គោល​ការណ៍​ឯ​ក​ជន​ភាព

មានប្រ​សិទ្ធិ​ភា​ព​នៅ​ថ្ងៃ​ទី​ ​១៥ មករា ២០១៥

អង្គកា​រនំ​ម៉ា​ណាប្រ​ចាំថ្ងៃ​ (“ODB”(អូឌីប៊ី) ឬ “យើងខ្ញុំ”) ឲ្យតម្លៃ​ទៅ​លើ​ឯ​​ក​ជន​ភា​ព​រប​ស់​​អ្នក​ទស្សនាគេហទំព័ររ​ប​ស់​យើ​ង​ខ្ញុំ​។ យើង​បាន​ប​ង្កើ​ត​គោល​កា​​រណ៍​ឯ​ក​ជ​ន​ភា​ព​ ដើម្បីកា​រ​ពា​រព​ត៌​មា​ន ដែល​យើង​បាន​ប្រ​មូល តាម​រ​យៈ​គេ​ហ​ទំ​ព័​រ និ​ងក​ម្ម​វិ​ធី​mobileរ​ប​ស់​យើ​ង​ខ្ញុំ​ (និយាយ​រួ​ម​គឺ​ “គេហទំព័រ”) និង​របៀ​ប​ដែ​ល​យើ​ងប្រ​មូ​ល ប្រើ​ប្រា​ស់ និង​ចែ​ក​ចា​យព​ត៌​មា​ន​នោះ​។ គោលការណ៍​ឯ​ក​ជ​ន​ភា​ព​នេះ​ គឺត្រូ​វ​បា​ន​អ​នុវ​ត្ត​ស​ម្រាប់ domain ទាំងអ​ស់​រ​ប​ស់​យើ​ង​ខ្ញុំ​ ​ដែ​ល​ទា​ក់​ទ​ង​នឹ​ង​សៀ​វ​ភៅ​នំ​ម៉ា​ណា​ប្រ​ចាំ​ថ្ងៃ។

សេចក្តី​ថ្លែង​អំ​ពី​ឯ​ក​ជ​នភា​ព

ពត៌មាន​ដែ​ល​ប្រ​មូល​បា​ន​ នៅ​ក្នុ​ង​គេ​ហ​ទំ​ព័រ​​នេះ នឹង​ត្រូវ​បា​ន​ប្រើ ដោយ​យោង​ទៅ​តា​ម ការ​ណែ​នាំ​ខាង​ក្រោម:

១. គោលកា​រ​ណ៍​អំ​ពី​ព​ត៌​មា​ន​ផ្ទាល់​ខ្លួ​ន​។ អង្គការ​អូ​ឌីប៊ី​បានប្រ​កា​នខ្ជា​ប់​តា​ម​គោ​ល​កា​រ​ណ៍​ទូ​លំទូលាយ​ដ៏តឹ​ងរឹ​ង​ផ្នែ​ក​ព័​ន្ធ​កិច្ច​ ដែលបា​នកំ​ណ​ត់​ថា ​យើង​ខ្ញុំ​នឹ​ង​មិ​នល​ក់​ ជួល ឬផ្តល់​ឲ្យ​នូ​វព​ត៌​មា​ន​ឯ​ក​ជន​រប​ស់​លោ​ក​​​អ្នក​ ​ទៅ​ដល់​ន​រ​ណា ឬអ​ង្គកា​រ​ណា​មួ​យ​ ដែលធ្វើ​ជំ​នួ​ន​ ឬ​មិ​ន​រ​ក​ប្រា​ក់​ចំ​ណេញ​ក៏​ដោ​យ​។ លើក​លែង​តែ​ក្នុ​ង​ក​រណី ដែល​យើ​ងត្រូ​វ​ឆ្លើ​យ​ត​ប ចំពោះច្បា​​ប់ ឬដើ​ម្បី​កា​រ​ពា​រ​សិ​ទ្ធិ ទ្រព្យ​សម្បត្តិ ឬ​សុវត្ថិភា​ព​រ​បស់​អ​ង្គ​កា​រ ​និ​ង​កា​រពា​រ​អ្ន​ក​ប្រើ​​ប្រា​ស់​វិ​បសា​យ​យើ​ង​ខ្ញុំ ឬអ្ន​កដ​ទៃ។ ពត៌​មា​ន​ផ្ទាល់ខ្លួ​ន សម្រាប់​ការ​ស​ម្គា​ល់​ខ្លួ​ន (ដែល​មា​នដូ​ច​ជា​ ឈ្មោះ អាស័យ​ដ្ឋាន​ លេខទូរស័ព្ទ និង​អា​ស័យ​ដ្ឋាន​អ៊ី​មែល) ដែលលោ​ក​អ្ន​ក​បា​នប្រ​គល់​ម​ក​​យើង​ខ្ញុំ​ ត្រូវ​បា​ន​ប្រើ​ស​ម្រាប់​តែបំ​ពេញ​គោល​បំ​ណង ក្នុងកា​រ​ប្រើប្រាស់​ព​ត៌​មា​ន​នោះ ក្នុង​វិ​ប​សា​យ​យើ​ង​ខ្ញុំ​ប៉ុ​ណ្ណោះ។

