ពិធី​បុណ្យ​ណូអែល​នៅ​ប្រទេស​អ៊ុយ​ក្រែន

ប្រជាជន​នៅ​ប្រទេស​អ៊ុយក្រែន បាន​រាប់​ប​ញ្ចូល​ធាតុ​ផ្សំ​ដ៏​អស្ចារ្យ​ជា​ច្រើន នៅ​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​។ ជួន​កាល ពួក​គេ​បាន​យក​ចំប៊ើង មក​តម្រៀប​នៅ​លើ​តុអាហារ​ពេល​ល្ងាច ដើម្បី​រំឭក​អំ​ពីស្នូ​ក​សត្វ ដែល​ព្រះយេស៊ូវ​បាន​ផ្ទុំ នៅភូ​មិ​បេថ្លេហិម​។ ការ​ប្រារព្ធ​ធ្វើមួ​យ​ទៀត បាន​រំឭក​អំពី​ព្រឹត្តិ​ការណ៍​ជា​ច្រើន ដែល​បាន​កើត​ឡើង នៅ​ពេល​យប់​ដែល​ព្រះ​សង្រ្គោះ​បាន​យាង​ចុះម​ក​យក​កំណើត​ក្នុង​លោកិយ​។​  បន្ទាប់​ពី​ការ​អធិ​ស្ឋាន​សម្រាប់​ពិធី​បុណ្យ​ណូអែល​ ត្រូវ​​បា​ន​ធ្វើឡើ​ង​​ហើយ  បុរស​ជា​ឪពុក​នៃ​គ្រួសារ​ក៏​បាន​ពោល​ឡើង​ថា   “ព្រះ​គ្រីស្ទ​​បាន​ប្រសូត្រ​ហើយ!” ហើយ​ក្រុមគ្រួសារ​ក៏​បាន​ឆ្លើយ​តប​ថា “ចូរ​យើង​ថ្វាយ​សិរីល្អដ​ល់​ព្រះ​អង្គ!”

ពាក្យ​ពេចន៍​ដែ​ល​គេ​បាន​ពោល​ឡើង​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​ទិដ្ឋ​ភាព​នៃ​ទេវតា ដែល​នៅ​លើមេ​ឃ នៅ​ភូមិ​បេថ្លេហិម នៅពេល​យប់​​ដែ​ល​ព្រះគ្រីស្ទ​បាន​ប្រសូត្រ។ យប់​នោះ ទេវតា​នៃ​ព្រះ​អម្ចាស់​បាន​ប្រកាស​ថា “ដ្បិត​​នៅ​​​ថ្ងៃ​​នេះ មាន​​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(លូកា ២:១១)។ ពួកទេ​វតា​ក៏បា​ន​បន្ទរ​ថា “សួស្តី​​ដល់​​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់”(ខ.១៤)។

នេះ​ជាពា​ក្យ​ពេចន៍​ដ៏​មាន​ន័យ សម្រាប់​រដូវ​កាល​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​នីមួយ​ៗ​។ ព្រះ​សង្រ្គោះបា​ន​យាង​មក​ហើយ ដើម្បី​នាំ​ការ​អត់​ទោស​បាប និង​ក្តី​សង្ឃឹម ហើយ​ព្រះអ​ង្គ​សក្តិ​សមនឹង​ទទួល​ការ​ថ្វាយ​បង្គំ ពី​យើង​រាល់​គ្នា។​

សូម​ឲ្យអ​ស់​អ្នក ដែល​បាន​ស្គាល់ភា​ព​អស្ចារ្យ​នៃជីវិត​អស់​កល្ប​ជា​និច្ច ចូល​រួម​ជា​មួ​យ​ពួក​ទេវតា ដោយ​ប្រកា​ស​ឡើង​ថា​ “សូម​ថ្វាយសិ​រីល្អដ​ល់ព្រះ​ដ៏ខ្ពស់​បំផុត”។-Bill Crowder

សិរីល្អ​នៃសេ​ចក្តី​ស្រឡាញ់ ដែល​ព្រះអ​ង្គ​មាន​ចំពោះយើ​ង

ត្រូវ​បាន​បង្ហាញ​ម​ក នៅ​ក្នុ​ង​ការ​យាង​មក​នៃ​ព្រះ​យេស៊ូវ។

លូកា ២:១៤

សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស។

បទគម្ពីរសម្រាប់អានថ្ងៃនេះ

លូកា ២:៦-១៤

៦ កាល​កំពុង​តែ​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់ ៧ ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ។

ទេវតា​ប្រកាស​អំពី​កំណើត​ព្រះយេស៊ូវ​ប្រាប់​ពួក​គង្វាល

៨ រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់ ៩ នោះ​មើល មាន​ទេវតា​នៃ​ព្រះអម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរីល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ១០ តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ១១ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ១២ ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក ១៣ នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កកកុញ​ពី​ស្ថានសួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា ១៤ សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត