ទីក្រុងហុងកុង
ព័ន្ធកិច្ចឈោងចាប់ជនអន្តោប្រវេសន៍
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ មានពលរដ្ឋចិនជាង១លាននាក់ បានធ្វើចំណាកស្រុក ចូលទីក្រុងហុងកុង។ សព្វថ្ងៃនេះ នៅទីក្រុងហុងកុង មានប្រជាជន២០ភាគរយ ជាជនអន្តោប្រវេសន៍។
ដើម្បីផ្តល់ឲ្យពួកគេនូវក្តីសង្ឃឹម និងការលើកទឹកចិត្ត នំម៉ាណាប្រចាំថ្ងៃ ក៏បានបង្កើតកម្មវិធីឈោងចាប់ពួកគេ ជាពិសេស។ យើងខ្ញុំបានចែកផ្សាយសៀវភៅសម្រាប់អានប្រចាំថ្ងៃ និងសៀវភៅសម្រាប់ប្រឹក្សាផ្លូវចិត្តរាប់ពាន់ក្បាល ទៅដល់ពួកគេ ខណៈពេលដែលយើងខ្ញុំបានឈោងចាប់ពួកគេ តាមរយៈកម្មវិធីនិងសហគមន៍ ព្រះវិហារដែលមានព័ន្ធកិច្ចឈោងចាប់ជនអន្តោប្រវេសន៍ ហើយនិងសាលារៀនគ្រីស្ទបរិស័ទ។
សូមអធិស្ឋាន សូមឲ្យពួកគេបានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងធ្វើជាឧបករណ៍នាំដំណឹងល្អទៅដល់អ្នកឯទៀត។