២. ប្រមូល និងប្រើ​ប្រា​ស់​ព​ត៌​មា​ន​ផ្ទា​ល់​ខ្លួ​ន។ អាស្រ័យ​ទៅ​លើ​រ​បៀ​ប​ដែ​ល​អ្ន​ក​ប្រើ​ប្រា​ស់​គេ​ហទំព័រ​នោះ សូម​ផ្តល់​ពត៌មា​ន​ស​ម្គា​ល់​ខ្លួ​​នរ​ប​​ស់​លោ​ក​អ្នក​(​ព​ត៌​មា​ន​ផ្ទា​ល់ខ្លួ​ន​)​ ​មក​យើ​ង​ខ្ញុំ​។​ លោ​ក​អ្ន​ក​អា​ច​សម្រេច​ចិត្ត​ថា​ ​ផ្ត​ល់​ឲ្យ ​ឬុ​មិ​ន​ផ្ត​ល់​ឲ្យ​ក៏​បា​ន ​ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោ​យ​ លោក​អ្ន​ក​ប្រ​ហែ​ល​ជា​មិ​ន​អាច​បើ​កមើ​ល​ផ្នែ​ក​ខ្លះ​នៃ​គេ​ហ​ទំព័​​រ​យើង​ខ្ញុំ​បា​ន​ឡើ​យ បើសិ​ន​ជា​លោ​ក​អ្នក​មិន​បាន​ផ្តល់​ពត៌មា​នផ្ទាល់ខ្លួ​ន​ទេ​នោះ​។ ពត៌​មា​ន​ផ្ទា​ល់ខ្លួ​ន​ គឺរា​ប់​បញ្ចូលព​ត៌​មា​ន​ណា ដែលស​ម្គា​ល់​ខ្លួន ឬ​អាច​ត្រូ​វ​បា​ន​ប្រើ​ដើម្បីស​ម្គាល់ ទំនាក់​ទំន​ង ឬ​ដឹ​ងអំ​ពី​ទី​តាំ​ង​រ​ប​ស់អ្ន​​ក។ សូម​មើ​ល​ឧ​ទាហរ​ណ៍ខា​ង​ក្រោ​ម ដែលនិយាយ​អំ​ពី​ពេ​ល​ដែល​យើ​ង​សួ​រ​រ​ក និ​ង​ប្រ​មូ​ល​ព​ត៌​មា​ន​ផ្ទា​ល់ខ្លួ​ន​ ដូច​តទៅ :

ក. ពេល​ដែ​ល​លោក​អ្ន​កបង្កើតគណេនេយ្យ ក្នុងវិបសាយ​អ​ង្គ​ការនំម៉ាណា។ ពេល​ដែល​លោ​ក​អ្ន​ក​ប​ង្កើតគណ​នេយ្យ លោ​កអ្ន​ក​នឹ​ង​ត្រូ​វ​ផ្ត​ល់​ឲ្យ​នូ​វ​អ៊ីមែ​ល និង​អា​ស័យ​ដ្ឋាន​ប្រ​អប់​សំបុត្រ ហើយក៏​អា​ច​ជ្រើ​ស​រើស​បំពេញ​ពត៌​មា​ន​ អំ​​ពីចំ​ណ​ង់​ចំណូ​ល​ចិ​ត្ត​ផ​ង​ដែ​រ។ ពត៌​មា​ន​ផ្ទាល់​ខ្លួ​​ននេះ​ នឹ​ង​អនុញ្ញាត​ឲ្យយើ​ង​ខ្ញុំ ផ្ញើរ​ជូនលោក​អ្នក​នូវ​ព​ត៌​មា​ន​ថ្មី​ៗ​ ទំនា​ក់​ទំ​ន​ង​លោក​អ្ន​ក ​ដើ​ម្បី​ចែ​ក​ចា​យ​អំពី​កា​រ​ប្រ​កា​ស ​កា​រ​កែ​ល​ម្អ​ប្រព័ន្ធ ផលិ​តផ​ល​ថ្មី​រ​ប​ស់​ព័​ន្ធ​កិ​ច្ច​ និ​ង​កា​រ​ដា​ក់ដ​ង្វា​យ ព្រម​ទាំ​ង​ព​ត៌មា​ន​ដ​ទៃ​ទៀ​ត​។​

ខ. ទំនាក់​ទំន​ង​យើ​ង​ខ្ញុំ។ យើង​ខ្ញុំ​ប្រើ​ប្រាស់​ទ​ម្រ​ង់​ទំនាក់​ទំ​នង​យើ​ង​ខ្ញុំ​ ដែ​ល​មា​ន​ក្នុង​ផ្នែ​ក​ផ្សេ​ង​ៗនៃ​គេ​ហទំ​ព័រ​នេះ​ ​ដើម្បីឲ្យ​លោ​ក​អ្ន​ក​អាច​ទំ​នា​ក់​ទំន​ង​យើ​ង​ខ្ញុំ ដោយ​ផ្ទាល់ ពេល​ដែល​លោ​ក​អ្ន​ក​មា​ន​សំណួរ មតិ ឬសំ​ណូម​ព​រអ្វី​ស​ម្រា​ប់​យើ​ង​ខ្ញុំ​។ ពត៌​មា​នដែ​ល​លោ​កអ្ន​ក​បំ​ពេ​ញក្នុ​ង​ទ​ម្រង់​នោះ នឹង​ត្រូ​វ​បាន​ប្រើ​ប្រាស់​ ដើម្បី​ឆ្លើយ​ត​ប​ចំ​ពោះ​សំ​ណួរ មតិ និង​សំណូម​ពរ​រប​ស់​លោ​ក​អ្នក។​ យើងខ្ញុំ​ក៏​អាច​ប្រើមតិរ​បស់​លោ​ក​អ្ន​ក ដើម្បី​កែ​លម្អរ​វិប​សាយ​ និងក​ម្ម​វិធី​រ​ប​ស់​យើង​​ខ្ញុំ ឲ្យ​​កាន់​តែ​ប្រ​សើ​រ​ឡើង​ ឬដើ​ម្បី​ពិនិ​ត្យ​ឡើ​ង​វិ​ញ និង​លប់​ចោលនូ​វ​ពត៌​មា​ន។​

