ការជាវជាប្រចាំ
លោកអ្នកអាចបំពេញបែបបទ ដើម្បីឲ្យអង្គការយើងខ្ញុំផ្ញើ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ទៅកាន់ប្រអប់សំបុត្ររបស់លោកអ្នក :
គោលការណ៍
គោលការណ៍
បុគ្គលិកនៃអង្គការនំម៉ាណាប្រចាំថ្ងៃ មានប្រភពមកពីតំបន់ និងវប្បធម៌ផ្សេងៗគ្នា តែត្រូវបានតភ្ជាប់ដោយចំណងរួមមួយ ដោយសារយើងខ្ញុំសុទ្ធតែជាសមាជិកនៃរូបកាយព្រះគ្រីស្ទ ។ ដូចនេះ ការងារបម្រើព្រះរបស់យើងខ្ញុំ គឺត្រូវបានអនុវត្តតាមគោលការណ៍នៃព្រះគម្ពីរ ដែលមានដូចតទៅ ៖
មានមូលដ្ឋានគ្រឹះនៅក្នុងព្រះគម្ពីរ
- ព្រះគម្ពីរ គឺជាមាត្រដ្ឋាន សម្រាប់ឲ្យយើងវាយតម្លៃគោលជំនឿ សេចក្តីបង្រៀន គោលការណ៍ និងការអនុវត្តន៍ នៃការងាររបស់យើង(២ធីម៉ូថេ ៣:១៦)។
- រក្សាភាពស្មោះត្រង់ចំពោះគោលជំនឿរបស់យើង(២ធីម៉ូថេ ១:១៣)។
- ឆ្លុះបញ្ចាំងអំពីការអនុវត្ត ដោយសង្កត់ធ្ងន់ទៅលើគោលលទ្ធិ(កិច្ចការ ២០:២៧)។
សមត្ថភាពនៃអ្នកដឹកនាំ
- ជ្រើសរើសអ្នកដឹកនាំដែលចេះបម្រើ ដែលមានសមត្ថភាព និងមានបុគ្គលិកលក្ខណៈពិតប្រាកដ(និក្ខមនំ ១៨:២១ ១ធីម៉ូថេ ៣:១-១៣)។
ធនធានខាងវិញ្ញាណ និងការប្តេជ្ញាចិត្ត
- រក្សាភាព ស្និទ្ធស្នាលនៅក្នុងការប្រកបជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ នោះយើងនឹងមិនបានឮទ្រង់មានបន្ទូលថា “អញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ”(វិវរណៈ ២:៤)។
- បំពេញ ការងាររបស់អង្គការអប៊ីស៊ី ដោយប្រាជ្ញា និងកម្លាំងដែលទទួលបានពីព្រះអម្ចាស់ ជាជាងខំធ្វើ ដោយពឹងផ្អែកខ្លួនឯង(កាឡាទី ២:២០ ៣:៣)។
- មានអាកប្បកិរិយ៉ាដែលសក្តិសមជារាស្រ្តរបស់ព្រះអម្ចាស់ ទាំងនៅក្នុងម៉ោងធ្វើការ និងក្នុងពេលសម្រាក(១ពេត្រុស ១:១៤-១៥)។
- មានជំនឿលើព្រះ និងធ្វើការដែលត្រឹមត្រូវជានិច្ច(១ពេត្រុស ៣:១៦)។
យកចិត្តទុកដាក់ចំពោះអ្នកដែលយើងខ្ញុំបម្រើ
- ផ្តល់ ឲ្យនូវការយកចិត្តទុកដាក់ ដោយផ្ទាល់ ដោយការបណ្តាលចិត្ត និងជាក់ស្តែង ។ គឺផ្តល់ឲ្យនូវប្រភេទនៃការយកចិត្តទុកដាក់ ដែលយើងចង់ទទួលដែរ(២កូរិនថូស ៤:៥,១៥)។
- និយាយអំពីសេចក្តីពិត ដោយសេចក្តីស្រឡាញ់ ។ ជៀសវាងការនិយាយពាក្យ ដែលនាំឲ្យរវាតចិត្ត(២ធីម៉ូថេ…
បេសកកម្ម និងចក្ខុវិស័យរបស់យើងខ្ញុំ
បេសកកម្ម និងទស្សនៈវិស័យរបស់យើងខ្ញុំ
ការងារបេសកកម្មរបស់យើងខ្ញុំ គឺដើម្បីឲ្យមនុស្សគ្រប់រូបមានឱកាសទទួល និងមានការយល់ដឹងអំពីប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ។
ចក្ខុវិស័យរបស់យើងខ្ញុំ គឺដើម្បីឲ្យមនុស្ស នៅគ្រប់ជាតិសាសន៍មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះគ្រីស្ទ ដោយការលូតលាស់ ឲ្យមានលក្ខណៈកាន់តែដូចទ្រង់ ហើយបម្រើទ្រង់ នៅក្នុងមហាគ្រួសាររបស់ទ្រង់ នៅតាមតំបន់នីមួយៗ ។
