កម្លាំងនៅក្នុងភាពកម្សោយ
ជាញឹកញាប់ យើងបានចំណាយពេលព្យាយាមជម្នះ ឬលាក់បាំងភាពកម្សោយរបស់យើង។ ប៉ុន្តែ ចុះបើសិនជា ភាពកម្សោយរបស់យើង គឺជាកន្លែងដែលព្រះទ្រង់សព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញអំណាចចេស្តាព្រះអង្គ ក្នុងជីវិតយើង តើយើងនឹងឱបក្រសោបយកភាពកម្សោយរបស់យើងឬទេ? មានតែព្រះគម្ពីរប៊ីបប៉ុណ្ណោះ ដែលបានលើកទឹកចិត្តយើងឲ្យពិសោធន៍អំណាចចេស្តាព្រះអង្គ តាមរយៈភាពកម្សោយរបស់យើង ដោយការស្កប់ចិត្ត និងទុកចិត្តលើអំណាចចេស្តា និងកម្លាំងរបស់ព្រះអង្គ ដែលពិតជាអាចកែប្រែជីវិតយើង ឲ្យផ្លាស់ប្រែ កាន់តែមានលក្ខណដូចព្រះគ្រីស្ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ។
ជំនួយសម្រាប់ឪពុកម្តាយ ដែលកូនមានបញ្ហាក្នុងការសិក្សា
ដោយសារឪពុកម្តាយជំរុញឲ្យកូនខិតខំរៀនច្រើនពេក ក្មេងៗជាច្រើនមានពេលតិចតួច សម្រាប់លេង ឬសម្រាក។ ពួកគេក្រចូលគេង មានកិច្ចការសាលាច្រើនពេក និងកិច្ចការបន្ថែមទៀត ដែលឪពុកម្តាយពួកគេបានដាក់ឲ្យធ្វើ។ ប៉ុន្តែ ឪពុកម្តាយជាច្រើនបាននិយាយថា ពួកគេកំពុងតែឲ្យកូនរៀនច្រើនយ៉ាងនេះ គឺដោយសារកូនរបស់ពួកគេ កំពុងតែចម្រើនវ័យធំឡើង ក្នុងបរិយ៉ាកាសប្រកួតប្រជែងខ្លាំង។ តើពួកគេត្រូវមានការខិតខំខ្លាំងយ៉ាងនេះឬ? ក្នុងនាមជាឪពុកម្តាយដែលជាគ្រីស្ទបរិស័ទ តើព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើដូចម្តេច ចំពោះការសិក្សារបស់កូន? ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។
ជំនួយ សម្រាប់ឪពុកម្តាយ ដែលមានកូនញៀនទូរស័ព្ទ ឬធែប្លែត
ឪពុកម្តាយជាច្រើន មានការថប់បារម្ភ ពេលដែលកូនៗចំណាយពេលច្រើនពេក នៅពីមុខអេក្រង់ទូរស័ព្ទ ឬធែប្លែត។ ពួកគេក៏បានចោទជាសំណួរថា "តើខ្ញុំគួរតែឲ្យកូនខ្ញុំមានទូរស័ព្ទផ្ទាល់ខ្លួនប្រើ នៅអាយុប៉ុន្មាន? តើខ្ញុំត្រូវដាក់ច្បាប់ ឬវិន័យអ្វីខ្លះ សម្រាប់ឲ្យពួកគេប្រើប្រាស់ឧបករណ៍ទាំងនោះ?" តើខ្ញុំត្រូវធ្វើដូចម្តេច នៅពេលដែលពួកគេញៀនអេក្រង់ទូរស័ព្ទ ឬធែបប្លែត? នៅមានសំណួរជាច្រើនទៀត ដែលឪពុកម្តាយជាគ្រីស្ទបរិស័ទមាន។ ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។
ហេតុអ្វីការមើលរូបអាសអាភាស មានគ្រោះថ្នាក់យ៉ាងនេះ?
ហេតុអ្វីមនុស្សជាច្រើនចូលចិត្តមើលរូបអាសអាភាស? គេបានមើលវា ហាក់ដូចជាមិនមានបញ្ហាអ្វីទេ មែនទេ? រូបអាសអាភាសបានក្លាយជា ផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ របស់ពួកគេ។ តាមពិត “រូបអាសអាភាស” គឺជាចំណីភ្នែក និងអារម្មណ៍ដ៏គ្រោះថ្នាក់។
ប៉ុន្តែ តើវាគ្រាន់តែជាបញ្ហាដែលកើតមានជាធម្មតាមែនឬ? ការមើលរូប ឬវីដេអូអាសអាភាស ពីដំបូង ធ្វើឲ្យមានចិត្តរំភើប។ តែមិនយូរប៉ុន្មាន វាក៏បានក្លាយជាទម្លាប់ ក្នុងការរស់នៅ។ វាក៏បានគ្រប់គ្រង និងទាមទាយើង ឲ្យផ្តោតចិត្តទៅលើវា ហើយយើងក៏មានអារម្មណ៍ថា យឺតពេលហើយ វាមិនព្រមដោះលែងយើងទេ។ វាមានផលប៉ះពាល់មកលើការឲ្យតម្លៃខ្លួនឯង ទំនាក់ទំនង សមត្ថភាពនៅក្នុងការបើកចំហរ ការរំពឹងចង់បានខាងផ្លូវភេទ ហើយក៏ប៉ះពាល់សុខភាពផ្លូវចិត្តផងដែរ។ វាមិនមែនជាអាថ៌កំបាំងដ៏អាក្រក់តូចមួយ តែវាមានគ្រោះថ្នាក់ និងនាំមកនូវការបង្ខូចបំផ្លាញ ដែលនាំឲ្យយើងមានការភ័យខ្លាច និងអាម៉ាស់។
ប៉ុន្តែ ព្រះគម្ពីរប៊ីបបានផ្តល់ឲ្យនូវក្តីសង្ឃឹម សេរីភាពពិតប្រាកដ រួចផុតពីចំណងរបស់វា។ ទោះអ្នកមានបទពិសោធន៍យ៉ាងណាជាមួយរូបអាសអាភាស ឬមានអារម្មណ៍ថា ជាប់អន្ទាក់វាខ្លាំងយ៉ាងណាក៏ដោយ ក៏វានៅតែមិនអាចធំ និងមានអំណាចលើសព្រះ ដែលស្រឡាញ់យើងនោះឡើយ។
ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ហើយអាន ដោយឥតគិតថ្លៃ។
តើខ្ញុំជានរណា?
តើគណនីហ្វេសប៊ុករបស់យើង បានប្រាប់ឲ្យគេដឹងថា យើងជានរណា? តើអត្តសញ្ញាណរបស់យើង មានការផ្តេកផ្តួលទៅលើពិន្ទុនៅសាលា ទស្សនៈរបស់មិត្តភក្តិយើង ឬចំនួនមិត្តភក្តិដែលយើងមានឬ? ឬមួយវាអាស្រ័យទៅលើអ្វីដែលឪពុកម្តាយយើងបាននិយាយអំពីយើង? ពុំនោះទេ តើអត្តសញ្ញាណរបស់យើង ផ្អែកទៅលើកត្តាទាំងអស់នេះរួមផ្សំគ្នាឬ? តើធ្វើដូចម្តេចឲ្យអ្នកដឹងច្បាស់ថា ខ្លួនឯងជានរណា? ព្រះគម្ពីរបានប្រាប់យើងថា វិធីល្អបំផុត ដើម្បីឲ្យយើងអាចស្គាល់ខ្លួនឯងច្បាស់ ដោយមានទំនុកចិត្ត និងការស្កប់ចិត្តនោះ គឺយើងត្រូវរៀនស្គាល់ខ្លួនឯង តាមរយៈការស្គាល់ព្រះយេស៊ូវ។ ព្រះអង្គបានប្រទានអត្តសញ្ញាណល្អបំផុត មកយើងរាល់គ្នា ដែលមិនអាស្រ័យទៅលើការគិតរបស់អ្នកដទៃ ឬការគិត ឬអារម្មណ៍របស់យើង។ វាជាអំណោយមកពីព្រះ ដែលគង់នៅអស់កល្បជានិច្ច។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ។
តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?
មនុស្សជាទូទៅចូលចិត្តនិយាយថា សាសនាណាក៏បង្រៀនមនុស្សឲ្យធ្វើល្អដែរ។ ប៉ុន្តែ តើសាសនាទាំងអស់ សុទ្ធតែដឹកនាំមនុស្ស ឆ្ពោះទៅរកព្រះតែមួយមែនទេ? តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ? ហេតុអ្វីបានជាជំនឿរបស់គ្រីស្ទបរិស័ទ មានលក្ខណៈខុសពីសាសនាទាំងអស់ នៅលើពិភពលោកគេ? តើបើសាសនានីមួយៗមានមូលដ្ឋានគ្រឹះនៃការបង្រៀនអំពីព្រះ ខុសៗគ្នា ហើយបង្ហាញផ្លូវខុសៗគ្នាទៅរកព្រះ តើធ្វើដូចម្តេចឲ្យយើងដឹងថា សាសនាមួយណាបង្រៀនត្រូវ? តើព្រះអង្គណា ជាព្រះពិត? តើព្រះពិតមានតែមួយមែនឬ? ដើម្បីស្វែងយល់អំពីសំណួរទាំងនេះ សូមទាញយក ឬ download សៀវភៅ តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?
ការប្រកាន់ខ្ជាប់នូវសេចក្តីជំនឿ
ការដើរតាមព្រះយេស៊ូវ មិនមែនជាការងាយទេ។ ព្រះយេស៊ូវក៏បានមានបន្ទូលដោយផ្ទាល់ថា ការដើរតាមព្រះអង្គនឹងជួបឧបស័គ្គជាច្រើន។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងអាចរំពឹងទុកជាមុនថា យើងនឹងជួបការបៀតបៀន ដូចជា ការសើចចម្អក និងការប្រឆាំងពីអ្នកមិនជឿ ក៏ដូចជាសមាជិកគ្រួសាររបស់យើង។ អ្នកស្រី ជែន ពេ ហ្វែន(Chen Pei Fen ) បានឆ្លងកាត់ការលំបាកយ៉ាងខ្លាំង នៅក្នុងដំណាក់កាលដំបូងនៃជំនឿរបស់គាត់ ហើយគាត់សូមចែកចាយទីបន្ទាល់ និងខគម្ពីរលើកទឹកចិត្ត ក្នុងសៀវភៅនេះ ជាពិសេសសម្រាប់អ្នកដែលជួបការលំបាក ឬការបៀតបៀន ដោយសារជំនឿ។ ដើម្បីអានសៀវភៅនេះ សូមទាញយកដោយឥតគិតថ្លៃ
ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ឆ្លើយតបសំណួរទាក់ទងនឹងប្រពៃណី និងអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ
សៀវភៅ : "ខ្ញុំចង់ជឿដែរ ប៉ុន្តែ … " សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងប្រពៃណី និងអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ។
ខ្ញុំចង់ជឿដែរ ប៉ុន្តែ ... ឆ្លើយតបសំណួរទាក់ទង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ
សៀវភៅ : "ខ្ញុំចង់ជឿដែរ ប៉ុន្តែ … " សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ និងការប្តេជ្ញាចិត្តរស់នៅជាគ្រីស្ទបរិស័ទ។
សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ ដោយបំពេញទម្រង់ខាងក្រោម។