គ. ការ​ចុះ​ឈ្មោះអ៊ី​មេ​ល។ អ្នក​មា​នឱ​កាស​ទ​ទួល​អ៊ី​មែ​ល​ជា​ទៀ​ង​ទា​ត់ ពីអ​ង្គ​ការ​អូ​ឌីប៊ី។ ពេលចុះ​ឈ្មោះ​បង្កើ​ត​អ៊ីមែល លោក​អ្នក​ប្រ​ហែ​ល​ជា​នឹង​ត្រូវ​បា​ន​ស្នើ​រ​ឲ្យ​បំ​ពេ​ញ​ពត៌​មា​ន​ផ្ទា​ល់​ខ្លួ​ន (ដែល​រួម​មាន អាស័យដ្ឋា​ន​អ៊ី​មែល​ ឈ្មោះ ប្រទេស និងចំ​ណ​ង់​ចំ​ណូ​ល​ចិ​ត្ត)។ ពត៌​មាន​ដែ​ល​លោក​អ្ន​ក​ផ្ត​ល់​ឲ្យ នឹង​ត្រូ​វបា​ន​ប្រើ​ ដើម្បីផ្ញើ​អ៊ី​មែល​ឲ្យលោ​ក​អ្ន​ក​ ដើម្បី​ឲ្យ​លោ​ក​អ្នក​មា​ន​ប​ទ​ពិ​សោធន៍​ផ្ទា​ល់​ខ្លួន​ និង​ដើម្បីកែល​ម្អអ្វី​ដែ​លយើ​ង​ផ្តល់​ជូ​ន ឲ្យ​កា​ន់​តែ​ប្រ​សើ​រ​ឡើ​ង។ យើងខ្ញុំ​គ្រាន់​​តែ​ផ្ញើ​អ៊ីមែ​ល ទៅកា​ន់​អ្ន​កប្រើប្រា​ស់ ដែល​បា​ន​ជ្រើ​ស​រើ​សយ​ក​​​កា​រ​ទទួ​ល​អ៊ីមែល​ពី​យើ​ង​ខ្ញុំ​ប៉ុ​ណ្ណោះ។ ដូចនេះ នៅពេ​ល​ណាដែ​ល​លោក​អ្ន​ក​បាន​ចុះ​ឈ្មោះ​ទទួលអ៊ី​មែ​លពី​យើ​ង​ខ្ញុំ តែក្រោ​យ​មក មិន​ច​ង់ទ​ទួ​ល​អ៊ី​មែលពី​យើ​ង​ខ្ញុំ​ទៀតទេ ​នោះ​លោ​ក​អ្នក​អា​ចឈ​ប់​ជៀវ​ជាប្រ​ចាំ ដោយ​ចុ​ច​ប៊ូតុ​ង​ឈប់​ជៀវ​ជា​ប្រ​ចាំ ក្នុង​អ៊ីមែល។​

គ. Apps mobile។ យើង​បាន​ផ្តល់ជូ​ន​នូ​វ​ app ផ្សេង​ៗ សម្រាប់​ឧប​ករ​ណ៍​mobile ដែល​មាន​ដូ​ចជា​ទូ​រស័ព្ទ និង tablets ជាដើម។ ដើម្បីឲ្យ​អា​ច​ប្រើ​ប្រា​ស់​លក្ខ​ណៈពិសេស​ឲ្យ​បាន​​ពេ​ញលេញ ​ក្នុង​app នោះ(ការបញ្ចេញម​តិ ការ​កត់​ត្រា​ និងការ bookmarks) ត្រូវបានតម្រូវឲ្យ​ប​ង្កើ​ត​គណ​នីយ​មួយ។

៣. Files និង​ Cookies ដែល​បាន logged។ ពេ​លដែ​ល​លោ​ក​អ្ន​ក log ចូល​អ៊ិន​ធើ​ណិត នោះ ISP របស់លោ​កអ្ន​ក​​ នឹងកំ​​ណត់​អា​ស័យ​ដ្ឋា​ន IP របស់​កំព្យូទ័​រលោ​ក​អ្នក ជា​ស្វ័​យ​ប្រវត្តិ។ ហើយ web server ស្គាល់​កំព្យូ​ទ័រ​រ​បស់​លោ​ក​អ្នក ដោយសា​រ​អាស័យដ្ឋា​ន IP របស់​លោក​អ្ន​ក ហើយ​យើង​ប្រើអា​ស័យដ្ឋា​ន IP រប​ស់អ្ន​ក ដើម្បីជួ​យ​ពិ​និត្យ​មើ​ល​ប​ញ្ហា ដែល​មាន​នៅ​ក្នុ​ង servers ​រប​ស់​យើង ដើម្បីរៀប​ចំ​គេហទំ​ព័​រ​នេះ និង​ដើម្បីកែ​លម្អ​តម្លៃនៃ​សម្ភា​រៈ​ដែ​លមានក្នុ​ង​គេហ​ទំព័​រនេះ​។​

