ឃឹម និងគ្មានប្រយោជន៍(ខ.៤) យើងអាចងាកមករកព្រះ ដើម្បីជ្រកកោនក្នុងទ្រង់(ខ.១) ដោយរំឭកខ្លួនឯងថា បើយើងដាច់ចេញពីទ្រង់ នោះយើងនឹងគ្មានអ្វីទាំងអស់(ខ.២)។
ហើយកាលណាយើងឈប់ស្វែងរកការស្កប់ចិត្តក្នុងលោកិយនេះ ហើយងាកមកមើលសម្រស់របស់ព្រះជាម្ចាស់(ខ.៨) យើងនឹងស្គាល់រស់ជាតិនៃភាពស្កប់ចិត្តដ៏ពិត ដែលជាជីវិតមានសេចក្តីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់ ជាដរាបតទៅ(ខ.១១)។—MONICA BRANDS

សេចក្តីស្រឡាញ់ និងសន្តិភាព

ខ្ញុំ​តែង​តែ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​សន្តិ​ភាព ដ៏​មាន​អំណាច ដែល​មិន​អាច​ពិពណ៌នា​បាន(ទំនុកដំកើង ៤:៧) អាច​កើត​មាន ពេញ​ក្នុង​ចិត្ត​របស់​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​ទុក្ខ​ព្រួយ​បំផុត​ក៏​ដោយ។ ខ្ញុំ​បាន​ពិសោធន៍​នឹង​រឿង​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​ពិធី​បុណ្យ​រំឭក​មរណៈ​ភាព​របស់​ឪពុក​ខ្ញុំ។ ថ្ងៃ​នោះ​ មាន​មនុស្ស​ជាច្រើន​ដែល​ខ្ញុំ​បាន​ស្គាល់ បាន​ចូល​មក​ជួយ​រំលែក​ទុក្ខ​ម្នាក់​ម្តង​ៗ  ហើយ​ក្នុង​ចំណោម​ពួក​គេ ក៏​មាន​វត្ត​មាន​របស់​មិត្ត​ភក្តិ​ដ៏​ល្អ​ម្នាក់ ដែល​ធ្លាប់​រៀន​ជា​មួយ​គ្នា នៅ​វិទ្យា​ល័យ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន។  គាត់​មិន​បាន​និយាយ​អ្វី​ទេ គឺ​គ្រាន់​តែ​បាន​ឱប​ខ្ញុំ​ជាប់ អស់​ពេល​មួយ​សន្ទុះ​ធំ។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​យល់​ចិត្ត ដោយ​ភាព​ស្ងាត់​ស្ងៀម ធ្វើ​ឲ្យខ្ញុំ​មាន​អារម្មណ៍​ថា សន្តិ​ភាព​បាន​ចាប់​ផ្តើម​កើត​មាន ក្នុង​សេចក្តី​ទុក្ខ នៅ​ថ្ងៃ​ដ៏​ពិបាក​នោះ។ ការ​នេះ​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំមិន​នៅ​ឯកោ​ឡើយ គឺ​ខុស​ពី​ការ​គិត​របស់​ខ្ញុំ។

គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​១៦​ សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត និង​ក្តី​អំណរ ដែល​ព្រះ​បាន​នាំ​ចូល​ក្នុង​ជីវិត​យើង មិន​បាន​កើត​ឡើង ពី​ការ​ខំា​មាត់​សង្កត់​ចិត្ត អត់​ធ្មត់ ក្នុង​ពេល​ដ៏​ពិបាក​នោះ​ទេ តែ​វាជា​អំណោយ ដែល​យើង​ទទួល​បាន ពេល​ដែល​យើង​ចូល​ជ្រក ក្នុង​ព្រះ​ដ៏​ល្អ​នៃ​យើង(ខ.១-២)។

