អំពីអង្គការនំម៉ាណាប្រចាំថ្ងៃ

​ក្នុង​ប្រវត្តិ​នៃ​ការងារ​បម្រើ​ព្រះ​របស់​អង្គការនំម៉ាណាប្រចាំថ្ងៃ យើង​ខ្ញុំបា​ន​បង្រៀន​ព្រះ​បន្ទូល​ព្រះ ដើម្បី​នាំ​មនុស្ស​នៅ​ក្នុង​ជាតិ​សាសន៍​ទាំង​អស់ ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ និង​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ​ក្នុង​ទ្រង់ ។ ហើយ​ដូច​ដែល​លោក​អ្ន​ក​នឹង​បាន​ឃើញ ​នៅ​ក្នុង​ទំព័រ​ទាំង​ឡាយ​នៃ​វិបសាយ​នេះ យើង​ខ្ញុំ​បាន​ព្យាយាមសម្រេ​ច​គោលដៅ​របស់​យើង តាម​រយៈ​វិធី​សាស្រ្ត និង​មធ្យោបាយ​ដែល​យើង​មាន ។​

យើង​ខ្ញុំ​កំ​ពុង​ព្យាយាម​ឈោង​ចាប់​មនុស្ស​ជា​​នៅ​ក្នុង​តំបន់ និង​វប្បធម៌​ផ្សេង​ៗ​ជា​ច្រើន ដោយ​​ប្រើ​មធ្យោ​បាយ​ជា​ច្រើន​ប្រភេទ​ផង​ដែរ ។ អ្នក​ដែល យើង​ខ្ញុំ​ព្យាយាម​ឈោង​ចាប់​ទាំង​នោះ មាន​ដូ​ចជា គ្រូ​គង្វាល អ្នក​ប្រឹក្សា​យោបល អ្នក​បម្រើ​កា​រនៅ​តាម​ព្រះវិហារ ស្ថានីយ​ទូរទស្សន៍ វិទ្យុ ពន្ធ​ធនា​គារ សាលា​រៀន​ កន្លែង​ធ្វើ​ជំនួញ និយាយ​រួម​គឺ​នៅ​គ្រប់​អង្គការ​ណា​ក៏​ដោយ ដោយ​​ប្រើ​​ធន​​ធាន ដែល​អាច​ប៉ះ​ពាល់​ចិត្ត​គ្រួសារ មិត្ត​ភ័ក្រ ពួក​ជំនុំ និង​បណ្តាញនៃ​អតិថិជន ។​

យើង​មាន​គោល​បំណ​ង​ឈោង​ចាប់​មនុស្ស​គ្រប់​រូប ដែល​មាន​សក្តានុ​ពល នៅ​ក្នុង​ការ​បញ្ចេញ​ពន្លឺ ដើម្បី​ផ្សាយ​ដំណឹង​ល្អ តាម​ព្រះ​រាជ​បញ្ចា​របស់​ព្រះ​យេស៊ូវ ។​

ជា​ចុង​បញ្ចប់​នេះ ខ្ញុំ​សូម​ជម្រាម​លោក​អ្នក​ថា ចាប់​តាំង​ពី​ពេល​ដែល​ជីតា​របស់​ខ្ញុំ​បាន​ចាប់​ផ្តើម​បង្កើត​អង្គការ​នេះ​មក​ ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​យើង នូវ​ព្រះ​ពរ​ជា​ច្រើន ដែល​មិន​អាច​វាស់​ស្ទង់​បាន​ឡើយ ដោយ​ជួយ​ឲ្យ​មានការ​រីក​លូត​លាស់ និង​មាន​មហា “គ្រួសារ” មួយ ដែល​ពិត​ជា​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​គោល​ដៅដែល​​គាត់​បាន​កំណត់​ នៅ​ពេល​​បង្កើត​អង្គកា​រ​នេះ​ឡើង ។​

ដូច​នេះ ខ្ញុំ​សូម​ស្វាគមន៍​លោក​អ្នក និង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ទំនាក់​ទំនង​យើង​ខ្ញុំ ។​ សូម​ស្វែងរក​សម្ភារៈ​ដែល​យើង​ខ្ញុំ​បាន​ផលិត សូម​សួរ​ជា​សំណួរ និង​ផ្តល់​ជា​យោបល​មក​យើង​ខ្ញុំ ។ យើង​ខ្ញុំនឹ​ង​ទទួល​ដោយ​ក្តី​រីក​រាយ ។ យើង​ខ្ញុំ​សូម​អរគុណ​លោក​អ្នក ដែល​បាន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​អង្គការ​អប៊ីស៊ី​របស់​យើង​ខ្ញុំ ។​