៤. ពត៌​មាន​ដែ​ល​ប្រ​មូ​ល​បា​ន។ យើងខ្ញុំ​ប្រមូលព​ត៌មា​ន​ពីអ្ន​ក តាមរ​បៀ​ប​ផ្សេ​ងៗ​ ក្នុង​វិប​សា​យ​នេះ។ គោលដៅ​នៃ​កា​រ​ប្រ​មូ​ល​ព​ត៌មា​​នផ្ទា​ល់​ខ្លួ​ន​ពី​អ្ន​ក គឺដើ​ម្បី​ផ្ត​ល់​ជូ​ន​លោ​ក​អ្ន​ក នូវ​ប​ទពិ​សោ​ធ​ន៍ដែ​​លមានប្រ​សិទ្ធ​ភា​ព​ មាន​ន័យ​ និ​ង​កែ​លម្អ។ អង្គការ​អូ​ឌីប៊ី​ប្រ​មូ​ល​ព​ត៌​​មាន​ផ្ទាល់ខ្លួ​ន​ ​ពី​អ្នក​ដែ​ល​បា​ន​ទិ​ញផ​លិ​ត​ផ​ល ដែលជា​ប់​ទា​ក់ទង​នឹ​ង ODB.org អង្គការ​នំ​ម៉ាណាប្រ​ចាំ​ថ្ងៃ​រ​បស់​យើ​ង​ខ្ញុំ និង​ផ្នែក​បោះពុម្ភ​ផ្សា​យ​ណា​មួ​យ នៃ​អ​ង្គកា​រ​នោះ។ ពត៌មានផ្ទា​ល់​ខ្លួ​ន​ដែ​លអ្ន​ក​បា​នស​ម្រេ​ច​ចិ​ត្ត​ផ្ត​ល់​ឲ្យ ODB ត្រូវបាន​ប្រើ​ដើ​ម្បី (ក).ផ្តល់ជូ​ន​នូ​វ​ផលិ​ត​ផ​ល និ​ង​សេ​វាកម្ម​ (ខ). វិភាគ និង​ពិ​និ​ត្យ​មើ​ល​សក​ម្មភាព​រ​បស់​អ្នកទ​ស្សនា និង​អតិ​ថិជ​ន​រ​ប​ស់​វិប​សា​យ​នេះ​ (គ).ផ្សព្វ​ផ្សាយ និង​គាំទ្រ​ផ​លិ​ត​​ផល និង​សេវ៉ា​ក​ម្ម​ដែលបា​នផ្ត​ល់​ឲ្យ (ឃ).ជួយ​រៀប​គម្រោង​​សម្រាប់​ការអភិវឌ្ឍន៍​នៅ​ពេល​ខាង​មុខ សម្រាប់វិ​បសា​យ ផលិត​ផល និង​សេវ៉ាកម្ម​ ដែល​បាន​ផ្ត​ល់ឲ្យ​ (ង).​ដើម្បីអ​ភិវឌ្ឍមូលដ្ឋា​ន​នៃ​ចំ​ណេះ​ដឹង ដែល​ទាក់​ទ​ង​នឹង​អ្នក​ប្រើ​ប្រាស់ និង​អតិថិ​ជន​រ​បស់​វិ​បសា​យ​នេះ​។​ ដើម្បី​ផ្តល់​ឲ្យ​នូ​វផ​លិ​តផ​ល ឬសេ​វ៉ាក​ម្ម ដែល​អ្នកបាន​ជៀវ យើងខ្ញុំ​ប្រ​ហែ​​លជា​​​ត្រូ​វកា​​រ​បើក​ចំហ​រព​ត៌មា​ន​ផ្ទា​​ល់​ខ្លួន​រ​ប​ស់លោ​កអ្ន​ក​ ​ដល់​កា​​រិយ៉ាល័យ ODB អន្តរជា​តិ​ និ​ង​សា​ខារ​បស់​អ​ង្គ​កា​រ​នេះ។

ក. យើង​ខ្ញុំ​​មា​ន​​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ជា​មួយ​ភ្នា​ក់​ងា​រ​ ដែលគេ​​បាន​ជឿ​ទុ​ក​ចិ​ត្ត និ​ងស​មា​ជិ​ក​មុ​ខ​ជំ​នួញ ដែលបានផ្ត​ល់​ឲ្យ​នូ​វ​សេ​វ៉ា​កម្ម​គាំ​ទ្រ​ និ​ង​ឧបករណ៍ ដែលចំ​បា​ច់​ស​ម្រាប់​ឲ្យ​អ​ង្គ​កា​រ​O​DB និង​ដៃ​គូរ​ព័​ន្ធកិ​ច្ចរបស់អ​ង្គ​កា​រ​នេះ ផ្តល់​ឲ្យនូ​វផ​លិ​តផ​ល ​និង​សេវ៉ាកម្ម​រ​បស់​ខ្លួ​ន​។ យើង​អាច​ផ្ត​ល់​ទិន្ធ​ន័​យដ​ល់​ភ្នា​ក់​ងារ​ដែលគេ​បា​ន​ជឿ​ទុ​ក​ចិត្ត​ ​និង​ស​មា​ជិ​កមុ​ខ​ជំ​នួ​ញ​ទាំង​នេះ។ ឧទាហរណ៍ បើ​លោក​អ្នក​បា​ន​ជៀវ​អ្វី​មួ​យ​ពី​យើង​ខ្ញុំ ពត៌​មាន​ដែល​លោ​ក​អ្ន​ក​ផ្តល់​ឲ្យ​ នឹង​ត្រូវ​បា​ន​ប្រ​មូល​ដោយ​ភ្នា​ក់​ងារ​ដំ​ណើ​រកា​រ​រ​បស់យើ​ង ហើយព​ត៌​មាន​កា​តក្រេ​ឌី​តរ​ប​ស់លោ​ក​អ្នក នឹង​ត្រូ​វ​បាន​ផ្ត​ល់​ឲ្យ​អ្ន​ក​ដំណើរ​ការ​កាត​ក្រ​ឌី​តរ​ប​ស់យើ​ង​ខ្ញុំ ដើម្បីឲ្យ​យើ​ង​ខ្ញុំ​អា​ចស​ម្រេ​ច​នូ​វកា​រ​ល​ក់។ សូម​កុំ​ផ្តល់​ឲ្យ​នូវ​ព​ត៌​មា​នដែ​ល​លោ​ក​អ្ន​ក​មិន​ច​ង់​ផ្ត​ល់ឲ្យឡើយ​។​