អ្នក​ខ្លះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង ឈប់​គិត​អំពី​ការ​ឈឺ​ចាប់ ដែល​បណ្តាល​មក​ពី​ការ​បាត់​បង់​ជីវិត​របស់​មនុស្ស​ជា​ទីស្រឡាញ់ ឬ​ប្រហែល​ជា​គិត​ចង់​ងាក​ទៅ​រក​ព្រះ​នេះ ឬ​ព្រះ​នោះ ដើម្បី​ដក​ការ​ឈឺ​ចាប់​ចេញ។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់ គេ​នឹង​បាន​ដឹង​ថា ការ​ព្យាយាម​ជៀស​ចេញ​ពី​ការ​ឈឺ​ចាប់ បែរ​ជា​នាំ​ឲ្យ​ការ​ឈឺ​ចាប់ កាន់​តែ​ចូល​ជ្រៅ​ក្នុង​ចិត្ត (ខ.៤)។…

បទចម្រៀងនៅពេលយប់

ឪពុក​របស់​ខ្ញុំ​បាន​រស់​នៅ ក្នុង​ជីវិត​មួយ ដែល​មាន​សេចក្តី​ប្រាថ្នា​ជា​ច្រើន។​ គាត់​ចង់​បាន​ភាព​ពេញ​លេញ សូម្បី​តែ​នៅ​ពេល​ដែល​ជម្ងឺ​ប៉ាគីនសុន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ពិការ​បន្តិច​ម្តង​ៗ នៅ​ក្នុង​គំនិត និង​រូប​កាយ​គាត់​ក៏​ដោយ។ គាត់​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព នៅ​ពេល​ដែល​គាត់​កំពុង​តែ​ជួប​ការ​ឈឺ​ចាប់ ដោយសារ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត។ គាត់​ចង់​ទទួល​សេចក្តីស្រឡាញ់ និង​ការ​ឲ្យ​តម្លៃពី​អ្នក​ដទៃ ប៉ុន្តែ ជា​ញឹក​ញាប់ គាត់​បាន​ជួប​ភាព​ឯកោ​ជា​ញឹក​ញាប់។

គាត់​មាន​អារម្មណ៍​ថា គាត់​មាន​ភាព​ឯកោ​តិច​ជាង​មុន ពេល​ដែល​គាត់​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤២ ដែល​ជា​បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក៏​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​ការ​ប្រោស​ឲ្យ​ជា​ ដូច​គាត់​ផង​ដែរ(ខ.១-២)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​ធ្លាប់​ជួប​ទុក្ខ​ព្រួយ ដែល​ហាក់​ដូច​ជា​មិន​ដែល​បាត់​ទៅ​ណា​(ខ.៣) ធ្វើឲ្យ​ក្តី​អំណរ​មាន​តែ​នៅ​ក្នុង​ការ​ចង​ចាំ​ដ៏​យូរ​(ខ.៦)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​បោះ​បង់​ចោល​គាត់ និង​បាន​ទូល​សួរ​ទ្រង់​ថា “ហេតុ​អ្វី?”(ខ.៩) ពេល​ដែល​ភាព​ជ្រួល​ច្របល់ និង​ការ​ឈឺ​ចាប់​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​(ខ.៧)។

ហើយ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បក់​មក​លើ​គាត់ ដោយ​ធានា​ថា គាត់​មិន​ឯកោ​ទេ ហើយ​ឪពុក​ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ថា សន្តិ​ភាព​ដ៏​ស្ងាត់​ស្ងៀម​បាន​ចាប់​ផ្តើម​មាន ក្នុង​ពេល​ដែល​គាត់​ឈឺ​ចាប់។ គាត់​ក៏​បាន​ស្តាប់​ឮ​សម្លេង​ដ៏ស្រទន់​នៅ​ជុំវិញ​ខ្លួន​គាត់ គឺ​សម្លេង​ដែល​ធានា​គាត់​ថា ព្រះ​ជា​ម្ចាស់​នៅ​តែ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង​ជា​និច្ច(ខ.៨) ទោះ​បី​ជាគាត់​គ្មាន​ចម្លើយ ទោះ​រលក​នៃ​បញ្ហា​នៅ​តែ​បក់​បោក​មក​លើ​គាត់​ក្តី។

ពេល​នោះ គាត់​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​បាន​ស្តាប់​សំនៀង​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នោះ នៅ​ពេល​យប់។ គឺ​មាន​ចិត្ត​ស្កប់​ស្កល់​ល្មម​នឹង​បន្ត​តោង​ជាប់​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​ដែល​បាន​កើន​ឡើង។ ហើយ​ល្មម​នឹង​ឲ្យ​គាត់ រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់ ចំពោះ​ថ្ងៃ​ដែល​គាត់​នឹង​លែង​ស្រេក​ឃ្លាន​តទៅ​ទៀត​(ខ.៥,១១)។—MONICA BRANDS

ការល្អ និងការអាក្រក់

ការ​ភ័យ​ខ្លាច អាច​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត។ យើង​ដឹង អំពី​មូល​ហេតុ​ដែល យើង​មាន​ការ​ភ័យ​ខ្លាច។ យើង​ខ្លាច​អ្វីដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ កាល​ពី​អតីត​កាល និង​អ្វី​ៗ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ម្តង​ទៀត។ ដូច​នេះ​ ជួន​កាល យើង​នៅ​ជាប់​គាំង មិន​អាច​ត្រឡប់​ថយ​ក្រោយ ហើយ​ក៏​ភ័យ​ខ្លាច​ពេក មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។ យើង​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ។ ខ្ញុំ​មិន​មាន​ភាព​វ័យ​ឆ្លាត មិន​ខ្លាំង ឬ​មិន​មាន​ភាព​ក្លាហាន​ល្មម​នឹង​ប្រឈម​មុន​នឹង​ការ​ឈឺ​ចាប់​នោះ​ទៀត”។

ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​ពិពណ៌នា របស់​អ្នក​និពន្ធ​ឈ្មោះ ​ហ្វ្រេត​ដឺរិគ បឺចន័រ(Frederick Buechner) អំពី​ព្រះ​គុណ​របស់​ព្រះ។ គាត់​ថា ព្រះ​គុណ​ព្រះ គឺ​ដូច​ជា​សម្លេង​ដ៏​ស្រទន់ ដែល​និយាយ​ថា “ក្នុងលោកិយ​នេះ ការ​អាក្រក់ និង​ការ​ល្អ​នឹង​កើត​ឡើង។ តែ​កុំ​ខ្លាច​ឡើយ។ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ជា​និច្ច”។

ការ​អាក្រក់​នឹង​កើត​ឡើង។ ក្នុង​លោកិយ​នេះ មនុស្ស​ដែល​ទទួល​រង​ការ​ឈឺ​ចាប់ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ដែល​ជា​ញឹក​ញាប់ ពួក​គេ​បាន​ប្រើ​ការ​អាក្រក់។ យើង​ធ្លាប់​ជួប​រឿង​អាក្រក់ ដែល​ក្នុង​នោះ ការ​អាក្រក់​បាន​ហ៊ុម​ព័ទ្ធ​យើង ហើយ​អ្នក​ដទៃ​បាន​ធ្វើ​ឲ្យ​យើង​មាន​របួស គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយ​យើង​ក៏​បាន​សោក​សង្រេង ហើយ​ក៏​បាន​អំពាវ​នាវ​រក​ព្រះ​ជា​ម្ចាស់(ខ.១-២)។

ប៉ុន្តែ ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​គង់​នៅ​ជា​មួយ​យើង នោះ​ការ​ល្អ​ក៏​អាច​កើត​ឡើង​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​រត់ទៅ​រក​ទ្រង់ ដោយ​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច ព្រះ​ទ្រង់​ក៏​បង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​សប្បុរស​របស់​ទ្រង់ ដែល​ធំ​ប្រសើរ​លើស​ការ​ឈឺ​ចាប់ ដែល​គេ​បាន​ផ្តល់​ឲ្យ​យើង(ខ.១-៣) គឺ​សេចក្តី​ស្រឡាញ់…

