អំពីអង្គការនំម៉ាណាប្រចាំថ្ងៃ

ក្នុង ​ឆ្នាំ ១៩៣៨ ព័ន្ធ​កិច្ច​រ​បស់​យើ​ង​ខ្ញុំ បាន​ចាប់​ផ្តើ​ម ដោយ​មាន​តែ​ក​ម្មវិ​ធីវិ​ទ្យុប៉ុ​ណ្ណោះ ដែល​មានចំ​ណ​ង​ជើ​ង​ថា ថ្នាក់​​ព្រះ​គម្ពីរ​ក្រុង​ដេត្រយ (Detroit Bible Class)។ ចាប់​តាំង​​ពីពេ​លនោះម​ក ​ចំនួន​អ្នក​ស្តាប់ក​ម្មវិ​ធី​វិទ្យុ​រ​បស់យើង ក៏​មាន​ការ​កើ​ន​ឡើង ចាប់​ពី​ក្រុម​ដ៏​តូច នៃអ្ន​កស្តា​ប់​វិទ្យុ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ ក្លាយ​ទៅ​ជាមាន​​អ្នក​ស្តាប់​រាប់​​លាននាក់ នៅជុំ​វិ​ញ​ពិ​ភ​ពលោ​ក ដែល​ប្រើ​ប្រាប់​ធ​នធា​ន ដែ​លយើ​ង​ខ្ញុំ​បា​នផ​លិ​ត ដោយ​ផ្អែ​ក​ទៅ​លើព្រះ​គ​ម្ពីរ។

ជា​ច្រើន​ឆ្នាំ​ក្រោ​យ​មក ឈ្មោះព័​ន្ធ​កិច្ច​រ​បស់​យើង​​ខ្ញុំក៏​មា​ន​ការ​ផ្លា​ស់​ប្តូ​រ ដើម្បី​ឲ្យ​គេកា​ន់​តែ​ងា​យ​ស្រួល​ស្គា​ល់ធនធាន​ជា​ច្រើ​ន​ប្រ​ភេទ ដែល​យើង​ខ្ញុំ​បា​ន​ផ្តល់​ឲ្យ​។ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ដឹង​ថា​ មនុ​ស្ស​ភាគ​ច្រើ​ន​ដឹ​ង​ថា យើង​ខ្ញុំ​ជា​នរណា ដោយ​សារ សៀវ​ភៅ​នំម៉ា​ណាប្រ​ចាំ​ថ្ងៃ ​ដែលជា​សៀ​វភៅ​ស​ម្រាប់ប្រ​កប​ជា​មួ​យព្រះ​​បន្ទូល​ជា​ប្រ​ចាំ​ថ្ងៃ។ ដូច​នេះ យើង​ខ្ញុំ​ក៏បា​ន​ប្តូរ​ឈ្មោះ​ព័ន្ធ​កិច្ច​ទៅ​ជា​ អង្គការ​នំ​ម៉ាណា​ប្រ​ចាំ​ថ្ងៃ ដើម្បីឲ្យ​គេ​កា​ន់​តែងា​យ​ស្រួ​ល​ដឹង​ថា​ តើយើ​ងខ្ញុំ​ជា​ន​រណា។ ទោះ​បី​ជាឈ្មោះ​ព័​ន្ធ​កិច្ច​រប​ស់​យើ​ងបា​ន​ផ្លា​ស់ប្តូ​រ​មែ​នក៏​ដោ​យ ​ក៏​យើ​ងខ្ញុំ​នៅ​​តែ​​ផ្តោ​ត​ទៅ​លើ​កិ​ច្ច​ការ​​ដដែល គឺ​ផ្តោ​តទៅ​លើ​កា​រ​ឈោង​ចា​ប់​ម​នុស្ស នៅ​ទូ​ទាំ​ងពិ​ភ​ព​លោក​ ដោយ​ព្រះ​រា​ជ​សា​រ​នៃ​សេច​ក្តី​ស្រ​ឡា​ញ់របស់​ព្រះ។​

អង្គ​ការ​យើ​ង​ ខ្ញុំ ជា​​អង្គកា​រអ​ន្ត​រនិ​កា​យ និង​មិន​រក​ប្រាក់ចំ​ណេញ ដែល​មាន​បុ​គ្គ​លិក និង​អ្នក​ស្ម័​គ្រចិ​ត្ត កំពុង​បម្រើការនៅ​​ក្នុង​កា​រិ​យ៉ាល័យ​ជា​ង​៣​៥ក​ន្លែង ដោយ​ធ្វើ​កា​រ​រួម​គ្នា​ ដើម្បីចែ​ក​ចា​យស​ម្ភារៈ​ជាង​៦​០​លា​ន ​នៅក្នុ​​ង​១៥០ប្រទេស។ ទោះ​បី​ជា​សម្ភារៈ​រប​ស់​​យើង​ខ្ញុំ​ ជា​​​​កា​រ​ផ្សា​យ​តា​មវិ​ទ្យុ ឬទូរទស្សន៍ ជា DVD សម្លេង សៀវ​ភៅ app សម្រាប់ឧប​ករណ៍…

ចក្ខុវិស័យ

ចក្ខុវិស័យ​រប​ស់​យើង​ខ្ញុំ គឺ​ដើម្បី​ឲ្យ​មនុស្ស នៅ​គ្រប់​ជាតិ​សាសន៍​មាន​ទំនាក់​ទំន​ងផ្ទាល់​ខ្លួន​ជា​មួយ​នឹង​ព្រះគ្រីស្ទ ដោយ​ការ​លូត​លាស់ ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ទ្រង់ ហើយ​បម្រើ​ទ្រង់ នៅ​ក្នុ​ង​មហា​គ្រួ​សាររបស់​ទ្រង់ នៅ​តាម​តំបន់​នីមួយ​ៗ ។​

បេសកកម្ម

ការងារ​បេសក​កម្ម​របស់​យើង​ខ្ញុំ គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​ឱកាស​ទទួល និង​មាន​ការ​យល់​ដឹង​អំពីប្រាជ្ញា​នៃ​ព្រះ​គម្ពីរ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ។​