ខ.យើង​ខ្ញុំ​ប្រមូលទិ​ន្ធ​ន័​យរ​ប​ស់​ភា​គី​ទី​៣ដែលយើ​ង​មិន​ស្គា​ល់ (ដូចជា អាយុ ភេទ និង​ចំណង់​ចំណូល​ចិត្ត) តាម​រយៈ​ក​ម្ម​វិ​ធី Google Analytics។ យើង​ខ្ញុំ​ប្រើព​ត៌​មា​ននេះ​ ដើម្បីកែ​ល​ម្អរ និង​ធ្វើ​ឲ្យគេ​ហ​ទំព័​រ​រ​បស់​យើ​ង​ខ្ញុំ មានល​ក្ខណៈ​ពិសេ​ស​ផ្ទា​ល់ខ្លួ​ន​។ យើង​ក៏អា​ច​ប្រើ​ព​ត៌​មា​ន​នេះ ​ដើម្បីក​ត់​សម្គាល់​ឱកាស លក់​រា​យនូ​វ​មា​តិការ ដ​ល់មិ​ត្ត​អ្ន​ក​ស្តា​ប់ទាំ​ង​ឡា​យ។​

គ. ជួន​កាល យើងអា​ច​ស្នើសុំការឆ្លើយតបពីអ្នកអាន ដោយធ្វើ​ការ​ស្ទ​ង់​មតិ​។​ ពត៌​មា​នដែ​ល​ទួល​បា​ន ​នឹ​ង​ត្រូ​វ​បា​ន​ប្រើ​ ទាំងស្រុ​ង ដោយយើង​ខ្ញុំ ​ដើម្បី​កែល​ម្អ​ផ​លិ​ត​ផល​ និង​សេ​វ៉ា​ក​ម្ម​រប​ស់​យើ​ង​ខ្ញុំ​។

យើងខ្ញុំអាចទំនាក់ទំនងលោកអ្នក អំពីការកែលម្អបន្ថែមនៃពត៌មានលម្អិតរបស់លោកអ្នក ដើម្បីឲយលោកអ្នកបានទទួលដំណឹង អំពីផលិតផល ឬសេវ៉ាកម្មបន្ថែម។

ឃ. ODB និង DHP គឺ​ជាព័​ន្ធ​កិ​ច្ចដែ​ល​មិ​នរ​កកំរៃ​ ដែលត្រូ​វបា​ន​ទ្រ​ទ្រង់ ដោយ​អំណោយ របស់មិត្ត​ភ័ក្រ និង​សមា​ជិ​ក​ដ៏​ស្មោះ​ត្រ​ង់។ យើង​ខ្ញុំ​មិ​នផ្ញើ​លិខិត​រៃអ​ង្គាស​អំណោយ ទៅ​មិ​ត្តភ័ក្រ ឬន​រណា​ម្នា​ក់ ដែល​មាន​ឈ្មោះ​ក្នុ​ងប​ញ្ជី​សំ​បុ​ត្ររ​ប​ស់​យើ​ងខ្ញុំ​ឡើ​យ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ យើង​ខ្ញុំនៅ​តែ​រ​ក្សា​សិទ្ធិ​ កែប្រែ​គោ​ល​ការ​ណ៍រៃ​អ​ង្គាស​អំណោ​យ ក្នុងពេ​លអ​នា​គត ដូច​ដែ​លបា​ន​សម្រេច ដោយ​គណៈកម្មកា​​រអ​ភិបាលរ​បស់ ODB។

៥. សន្តិ​សុខ។ ការ​ការ​ពា​រឯ​ក​ជន​ភា​ព​ និង​ពត៌​មា​ន​រ​បស់​លោ​កអ្ន​ក​ ​គឺ​ជាអ​ទិ​ភា​ពកំ​ពូ​ល​រ​ប​ស់យើ​ង​ខ្ញុំ​ នៅ​ក្នុ​ង​វិប​សា​យ​​OD​B​នេះ។ យើ​ង​ខ្ញុំ​ប្រើ​មធ្យោ​បា​យ​ដ៏ស​ម​ហេ​តុ​ផល​ ​នៃកា​រធ្វើ​ជំ​នួ​ញ ​ដើម្បីកា​រ​ពារ​កេរ្តិ៏ឈ្មោះរប​ស់​គេ​ហទំ​ព័​រ​នេះ និង​កា​រពា​រ​កា​រ​រក្សាការ​ស​ម្ងា​ត់​ នៃ​ទិន្ន​ន័​យ​ដែ​​លប្រ​មូ​ល​បា​ន។ និយោជិត និងអ្នកស្ម័គ្រចិត្តដែលមានសិទ្ធិ​រប​ស់​យើ​ង​ខ្ញុំ បានយ​ល់​ដឹ​ង​អំពី​គោ​ល​កា​រណ៍ឯ​ក​ជន​ភា​ព និង​សន្តិ​សុ​ខ​រ​ប​ស់យើ​ង​ខ្ញុំ​ ហើយព​ត៌​មា​នរ​ប​ស់​លោ​កអ្ន​ក អា​ច​ត្រូវ​បា​ន​បើក​មើ​ល ដោយនិ​យោជក និងអ្នកស្ម័គ្រចិត្តដែលមានសិទ្ធិ ដែល​ត្រូ​វ​ការ​​ព​ត៌មា​ន​ទាំ​ង​នោះ សម្រាប់​បំពេញ​កា​រ​ងា​ររ​ប​ស់​ខ្លួ​នប៉ុ​ណ្ណោះ​។ ទោះ​បី​ជា​យ៉ា​ង​ណាក៏​ដោ​យ យើងខ្ញុំ​មិ​ន​អា​ចផ្ត​ល់​ឲ្យ​នូវ​កា​រ​ធា​នា​ដា​ច់​ខាត​ ​និ​ង​មាន​កា​រទទួ​ល​ខុ​ស​ត្រូវ​ ​ចំពោះ​កា​រ​ធ្លាយ​ការស​ម្ងា​ត់ ដោយ​សា​រ​ប​រា​ជ័យនៃ​ប្រព័ន្ធ ឬ​ការ​បើ​ក​មើ​ល​ដោយ​គ្មា​ន​កា​រអ​នុ​ញ្ញា​តិ​ពីភា​គី​ទី​៣ឡើ​យ​។ នៅ​ក្នុង​កា​រ​ដំ​ណើ​រកា​រ​នៃ​គេ​ហទំព័រ​របស់​យើ​ង អាច​មា​ន​កា​រចាំ​បាច់ នៅក្នុ​ង​កា​រផ្ទេ​រ​ទិ​ន្នន័​យ​ ដែល​យើង​ប្រ​មូ​លបា​ន​ពី​លោ​ក​អ្ន​ក ទៅ​កាន់​កា​រិ​យ៉ា​ល័យ​អ​ន្ត​រ​ជាតិ​ ​នៃ​អ​ង្គ​ការ​នំ​ម៉ា​ណាប្រចាំ​ថ្ងៃ​ ​ដែល​រួ​ម​មាន ការិយ៉ា​ល័យ​ដែ​ល​នៅក្រៅ​ស​ហគមន៍​អឺរ៉ុ​ប​ ដើ​ម្បី​រៀ​ប​ចំ ​និ​ង​រក្សា​ទុក​ទិន្ន​ន័​យ​ទាំង​នោះ​។​ ការ​ដែ​លលោ​ក​អ្ន​កផ្ត​ល់​ឲ្យ​នូ​វ​ទិ​ន្នន័​យផ្ទាល់​ខ្លួន​ ដល់​យើង​ខ្ញុំ​ នោះគឺ​មា​ន​ន័​​យ​ថា ​អ្នកយ​ល់ព្រ​ម​ ចំពោះកា​រ​ផ្ទេ​រ ការរ​ក្សា​ទុ​ក និ​ង​រៀ​ប​ចំ​នេះ។​

៦. ការ​ដាក់​កំ​រិ​ត​សម្រា​ប់​អ្ន​ក​ចូ​ល​ទ​ស្ស​នាក្នុ​ងស​ហ​រ​ដ្ឋអា​មេ​រិក និង​ប្រ​ទេ​សកា​ណា​ដា។ គេហទំ​ព័រនេះ គឺ​ស​ម្រា​ប់​អ្ន​ក​ប្រើប្រា​ស់​ អា​យុ​ចាប់ពី​១​៨​ឆ្នាំ​ឡើ​ង។​ បើសិ​ន​ជា​អ្ន​ក​មាន​អា​យុ​ក្រោម​១​៨​ឆ្នាំ ​នោះ​សូមកុំ​ផ្ត​ល់​ព​ត៌​មា​នផ្ទា​ល់​ខ្លួ​ន​អ្វី​ដ​ល់យើងខ្ញុំ​ឡើ​យ។

៧. ការ​កែល​ម្អ​ប​ន្ថែ​ម អំពី​​ព​ត៌​មា​នរ​ប​ស់​អ្ន​ក​ប្រើ​ប្រាស់​។ បន្ទាប់​ពី​មា​ន​កា​រ​ស្នើរ​សុំ​ ការអ​នុ​ញ្ញា​តិ​ដ៏​ស​ម​ហេតុ​ផ​ល​ ​ឲ្យបើ​ក​មើល​ព​ត៌​មា​ន​ផ្ទា​ល់​ខ្លួន​រ​ប​ស់​អ្នក​ប្រើ​ប្រា​ស់ ​នឹ​ង​ត្រូ​វ​បាន​ផ្ត​ល់​ឲ្យ​ ក្នុង​រយៈ​ពេ​ល​៦​០ថ្ងៃនៃកា​រ​ស្នើ​រសុំ​ ដោយ​មិន​មា​ន​កា​រ​ខាត​ប​ង់​ដ​ល់អ្ន​ក​ប្រើ​ប្រា​ស់​ឡើ​យ។ បើ​សិ​ន​ជា​កា​រអ​នុ​ញ្ញាតិ​នេះមិ​នអាចត្រូ​វបា​ន​ផ្ត​ល់​ឲ្យ​ ក្នុង​រយៈ​ពេ​ល​កំ​ណ​ត់​នៃកា​រ​ស្នើ​រ​សុំ​នេះ​ យើង​ខ្ញុំ​នឹ​ងផ្ត​ល់ឲ្យ​​អ្ន​ក​ប្រើប្រាស់​ នូវកាល​បរិ​ច្ឆេ​ទ​ដែល​ព​ត៌​មាន​នេះ​ នឹ​ង​ត្រូ​វ​បាន​ផ្ត​ល់​ឲ្យ។​ បើសិ​​ន​ជា​ការ​អ​នុ​ញ្ញា​តិនេះ​ត្រូ​វ​បា​ន​បដិ​សេ​ធន៍ដោយហេ​តុ​ផ​ល​ណា​មួ​យ​ នោះយើ​ងខ្ញុំ​នឹ​ងផ្ត​ល់ឲ្យកា​រ​ពន្យ​ល់​អំ​ពី​មូល​ហេ​តុ ដែលកា​រ​អ​នុញ្ញា​តិ​នេះ​មិ​ន​ត្រូវបា​ន​ផ្តល់​ឲ្យ​។

៨. ការ​អនុ​ញ្ញាតិ​ឲ្យ​ចូ​ល​មើល​ព​ត៌​មា​ន សម្រាប់​អ្ន​ក​ប្រើ​ប្រា​ស់​នៅច​ក្រ​ភ​ព​អ​ង់គ្លេ​ស : យោងតា​ម​ច្បាស់ស្តី​អំ​ពី​កា​រ​កា​រ​ពា​រ​ទិន្ន​ន័​យ ឆ្នាំ ១៩៩៨ លោកអ្ន​កមា​ន​សិ​ទ្ធិបើ​ក​មើល​ព​ត៌មា​ន​ ដែល​ទា​ក់ទ​ង​នឹង​ខ្លួនលោក​អ្ន​ក ដែ​ល​យើង​បា​ន​រក្សា​ទុ​ក​។​

៩. Links។ គេហទំព័​រនេះ​ ​មាន link ទៅកាន់​គេហ​ទំ​ព័​រផ្សេ​ង​ទៀ​ត ដែល​មិន​មែន​ជាក​ម្មសិ​ទ្ធ ឬគ្រ​ប់​គ្រង ដោយ​ODB។​ Link ទាំងនេះ មិនមានន័យថា យើងខ្ញុំប្រើ ឬយល់ស្រប​តាម​គោល​ការ​ណ៍រ​​បស់​វិបសាយទាំ​ង​នោះ មកលើ​ឯ​ក​ជនភាព​រ​ប​ស់អ្ន​ក​ចូ​ល​ម​ក​ទ​ស្សនា​វិ​ប​សាយ​យើ​ង​ខ្ញុំ​ឡើ​យ។ យើងខ្ញុំសូ​ម​លើ​ក​ទឹ​កចិ​ត្ត​លោ​កអ្ន​ក ឲ្យ​ចូល​មើ​លវិ​ប​សា​យទាំ​ង​នេះ​ ដើ​ម្បីស្វែ​ង​យល់​ អំពីគោ​ល​កា​រ​ឯ​ក​ជន​ភា​ព​រ​បស់​ពួ​ក​គេ​ ដែល​អា​ច​ខុ​សពី​​គោការ​ណ៍ឯក​ជ​នរ​ប​ស់​យើ​ងខ្ញុំ​។ យើងខ្ញុំ​​សូ​​​​ម​លើក​​ទឹ​កចិ​ត្តលោក​អ្នក ឲ្យអា​នសេ​ច​ក្តីថ្លែ​ងនៃ​ឯ​ក​ជន​ភា​ព របស់វិ​បសា​យ​ដែលអ្ន​ក​ចូល​ទស្សនា។​

១០. ក្តាសារ និង​មតិ។ ពត៌​មាន​ដែ​ល​ដា​ក់ប​ង្ហា​ញ​នៅ​លើ​ក្តាសារ និង​បន្ទ​ប់​ឆាត មតិ ឬ like នៅលើវិប​សាយ​នេះ ក្លាយជាព​ត៌​មា​ន​សា​ធារណៈ។ ទស្សនៈដែលបានបង្ហាញក្នុងមិតទាំងនេះ គឺជាទស្សនៈរបស់អ្នកដែលបានបញ្ចេញមតិនោះ ហើយមិនមែនជាទស្សនៈរបស់យើងខ្ញុំ ឬដំណាងឲ្យទស្សនៈ គឺជំនឿរបស់អង្គការអូឌីប៊ីឡើយ។ ODB មិន​ទទួ​ល​ខុ​ស​ត្រូវ​ចំ​ពោះ​ភាសា​ដែល​មិន​អា​ចទ​ទួលយក​បា​ន ឬប្រ​ធា​នបទ​ដែ​ល​បា​ន​ពិភា​ក្សា​នោះ​ឡើ​យ ប៉ុន្តែ យើង​ខ្ញុំ​នឹង​ធ្វើ​អ្វី​មួ​យ តាម​ដែល​អា​ច​ធ្វើទៅបាន​ ​ដើម្បី​ធា​នា​ថា ​ផ្នែ​ក​នេះ​ត្រូវ​បា​ន​ពិ​និ​ត្យមើ​ល​ ​ហើយ​ថា​ ប្រ​ធាន​ប​ទ​ដែ​លស​ម​រម្យ​ ត្រូវ​បា​ន​លើក​មក​ពិ​ភាក្សា។​