ស្រឡាញ់លើសខ្លួនឯង

នៅ​ក្នុង​រឿង​ប្រលោម​លោក ដែល​អ្នក​ស្រី​អេមីលី ប្រុនតេ(Emily Bronte) បាន​និពន្ធ លោក​វូធើរីង ហាយ(Wuthering Heights)  ជា​បុរស​ម្នាក់ ដែល​បាន​ដក​ស្រង់​ខគម្ពីរ​ជា​ញឹក​ញាប់ ដើម្បី​រិះ​គន់​អ្នក​ដទៃ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា “ពួក​ផារិស៊ី​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ដែល​តាំង​ខ្លួន​ជា​អ្នក​សុចរិត ដែល​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ផ្លូវ​ខុស ដើម្បី​កោស​យកព្រះ​បន្ទូល​សន្យា​សម្រាប់​តែ​ខ្លួន​ឯង ហើយ​ថ្លែង​នូវ​ពាក្យ​បណ្តាសារ​ដាក់​អ្នក​ជិត​ខាង​របស់​ខ្លួន”។

រឿង​នេះ​អាច​នាំ​ឲ្យ​យើង​នឹក​ចាំ អំពី​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់។ ប៉ុន្តែ តើ​យើង​រាល់​គ្នា មាន​លក្ខណៈ​ដូច​គាត់​ដែរ​ឬ​ទេ? តើ​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ចំពោះ​បរាជ័យ​របស់​ពួក​គេ តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​បរាជ័យ យើង​ក៏​បាន​ធ្វើការ​ដោះសារ​ឬ?

ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ផ្ទុយ​ពី​នេះ។ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ការ​សន្យា ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ពួក​គេ ហើយ​ថែម​ទាំង​សុខ​ចិត្ត​ត្រូវ​បណ្តា​សារ ឲ្យ​តែ​អ្នក​ដទៃ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ សូម​យើង​ពិចារណា​អំពី​លោក​ម៉ូសេ​ចុះ។ គាត់​បាន​ទូល​ដល់​ព្រះ​ជា​ម្ចាស់​ថា គាត់​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​លុប​ឈ្មោះ​គាត់ ចេញ​ពី​បញ្ជី​របស់​ទ្រង់ ឲ្យ​តែ​ទ្រង់​អត់​ទោស​ឲ្យ​ពួក​អ៊ីស្រាអែល​(និក្ខមនំ ៣២:៣២)។ ពុំ​នោះ​ទេ យើង​អាច​មើល​គំរូ​របស់​សាវ័ក​ប៉ុល ដែល​សុខ​ចិត្ត ឲ្យ “ខ្លួនគាត់​ដាច់​ចេញ​ពី​ព្រះ​គ្រីស្ទ” ឲ្យ​តែ​រាស្រ្ត​របស់​ទ្រង់ ទទួល​ជឿ​ទ្រង់(រ៉ូម ៩:៣)។

ការ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត គឺ​ជា​រឿង​ដែល​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​អ្នក ដែល​បាន​ស្រឡាញ់​អ្នក​ដទៃ លើស​ខ្លួន​ឯង។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ។ ទ្រង់​បាន​បង្រៀន​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ព្រះយេស៊ូវ​បានស្រឡាញ់​យើង តាំង​ពី​មុន​ពេល​យើង​ស្គាល់​ទ្រង់…

ជំនន់នៃការផ្លាស់ប្រែ

កាល​ខ្ញុំ​នៅ​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​លេង​ទឹក​ភ្លៀង ​នៅ​ពេល​ដែល​មាន​ព្យុះ​ភ្លៀង លាយ​ឡំ​ដោយ​ផ្គរ​រន្ទះ។​ ពេល​ណា​ មាន​ភ្លៀង​ធ្លាក់​ខ្លំាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សម្លេង​ផ្គរ​លាន់​កក្រើក​ដី ហើយ​ទឹក​ភ្លៀង​ធ្លាក់​ដូច​ចាក់​ទឹក ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ ក៏​បាន​នាំ​គ្នា​រត់​លេង​គ្មាន​សណ្តាប់​ធ្នាប់ ជុំវិញ​ផ្ទះ​របស់​យើង ព្រម​ទាំង​ធ្វើ​រំអិល​លេង​ផង​ដែរ។ ទំរាំ​តែ​ដល់​ពេល​ដែល​យើង​ត្រូវ​ត្រឡប់​ចូល​ក្នុង​ផ្ទះ​វិញ យើង​បាន​ទទឹក​ជោក​អស់។

