មិនបោះបង់ចោលការតស៊ូ
នំម៉ាណាប្រចាំថ្ងៃ
ថ្មីរៀងរាល់ពេលព្រឹក
ប្អូនប្រុសខ្ញុំ ឈ្មោះ ប៉ុល(Paul) បានចម្រើនវ័យធំឡើង ដោយតយុទ្ធនឹងជម្ងឺឆ្កួតជ្រូកធ្ងន់ធ្ងរ ហើយពេលដែលគាត់ចូលដល់វ័យជំទង់ ជម្ងឺនេះកាន់តែមានសភាពធ្ងន់ធ្ងរ។ ពេលយប់ ជាពេលដ៏ចុកចាប់បំផុត សម្រាប់គាត់ និងឪពុកម្តាយខ្ញុំ ពេលដែលគាត់ប្រកាច់អស់ពេលជាច្រើនម៉ោង ដែលជាញឹកញាប់ គាត់ប្រកាច់ម្តងៗ លើស៦ម៉ោង។ វេជ្ជបណ្ឌិតមិនអាចរកឃើញការព្យាបាល ដែលនឹងកាត់បន្ថយរោគសញ្ញារបស់គាត់ទេ ហើយគាត់គ្រាន់តែអាចដឹងខ្លួន យ៉ាងហោចណាស់ នៅពេលថ្ងៃ។ ឪពុកម្តាយខ្ញុំក៏បានស្រែករកព្រះថា “ព្រះអង្គ ព្រះអង្គអើយ សូមជួយយើងខ្ញុំផង!”
ទោះអារម្មណ៍របស់ពួកគាត់មានការឈឺចាប់ ហើយរូបកាយមានការខ្សោះអស់កម្លាំងយ៉ាងណាក៏ដោយ ប្អូនប្រុសខ្ញុំ និងឪពុកម្តាយខ្ញុំបានទទួលកម្លាំងគ្រប់គ្រាន់ពីព្រះ សម្រាប់ការរស់នៅក្នុងថ្ងៃថ្មី។ ជាងនេះទៅទៀត ឪពុកម្តាយខ្ញុំបានរកឃើញការកម្សាន្តចិត្ត ក្នុងព្រះគម្ពីរប៊ីប ដែលរាប់បញ្ចូលទាំងកណ្ឌគម្ពីរបរិទេវផងដែរ។ ក្នុងកណ្ឌគម្ពីរបរិទេវ លោកយេរេមាបានពោលទំនួញ អំពីការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ដោយពួកបាប៊ីឡូន ដោយគាត់បាននឹកចាំ “សេចក្តីទុក្ខលំបាក និងពីសេចក្តីវេទនា”(៣:១៩)។ ប៉ុន្តែ លោកយេរេមាមិនអស់សង្ឃឹមឡើយ។ គាត់បាននឹកចាំ អំពីសេចក្តីមេត្តារបស់ព្រះ ដែលសេចក្តីមេត្តារបស់ទ្រង់ “នៅតែថ្មីជារៀងរាល់ពេលព្រឹក”(ខ.២៣)។ ឪពុកម្តាយខ្ញុំក៏បាននឹកចាំសេចក្តីមេត្តារបស់ព្រះអង្គផងដែរ។
ទោះអ្នកកំពុងតែជួបប្រទះរឿងអ្វីក៏ដោយ ចូរដឹងថា ព្រះទ្រង់តែងតែស្មោះត្រង់ជានិច្ច។ ព្រះអង្គចម្រើនកម្លាំងយើងឡើង ជារៀងរាល់ថ្ងៃ ដោយប្រទានយើងនូវក្តីសង្ឃឹម។ ហើយជួនកាល ព្រះអង្គប្រទានភាពធូរស្រាល ដូចដែលព្រះអង្គបានសម្រាលបន្ទុកគ្រួសារខ្ញុំដែរ។ ប៉ុន្មានឆ្នាំក្រោយមក ថ្នាំពេទ្យប្រភេទថ្មីក៏មានដាក់លក់ ដែលអាចបញ្ឈប់ការប្រកាច់របស់ប្អូនប្រុសខ្ញុំ នៅពេលយប់…
មិនមែនជាខ្លួនអ្នកទៀតទេ