១១. ការ​កែល​ម្អ​ប​ន្ថែម ដល់​គោ​លការ​ណ៍​នេះ។ យើង​ខ្ញុំ​រ​ក្សា​សិទ្ធិ​កែ​ល​ម្អរ​បន្ថែ​ម នូ​វគោ​លកា​រ​ណ៍ឯក​ជនភា​ព​នេះ នៅពេ​ល​ណាក៏​បា​ន។ ដំណឹ​ង​អំ​ពីកា​រ​កែ​ប្រែនឹ​ង​ត្រូ​វ​បាន​ដា​ក់​ប​ង្ហាញ នៅ​ក្នុង​វិ​បសាយ​នេះ ​ដោយ​មា​នទិ​ន្ន​ន័​យ​ដ៏​មាន​ប្រ​សិ​ទ្ធិ​ភា​ពដែ​ល​ត្រូវ​បា​ន​កែ​លម្អ​រ​ប​ន្ថែម។ សូ​មបើ​ក​មើ​ល​វិ​បសាយរ​បស់​យើ​ង​ខ្ញុំ​ យូរ​ៗ​ម្តង ដើម្បី​មើ​លគោ​ល​ការ​ណ៍​ប​ច្ចុ​ប្បន្ន។

១២. ការ​ទទួល​យក។ ការ​ប្រើប្រា​ស់​វិ​បសា​យ​នេះ​ ដោយ​អ្នក​ប្រើ​ប្រា​ស់ គឺ​ប​​ង្ហា​​ញ​​ថា អ្ន​កប្រើ​ប្រា​ស់​បាន​យ​ល់​ព្រ​មចំ​ពោះ​គោ​លការ​ណ៍​ឯ​ក​ជ​ន​ភាព និងការកែលម្អបន្ថែមណាមួយ​។ បើលោ​ក​អ្ន​កមា​ន​សំ​ណួរ ឬ​បណ្តឹង​ ​អំ​ពីការ​ប្រើប្រា​ស់​ទិន្ន​ន័យ ឬអំ​ពី​សេច​​ក្តីថ្លែ​ងនេះ ជា​ទូ​ទៅ​ នោះ​លោ​ក​អ្នក​អា​ច​ទំ​នា​ក់ទំ​ន​ង​យើ​ង​ខ្ញុំ ​ដោយប្រើ​ទ​ម្រង់​ទំនាក់​ទំ​ន​ង​យើង​ខ្ញុំ​ ​ក្នុង​គេ​ហ​ទំ​ព័​រ​នេះ ​ឬ​ដោ​យស​រ​សេ​រ​សំ​បុ​ត្រ​មក​កា​ន់​យើ​ង​ខ្ញុំ ​ដោយអា​ស័យដ្ឋាន​ដូច​ខា​ងក្រោ​ម​ :

អង្គការនំម៉ាណាប្រចាំថ្ងៃ

3000 Kraft Ave. SE

Grand Rapids, MI 49512

១៣. កិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌនៃការប្រើប្រាស់របស់អង្គការនំម៉ាណាប្រចាំថ្ងៃ

ក. ជម្លោះណាមួយ ដែលពាក់ព័ន្ធនឹងគោលការណ៍ឯកជនភាព នៃអង្គការនំម៉ាណាប្រចាំថ្ងៃ នឹងត្រូវស្ថិតនៅក្រោមកិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌនៃគោលការណ៍ឯកជនភាព ក៏ដូចជា លក្ខខ័ណ្ឌដែលមានក្នុង កិច្ចព្រមព្រៀង​ និងលក្ខខ័ណ្ឌ នៃការប្រើប្រាស់នៃវិបសាយរបស់អង្គការនំម៉ាណាប្រចាំថ្ងៃ។

ខ. ដែនសមត្ថកិច្ច។ កិច្ចព្រមព្រៀងនេះ ត្រូវស្ថិតនៅក្រោមចម្បាស់នៃរដ្ឋមីឈីហ្គិន និងត្រូវបកស្រាយតាមច្បាប់នេះ ដោយមិនគិតអំពីការប៉ះទង្គិចនៃគោលការណ៍ច្បាប់ឡើយ។ អង្គការនំម៉ាណា និងអ្នកចុះឈ្មោះជាវជាប្រចាំ ព្រមព្រៀងថា រាល់ជម្លោះ និងការប្តឹងផ្តល់ ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ និងការអ្វីដែលពាក់ព័ន្ធនឹងដំណើរការនេះកិច្ចព្រមព្រៀងនេះ ឬទាក់ទងនឹងការប្រើប្រាស់ នៃវិបសាយនេះ នឹងត្រូវផ្អែកទៅលើ និងស្របទៅតាមដែនសមត្ថកិច្ចនៃតុលាការរដ្ឋ និងសហព័ន្ធនៃរដ្ឋមីឈីហ្គិន។ ការប្រើប្រាស់វិបសាយនេះ មិនត្រូវបានអនុញ្ញាតសិទ្ធិ នៅក្នុងដែនសមត្ថកិច្ច ដែលស្របគ្នានឹងកិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌទាំងនេះ ដោយរាប់បញ្ចូល ដោយគ្មានការកំណត់នៃផ្នែកនេះ។

កែលម្អបន្ថែមចុងក្រោយនៅថ្ងៃទី ១៥ មករា ២០១៥។​