វា​គឺ​ជា​បទ​ពិសោធន៍​ដ៏​រំភើប​រីក​រាយ​ណាស់ ទោះ​មួយ​លើក​ៗ មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏​ដោយ។ កាល​នោះ យើង​បាន​លង់​ខ្លួន សប្បាយ​នៅ​ក្នុង​ព្យុះ​ភ្លៀង​ដែល​មាន​អំ​ណាច​ខ្លាំង​ បាន​ជា​យើង​ពិបាក​ពិពណ៌នា​ថា តើ​យើង​កំពុង​តែ​សប្បាយ​រីក​រាយ ឬ​កំពុង​តែ​ភ័យ​ខ្លាច។

រូប​ភាព​នេះ បាន​លេច​ឡើងនៅ​ក្នុង​គំនិត​របស់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១0៧។ តាម​បទ​គម្ពីរ​នេះ​ ការ​ស្អាង​ឡើង​វិញ​របស់​ព្រះ​ជា​ម្ចាស់ គឺ​ប្រៀប​បាន​នឹង​ការ​ផ្លាស់​ប្រែ​ទីហួត​ហែង ឲ្យ​ក្លាយ​ទៅ​ជា “ស្រះ​ទឹក” វិញ (ខ.​៣៥)។ ពីព្រោះ ភ្លៀង​ធម្មតា មិន​អាច​ផ្លាស់​ទីរហោស្ថាន ឲ្យ​ទៅ​ជា​វាល​ស្មៅ​បាន​ទេ។ ភ្លៀង​នោះ ត្រូវ​តែ​ជា​ភ្លៀង​ដែល​ខ្លាំង រហូត​ក្លាយ​ជា​ជំនន់ ដែល​ស្រោច​ស្រព្វ​ជោក​ជាំ ពេញ​ប្រឡោះ​ប្រេះ​ក្រហែង ទើប​ធ្វើ​ឲ្យ​ដី​នោះ ដុះ​ដាល​ជា​ជីវិត​ថ្មី​ឡើង។

តើ​នេះ​មិន​មែន​ជា​ការ​ស្តារ​ឡើង​វិញ ដែល​យើង​រំពឹង​ចង់​បាន​ទេ​ឬ? នៅ​ពេល​ដែល​ឆាក​ជីវិត​របស់​យើង ហាក់​ដូច​ជា​​ ការ​ធ្វើ​ដំណើរ​វិលវល់ គ្មាន​គោល​ដៅ​ច្បាស់​លាស់ ដោយ​យើង “ស្រេក​ឃ្លាន” នូវ​ការ​ប្រោស​ឲ្យ​ជា ដែល​ហាក់​ដូច​ជា​មិន​ដែល​មក​ដល់​(ខ.៤-៥) ពេល​នោះ អ្វី​ដែល​យើង​ត្រូវ​ការ គឺ​លើស​ពី​សេចក្តី​សង្ឃឹម​បន្តិច​បន្តួច។…

