កូនៗខ្ញុំ បានកំពុងតែយកសំរាមរបស់ពួកគេគ្រវែងចោល ក្បែរកន្លែងលក់អាហារ មួយកន្លែង ។ មានបុរសម្នាក់ស្ទើរតែបានរត់បុកប៉ះត្រូវកូនប្រុសច្បងរបស់ខ្ញុំ ហើយកូនប្រុសប្អូន បាននិយាយសើចសប្បាយលេងថា “ប្រហែលជាបុរសម្នាក់នេះ បានលួចរបស់អ្វីមួយហើយមើលទៅ” ។ ខ្ញុំគិតឃើញថា ខ្ញុំគួរតែប្រើរឿងនេះ ជាឱកាសបង្ហាត់បង្រៀនដល់ពួកគេ ហើយខ្ញុំបាននិយាយថា “ការហ្នឹងឯង ជាអ្វីដែលព្រះគម្ពីរហៅថា ជាការជំនុំជំរះនោះ”។ កូនខ្ញុំបានសួរខ្ញុំទាំងទឹកមុខញញឹមថា “ហេតុអ្វីបានជាអ្នកម៉ាក់តែងតែបង្រៀនខ្ញុំយ៉ាងដូច្នោះ?” ក្រោយពេលខ្ញុំបានសើចចប់ហើយនោះខ្ញុំបានប្រាប់ទៅកូនខ្ញុំថា ម៉ាក់នឹងមិនដែលឈប់ឃ្វាលពួកកូនៗ នោះទេ ។
លោកសាវ័កប៉ូល បានបង្រៀនដល់ចាស់ទុំនៅក្នុងពួកជំនុំអេភេសូរថា អ្នករាល់គ្នាមិនត្រូវឈប់សំរាក់ពីការឃ្វាលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ឡើយ(កិច្ចការ 20)។ ដ្បិតលោកបានដឹងថា មានគ្រូខុសឆ្គងជាច្រើន ព្យាយាមទាញនាំពួកជំនុំឱ្យទៅតាមគេវិញ(ខ.29) អ្នករាល់គ្នាត្រូវខំការពារ ពួកជំនុំចេញពីពួកអ្នកខុសឆ្គងទាំងនោះ។ ហេតុនេះ អ្នកដឹកនាំពួកជំនុំទាំងឡាយអើយ ចូរមើលថែប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដោយបង្រៀនពួកគេខាងវិញ្ញាណ នាំមុខពួកគេដោយសុភាព និងប្រមានពួកគេដោយម៉ាត់យ័ត្ន។ ត្រូវប្រាប់ពីព្រះគ្រីស្ទដែលបានទិញពួកគេមក ដោយបង់ព្រះជន្មនៅលើឈើឆ្កាង រកអ្វីមកកាត់ថ្លៃមិនបានឡើយ(ខ.28)។
អ្នកដឹកនាំពួកជំនុំគ្រប់រូប មានការទទួលខុសត្រូវយ៉ាងសម្បើម ដើម្បីមើលថែរព្រលឹងយើងរាល់គ្នា ហើយពួកគាត់នឹងរៀបរាប់ពីកិច្ចការ ដែលបានធ្វើនៅកណ្តាលចំណោមយើងរាល់គ្នា ទូលដល់ព្រះអម្ចាស់វិញ។ ចូរយើងរាល់គ្នានាំយកសេចក្តីអំណរសំរាប់អ្នកមើលថែទាំងនោះ ដើម្បីឆ្លើយតបនឹងភាពស្មោះត្រង់ និងភាពជាអ្នកដឹកនាំដ៏ល្អរបស់ពួកគេ ដោយការស្តាប់តាម និងចុះចូលគ្រប់ជំពូក(ហេព្រើរ 13:17)។
យើងនាំគ្នារួមចិត្តគំនិត និងព្រួតដៃគ្នាដើម្បីភ័ក្តីភាព ចំពោះព្រះរាជបញ្ផាររបស់ព្រះអម្ចាស់ យើងជ្រោងគ្នាទៅវិញទៅមកដើម្បីឈានទៅរកបទដ្ឋានរបស់ព្រះជាម្ចាស់ គ្រប់កិច្ចការទាំងអស់នេះ ទាមទារឱ្យមានការទុកចិត្ត និងសេចក្តីស្រឡាញ់ ។ —D. De Haan