ប្រវត្តិនៃការងារ
ប្រវត្តិនៃការងារ
អង្គការនំម៉ាណាប្រចាំថ្ងៃត្រូវបានបង្កើតឡើង ដោយលោក អ៊ែម អ ឌីហាន(M. R. DeHaan) ដែលពីដើមឡើយ លោកជាគ្រូពេទ្យមួយរូប ហើយក្រោយមកក៏បានក្លាយជាគ្រូគង្វាល ដែលល្បីឈ្មោះ ខាងការអធិប្បាយដោយសម្លេងធំ និងបង្រៀនព្រះគម្ពីរ ដោយចិត្តឆេះឆួល ។ លោកបានប្តេជ្ញាចិត្តថា នឹងនាំមនុស្សនៃគ្រប់ទាំងសាសន៍ ឲ្យទទួលជឿព្រះគ្រីស្ទ និងមានភាពពេញវ័យខាងវិញ្ញាណនៅក្នុងទ្រង់។
ហេតុនេះហើយបានជានៅឆ្នាំ ១៩៣៨ ស្ថានីយវិទ្យុដ៏តូចមួយ ដែលមានឈ្មោះថា ថ្នាក់រៀនព្រះគម្ពីរ នៅក្រុងដេត្រយ(Detriot) នៅភាគខាងកើតនៃរដ្ឋមីឈីហ្គិន(Michigan) ក៏បានចាប់កំណើតឡើង ។ មិនយូរប៉ុន្មាន វេជ្ជបណ្ឌិតខាងវិញ្ញាណរូបនេះ ក៏បានទៅសួរសុខទុក្ខដល់ផ្ទះជាច្រើន ដែលប្រជុំទៅដោយអ្នកស្តាប់រាប់សែននាក់ ដែលកំពុងស្រេកឃ្លានព្រះបន្ទូល។
ដោយសារបណ្ឌិត ដឺហាន(DeHaan) មានសម្លេងធំ មិនសូវពិរោះស្រទន់ នោះលោកហាក់ដូចជាមិនសក្តិសមនឹងការងារផ្សាយវិទ្យុទេ តែកម្មវិធីវិទ្យុនេះបានទទួលជោគជ័យយ៉ាងខ្លាំង ។ ហើយមិនយូរប៉ុន្មាន ការផ្សាយរបស់លោក ដែលឆ្លុះបញ្ចាំងអំពីព្រះបន្ទូល ក៏បានក្លាយជាប្រភពនៃប្រាជ្ញាខាងព្រះបន្ទូល សម្រាប់មនុស្សជាច្រើន ។ អ្នកស្តាប់ទាំងឡាយ ក៏បានឆ្លើយតបចំពោះសេចក្តីបង្រៀនរបស់គាត់ ដោយ ស្នើរសុំអត្ថបទ ដែលលោកបានបង្រៀន នៅក្នុងការផ្សាយនោះ ដើម្បីប្រើប្រាស់ជាសម្ភារៈសម្រាប់សិក្សាព្រះបន្ទូល ។ មិនយូរប៉ុន្មាន មានមនុស្សជាច្រើនក្រៃលែង ត្រូវការសម្ភារៈទាំងនេះ ហើយមុនពេលដែលគេចាប់ផ្តើមប្រើប្រាស់យ៉ាងទូលំទូលាយ នូវកូនសៀវភៅភាគការរុករកឃើញ(Discovery…
របៀបដែលយើងខ្ញុំទទួលដង្វាយឧបត្ថម្ភ
ចាប់តាំងពីឆ្នាំ ១៩៣៨មក អង្គការអប៊ីស៊ី(ដែលជាអតីតៈកម្មវិធីថ្នាក់រៀនព្រះគម្ពីរតាមវិទ្យុ) បានផ្តល់ជូននូវកម្មវិធី និងសម្ភារៈសម្រាប់លើកទឹកចិត្ត និងសម្រាប់សិក្សាព្រះគម្ពីរ ដោយឥតគិតថ្លៃ ឬដោយគ្មានការទាមទារអ្វីឡើយ ទៅដល់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក ។
សព្វថ្ងៃនេះ យើងខ្ញុំនៅតែមានការប្តេជ្ញាចិត្តថា នឹងមិនដាក់បន្ទុកដល់មិត្តភ័ក្រ និងសមាជិករបស់យើងខ្ញុំ ដោយការអំពាវនាវរកប្រាក់ឧបត្ថម្ភឡើយ ។ ដោយសារយើងខ្ញុំមានការអនុវត្តន៍យ៉ាងដូចនេះហើយ បានជាមានមនុស្សជាច្រើនបានសន្និដ្ឋានថា ការងាររបស់យើងខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រង ឬបានទទួលប្រាក់ជំនួយ ពីអង្គការ ឬនិកាយដ៏ធំណាមួយ ។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនមែនជាការពិតទេ ។ ព្រោះអស់រយៈពេលជិតប្រាំពីរទសវត្សរ៍កន្លងមកនេះ យើងខ្ញុំបានធ្វើការងារជាដៃគូដ៏អស្ចារ្យ យ៉ាងមានអំណរ ជាមួយបុគ្គល គ្រួសារ និងពួកជំនុំរាប់ពាន់កន្លែង ដែលបានរួមចំណែកដោយស្ម័គ្រពីចិត្ត នៅក្នុងការជួយឲ្យអង្គការយើងខ្ញុំដំណើរការទៅមុខបាន ដោយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់និកាណាមួយ ។
សព្វថ្ងៃនេះ វិបសាយនេះ កំពុងតែជួយឲ្យយើងខ្ញុំ មានឱកាសកាន់តែច្រើន នៅក្នុងការផលិតកម្មវិធីជាសម្លេង វីដេអូ និងអត្ថបទសម្រាប់បោះពុម្ភ សម្រាប់អ្នកប្រើប្រាស់អ៊ីនធើណិតទាំងឡាយ ។ តាមរយៈវិបសាយនេះ យើងបានផ្តល់ជូនយ៉ាងទៀតទាត់ នូវសម្ភារៈជាបន្ថែមទៀត សម្រាប់ធ្វើជាអំណោយតិចតួចឬច្រើនក្តី ។ វិធីផ្តល់ជូនដោយបើកចំហរនេះ ត្រូវបានរៀបចំមក ដើម្បីផ្តល់ជូននូវសម្ភារៈ ដល់អស់អ្នកដែលចង់បាន ហើយទន្ទឹមនឹងនោះក៏ដើម្បីឲ្យយើងខ្ញុំមានលទ្ធភាពបង់ថ្លៃចំណាយផងដែរ ។ តាមសេចក្តីដែលយើងខ្ញុំបានរៀបរាប់ខាងលើនេះ យើងនឹងធ្វើដំណើរឆ្ពោះទៅមុខ…
អំពីអង្គការនំម៉ាណាប្រចាំថ្ងៃ
ក្នុងប្រវត្តិនៃការងារបម្រើព្រះរបស់អង្គការនំម៉ាណាប្រចាំថ្ងៃ យើងខ្ញុំបានបង្រៀនព្រះបន្ទូលព្រះ ដើម្បីនាំមនុស្សនៅក្នុងជាតិសាសន៍ទាំងអស់ ឲ្យទទួលជឿព្រះគ្រីស្ទ និងមានភាពពេញវ័យខាងវិញ្ញាណក្នុងទ្រង់ ។ ហើយដូចដែលលោកអ្នកនឹងបានឃើញ នៅក្នុងទំព័រទាំងឡាយនៃវិបសាយនេះ យើងខ្ញុំបានព្យាយាមសម្រេចគោលដៅរបស់យើង តាមរយៈវិធីសាស្រ្ត និងមធ្យោបាយដែលយើងមាន ។
យើងខ្ញុំកំពុងព្យាយាមឈោងចាប់មនុស្សជានៅក្នុងតំបន់ និងវប្បធម៌ផ្សេងៗជាច្រើន ដោយប្រើមធ្យោបាយជាច្រើនប្រភេទផងដែរ ។ អ្នកដែល យើងខ្ញុំព្យាយាមឈោងចាប់ទាំងនោះ មានដូចជា គ្រូគង្វាល អ្នកប្រឹក្សាយោបល អ្នកបម្រើការនៅតាមព្រះវិហារ ស្ថានីយទូរទស្សន៍ វិទ្យុ ពន្ធធនាគារ សាលារៀន កន្លែងធ្វើជំនួញ និយាយរួមគឺនៅគ្រប់អង្គការណាក៏ដោយ ដោយប្រើធនធាន ដែលអាចប៉ះពាល់ចិត្តគ្រួសារ មិត្តភ័ក្រ ពួកជំនុំ និងបណ្តាញនៃអតិថិជន ។
យើងមានគោលបំណងឈោងចាប់មនុស្សគ្រប់រូប ដែលមានសក្តានុពល នៅក្នុងការបញ្ចេញពន្លឺ ដើម្បីផ្សាយដំណឹងល្អ តាមព្រះរាជបញ្ចារបស់ព្រះយេស៊ូវ ។
ជាចុងបញ្ចប់នេះ ខ្ញុំសូមជម្រាមលោកអ្នកថា ចាប់តាំងពីពេលដែលជីតារបស់ខ្ញុំបានចាប់ផ្តើមបង្កើតអង្គការនេះមក ព្រះទ្រង់បានប្រទានដល់យើង នូវព្រះពរជាច្រើន ដែលមិនអាចវាស់ស្ទង់បានឡើយ ដោយជួយឲ្យមានការរីកលូតលាស់ និងមានមហា “គ្រួសារ” មួយ ដែលពិតជាបានប្តេជ្ញាចិត្តចំពោះគោលដៅដែលគាត់បានកំណត់ នៅពេលបង្កើតអង្គការនេះឡើង ។
ដូចនេះ ខ្ញុំសូមស្វាគមន៍លោកអ្នក និងសូមលើកទឹកចិត្តលោកអ្នកឲ្យទំនាក់ទំនងយើងខ្ញុំ ។ សូមស្វែងរកសម្ភារៈដែលយើងខ្ញុំបានផលិត សូមសួរជាសំណួរ និងផ្តល់ជាយោបលមកយើងខ្ញុំ…