ភាពល្អឥតខ្ចោះ ដែលមិនល្អឥតខ្ចោះ

កាល​ខ្ញុំ​នៅ​រៀន​នៅ​សកល​វិទ្យាល័យ សាស្រ្តា​ចារ្យ​របស់​ខ្ញុំ​ម្នាក់ បាន​សង្កេត​ឃើញ​ថា ខ្ញុំ​មាន​ភាព​សុក្រឹត​និយម ឬ​ភាពល្អ​ឥត​ខ្ចោះ​និយម ដែល​នាំ​ឲ្យ​មាន​ការ​ពន្យា​ពេល​ជា​ញឹក​ញាប់។ គាត់​ក៏​បាន​ផ្តល់​យោបល​ខ្លះ​ៗ ប្រកប​ដោយ​ប្រាជ្ញា​ដល់​ខ្ញុំ។ គាត់​មាន​ប្រសាសន៍​ថា “ចូរ​កុំ​បណ្តោយ​ឲ្យ​ភាព​ល្អ​ឥត​ខ្ចោះ ធ្វើ​ជា​សត្រូវ​របស់​ភាព​ល្អ”។ គាត់​ពន្យល់​ថា ការព្យាយាម​ធ្វើ​កិច្ចការ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ អាច​រារាំង​ការ​ប្រថុយ ដែល​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់។ ប៉ុន្តែ ការ​ទទួល​ស្គាល់​ថា​ កិច្ចការ​របស់​ខ្ញុំ មិន​តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ នាំ​ឲ្យ​ខ្ញុំ​មាន​សេរីភាព នៅ​ក្នុង​ការ​បន្ត​លូត​លាស់។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា យើង​ត្រូវ​ឈប់​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ នៅ​លើ​ផែន​ដី ពុំ​នោះ​ទេ​ វានឹង​ធ្វើ​ឲ្យ​យើង​ភ្លេច​ថា យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​គ្រីស្ទ។

សាវ័ក​ប៉ុល​បាន​រៀន​សូត្រ​អំពី​បញ្ហា​នេះ ដោយ​ឆ្លង​កាត់​ការ​ពិបាក​ជា​ច្រើន។ ពី​ដំបូង​គាត់​បាន​ព្យាយាម​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ បន្ទាប់​ពី​គាត់​បាន​ជួប​ព្រះ​យេស៊ូវ​ហើយ អ្វី​ៗ​ក៏​បាន​ផ្លាស់​ប្តូរ​(កាឡាទី ១:១១-១៦)។ សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា បើ​សិន​ជា​គាត់​អាច​ជួយ​ខ្លួន​ឯង ឲ្យ​បាន​រួច​ពី​បាប ហើយ​ជា​នឹង​ព្រះ ដោយ​ខំ​កាន់​តាម​ក្រឹត្យ​វិន័យ នោះ “ព្រះយេស៊ូវ​មិន​ចំា​បាច់​ត្រូវ​យាង​មក​សុគត​ឡើយ”(២:២១)។  មាន​តែការ​ឈប់​ពឹង​កម្លាំង​ខ្លួន​ឯង​ទេ  ដែល​អាច​ជួយ​ឲ្យ​គាត់​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​នៃ​ព្រះ​យេស៊ូវ​រស់ នៅ​ក្នុង​គាត់(ខ.២០)។ មាន​តែ​នៅ​ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​គាត់​ទេ ដែល​អាច​ឲ្យ​គាត់​ពិសោធន៍​នឹង​អំណាច​ដ៏​ល្អ​ឥត​ខ្ចោះរបស់​ព្រះ​ជា​ម្ចាស់។

ការ​នេះ​មិន​មាន​ន័យ​ថា ​យើង​មិន​គួរ​ប្រឆាំង​នឹង​អំពើ​បាប(ខ.១៧)​ នោះ​ឡើយ វា​មាន​ន័យ​ថា យើង​ត្រូវ​ឈប់​ពឹង​ផ្អែកលើ​កម្លាំង​ខ្លួន​ឯង ដើម្បី​លូត​លាស់​ខាង​វិញ្ញាណ(ខ.២០)។

ក្នុង​មួយ​ជីវិត​នេះ យើង​មិន​អាច​មាន​ភាព​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។ ប៉ុន្តែ ពេល​ដែល​យើង​បន្ទាប​ចិត្ត ទទួល​ស្គាល់​ថា យើង​តែង​តែ​ត្រូវ​ការ​ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ…