អំពីសៀវភៅនំម៉ាណាប្រចាំថ្ងៃ

ចាប់​តាំង​ពី​ពេល​ដែល​សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​ជា​លើក​ដំបូង ក្នុង​ឆ្នាំ ១៩៥៦មក សៀវភៅ​នេះ​បាន​ក្លាយ​ជា​ប្រភព​ធនធាន​មួយ ហើយភាគ​ច្រើន ​គេ​បាន​ស្គាល់​អង្គការ​អប៊ីស៊ី​(RBC) តាម​រយៈ​សៀវភៅ​មួយ​នេះ​ឯង ។​ សេចក្តី​បង្រៀន​សម្រាប់​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ប្រ​ចាំថ្ងៃ ដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុងសៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ បាន​ជួយ​ឲ្យ​អ្នក​អាន​ចំណាយ​ពេល​​ជា​មួយ​ព្រះជា​រៀង​រាល់​ថ្ងៃ ។​

សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ ជាង​៤០​ភាសា និង​ត្រូវ​បាន​ចែក​ចាយ នៅ​ទូទាំង​ពិភព​លោក ដោយ​ការិយ៉ាល័យ​នៃ​អង្គការ​អប៊ីស៊ី នៅ​ទូទាំង​ពិភ​ព​លោក ។​ អង្គការ​អ​ប៊ីស៊ី​ក៏​បាន​ផលិត​នូវ​សៀវភៅ​បង្រៀន​តាម​ព្រះ​គម្ពីរ​ជា​ច្រើន​មុខ​ទៀត​ផង​ដែរ ដែល​លោក​អ្នក​អាច​រក​ជាវ​បាន ។​ អង្គការ​អប៊ីស៊ី​មិន​បាន​ទទួល​ប្រាក់​ជំនួយ​ឬ​ឧបត្ថម្ភ ពី​ក្រុម ឬ​និកាយ​ណា​​មួយ​នោះ​​ទេ ។​ មាន​មនុស្ស​ជា​ច្រើន បាន​ដាក់​ប្រាក់​ដង្វាយ​ ទោះ​តិច​ឬ​ច្រើន​ក្តី ដែល​ជួយ​ឲ្យ​អង្គការ​អប៊ីស៊ី អាច​ឈោង​ចាប់​អ្នក​ដទៃ​ទៀត ដោយ​សេចក្តី​បង្រៀន​នៃ​ព្រះ​គម្ពីរ ដែល​ធ្វើ​ឲ្យ​ជីវិ​ត​ផ្លាស់​ប្រែ ។​

វិទ្យុ​នំម៉ាណា​ប្រចាំថ្ងៃ គឺ​ជា​កម្មវិធី​ផ្សាយ​សម្លេង​ប្រចាំ​ថ្ងៃ​មួយ ដែល​ចាក់​ផ្សាយ​នូវ​សេចក្តី​បង្រៀន​ពិសេស​ៗ ដែល​បាន​ជ្រើស​រើស​ពី​ក្នុង​ទំព័រ​សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ។​ សេច​ក្តី​បង្រៀន​សម្រាប់​ថ្ងៃនីមួយ​ៗ ត្រូវ​បាន​រៀប​រៀង​មក ដើម្បី​នាំ​ប្រិយ​មិត្ត​អ្នក​ស្តាប់ ឲ្យ​មាន​ទំនា​ក់ទំនង​កាន់​​តែ​ជិត​ស្និទ្ធ​ជា​មួយព្រះ​យេស៊ូវ​គ្រីស្ទ និង​ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​ឆ្លើយ​តប​ចំពោះ​ទ្រង់​វិញ ដោយការ​ថ្វាយ​បង្គំ សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​ការ​ស្តាប់​បង្គាប់ ។​

សព្វ​ថ្ងៃ​នេះ សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ត្រូវ​បាន​ចែ​កចា​យ តាម​រយៈ​មធ្យោបាយ​បោះ​ពុម្ភ ការ​បោះ​ពុម្ភ​ខ្នាត​ធំ កម្ម​វិធី​វិទ្យុ podcast អ៊ី​មែល rss និង​ឧបករណ៍​ចល័ត ។ សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម សូម​អញ្ជើញ​ស្វែង​រកសៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ នៅ​ក្នុង Twitter, Facebook និង​ Google+ ។​​