នៅរដូវក្តៅ ក្នុងឆ្នាំ ១៨៥៩០ លោក ឆាល ប្លន់ឌីន(Charles Blondin) បានក្លាយជាមនុស្សទីមួយ ដែលបានឆ្លងកាត់ទឹកជ្រោះណាយអាការ៉ា ដោយប្រើខ្សែពួរ ទោះបីជាគេឲ្យគាត់ធ្វើដូចនេះរាប់រយដងទៀត ក៏គាត់ហ៊ានធ្វើដែរ។ មានពេលមួយ គាត់បានឆ្លងកាត់ទឹកជ្រោះនេះ ជាមួយលោកហារី ខូលឃត(Harry Colcord) ដែលជាអ្នកគ្រប់គ្រងរបស់គាត់ ដោយឲ្យលោកហារី នៅពីក្រោយគាត់។ គាត់ក៏បានប្រាប់លោកហារីថា “ហារី ចូរមើលទៅខាងលើ ឥឡូវនេះ អ្នកមិនអាចធ្វើអ្វីតាមចិត្តទៀតឡើយ បើខ្ញុំយោលខ្លួន ចូរយោលខ្លួនជាមួយខ្ញុំ។ កុំព្យាយាមទប់ខ្លួនអី។ បើអ្នកទប់ខ្លួន នោះយើងនឹងធ្លាក់ស្លាប់ទាំងអស់គ្នាមិនខាន”។
ការបង្រៀនរបស់សាវ័កប៉ុល ដល់ពួកជំនុំនៅក្រុងកាឡាទី គឺប្រៀបដូចជាការនិយាយប្រាប់ពួកគេថា: អ្នកមិនអាចដើរតាមផ្លូវនៃជីវិត ដែលសព្វព្រះទ័យដល់ព្រះបានឡើយ បើអ្នកមិនមានជំនឿលើព្រះគ្រីស្ទទេនោះ។ ប៉ុន្តែ អ្នកមិនចាំបាច់ត្រូវដើរដោយគ្មានជំនឿនោះឡើយ។ យើងមិនអាចខំធ្វើការល្អ ដើម្បីឲ្យព្រះទ្រង់សព្វព្រះទ័យនោះឡើយ។ ដូចនេះ តើយើងនឹងទទួលសេចក្តីសង្រ្គោះ ដោយមិនធ្វើអ្វីសោះឬ? ទេ! ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យតោងព្រះគ្រីស្ទឲ្យជាប់។ ការតោងព្រះយេស៊ូវឲ្យជាប់ គឺមានន័យថា យើងសម្លាប់របៀបនៃការរស់នៅចាស់ ដែលចូលចិត្តពឹងផ្អែកលើសមត្ថភាពខ្លួនឯង ពោលគឺជីវិតចាស់របស់យើងបានស្លាប់ហើយ។ ប៉ុន្តែ យើងនៅតែឲ្យវាបន្តរស់ទៀត។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ”(កាឡាទី ២:២០)។…
ប្រឈមមុខដាក់ការភ័យខ្លាច
លោកវររិន(Warren) បានផ្លាស់ទីលំនៅ ទៅទីក្រុងតូចមួយ ដើម្បីដឹកនំាព្រះវិហារមួយកន្លែង។ បន្ទាប់ពីការងាររបស់គាត់ បានជោគជ័យខ្លះៗពីដំបូង គាត់ក៏បានទទួលរងការបៀតបៀន ពីមនុស្សម្នាក់ ដែលរស់នៅទីនោះ។ អ្នកនោះបានប្រឌិតរឿង ដើម្បីចោទប្រកាន់លោកវររិនថា បានប្រព្រឹត្តអំពើស្មោកគ្រោក ហើយក៏បានយករឿងនេះទៅផ្សព្វផ្សាយ ក្នុងការសែតប្រចាំតំបន់ ហើយថែមទាំងបោះពុម្ភផ្សាយខិតប័ណ្ណ ស្តីអំពីការចោទប្រកាន់របស់ខ្លួន ហើយផ្ញើខិតប័ណ្ណទាំងនោះទៅកាន់ប្រអប់សំបុត្ររបស់ពលរដ្ឋក្នុងតំបន់នោះ។ លោកវររិន និងភរិយារបស់គាត់ក៏បានចាប់ផ្តើមអធិស្ឋានអស់ពីចិត្ត។ បើគេជឿការភូតកុហករបស់បុរសនោះ ជីវិតរបស់ពួកគេនឹងត្រូវក្រឡាប់ចក្រមិនខាន។
ស្តេចដាវីឌក៏ធ្លាប់ជួបប្រទះរឿងស្រដៀងនេះផងដែរ។ ទ្រង់បានទទួលរងការមួលបង្កាច់របស់ពួកខ្មាំងសត្រូវ។ ទ្រង់មានបន្ទូលថា “គេមួលបង្កាច់ពាក្យទូលបង្គំវាល់ព្រឹកវាល់ល្ងាច អស់ទាំងគំនិតរបស់គេសុទ្ធតែប៉ងអាក្រក់ដល់ទូលបង្គំ”(ទំនុកដំកើង ៥៦:៥)។ ការវាយប្រហារឥតឈប់ឈរនេះ បាននាំឲ្យទ្រង់មានការភ័យខ្លាច និងទឹកភ្នែក(ខ.៨)។ ប៉ុន្តែ ក្នុងពេលសង្រ្គាមនោះ ទ្រង់ក៏បានអធិស្ឋានថា “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់… តើសាច់ឈាមនឹងអាចធ្វើអ្វីដល់ទូលបង្គំបាន?”(ខ.៣-៤)។
ការអធិស្ឋានរបស់ស្តេចដាវីឌ អាចធ្វើជាគំរូសម្រាប់យើង ក្នុងពេលសព្វថ្ងៃផងដែរ។ ពេលណាយើងមានការភ័យខ្លាច ក្នុងពេលដែលមានការគំរាមកំហែង ឬការចោទប្រកាន់ នោះយើងអាចងាកទៅរកព្រះ។ ចូរយើងទុកចិត្តព្រះ ដោយថ្វាយសង្រ្គាមរបស់យើង ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។ តើមនុស្សអាចធ្វើអ្វីមកលើយើងបាន? ចូរយើងប្រឈមមុខដាក់បញ្ហារបស់យើង ជាមួយព្រះអង្គ ដោយនឹកចាំថា អំណាចដែលទាស់ប្រឆាំងយើង មិនអាចប្រៀបផ្ទឹមនឹងអំណាចព្រះអង្គឡើយ។
បន្ទាប់ពីលោកវររិន និងភរិយាគាត់បានអធិស្ឋានអស់ពីចិត្ត កាសែតក្នុងតំបន់មិនបានយករឿងនោះមកចុះផ្សាយទេ ហើយខិតប័ណ្ណទាំងនោះក៏មិនត្រូវបានគេផ្ញើទៅពលរដ្ឋក្នុងតំបន់នោះដែរ។ តើអ្នកមានការភ័យខ្លាចចំពោះសង្រ្គាមអ្វី នៅថ្ងៃនេះ? ចូរនិយាយទៅកាន់ព្រះ។ ព្រះអង្គសព្វព្រះទ័យនឹងជម្នះការភ័យខ្លាចនោះ…
អំពីអង្គការនំម៉ាណាប្រចាំថ្ងៃ
ក្នុង ឆ្នាំ ១៩៣៨ ព័ន្ធកិច្ចរបស់យើងខ្ញុំ បានចាប់ផ្តើម ដោយមានតែកម្មវិធីវិទ្យុប៉ុណ្ណោះ ដែលមានចំណងជើងថា ថ្នាក់ព្រះគម្ពីរក្រុងដេត្រយ (Detroit Bible Class)។ ចាប់តាំងពីពេលនោះមក ចំនួនអ្នកស្តាប់កម្មវិធីវិទ្យុរបស់យើង ក៏មានការកើនឡើង ចាប់ពីក្រុមដ៏តូច នៃអ្នកស្តាប់វិទ្យុដោយការប្តេជ្ញាចិត្ត ក្លាយទៅជាមានអ្នកស្តាប់រាប់លាននាក់ នៅជុំវិញពិភពលោក ដែលប្រើប្រាប់ធនធាន ដែលយើងខ្ញុំបានផលិត ដោយផ្អែកទៅលើព្រះគម្ពីរ។
ជាច្រើនឆ្នាំក្រោយមក ឈ្មោះព័ន្ធកិច្ចរបស់យើងខ្ញុំក៏មានការផ្លាស់ប្តូរ ដើម្បីឲ្យគេកាន់តែងាយស្រួលស្គាល់ធនធានជាច្រើនប្រភេទ ដែលយើងខ្ញុំបានផ្តល់ឲ្យ។ សព្វថ្ងៃនេះ យើងខ្ញុំដឹងថា មនុស្សភាគច្រើនដឹងថា យើងខ្ញុំជានរណា ដោយសារ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលជាសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ។ ដូចនេះ យើងខ្ញុំក៏បានប្តូរឈ្មោះព័ន្ធកិច្ចទៅជា អង្គការនំម៉ាណាប្រចាំថ្ងៃ ដើម្បីឲ្យគេកាន់តែងាយស្រួលដឹងថា តើយើងខ្ញុំជានរណា។ ទោះបីជាឈ្មោះព័ន្ធកិច្ចរបស់យើងបានផ្លាស់ប្តូរមែនក៏ដោយ ក៏យើងខ្ញុំនៅតែផ្តោតទៅលើកិច្ចការដដែល គឺផ្តោតទៅលើការឈោងចាប់មនុស្ស នៅទូទាំងពិភពលោក ដោយព្រះរាជសារនៃសេចក្តីស្រឡាញ់របស់ព្រះ។
អង្គការយើង ខ្ញុំ ជាអង្គការអន្តរនិកាយ និងមិនរកប្រាក់ចំណេញ ដែលមានបុគ្គលិក និងអ្នកស្ម័គ្រចិត្ត កំពុងបម្រើការនៅក្នុងការិយ៉ាល័យជាង៣៥កន្លែង ដោយធ្វើការរួមគ្នា ដើម្បីចែកចាយសម្ភារៈជាង៦០លាន នៅក្នុង១៥០ប្រទេស។ ទោះបីជាសម្ភារៈរបស់យើងខ្ញុំ ជាការផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ជា DVD សម្លេង សៀវភៅ app សម្រាប់ឧបករណ៍…
សូមប្រើ app នំម៉ាណាប្រចាំថ្ងៃ ជាភាសាខ្មែរ
សូមអានអត្ថបទនំម៉ាណាប្រចាំថ្ងៃ តាមរយៈ app នំម៉ាណាប្រចាំថ្ងៃ ជាភាសាខ្មែរ។ លោកអ្នកអាចទាញយក និងប្រើប្រាស់ ដោយឥតគិតថ្លៃ។
Start every day refreshed with the Our Daily Bread app in Khmer!
Download it FREE today:
Google Play: bit.ly/ODBAppGooglePlay
iTunes: bit.ly/ODBAppITunes
បន្ទាប់ពីបានដំឡើងហើយ លោកអ្នកអាចចូលទៅក្នុង setting ដើម្បីផ្លាស់ប្តូរភាសា ទៅជាភាសាខ្មែរ។ សូមព្រះប្រទានពរ
បេសកកម្ម
ការងារបេសកកម្មរបស់យើងខ្ញុំ គឺដើម្បីឲ្យមនុស្សគ្រប់រូបមានឱកាសទទួល និងមានការយល់ដឹងអំពីប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ។